រដ្ឋាភិបាលកូរ៉េ ចាប់ផ្តើមគម្រោង KOICA តម្លៃជិត១២លានដុល្លារ ដើម្បីជំរុញកំណែទម្រង់អភិបាលកិច្ចនៅកម្ពុជា

ភ្នំពេញ៖ សេចក្តីប្រកាសព័ត៌មានរបស់កយកា (KOICA)នាថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៥ នេះបានឱ្យដឹងថា កាលពីថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥ ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ (កយកា-KOICA) និងក្រសួងមុខងារ​សាធារណៈនៃរាជរដ្ឋាភិបាលកម្ពុជា បានផ្លាស់ប្តូរកំណត់ហេតុនៃកិច្ចពិភាក្សា(RD)ជាផ្លូវការសម្រាប់គម្រោងស្តីពីការពង្រឹងសមត្ថភាពសាលាភូមិន្ទរដ្ឋបាល(RSA) ដើម្បីកំណែទម្រង់អភិបាលកិច្ចនិងការពង្រឹងកម្ពុជា។

គំនិតផ្តួចផ្តើមគម្រោងរយៈពេល ៥ឆ្នាំ ផ្តល់មូលនិធិដោយរដ្ឋាភិបាលកូរ៉េតាមរយៈកយកាដែលមានថវិកាសរុ​ប​ចំនួន១១,៧លានដុល្លារអាមេរិកនេះមានគោលបំណងលើកកម្ពស់ប្រសិទ្ធភាព និងប្រសិទ្ធផលនៃរដ្ឋបាល​សាធារណៈរបស់កម្ពុជា តាមរយៈការកសាងសេវាសាធារណៈប្រកបដោយវិជ្ជាជីវៈ គណនេយ្យភាព និងត្រៀមខ្លួនជាស្រេចនាពេលអនាគត។ កំណត់ហេតុនៃកិច្ចពិភាក្សា(RD)ត្រូវបានផ្លាស់ប្តូរតាមរយៈការឆ្លើយឆ្លងជាផ្លូវការរវាងភាគីទាំងពីរ ដោយបង្ហាញពីកិច្ចព្រមព្រៀងផ្លូវការ ដើម្បីអនុវត្តគម្រោងពីឆ្នាំ២០២៥ ដល់ឆ្នាំ២០២៩។

គម្រោងនេះត្រូវបានតម្រឹមជាយុទ្ធសាស្ត្រ ជាមួយនឹងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី ១ (២០២៤-២០២៨) និងចក្ខុវិស័យរយៈពេលវែង ឆ្នាំ២០៥០ ជាពិសេស វារួមចំណែកដោយផ្ទាល់ដល់អាទិភាពជាតិនៃការអភិវឌ្ឍមូលធនមនុស្ស និងការអភិវឌ្ឍសេដ្ឋកិច្ចឌីជីថល និងសង្គម គាំទ្រដល់មហិច្ឆតារបស់រដ្ឋាភិបាលក្នុងការធ្វើទំនើបកម្ម ការផ្តល់សេវាសាធារណៈ និងជំរុញអភិបាលកិច្ចល្អ។

គំនិតផ្តួចផ្តើមគម្រោងនេះដែរ រួមមាន ការបង្កើតកម្មវិធីសិក្សាជាតិសម្រាប់មន្ត្រីរាជការ ដែលគាំទ្រដោយការសាងសង់មជ្ឈមណ្ឌលសិក្សាថ្មី និងការបង្កើតវេទិកាអប់រំឌីជីថល ដែលអាចប្រើប្រាស់បានដល់មន្ត្រីរាជការទាំងអស់នៅទូទាំងប្រទេស។ គួរកត់សម្គាល់ថា គម្រោងនេះនឹងបង្កើតកម្មវិធីសិក្សា និងខ្លឹមសារបណ្តុះបណ្តាលលម្អិតសម្រាប់ការអប់រំបច្ចេកវិទ្យាគមនាគមន៍ ព័ត៌មានវិទ្យា ICT សមស្របទៅនឹងតម្រូវការវិវត្តនៃរដ្ឋាភិបាលឌីជីថល​។ កម្មវិធីនេះនឹងលើកកម្ពស់សមត្ថភាពរបស់មន្ត្រីរាជការក្នុងការប្រើប្រាស់ឧបករណ៍ និងប្រព័ន្ធឌីជីថលក្នុងការងារប្រចាំថ្ងៃរបស់ពួកគេ។

តាមរយៈវេទិកាអនឡាញ មន្ត្រីសាធារណៈទូទាំងប្រទេស មិនថាទីតាំងរបស់ពួកគេនៅទីណាក៏ដោយ ពួកគេនឹងមានលទ្ធភាពទទួលបានមាតិកាបណ្តុះបណ្តាលដែលមានគុណភាពខ្ពស់។ តាមរយៈការជម្នះឧបសគ្គនៃហេដ្ឋារចនាសម្ព័ន្ធរូបវន្ត និងធនធានគ្រូមានកម្រិត គម្រោងនេះធានានូវឱកាសសិក្សាដែលរួមបញ្ចូល និងបន្ត និងរួមចំណែកដល់ការពង្រឹងសមត្ថភាពរដ្ឋបាលជាតិរយៈពេលវែង។

លោកស្រី ឆយ មូន ជុង (Ms. CHOI Moon Jung) នាយិកាទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ (កយកា-KOICA) ប្រចាំប្រទេសកម្ពុជាបានបញ្ជាក់សាជាថ្មីនូវការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់ កយកា-KOICA ចំពោះគោលដៅអភិវឌ្ឍន៍របស់កម្ពុជា ។

លោកស្រីបបានបន្ថែមថា ៖

«គម្រោងនេះ គឺជាមូលដ្ឋានគ្រឹះនៃការគាំទ្ររបស់កយកា-KOICA សម្រាប់កំណែទម្រង់អភិបាលកិច្ចរបស់ប្រទេសកម្ពុជា។ តាមរយៈការពង្រឹងសាលាភូមិន្ទរដ្ឋបាល យើងមានគោលបំណងចូលរួមចំណែកដល់ការសម្រេចបាននូវយុទ្ធសាស្ត្របញ្ចកោណ និងចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ ជាពិសេសក្នុងវិស័យអាទិភាពនៃបរិវត្តកម្មមូលធនមនុស្ស និងឌីជីថល។ គំនិតផ្តួចផ្តើមនេះនឹងផ្តល់អត្ថប្រយោជន៍ដោយផ្ទាល់ដល់មន្ត្រីរាជការថ្នាក់កណ្តាលប្រមាណ ៣៩ ០០០ នាក់ ក៏ដូចជាជះឥទ្ធិពលដល់មន្ត្រីរាជការមូលដ្ឋានប្រហែល ១៧២ ០០០នាក់ តាមរយៈប្រព័ន្ធនិងកម្មវិធីបណ្តុះបណ្តាលដែលប្រសើរឡើង»។

គម្រោងនេះក៏ឆ្លើយតបទៅនឹងកំណែទម្រង់មុខងារសាធារណៈនាពេលថ្មីៗនេះ ដែលផ្តួចផ្តើមដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា រួមទាំងការដាក់ឲ្យ​ប្រើប្រាស់ប្រព័ន្ធប្រឡងសេវាសាធរណៈជាតិស្តង់ដារ។ ក្នុងនាមជាស្ថាប័នអនុវត្តកំណែទម្រង់ទាំងនេះ សាលាភូមិន្ទរដ្ឋបាល (RSA) នឹងទទួលបានការគាំទ្រពីស្ថាប័នសំខាន់ៗតាមរយៈជំនួយរបស់ កយកា-KOICA ដើម្បីលើកកម្ពស់តួនាទី និងសមត្ថភាពរបស់ខ្លួន។

ការគាំទ្ររបស់កយកា-KOICA គ្របដណ្តប់លើការបញ្ជូនអ្នកជំនាញការអភិវឌ្ឍយុទ្ធសាស្ត្រធនធានមនុស្សថ្នាក់ជាតិ ការរចនាកម្មវិធីសិក្សាការអភិវឌ្ឍប្រព័ន្ធការផ្តល់បច្ចេកវិទ្យាគមនាគមន៍ ព័ត៌មានវិទ្យា (ICT)និងសម្ភារៈ បរិក្ខាអប់រំ និងកម្មវិធីកសាងសមត្ថភាព ទាំងនៅក្នុងប្រទេសកម្ពុជា និងនៅប្រទេសកូរ៉េ។ ក្រសួងមុខងារសាធារណៈបានប្តេជ្ញាផ្តល់ដី និងធនធានស្ថាប័ន ដើម្បីធានាបាននូវការអនុវត្តគម្រោងនេះដោយរលូន។ ជាមួយនឹងគំនិតផ្តួចផ្តើមនេះកយកា-KOICAបានបន្តបញ្ជាក់ឡើងវិញនូវតួនាទីរបស់ខ្លួនក្នុងនាមជាដៃគូអភិ​វឌ្ឍន៍យូរអង្វែងរបស់កម្ពុជា។ ភាគីទាំងពីរ កម្ពុជា-កូរ៉េ នឹងធ្វើការរួមគ្នាដើម្បីបង្កើតសាលាភូមិន្ទរដ្ឋបាល ឲ្យ​ទៅជាមជ្ឈមណ្ឌលឈានមុខគេសម្រាប់នវានុវត្តន៍វិស័យសាធារណៈ និងការកសាងសមត្ថភាពនៅក្នុងប្រទេស៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អ្នកជំនាញ ​មើលឃើញ​សេដ្ឋកិច្ច​កម្ពុជាបន្តរឹងមាំ ទោះស្ថិត​ក្នុងវិបត្តិសេដ្ឋកិច្ចសកលក៏ដោយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2026

អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បង្ហាញថាទិន្នន័យពាណិជ្ជកម្មអន្តរជាតិរយៈ​ពេល​ប្រាំខែដំបូង​នៃ​ឆ្នាំ ២០២៦ បានឈានដល់ ៣០ពាន់លានដុល្លារ

កម្ពុជា បញ្ជាក់ពីយុទ្ធសាស្រ្តថ្មី ៦ ចំណុច​ ដល់សាព័ត៌មានលំដាប់ពិភពលោក ដើម្បីបង្កើនទំនុកចិត្តវិនិយោគិនអន្តរជាតិយ៉ាងមានប្រសិទ្ធភាព

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2026

រាជរដ្ឋាភិបាលកម្ពុជា ​បានដាក់ចេញនូវយុទ្ធសាស្ត្រអាទិភាពថ្មីចំនួន ៦ចំណុច ដែលមានសារៈសំខាន់ និងសំដៅកសាងទំនុកចិត្ត ទាក់ទាញវិនិយោគិនលំដាប់ខ្ពស់ពីអន្តរជាតិមកកាន់កម្ពុជា

ចិន លុបចោលកិច្ចប្រជុំការទូតជាមួយសហភាពអឺរ៉ុបភ្លាមៗ ២លើក ដោយគ្មានការបកស្រាយអំពីមូលហេតុ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2026

នៅក្នុងខែមិថុនានេះ ចិន បានលុបចោលកិច្ចប្រជុំការទូតភ្លាមៗចំនួន ២លើក ជាមួយសហភាពអឺរ៉ុបដោយមិនមានការបញ្ជាក់ពីហេតុផលម្អិតច្បាស់នោះទេ

មន្ត្រីជាន់ខ្ពស់កម្ពុជាបង្ហាញពីកាលានុវត្តភាព និងបរិយាកាសវិនិយោគនៅកម្ពុជា ដល់វិនិយោគិននៅប្រទេសជប៉ុន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2026

មន្ត្រីជាន់ខ្ពស់នៃរាជរដ្ឋាភិបាល បានបង្ហាញពីបរិយាកាស សក្ដានុពល និងកាលានុវត្តភាពនៃការវិនិ​យោគនៅកម្ពុជានាពេលបច្ចុប្បន្ន ក៏ដូចជានាពេលអនាគត ទៅដល់បណ្តាអ្នកវិនិយោគនៅក្នុងប្រទេសជប៉ុន

អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ៖ SME ជាអាទិភាពដ៏សំខាន់ជំរុញផលិតកម្មក្នុងស្រុក និងគាំទ្រកំណើនសេដ្ឋកិច្ចជាតិ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2026

រាជរដ្ឋាភិបាលតែងចាត់ទុកថា សហគ្រាសធុនតូច និងមធ្យម ជាអាទិភាពដ៏សំខាន់មួយក្នុងការបង្កើតការងារ ជំរុញផលិតកម្មក្នុងស្រុក និងគាំទ្រដល់កំណើនសេដ្ឋកិច្ចជាតិ

World Bank ព្រមានថា ជម្លោះនៅមជ្ឈិមបូព៌ានឹងទាញទម្លាក់សេដ្ឋកិច្ចពិភពលោកឱ្យធ្លាក់ចុះខ្លាំងដូចសម័យ COVID-19

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2026

World Bank បានព្រមានថា ជម្លោះនៅមជ្ឈិមបូព៌ាអាចនឹងទាញទម្លាក់កំណើនសេដ្ឋកិច្ចពិភពលោកឱ្យធ្លាក់ចុះដល់កម្រិតទាបបំផុតដូចគ្នាទៅនឹងសម័យរាតត្បាត COVID-19 យ៉ាងដូច្នោះ​ប្រសិនបើនៅតែអូសបន្លាយបន្តទៀត

អាល្លឺម៉ង់បើកបង្ហាញដ្រូន “Cobra 600” មានសមត្ថភាពប្រយុទ្ធខ្ពស់

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 12/06/2026

ក្រុមហ៊ុនការពារជាតិអាល្លឺម៉ង់ Diehl Defence និង Polaris បានសហការគ្នាប្រកាសបើកបង្ហាញគម្រោងថ្មីចុងក្រោយបង្អស់របស់ពួកគេ នោះគឺដ្រូន Cobra 600

អាម៉េរិក បាត់បង់យន្តហោះយោធាទំនើបៗ និងថ្លៃបំផុត ៤២ គ្រឿង មានតម្លៃ ២៩ ពាន់លានដុល្លារ ក្នុងសង្គ្រាម អ៊ីរ៉ង់

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 12/06/2026

អាម៉េរិក បានបាត់បង់ និងខូចខាតយន្តហោះចម្បាំងទំនើបៗ និងមានតម្លៃថ្លៃចំនួន ៤២គ្រឿង ដែលមានតម្លសសរុបប្រហែល ២៩ ពាន់លានដុល្លារ នៅក្នុងភ្លើងសង្គ្រាមប្រឆាំងអ៊ីរ៉ង់

ទំហំពាណិជ្ជកម្មអន្តរជាតិ-កម្ពុជា កើនលើស ៣០ពាន់លានដុល្លារ ខណៈ ចិន ជាដៃគូឈានមុខគេ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2026

ទំហំពាណិជ្ជកម្មអន្តរជាតិសរុបរបស់កម្ពុជា បានឈានដល់ ៣០ពាន់លានដុល្លារ ក្នុងរយៈពេល ៥ខែដំបូងនៃឆ្នាំ២០២៦ កើនឡើងជិត ១៩ភាគរយ បើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន

តម្លៃដុល្លារអាម៉េរិក និងមាសធ្លាក់ចុះខ្លាំង ដោយសារភាពតានតឹងរវាងអាម៉េរិក និងអ៊ីរ៉ង់ឡើងកំដៅ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2026

តម្លៃប្រាក់ដុល្លារអាម៉េរិក និងតម្លៃទីផ្សារមាសបានធ្លាក់ចុះយ៉ាងខ្លាំង ដោយសារភាពតានតឹងកើតមានថ្មីៗនៅមជ្ឈិមបូព៌ារវាងអាម៉េរិក ជាមួយនឹង អ៊ីរ៉ង់ បានធ្វើឱ្យមានការកើនឡើងនៃក្ដីព្រួយបារម្ភកាន់តែខ្លាំង

Leave a Reply

Your email address will not be published.Required fields are marked *