រដ្ឋាភិបាលបន្តដោះស្រាយបញ្ហាប្រឈមរបស់សហគ្រាសធុនមីក្រូ តូច និងមធ្យម វិស័យកម្មន្តសាល និងសេវាកម្ម

ភ្នំពេញ ៖ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានបើកកិច្ចប្រជុំនៅថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៤ ដើម្បីពិភាក្សា និងស្វែងរកដំណោះ​ស្រាយចំពោះបញ្ហាប្រឈមរបស់វិស័យសហគ្រាធុនមីក្រូ តូច និងមធ្យមនៅកម្ពុជា។

កិច្ចប្រជុំនេះត្រូវបានដឹកនាំសម្របសម្រួលដោយ ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍និងមានការចូលរួមពីតំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធ,ឧកញ៉ា តែ តាំងប៉ អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាសហប្រធានក្រុមការងារ-គ នៃវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន, សមាគមពាក់ព័ន្ធ តំណាងវិស័យឯកជន ដៃគូអភិវឌ្ឍន៍ និងទីភ្នាក់ងារអង្គការសហប្រជាជាតិ សរុបប្រមាណ២៦០នាក់។

ឯកឧត្តម ហែម វណ្ណឌី បានបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលក្នុងការជំរុញបរិយាកាសគាំទ្រដល់សហគ្រាសធុនមីក្រូ តូច និងមធ្យម ដែលដើរតួនាទីសំខាន់ក្នុងការលើកម្ពស់កំណើនសេដ្ឋកិច្ច និងបង្កើតការងារ។

ឯកឧត្តមបានលើកឡើងថា ៖​

«វិស័យឯកជនគឺជាឆ្អឹងខ្នងនៃសេដ្ឋកិច្ចរបស់យើង ហើយវាជាកត្តាចាំបាច់ដែលយើងត្រូវធ្វើការរួមគ្នាដើម្បីកំណត់ និងដោះស្រាយបញ្ហាប្រឈមនានាដែលរារាំងដល់ការរីកចម្រើននៃវិស័យឯកជន»។

នៅក្នុងជំនួបនេះ ឧកញ៉ា តែ តាំងប៉ បានលើកឡើងពីវឌ្ឍនភាពនៃដំណោះស្រាយរបស់រាជរដ្ឋាភិបាលសម្រាប់វិស័យឯកជន ចាប់តាំងពីវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជនលើកទី១៩ កាលពីឆ្នាំមុន។ លោកឧកញ៉ា ​បាន​កត់​សម្គាល់​ថា បញ្ហា​ប្រឈម​ជាច្រើន​ត្រូវ​បាន​ដោះស្រាយ ប៉ុន្តែ​នៅ​មាន​បញ្ហា​សេសសល់ និងបញ្ហាកើតថ្មីមួយចំនួនទៀត ដែល​ទាមទារ​ឱ្យមានដំណោះស្រាយ និង​អន្តរាគមន៍​ពី​រាជរដ្ឋាភិបាល។

អង្គប្រជុំបានពិនិត្យពិភាក្សាលើបញ្ហាប្រឈមចំនួន២២ ដើម្បីអង្គប្រជុំពិភាក្សាដោះស្រាយ។ បញ្ហាទាំងនោះរួមមានលក្ខខណ្ឌតម្រូវភាពអនុលោមដូចជាការចុះបញ្ជីផលិតផលនិងកាតព្វកិច្ចពន្ធដារ,សម្ពាធពីការប្រកួតប្រជែង, ការទទួលបានហិរញ្ញប្បទាន, ការចូលទៅកាន់ទីផ្សារ,ការទទួលបានកម្លាំងពលកម្មជំនាញនិងថ្លៃដើមផលិតកម្មខ្ពស់ដោយសារថ្លៃដឹកជញ្ជូននិងតម្លៃថាមពលជាដើម។

ឯកឧត្តមរដ្ឋមន្ត្រីបានជម្រាបជូនអំពីកាតព្វកិច្ចរបស់កម្ពុជា ក្នុងនាមជាសមាជិកនៃអង្គការពាណិជ្ជកម្មពិភពលោក សមាជិកនៃអង្គការតំបន់និងជាប្រទេសហត្ថលេខីនៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនានា។ ឯកឧត្តមបានលើកទឹកចិត្តឱ្យវិស័យឯកជនខិតខំពង្រឹង​ប្រតិបត្តិការ និងភាពប្រកួតប្រជែងរបស់ខ្លួន ដែលនឹងជួយពួកគេឱ្យត្រៀមខ្លួនសម្រាប់ការចាកចេញពីចំណាត់ថ្នាក់ក្រុមប្រទេសអភិវឌ្ឍន៍តិចតួច (LDC) របស់កម្ពុជា នៅឆ្នាំ២០២៩ ផងដែរ។

ឯកឧត្តមបានគូសបញ្ជាក់ថា៖

«សហគ្រាសធុនតូច និងមធ្យមត្រូវតែស្វែងរកលក្ខណៈពិសេសរបស់ខ្លួន ព្រោះនៅថ្ងៃខាងមុខ ការប្រកួតប្រជែងនឹងមិនធូរជាងបច្ចុប្បន្នទេ។ ដូច្នេះយើងត្រូវបង្កើតលក្ខណៈពិសេសសម្រាប់ផលិតផលរបស់យើង ទាំងលើគុណភាព រសជាតិ ការប្រើវត្ថុធាតុដើមក្នុងស្រុក លទ្ធភាពស្វែងរកប្រភពដើម និងការអនុវត្តគោលការណ៍ការពារបរិស្ថានជាដើម»។

ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានកែសម្រួលសេវាសាធារណៈ ទាំងថ្លៃសេវា និងសុពលភាព និងកំពុងបន្តកំណែទម្រង់សេវាសាធារណៈរបស់ខ្លួនដោយដាក់ឱ្យដំណើរការលើប្រព័ន្ធអនឡាញ។ ក្រសួងក៏បានប្រែក្លាយមន្ទីរពិសោធន៍ជាតិវិទ្យាសាស្ត្រ បច្ចេកវិទ្យានិងនវានុវត្តន៍ ឱ្យទៅជាគ្រឹះស្ថានសាធារណៈរដ្ឋបាល ដើម្បីលើកកម្ពស់គុណភាពសេវា និងពង្រីកសមត្ថភាពធ្វើតេស្តលើប៉ារ៉ាម៉ែត្រកាន់តែច្រើនសម្រាប់បម្រើដល់វិស័យឯកជន។

ក្រសួងនឹងបន្តកៀរគរការចូលរួមពីវិស័យឯកជន ដើម្បីធានាថា សំឡេងរបស់ពួកគេត្រូវបានយកទៅពិចារណានៅក្នុងដំណើរការរៀបចំអន្តរាគមន៍ និងការបង្កើតគោលនយោបាយគាំទ្រនានា។ លទ្ធផលនៃកិច្ចប្រជុំនេះនឹងត្រូវបានបញ្ចូលទៅក្នុងរបៀបវារៈនៃវេទិការដ្ឋាភិបាល-ផ្នែកឯកជននាពេលខាងមុខ៕


មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ីដើម្បីទទួលបាន ប្រាក់កម្ចី

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អឺរ៉ុបពិន័យវេទិការលក់អីវ៉ាន់អនឡាញ Temu របស់ចិន ជាប្រាក់ជាង ២៣០ លានដុល្លារ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 29/05/2026

ហភាពអឺរ៉ុបពិន័យវេទិការលក់អីវ៉ាន់អនឡាញ Temu របស់ចិន ជាប្រាក់ ២០០ លានអឺរ៉ូ (២៣២ លានដុល្លារអាម៉េរិក) ដោយសារបំពាននឹងច្បាប់ហាមឃាត់លក់ផលិតផលខុសច្បាប់

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ៖ ការរៀបចំដែនដី ត្រូវប្រែក្លាយដីឱ្យមានគុណតម្លៃ ប្រសើរជាជាងគិតតែពីតម្លៃដី

Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ

• 29/05/2026

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានលើកឡើងថា ការរៀបចំដែនដី ត្រូវប្រែក្លាយដីឱ្យមានគុណតម្លៃ ប្រសើរជាជាងគិតតែពីតម្លៃដី

សារព័ត៌មានបរទេស​ ៖ វិបត្តិប្រេងឥន្ធនៈសកល ជំរុញឱ្យកម្ពុជារកដំណោះស្រាយដើម្បីអាចប្រើប្រាស់ធនធានប្រេងនៅបាតសមុទ្រតម្លៃប្រមាណ ៣០០ ពាន់លានដុល្លារ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 29/05/2026

សាព័ត៌មាន Business Time ផ្សាយថា វិបត្តិប្រេងពីជម្លោះអ៊ីរ៉ង់ បានបង្កើតភាពបន្ទាន់ឡើងវិញសម្រាប់ប្រទេសកម្ពុជា ដើម្បីដោះស្រាយជម្លោះដែនសមុទ្រជាមួយប្រទេសថៃ និងដោះស្រាយថាមពលក្រោមសមុទ្រ

តម្លៃប្រេងបានធ្លាក់ចុះបន្តិច ខណៈដែលទីផ្សារមានក្តីសង្ឃឹមថា​ អាម៉េរិក និងអ៊ីរ៉ង់ អាចយល់ព្រមបន្តបទឈប់បាញ់

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 29/05/2026

នៅថ្ងៃចុងសប្ដាហ៍នេះ តម្លៃប្រេងឆៅ Brent ធ្លាក់ចុះ ១,១% ឬ ៩២,៦៧ ដុល្លារក្នុងមួយបារ៉ែល ខណៈដែលតម្លៃប្រេងឆៅ West Texas Intermediate (WTI) ធ្លាក់ចុះ ១,៤% ឬ ៨៧,៦៤ ដុល្លារក្នុងមួយបារ៉ែល

ក្បាលដីក្នុងភូមិចំនួន២០ នៃស្រុកអង្គរជុំ ខេត្តសៀមរាប​ ត្រូវបានបិទផ្សាយជាសាធារណៈ ដើម្បីផ្ទៀងផ្ទាត់ទិន្នន័យមុនចេញបណ្ណកម្មសិទ្ធិ

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 29/05/2026

ក្បាល​ដីដែលស្ថិតនៅ​ក្នុងភូមិទាំង​២០​ ក្នុងឃុំ​ចារឈូក ស្រុក​អង្គរជុំ​ ខេត្ត​សៀមរាប​ ត្រូ​វបានបិទផ្សាយជាសាធារណៈមុននឹង​ចេញបណ្ណកម្មសិទ្ធិជូនពលរដ្ឋ

លំនៅឋានតម្លៃមធ្យម​​នៅតែមានតម្រូវ​ការ​ពីសំណាក់ប្រជាពលរដ្ឋ ជាពិសេស ​អ្នកទើបរៀបការ​រួចថ្មីថ្មោង

Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ

• 29/05/2026

បើទោះបីស្ថានភាពអចលនទ្រព្យ​នៅក្នុងប្រទេស​កម្ពុជា នៅមិនទាន់មានភាពល្អប្រសើរ​ឡើង​ដូច​មុនក៏ពិតមែន តែការអភិវឌ្ឍនៅតែបន្ត​ ខណៈតម្រូវការទីផ្សារនៅតែ​មាន ជាក់ស្ដែង​លំនៅឋាន​តម្លៃ​មធ្យម ( តម្លៃ៥ម៉ឺន​ ដល់ ៧ម៉ឺនដុល្លារ ) នៅតែមានតម្រូវ

អ្នកជំនាញហិរញ្ញវត្ថុព្រមានពីវិបត្តិសេដ្ឋកិច្ចដ៏ធ្ងន់ធ្ងរ ប៉ុន្តែក៏ជាឱកាសវិនិយោគដើម្បីក្លាយជាអ្នកមានជំនាន់ថ្មី

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 29/05/2026

អ្នកជំនាញសេដ្ឋកិច្ចបានលើកឡើងថា​ សេដ្ឋកិច្ចពិភពលោកកំពុងឈានចូលដល់ដំណាក់កាលដួលរលំផ្នែកហិរញ្ញវត្ថុ ដែលនឹងមានសភាពកាន់តែធ្ងន់ធ្ងរជាងវិបត្តិសេដ្ឋកិច្ចកាលពីឆ្នាំ១៩២៩ (Great Depression)នោះ ទៅទៀត

ក្រុមហ៊ុនប្រេង PTT របស់ថៃ កំពុងស្វែងរកទីតាំងផ្សេងពីកម្ពុជា ក្រោយរងពហិការ និងខាតបង់ធ្ងន់ធ្ងរ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 29/05/2026

តំណាងក្រុមហ៊ុនប្រេង PTT របស់ប្រទេសថៃ បានឲ្យ​ដឹងថា ខ្លួន​កំពុង​ស្វែងរក​ឱកាស​ទី​ផ្សារ​ក្រៅ​ពី​ប្រទេស​កម្ពុជា បន្ទាប់​ពី​ពល​រដ្ឋ​កម្ពុជា​ធ្វើពហិការ​ប្រេង​ឥន្ធនៈ​របស់​ខ្លួន​យ៉ាងខ្លាំងក្លា ដែលជំរុញ​ឲ្យ​ស្ថានីយ៍​លក់រាយ​ជាច្រើន​​បិទទ្វារ​និង​បង្វែទិសដៅ​ទៅរក​ក្រុមហ៊ុន​ផ្សេង។

ក្រសួងរំពឹងថា រដូវកាលបៃតងឆ្នំា២០២៦ នឹងទទួលបានភ្ញៀវទេសចរជាង ០៩លាននាក់

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 28/05/2026

ក្រសួងទេសចរណផ្តើមយុទ្ធនាការរដូវកាលបៃតងឆ្នាំ ២០២៦ ចាប់ពី ខែឧសភា ដល់ ខែតុលា ខាងមុខនេះ ដោយរំពឹងថា នឹមានកំណើនភ្ញៀវទេសចរជាតិ-អន្តរជាតិប្រមាណ ៩លាននាក់

គោលនយោបាយលំនៅឋានតម្លៃសមរម្យ ជួយប្រជាពលរដ្ឋជាកម្មករ មន្ត្រីរាជការមានចំណូលមធ្យម និងទាប​ អាចមានលទ្ធភាពទិញស្នាក់នៅ

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 28/05/2026

ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា បានចេញគោលនយោបាយអភិវឌ្ឍន៍លំនៅឋានសង្គម និងលំនៅឋានតម្លៃសមរម្យ កាលពីខែកុម្ភៈ ឆ្នាំ២០២៦ ដែលត្រូវបានរៀបចំឡើងតាមរយៈការធ្វើប​ច្ចុប្បន្នកម្ម និងជំនួសឱ្យគោលនយោបាយស្តីពីការលើកទឹកចិត្ត និងការបង្កើតកម្មវិធីជាតិសម្រាប់ការអភិវឌ្ឍលំនៅឋានតម្លៃសមរម្យ ដើម្បីធានានិរន្តភាពនៃការបន្តដោះស្រាយបញ្ហាប្រឈមក្នុងវិស័យលំនៅឋាននៅកម្ពុជា ក្នុងគោលដៅជំរុញការផ្គត់ផ្គង់លំនៅឋានសង្គម និងលំនៅឋានតម្លៃសមរម្យប្រកបដោយគុណភាព សុវត្ថិភាព និងមានការតភ្ជាប់សេវាជូនប្រជាជនដែលមានចំណូលទាប មធ្យម និងក្រុមជនងាយរងគ្រោះព្រមទាំងជំរុញដល់ការអភិវឌ្ឍន៍នគររូបនីយកម្ម។​ លំនៅឋានតម្លៃសមរម្យ ៣ប្រភេទ នឹងទទួលបានការគាំទ្រពីរាជរដ្ឋាភិបាល រួមមាន

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ីដើម្បីទទួលបាន ប្រាក់កម្ចី