ក្រុមហ៊ុនធំមួយរបស់ចិន ចង់វិនិយោគលើកសិផលខ្មែរសម្រាប់នាំចេញ ខណៈរដ្ឋាភិបាលស្វាគមន៍វិនិយោគលើការកែច្នៃ

ភ្នំពេញ៖ ក្រុមហ៊ុនចិនដ៏ធំមួយបានបង្ហាញពីបំណងចង់វិនិយោគលើកសិផលខ្មែរ ដូចជា ទុរេន ដូងស្រស់ និងស្វាយចន្ទី ដើម្បីនាំចេញទៅកាន់ទីផ្សារប្រទេសចិន និងទីផ្សារប្រទេសផ្សេងៗ។ ការបង្ហាញពីឆន្ទៈវិនិយោគនៅកម្ពុជានេះ បានកើតឡើងនៅពេលតំណាងក្រុមហ៊ុន Zhengzhou Chen’s Sun Fruits and Vegetables International Trade Co.,Ltd បានជួបពិភាក្សាជាមួយឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កាលពីរសៀលថ្ងៃទី០៩ ខែមករា​ ឆ្នាំ២០២៥​ នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។

ក្នុងឱកាសនៃជំនួប ឯកឧត្តមរដ្ឋមន្ត្រី បានសម្តែងនូវការស្វាគមដែលក្រុមហ៊ុនមានគោលបំណងចង់វិនិយោគនូវកសិផលកម្ពុជា​ ដើម្បីនាំចេញទៅកាន់ទីផ្សារប្រទេស​ចិន​ និងទីផ្សារប្រទេសផ្សេងៗ។

ឯកឧត្តម ​បានលើកឡើងថា៖

«កម្ពុជាក្រៅពីទុរេន ដូងស្រស់និងស្វាយចន្ទី ​នៅមានកសិផលសក្តានុពលជាច្រើនទៀតរួមមាន​ ផ្លែស្វាយ​ ផ្លែមៀន​ និង ចេកពងមាន់​ដែលមានរសជាតិឆ្ងាញ់​និងគុណភាពល្អ​ជាពិសេសកម្ពុជាមាននីតិវិធីនៃការនាំចេញច្បាស់លាស់ទៅកាន់ប្រទេសចិន​ ប្រការសំខាន់គឺទាមទារការវិនិយោគលើការ​វេចខ្ចប់​ កែច្នៃ​ និង អាចនាំចេញទៅកាន់ទីផ្សារអន្តរជាតិ»។

ឯកឧត្តមរដ្ឋមន្ត្រី​បានបញ្ជាក់បន្ថែមថា៖​កម្ពុជាស្វាគមនូវរាល់វិនិយោគិន​ដែលមានបំណងចង់វិនិយោគលើការកែច្នៃ​និងធ្វើពាណិជ្ជកម្ម​​នាំចេញ​ ដោយអាចសហការធ្វើការដាំដុះជាមួយប្រជាកសិករ​ កំណត់ស្តង់ដាបច្ចេកទេសច្បាស់លាស់​ មានកិច្ចសន្យាផលិតកម្មត្រឹមត្រូវ​ និងអាចទទួលទិញត្រលប់ក្នុងតម្លៃចរចា​ ដោយមិនប្រកួតប្រជែងលើការដាំដុះជាមួយប្រជាកសិករឡើយ។

ទន្ទឹមនឹងនេះ ឯកឧត្តមរដ្ឋមន្ត្រី​ បានផ្តល់ការណែនាំដល់ភាគីក្រុមហ៊ុនត្រូវធ្វើការកំណត់ស្តង់ដា​នៃកសិផលកម្ពុជាទៅកាន់ទីផ្សារប្រទេសចិន​ និងការធ្វើទីផ្សារផលិតផល​ដើម្បីឱ្យអ្នកប្រើប្រាស់មានការទទួលស្គាល់​ ដែលជាកត្តាចាំបាច់​ ជំរុញឱ្យផលិតផលលក់បានក្នុងតម្លៃថ្លៃ​និងមានតម្លៃបន្ថែមខ្ពស់​ ហើយកម្ពុជាមានគោលបំណងប្រកួតប្រជែងលើផលិតផលដែលមានគុណភាពល្អប្រណិត​ និងមានរសជាតិឆ្ងាញ់​ ដោយមិនប្រកួតប្រជែងបរិមាណ។

ក្នុងឱកាសនេះដែរ​ ឯកឧត្តមរដ្ឋមន្ត្រី​ បានលើកទឹកចិត្តដល់ភាគីក្រុមហ៊ុន​សហការជាមួយក្រសួងកសិកម្ម​ ក្នុងការចុះពិនិត្យទីតាំង​ និងគុណភាពកសិផលកម្ពុជាដូចបានរៀបរាប់ខាងលើ​ដើម្បីទទួលបានព័ត៌មានគ្រប់ជ្រុងជ្រោយ​ពេញលេញ​និងមានភាពច្បាស់​លាស់​ក្នុងការវិនិយោគ​និងជូនពរដល់ក្រុមហ៊ុនទទួលបានលទ្ធផលជោគជ័យ​ ព្រមទាំងអាចនាំចេញនូវកសិផលកម្ពុជាទៅកាន់ទីផ្សារអន្តរជាតិបានពិតប្រាកដ។

ឯកឧត្តម ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា បានលើកឡើងថា ៖ ក្នុងរយៈពេលមួយទសវត្សរ៍ចុងក្រោយនេះ រំហូរវិនិយោគចិនមកកម្ពុជាមានកំណើនខ្ពស់ជារៀងរាល់ឆ្នាំហើយក្នុងរយៈពេលប្រមាណជិត៨ខែ ដើមឆ្នាំ២០២៤ ការវិនិយោគចិនបានជាប់ចំណាត់ថ្នាក់លេខ១ក្នុងទំហំវិនិយោគប្រមាណ៥៣%នៃប្រភពវិនិយោគទុនសរុប។

អ្នកឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា បានមានប្រសាសន៍នាពេលកន្លងមកថា៖ កម្ពុជា ជាប្រទេសដែលមានសក្តានុពលខ្ពស់លើវិស័យកសិកម្ម ដូច្នេះនេះគឺជាឱកាសសម្រាប់អ្នកវិនិយោគបរទេសមកបណ្តាក់ទុន ដោយរាប់តាំងពីការដាំដុះ ប្រមូលទិញ និងការកែច្នៃ សម្រាប់ផ្គត់ផ្គង់ទីផ្សារក្នុងតំបន់ ក៏ដូចជានៅលើទីផ្សារអន្តរជាតិផងដែរ។

គួរជម្រាបផងដែរថា៖ ថ្មីៗនេះក្រុមហ៊ុន DOMI Biotechnology Co., Ltd. របស់ចិន ដែលមានជំនាញកែច្នៃផ្លែឈើស្រស់ ជាពិសេស ផ្លែដូង និងទុរេន ដែលបច្ចុប្បន្នមានទីតាំងនិងកំពុងដំណើរការនៅប្រទេស​ថៃ ក៏បានបង្ហាញពីគោលបំណងរបស់ខ្លួនក្នុងការស្វែងយល់បន្ថែមពីឱកាសបណ្តាក់ទុនបង្កើតរោងចក្រកែច្នៃផ្លែឈើស្រស់នៅកម្ពុជាសម្រាប់នាំចេញទៅប្រទេសចិន សហរដ្ឋអាមេរិក អូស្ត្រាលី មជ្ឈិមបូព៌ា និងអ៊ីតាលី៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

បណ្តាធនាគារកណ្តាលធំៗប្រមូលមាសបម្រុងពីទីក្រុងឡុងដ៍ និងទីក្រុងញូវយ៉ក ត្រឡប់មកប្រទេសកំណើតវិញ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 17/06/2026

បច្ចុប្បន្ននេះ មាសបានក្លាយជាទ្រព្យសម្បត្តិបម្រុងដ៏ធំបំផុតនៅលើពិភពលោក ដោយសារការកើនឡើងនៃភាពតានតឹងផ្នែកភូមិសាស្ត្រនយោបាយ និងការធ្លាក់ចុះទំនុកចិត្តលើប្រព័ន្ធហិរញ្ញវត្ថុលោកខាងលិច

កងទ័ពជើងទឹកចិន បង្ហាញរ៉ូបូតជាសត្វត្រីអាចស៊ើបការណ៍នៅក្រោមបាតសមុទ្របានយ៉ាងលម្អិត

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 17/06/2026

កងទ័ពជើងទឹកចិន បានបង្ហាញជាផ្លូវការនូវបច្ចេកវិទ្យាយោធាថ្មីមួយទៀតរបស់ខ្លួនគឺត្រីរ៉ូបូតសម្រាប់បម្រើដល់បេសកកម្មឈ្លបយកការណ៍ (Bionic Robotic Fish)

ខេត្តសក្ដានុពលចំនួន​៥ ទទួលបានគម្រោង​វិនិយោគច្រើនជាង​គេ​ក្នុង​រយៈពេល៥ខែ ដើមឆ្នាំ២០២៦

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 17/06/2026

ក្នុងរយៈពេល​៥ខែ ដើមឆ្នាំ២០២៦​ តាមរយៈក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា​​ បានអនុម័ត​គម្រោង​វិនិយោគសរុបចំនួន ​២២៥ ​គម្រោង ​ដែលមានទុន​វិនិយោគសរុប​ចំនួន​ ៣,៣ ពាន់លានដុល្លារអាម៉េរិក​

ARDB ទម្លាក់កញ្ចប់ថវិកាជាង ១០០លានដុល្លារ ដោះស្រាយបញ្ហាប្រែប្រួលអាកាសធាតុ

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 17/06/2026

ធនាគារអភិវឌ្ឍន៍ជនបទ(ARDB) បានសហការជាមួយដៃគូពាក់ព័ន្ធប្រកាសទម្លាក់មូលធិនិចំនួន ១០៩លានដុល្លារអាម៉េរិក សម្រាប់អនុវត្តជាផ្លូវការនូវ «កម្មវិធីហិរញ្ញប្បទានអាកាសធាតុនៅកម្ពុជា

រុស្ស៊ី ផ្តល់ឱកាសឱ្យឥណ្ឌាវិនិយោគលើតំបន់ស្តុកទុករ៉ែកម្រដ៏ធំមួយនៅស៊ីបេរី​ ឈ្មោះថា Tomtor ដែលមិនទាន់ត្រូវបានគេទាញយកផលនៅឡើយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 17/06/2026

រុស្ស៊ីផ្តល់ឱកាសឱ្យឥណ្ឌាចូលទៅប្រើប្រាស់ និងវិនិយោគលើតំបន់ស្តុកទុករ៉ែកម្រ Tomtor ស្ថិតនៅក្នុងសាធារណរដ្ឋ Sakha (តំបន់ស៊ីបេរី) ដែលជាប្រភពរ៉ែកម្រដ៏ធំបំផុតមួយក្នុងពិភពលោកមិនទាន់ត្រូវបានគេទាញយកផលនៅឡើយ

ធនាគារជាតិនៃកម្ពុជា និងក្រសួងប្រៃសណីយ៍ បើកយុទ្ធនាការផ្ទៀងផ្ទាត់អត្តសញ្ញាណស៊ីមកាត ជាមួយគណនីធនាគារ/គណនីទូទាត់សងប្រាក់របស់អ្នកប្រើប្រាស់

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 17/06/2026

ធនាគារជាតិនៃកម្ពុជា និងក្រសួងប្រៃសណីយ៍ បើកយុទ្ធនាការផ្ទៀងផ្ទាត់អត្តសញ្ញាណស៊ីមកាត ជាមួយគណនីធនាគារ/គណនីទូទាត់សងប្រាក់របស់អ្នកប្រើប្រាស់

ទឹកឃ្មុំមានតម្រូវការកាន់តែច្រើន និងពេញនិយម សម្រាប់ធ្វើជាភេសជ្ជៈពិសានៅតាមហាងកាហ្វេ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 17/06/2026

តម្រូវការប្រើប្រាស់ទឹកឃ្មុំ សម្រាប់ផលិតជាភេសជ្ជៈពិសាប៉ូវកម្លាំង កំពុងពេញនិយមនៅតាមហាងកាហ្វេ និងភោជ​នីយដ្ឋានានា ដោយសារប្រជាជនកម្ពុជាចាប់ផ្តើមយល់ដឹងអំពីអត្ថប្រយោជន៍នៃទឹកឃ្មុំ សម្រាប់ជំនួយសុខភាព និងប្រើប្រាស់ធ្វើជាថ្នាំសង្កូវផ្សេងៗទៀតផង

គម្លាតដ៏ធំក្នុងប្រព័ន្ធហិរញ្ញវត្ថុ ធ្វើឱ្យចិនមិនអាចវ៉ាដាច់អាម៉េរិកក្លាយជាមហាអំណាចទី ១ បាន

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 17/06/2026

ខណៈពេលដែលប្រទេសចិនកំពុងបង្កើនការប្រកួតប្រជែងកាន់តែខ្លាំងឡើង ធៀបជាមួយនឹងលោកខាងលិចលើផ្នែកផលិតកម្ម និងសមត្ថភាពយោធា ប៉ុន្តែគេមើលឃើញថា គម្លាតដ៏ធំធេងមួយរវាងចិននិងអាម៉េរិកនៅតែបន្តកើតមាននៅឡើយក្នុងវិស័យហិរញ្ញវត្ថុសកល

បណ្តុះកូនទុរេនលក់ជារបរលាក់មុខ តែមានតម្រូវការខ្ពស់នៅលើទីផ្សារ

ជំនួញ, ព្រឹត្តិការណ៍

• 17/06/2026

ការបណ្តុះកូនទុរេនលក់ ជារបរមួយដែលកំពុងលាក់មុខនៅក្នុងប្រទេសកម្ពុជា ប៉ុន្តែទោះជាដូច្នេះ របរនេះកំពុងមានការគាំទ្រខ្លាំងនៅលើទីផ្សារ ដោយសារកសិករខ្មែរនៅតាមបណ្តាខេត្តឆា្ងយៗ មានទំនោរ​ដាំទុរេនកាន់តែច្រើនឡើងៗ

កម្ពុជា-ធនាគារពិភពលោក ចុះកិច្ចព្រមព្រៀងឥណទានសម្បទាន ១៥០ លានដុល្លារ ដើម្បីតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធក្នុងតំបន់

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/06/2026

កម្ពុជា និងធនាគារពិភពលោក ​(World Bank) បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងឥណទានសម្បទានដំណាក់កាលទីមួយ មានតម្លៃ ១៥០ លានដុល្លារអាម៉េរិក សម្រាប់គម្រោងលើកកម្ពស់ការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធក្នុងតំបន់

Leave a Reply

Your email address will not be published.Required fields are marked *