គិតត្រឹមឆ្នាំ២០២៤ កម្ពុជាមានតំបន់សេដ្ឋកិច្ចពិសេស សរុបចំនួន ៣០ ដែលមានរោងចក្រកំពុងដំណើរការ

ភ្នំពេញ៖ របាយការណ៍​លទ្ធផល​ការងារ​ឆ្នាំ២០២៤ និង​ទិសដៅ​ការងារ​ឆ្នាំ២០២៥ របស់​ក្រសួង​ឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេក​វិទ្យា និង​នវានុវត្តន៍ បាន​​ឱ្យ​ដឹង​ថា គិត​ត្រឹម​ចុង​​ឆ្នាំ២០២៤ នៅ​កម្ពុជា​មាន​តំបន់​សេដ្ឋកិច្ច​ពិសេ​ស​សរុប​ចំនួន ៣០ ដែល​មាន​រោងចក្រ​កំពុង​ដំណើរការ។ ចំនួន​នេះ​គឺ​​កើន​ឡើងចំនួន ៤ ឬ​ស្មើនឹង ១៥,៣៨​ភាគរយ​បើ​ធៀប​នឹង​ឆ្នាំ២០២៣​។​

ប្រភពដដែលនេះបានឱ្យដឹងថា តំបន់​សេដ្ឋកិច្ច​ពិសេស​ទាំង ៣០ ​គឺ​មាន​ទីតាំង​​​នៅ​​ ១២ រាជធានី-ខេត្ត ដោយ​ ៩ ស្ថិត​ក្នុង​ខេត្ត​ស្វាយរៀង, ៥ ក្នុង​​ខេត្ត​ព្រះសីហនុ, ៣ ​ក្នុង​ខេត្ត​បន្ទាយមានជ័យ កោះកុង និង​ កណ្តាល, និង​ចំនួន ១ ​នៅក្នុង​រាជធានី​​ភ្នំពេញ ខេត្ត​ពោធិ៍សាត់ ក្រចេះ កំពត កំពង់​ស្ពឺ កំពង់ឆ្នាំង និង ​ខេត្តកំពង់ចាម។

ចំនួន​តំបន់​សេដ្ឋកិច្ច​ពិសេស​ដែល​មាន​ប្រតិបត្តិការ គឺ​​កើន​ឡើង ខណៈដែលក្នុង​ឆ្នាំ២០២០ មានត្រឹមតែចំនួន២១ , ឆ្នាំ២០២១ មានចំនួន​ ២៣, ​ឆ្នាំ២០២២ មាន២៥ , ឆ្នាំ២០២៣​ មានចំនួន២៦ និង២០២៤ មានចំនួន ៣០។

ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី និង​ជា​អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC)បានថ្លែងថា​ ៖​តំបន់សេដ្ឋកិច្ចពិសេសមិន​ត្រឹម​តែ​ចូល​រួម​ចំណែក​ក្នុង​ការ​ទាក់​ទាញ​វិនិយោគិនជាតិ និង​អន្តរជាតិឱ្យ​បើក​រោងចក្រ​/សហគ្រាស​នៅ​ក្នុង​ប្រទេស​កម្ពុជា និង​ជួយ​លើក​កម្ពស់​សមត្ថភាព​នាំ​ចេញ​ទំនិញ​ទៅ​ទីផ្សារ​អន្តរជាតិ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏​ជួយ​បំពេញ​​តម្រូវ​ការ​ប្រើ​ប្រាស់​ក្នុង​ស្រុកផងដែរ។​

ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ធ្លាប់បានលើកឡើងក្នុងពេលថ្មីៗនេះថា៖ ក្នុងការរួមចំណែកឆ្លើយតបនឹងកំណើនចំនួនរោងចក្រថ្មី (៣២៦ ក្នុងឆ្នាំ ២០២៤) ក្រសួងបានតម្រង់ធនធានដើម្បីពន្លឿនការត្រួតពិនិត្យ និងវាយតម្លៃប្លង់បច្ចេកទេសឧស្សាហកម្មរបស់រោងចក្រ សិប្បកម្ម ចំនួន ៤៩១ មូលដ្ឋាន កើនឡើង ៤២,៣១% បើធៀបនឹងឆ្នាំ២០២៣ ដើម្បីគ្រប់គ្រង វាយតម្លៃហានិភ័យក្នុងទីតាំងមូលដ្ឋាន ផលិតកម្ម ឱ្យកាន់តែមានសុវត្ថិភាព។ ដើម្បីការពារ និងគ្រប់គ្រងហានិភ័យ, ក្រសួងបានជំរុញការបណ្តុះបណ្តាលជំនាញបច្ចេកទេសនិងសុវត្ថិភាពឧស្សាហកម្ម ដល់សិក្ខាកាមពីវិស័យឯកជនសរុបចំនួន ៣.៩១១ នាក់ មកពី ៨០០ មូលដ្ឋាន (កើន ៣៨% ធៀបនឹងឆ្នាំ២០២៣) ព្រមទាំងជំរុញការអភិវឌ្ឍន៍ឧស្សាហកម្មបៃតង និងឧស្សាហកម្មជំនាន់ថ្មី, ការងារត្រួតពិនិត្យការបំពុល និងគ្រប់គ្រងសំណល់ឧស្សាហកម្ម។

អ្នកឧកញ៉ា សំ សុខនឿន ប្រធាន​ក្រុម​ប្រឹក្សាភិបាល​នៃ​សម្ព័ន្ធ​ក្រុមហ៊ុន SAM SN GROUP ធ្លាប់បានលើកឡើងថា៖ តំបន់​សេដ្ឋកិច្ច​ពិសេស (SEZ)​ កំពុង​ដើរ​តួនាទីយ៉ាង​សំខាន់​ក្នុង​ការ​ជួយ​ទាក់ទាញ​ និង​លើក​ទឹក​ចិត្ត​ឱ្យ​អ្នក​វិនិយោគ​ចម្រុះ​ជាតិសាសន៍​ចូល​មក​បណ្តាក់​ទុន​នៅ​កម្ពុជា​កាន់​តែ​ច្រើន។ តំបន់សេដ្ឋកិច្ចពិសេស បានផ្តល់ការងារដល់ប្រជាជន និងរួមចំណែកយ៉ាងសំខាន់ដល់ចំណូលសេដ្ឋកិច្ច ។ លើសពីនេះ តំបន់សេដ្ឋកិច្ចពិសេសដើរតួយ៉ាងសំខាន់ក្នុងខ្សែច្រវាក់ផ្គត់ផ្គង់ក្នុងតំបន់ និងសកលលោក៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អ៊ុយក្រែន យល់ព្រមនាំចេញយន្តហោះដ្រូនទៅ អាមេរិក

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 24/07/2026

ប្រទេស​អ៊ុយក្រែនបានយល់ព្រមនាំចេញយន្តហោះដ្រូនទៅកាន់សហរដ្ឋអាមេរិក ដើម្បីចូលរួមក្នុងកម្មវិធីប្រកួតប្រជែង “Drone Dominance” របស់មន្ទីរបញ្ចកោណ

កូរ៉េខាងត្បូង គ្រោងលុបគោលនយោបាយ «រំសាយអាវុធនុយក្លេអ៊ែរ» បើកផ្លូវចរចាជាមួយ កូរ៉េខាងជើង

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 24/07/2026

ប្រទេសកូរ៉េខាងត្បូងគ្រោងបោះបង់ចោលគោលនយោបាយ «លុបបំបាត់អាវុធនុយក្លេអ៊ែរ» ដោយបង្វែរមកអនុវត្តយុទ្ធសាស្រ្ត «គិតសន្តិភាពជាធំ» ដើម្បីបើកផ្លូវចរចាជាមួយកូរ៉េខាងជើងសាជាថ្មី ក្នុងគោលបំណងធ្វើឱ្យឧបទ្វីបកូរ៉េគ្មានអាវុធប្រល័យលោក

កម្ពុជា​នាំចូល​មេ​គោ​ពូជ​ជាង​ ​២០០​ ​ក្បាល​ពី​អូស្រ្តាលី ​ដើម្បី​បង្កើន​ការ​ផ្គត់ផ្គង់​ទឹកដោះគោ​ក្នុង​ស្រុក​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 24/07/2026

ក្រុមហ៊ុន​គីរី​សួគ៍​ ​(​Kirisu​ ​Farm​) ​ដែល​គេ​ដឹង​ថា​ ​ជា​កសិដ្ឋាន​ចិញ្ចឹម​គោ​យក​ទឹកដោះ​ដ៏​ធំ​មួយ​នៅ​កម្ពុជា​ ​បាន​នាំចូល​មេ​គោ​ពូជ ​២២០​ ក្បាល​ បន្ថែម​ទៀត​ពី​ប្រទេស​អូស្រ្តាលី​ ​ក្នុង​ផែនការ​ផលិត​ទឹកដោះគោ​ស្រស់​ឱ្យ​បាន​បរិមាណ​កាន់តែ​ច្រើន​សម្រាប់​ផ្គង់​ផ្គង់​លើ​ទីផ្សារ​ក្នុង​ប្រទេស

ចលនាពហិការទំនិញថៃរបស់ពលរដ្ឋខ្មែរមិនថមថយឡើយ ​

ជំនួញ, ព្រឹត្តិការណ៍

• 24/07/2026

អស់រយៈពេលមួយឆ្នាំហើយ ការពហិការទំនិញថៃបានបង្ហាញប្រសិទ្ធផលយ៉ាងល្អ ជាមួយការបិទទ្វាររបស់ក្រុមហ៊ុនថៃ​នៅកម្ពុជា​ជាបន្តបន្ទាប់ និងការកើនឡើងនៃប្រជាប្រិយភាពរបស់ទំនិញក្នុងស្រុក

ការ​ជំរុញ​ទេសចរណ៍​ក្នុង​ស្រុក​ ​ជួយ​ទ្រទ្រង់​ដល់​សេដ្ឋកិច្ច​ជាតិ​ ​និង​លើកកម្ពស់​ជីវភាព​ប្រជាពលរដ្ឋ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 24/07/2026

ការ​ជំរុញ​ទេសចរណ៍​ក្នុង​ស្រុក​ ​គឺជា​សសរ​ស្តម្ភ​ដ៏​មាន​សារៈសំខាន់​មួយ​ក្នុង​ការ​ជួយ​ទ្រទ្រង់​សេដ្ឋកិច្ច​ជាតិ​ ​និង​ពង្រឹង​ភាព​ធន់​វិស័យ​ទេសចរណ៍​កម្ពុជា​ ​

ឯកឧត្តមបណ្ឌិត កៅ ថាច ៖ ការធ្វើកសិកម្មមានប្រសិទ្ធ​​​​ភាព អាចបង្កើនប្រាក់ចំណូល និងលើកកម្ពស់សេដ្ឋកិច្ចគ្រួសារ

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 24/07/2026

ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) និងជាប្រធានសមាគមបណ្តាញកសិករតេជោ បានលើកឡើងថា ការធ្វើកសិកម្មមានប្រសិទ្ធ​​​​ភាព អាចបង្កើនប្រាក់ចំណូល និងលើកកម្ពស់សេដ្ឋកិច្ចគ្រួសារ

អាម៉េរិក កំណត់ពន្ធគយ ១០% លើទំនិញនាំចូលពីកម្ពុជា ប៉ុន្តែលើកលែងលើទំនិញគ្រាប់ស្វាយចន្ទី និងសម្លៀកបំពាក់

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 24/07/2026

អាម៉េរិកសម្រេចកំណត់ពន្ធគយ ១០% លើទំនិញនាំចូលពីកម្ពុជាក្រោមមាត្រា៣០១ ប៉ុន្តែផ្តល់ការលើកលែងលើទំនិញគ្រាប់ស្វាយចន្ទី និងសម្លៀកបំពាក់

រដ្ឋបាល Trump ជំរុញឱ្យអារ៉ាប៊ី​សាអូឌីត ​ទទួលស្គាល់​អ៊ីស្រាអែល​ ដើម្បីអាច​ទទួលបាន​បច្ចេកវិទ្យា​នុយក្លេអ៊ែរ​ពី​អាមេរិក​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 24/07/2026

កិច្ចព្រមព្រៀងជា​ប្រវត្តិសាស្ត្រ​ក្នុង​ការ​ផ្តល់​បច្ចេកវិទ្យា​នុយក្លេអ៊ែរ​ស៊ីវិល​អាមេរិក ​ទៅ​ឱ្យ​អារ៉ាប៊ី​សាអូឌីត ​នឹង​ត្រូវ​ផ្អែក​លើ​លក្ខខណ្ឌ​ដ៏​តឹងរ៉ឹង​មួយ​ ហើយ ​រដ្ឋាភិបាល​ទីក្រុង​រីយ៉ាត​​ នៃប្រទេសអារ៉ាប៊ី​សាអូឌីត ​ចាំបាច់​ត្រូវ​តែទទួលស្គាល់​អ៊ីស្រាអែលជាផ្លូវការ

កាណាដា នឹងបង្កើនការវិនិយោគលើវិស័យហិរញ្ញវត្ថុ និងធនាគារ បន្ថែមនៅកម្ពុជា នាបំណាច់ឆ្នាំ២០២៦

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 24/07/2026

ប្រទេសកាណាដា បានបង្ហាញពីផែនការពង្រីកការវិនិយោគទៅលើប្រតិបត្តិការវិស័យហិរញ្ញវត្ថុ និងធនាគារនៅកម្ពុជានាដំណាច់ឆ្នាំ២០២៦ខាងមុខនេះ

សហគ្រិនខ្មែរ ពង្រីកការគាំទ្រដល់សហគ្រិន ពង្រឹងភាពជាដៃគូ និងបង្កើនឱកាសទីផ្សារ​សម្រាប់​ផលិតផលខ្មែរ

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 24/07/2026

ក្រុមប្រឹក្សាបរធនបាលនៃសហគ្រិនខ្មែរ បានរៀបចំកិច្ចប្រជុំ​លើក​ទី២០ ដើម្បីពិនិត្យវឌ្ឍនភាពនៃការអនុវត្តកម្មវិធី និងអនុម័តគំនិតផ្តួចផ្តើមសម្រាប់ទិសដៅការងារ​ដំណាក់កាលបន្ទាប់ សំដៅពង្រឹងប្រសិទ្ធភាពនៃការគាំទ្រសហគ្រិនភាពនៅកម្ពុជា

Leave a Reply

Your email address will not be published.Required fields are marked *