ក្រសួងសាធារណការ បើកឱ្យប្រើប្រាស់ជាផ្លូវការនូវលេខពិសេសផ្ទាល់ខ្លួនសម្រាប់ទោចក្រយានយន្ត ត្រីចក្រយានយន្ត និងម៉ូតូកង់បួន

ភ្នំពេញ៖ ក្រសួងសាធារណការ និងដឹកជញ្ជូន បានសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការនូវលេខពិសេសផ្ទាល់ខ្លួនសម្រាប់ទោចក្រយានយន្ត ត្រីចក្រយានយន្ត និងម៉ូតូកង់បួន ព្រមទាំងមណ្ឌលផ្តល់សេវាសាធាណៈនៅជាន់ទី៤ ផ្សារទំនើបអូឡាំព្យា។ នេះជាសមិទ្ធផលថ្មីមួយទៀតដែលមានការគាំទ្រច្រើនបន្ទាប់ពីការដាក់ឱ្យដំណើរការជាផ្លូវការនូវការលក់លេខចុះបញ្ជីលេខពិសេ​ស​ផ្ទាល់ខ្លួនសម្រាប់រថយន្តកាលពីឆ្នាំ២០២០ ។ ប្រព័ន្ធចុះបញ្ជីលេខពិសេសផ្ទាល់ខ្លួនសម្រាប់រថយន្តនេះ ឃើញថាមានការគាំទ្រ និងពេញនិយមពីសំណាក់បងប្អូនប្រជាពលរដ្ឋនៅគ្រប់មជ្ឈដ្ឋាន។

លោកជំទាវ កុយ សុដានី រដ្ឋលេខាធិការប្រចាំការ និងជាប្រធានគណៈកម្មការអន្តរក្រសួងគ្រប់គ្រងការលក់លេខចុះបញ្ជីយានជំនិះ បានមានប្រសាសន៍ឱ្យដឹងថា៖ ដោយសារភាពជោគជ័យលេខពិសេសផ្ទាល់ខ្លួនសម្រាប់រថយន្ត គួបផ្សំនឹងសំណូមពរដ៏ច្រើនពីសំណាក់ប្រជាពលរដ្ឋក្នុងការបង្កើតឱ្យមានលេខពិសេសសម្រាប់ម៉ូតូ និងដោយទទួលបានការគាំទ្រ ក៏ដូចជាគោលការណ៍ឯកភាពដ៏ខ្ពង់ខ្ពស់ពី សម្តេចធិបតីនាយករដ្ឋមន្ត្រី គណៈកម្មការអន្តរក្រសួងគ្រប់គ្រងការលក់លេខចុះបញ្ជីយានជំនិះបានធ្វើការសិក្សា និងរៀបចំប្រព័ន្ធលក់លេខពិសេសផ្ទាល់ខ្លួនសម្រាប់ទោចក្រយានយន្ត ត្រីចក្រយានយន្ត និងម៉ូតូកង់បួននេះឡើង។ គិតត្រឹមរយៈពេល១ខែចុងក្រោយមកនេះ មានអ្នកទទួលយកការប្រើប្រាស់ផ្លាកលេខពិសេសផ្ទាល់ខ្លួនរហូតដល់ ១៥២៥ លេខ ដែលគិតជាទឹកប្រាក់សរុបជាង១៤ម៉ឺនដុល្លារអាម៉េរិក។  ក្នុងផ្លាកលេខនីមួយៗ មានតម្លៃចាប់ពី១០ម៉ឺនរៀល ដល់ ៨លានរៀល ។

លោកជំទាវបន្ថែមថា៖ ទន្ទឹមនឹងការដាក់ឱ្យប្រើប្រាស់ផ្លាកលេខពិសេសនេះដែរ ក្រុមការងារគណៈកម្មការអន្តរក្រសួងមិនអនុញ្ញាតឱ្យមានការជ្រើសរើសរាល់ផ្លាកលេខដែលមានឈ្មោះប៉ះពាល់ដល់អង្គព្រះមហាក្សត្រ ប៉ះពាល់ជាតិសាសនា រាជរដ្ឋាភិបាល ឈ្មោះថ្នាក់ដឹកនាំ ឬឥស្សរជនឆ្នើមរបស់ប្រទេស ក៏ដូចជាឈ្មោះ ឬពាក្យពេចន៍ទាំងឡាយ ដែលគ្មានសីលធម៌ ឬមានលក្ខណៈជេរប្រមាថនោះឡើយ។

ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានថ្លែងថា៖ សមិទ្ធផលការងារជាច្រើននៅក្នុងវិស័យសាធារណការ និងដឹកជញ្ជូន ដែលសម្រេចបាននាពេលកន្លងមក ពុំមែនកើតឡើងដោយការចៃដន្យនោះទេ គឺកើតឡើងដោយសារកិច្ចខិតខំប្រឹងប្រែង និងការយកចិត្តទុកដាក់ខ្ពស់របស់ថ្នាក់ដឹកនាំទាំងនៅក្នុងអាណត្តិមុនៗ និងអាណត្តិទី៧នេះ ព្រមទាំងការចូលរួមរបស់មន្ត្រីរាជការ និងបុគ្គលិកគ្រប់លំដាប់ថ្នាក់ ដែលបានគិតគូរបំពេញការងារប្រកបដោយស្មារតីបុរេសកម្ម និងការទទួលខុសត្រូវខ្ពស់។ បន្ថែមពីនេះ សុខសន្តិភាព និងស្ថិរភាពនយោបាយក្នុងប្រទេស គឺជាកត្តាមិនអាចខ្វះបាន ដែលបានបើកឱកាសឱ្យរាជរដ្ឋាភិបាលអាចសម្រេចបាននូវសមិទ្ធផលជាច្រើនលើគ្រប់វិស័យក្នុងរយៈ ពេលជាង២ទសវត្សរ៍ចុងក្រោយនេះ ក្រោមការដឹកនាំប្រកបដោយភាពឈ្លាសវៃរបស់បិតាសន្តិភាព សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន។

ព្រះរាជាណាចក្រកម្ពុជា បានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១  ដែលមានអាទិភាពគន្លឹះ ចំនួន៥ គឺ មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា និងបាវចនាចំនួន៥ គឺ កំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព ដើម្បីកសាងមូលដ្ឋានគ្រឹះឆ្ពោះទៅសម្រេចបាននូវចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ ជាប្រទេសមានចំណូលខ្ពស់។ ដើម្បីឆ្លើយតបទៅនឹងចក្ខុវិស័យ មាគ៌ានយោបាយ និងយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាលនៅក្នុងអាណត្តិទី៧នេះ ក្រសួងសាធារណការ និងដឹកជញ្ជូនបានកំណត់នូវចក្ខុវិស័យសំខាន់ៗចំនួន២ រួមមាន៖ ១)ការលើកកម្ពស់សេវាគ្រប់ប្រភេទ តាមរយៈការអភិវឌ្ឍ និងបន្តធ្វើទំនើបកម្មការប្រើប្រាស់បច្ចេកវិទ្យាឌីជីថលក្នុងការគ្រប់គ្រង និងការផ្តល់សេវាប្រកបដោយភាពលឿន រហ័ស តម្លាភាព ប្រសិទ្ធភាព ងាយស្រួល និងជឿទុកចិត្ត និង ២)ការលើកកម្ពស់ការ តភ្ជាប់ប្រព័ន្ធដឹកជញ្ជូនអន្តរមធ្យោបាយ ឡូជីស្ទីក និងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនឱ្យមានគុណភាព សុវត្ថិភាព ចីរភាព ភាពធន់ និងបរិយាបន្ន។

ជាក់ស្តែង តាមរយៈចក្ខុវិស័យទី១ ដែលផ្តោតលើការលើកកម្ពស់សេវាដឹកជញ្ជូនគ្រប់ប្រភេទ ក្រសួងសាធារណការ និងដឹកជញ្ជូន បាន និងកំពុងខិតខំធ្វើយ៉ាងណាពង្រឹងការផ្តល់សេវាសាធារណៈឱ្យកាន់តែល្អប្រសើរ បង្កើតជម្រើសសេវាថ្មីៗបន្ថែម និងបង្ខិតសេវាឱ្យកាន់តែជិតប្រជាពលរដ្ឋ ដើម្បីផ្តល់ភាពងាយស្រួលក្នុងការចុះបញ្ជី និងស្នើសុំសេវាសាធារណៈតាមប្រព័ន្ធឌីជីថលដោយខ្លួនឯងបាន។

ឯកឧត្តមរដ្ឋមន្ត្រី បានលើកឡើងថា៖ ការបើកឱ្យប្រើប្រាស់លេខចុះបញ្ជីលេខពិសេសផ្ទាល់ខ្លួនសម្រាប់ទោចក្រយានយន្ត ត្រីចក្រយានយន្ត និងម៉ូតូកង់បួន និងមណ្ឌលផ្តល់សេវាសាធារណៈផ្សារទំនើបអូឡាំព្យា នាពេលនេះគឺជាសមិទ្ធផលថ្មីបន្ថែមទៀតរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន ស្របតាមចក្ខុវិស័យ និងយុទ្ធសាស្ត្រ បញ្ចកោណរបស់រាជរដ្ឋាភិបាល ដែលបានកំណត់អាទិភាពសម្រាប់ជំរុញកំណើនប្រសិទ្ធភាព សេដ្ឋកិច្ច និងសង្គម ក៏ដូចជាប្រសិទ្ធភាពការងាររដ្ឋបាលតាមរយៈការប្រើប្រាស់សក្តានុពល បច្ចេកវិទ្យាឌីជីថល។

ឯកឧត្តមរដ្ឋមន្ត្រី បានបន្ថែមថា៖ ការបើកឱ្យប្រើប្រាស់មណ្ឌលផ្តល់សេវាសាធារណៈ នៅផ្សារទំនើបអូឡាំព្យា នាពេលនេះ មានគោលបំណងដើម្បីបង្ខិតសេវាសាធារណៈរបស់ក្រសួងឱ្យ កាន់តែជិតប្រជាពលរដ្ឋ បង្កលក្ខណៈងាយស្រួល ចំណេញពេលវេលា និងកាត់បន្ថយការចំណាយ ក្រៅផ្លូវការ និងបង្កើនប្រសិទ្ធភាពនិងតម្លាភាពនៃការផ្តល់សេវាសាធារណៈរបស់ក្រសួងជូនដល់ ប្រជាពលរដ្ឋ ហើយស្របពេលជាមួយគ្នានេះ ការបើកឱ្យប្រើប្រាស់ប្រព័ន្ធលក់លេខពិសេសផ្ទាល់ ខ្លួនសម្រាប់ទោចក្រយានយន្ត ត្រីចក្រយានយន្ត និងម៉ូតូកង់បួន គឺដើម្បីផ្តល់ជម្រើសបន្ថែម ដល់បងប្អូនប្រជាពលរដ្ឋក្នុងការជ្រើសរើសលេខតាមចំណង់ចំណូលចិត្ត។ ជាក់ស្តែងការប្រើប្រាស់ប្រព័ន្ធថ្មីនេះនឹងផ្តល់ភាពងាយស្រួលដល់បងប្អូនប្រជាពល​រដ្ឋ ក្នុងការចុះបញ្ជីទោចក្រយានយន្ត ត្រីចក្រយានយន្តនិងម៉ូតូកង់បួនតាមប្រព័ន្ធឌីជីថល ដោយពួកគាត់អា​ច​ធ្វើការទិញលេខ និងចុះបញ្ជីតាមប្រព័ន្ធដោយខ្លួនឯងនៅកន្លែងណាក៏បានឱ្យតែមានសេវាអ៊ីនធឺណិត ។

ឯកឧត្តមរដ្ឋមន្ត្រីក៏បានស្នើ និងលើកទឹកចិត្តដល់បងប្អូនប្រជាពលរដ្ឋ ឱ្យផ្តល់ព័ត៌មានត្រឡប់មកវិញផងដែរ អំពីការប្រើប្រាស់សេវាថ្មីៗរបស់ក្រសួងតាមរយៈប្រព័ន្ធឌីជីថល ក៏ដូចជាសេវាសាធារណៈផ្សេងៗទៀត ដើម្បីក្រសួងអាចពិនិត្យលទ្ធភាពកែលម្អដើម្បីឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែងរបស់បងប្អូនប្រជាពល​រដ្ឋ​ឱ្យកាន់តែលឿនរហ័ស និងមានប្រសិទ្ធភាព៕ ដោយៈ ញ៉ែម សុផល


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឥណ្ឌា បង្កើនអំណាចទ័ពជើងទឹក តាមរយៈការដាក់ឱ្យដំណើរការនាវាចម្បាំងថ្មីចំនួន ៣ គ្រឿងព្រមគ្នា

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 24/06/2026

ប្រទេសឥណ្ឌា កាលពីចុងសប្តាហ៍កន្លងទៅនេះ បានប្រកាសដាក់ឱ្យដំណើរការជាផ្លូវការនូវនាវាចម្បាំសម្រាប់ទ័ពជើងទឹកដែលផលិតឡើងនៅក្នុងស្រុកចំនួន ៣ គ្រឿងបន្ថែមទៀត

កម្ចីអនឡាញខុសច្បាប់ នៅតែបង្កហានិភ័យ និងផលប៉ះពាល់អវិជ្ជមានដល់សង្គម

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 24/06/2026

អ្នកជំនាញក្នុងវិស័យហិរញ្ញវត្ថុ បានព្រមានថា ការប្រើប្រាស់កម្ចីអនឡាញខុសច្បាប់ នៅតែបន្តបង្កផលប៉ះពាល់អវិជ្ជមានដល់សង្គម ខណៈកម្ចីអនឡាញខុសច្បាប់នេះទៀតសោត មានប្រាក់ខ្ពស់កប់ពពក ហើយពេលខ្លះ គឺឈានដល់ការប្រើប្រាស់អំពើហិង្សា និងគំរាមកំហែងជំេរិតទារប្រាក់អ្នកប្រើប្រាស់ថែមទៀតផង។

តម្លៃមាស និង ប្រេងឆៅធ្លាក់ចុះ ខណៈដែលតម្លៃប្រាក់ដុល្លារអាម៉េរិកហក់ឡើងដល់កម្រិតខ្ពស់បំផុតក្នុងរយៈពេលមួយឆ្នាំចុងក្រោយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 24/06/2026

តម្លៃជួញដូរមាសបានធ្លាក់ចុះ ១,៤ ភាគរយមកនៅត្រឹម ៤,១៣១ ដុល្លារក្នុងមួយអោននៅលើទីផ្សារអន្តរជាតិ ខណៈនៅលើទីផ្សារកម្ពុជា តម្លៃមាសធ្លាក់ចុះនៅត្រឹម ៤ ៨៩៣ ដុល្លារក្នុងមួយតម្លឹង និង ៤៨៩ ដុល្លារក្នុងមួយជី

ព្រឹទ្ធសភាអាម៉េរិក បោះឆ្នោតបិទអំណាចធ្វើសង្រ្គាមរបស់ លោក Trump នៅអ៊ីរ៉ង់

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 24/06/2026

ព្រឹទ្ធសភាសហរដ្ឋអាម៉េរិកបានអនុម័តសេចក្តីសម្រេចមួយ ដោយបង្គាប់ឱ្យប្រធានាធិបតី លោក Donald Trump ដកកងកម្លាំងយោធាអាម៉េរិកចេញពីជម្លោះទាំងឡាយណាដែលពាក់ព័ន្ធនឹងប្រទេសអ៊ីរ៉ង់

ADB អនុម័តហិរញ្ញប្បទានជាង ៦៣ លានដុល្លារ សម្រាប់សាងសង់ប្រព័ន្ធផ្ទុកថាមពលថ្ម

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 24/06/2026

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានអនុម័តកញ្ចប់ហិរញ្ញប្បទានចំនួន ៦៣,៤៤ លានដុល្លារ ដើម្បីពន្លឿនការធ្វើសមាហរណកម្មថាមពលកកើតឡើងវិញទៅក្នុងប្រព័ន្ធថាមពលរបស់កម្ពុជា

ក្រសួងរ៉ែ ប្រមូលចំណូលមិនមែនសារពើពន្ធ ៧០ លានដុល្លារក្នុងរយៈពេល៥ខែ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 24/06/2026

ក្រសួងរ៉ែ និង ថាមពល ប្រមូលចំណូលមិនមែនសារពើពន្ធក្នុងទំហំទឹកប្រាក់បាន ៧០ លានដុល្លារអាម៉េរិក ក្នុងរយៈពេល៥ខែនៃឆ្នាំ២០២៦ ។

ផែនការខ្ចីប្រាក់ ១២ ពាន់លានដុល្លាររបស់រដ្ឋាភិបាលថៃ កំពុងជួបឧបសគ្គផ្លូវច្បាប់

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 24/06/2026

ផែនការរបស់រដ្ឋាភិបាលថៃក្នុងការខ្ចីលុយចំនួន ៤០០ ពាន់លានបាត (ប្រហែល ១២,២ ពាន់លានដុល្លារអាម៉េរិក) ដើម្បីទប់ទល់នឹងផលប៉ះពាល់នៃការឡើងថ្លៃតម្លៃប្រេងមកលើសេដ្ឋកិច្ច កំពុងតែជួបឧបសគ្គផ្លូវច្បាប់

អិលអូអិលស៊ី បន្តដាក់ដំណើរការ «ឥណទានមាសកើនទ្រព្យ» នៅតាមបណ្តាសាខាក្នុងរាជធានីភ្នំពេញ និងឈានទៅតាមបណ្តាខេត្ត

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 24/06/2026

អិលអូអិលស៊ី ដាក់ដំណើរការ «ឥណទានមាសកើនទ្រព្យ» នៅសាខាខណ្ឌ៧មករា -​ សង្កាត់បឹងព្រលឹតជាសាខាទី៧ និងគ្រោងពង្រីកឥណទានថ្មីនេះទៅកាន់សាខានៅតាមបណ្ដាខេត្ត-ក្រុងទូទាំងប្រទេស

វិបត្តិសេដ្ឋកិច្ចក្នុងស្រុករុញនាយករដ្ឋមន្ត្រីអង់គ្លេសឱ្យធ្លាក់ពីតំណែងម្នាក់ម្តងៗដល់ទៅ​ ៥ រូបត្រឹមរយៈពេល ១០ ឆ្នាំ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 23/06/2026

ក្នុងរយៈពេលប្រហែលមួយទសវត្សរ៍ចុងក្រោយនេះ ចក្រភពអង់គ្លេសផ្លាស់ប្តូរនាយករដ្ឋមន្ត្រីជាញឹកញាប់ដល់ទៅ ៥ រូប ដែលសុទ្ធតែលាលែងពីតំណែងមុនពេលបញ្ចប់អាណត្តិពេញលេញអតិបរមា ៥ ឆ្នាំ

រាជរដ្ឋាភិបាល បន្ត​លើកទឹកចិត្ត​ផ្នែកពន្ធដារ​លើផលិតផល​ស៊ីម៉ង់ត៍​ដែល​ផលិតក្នុងស្រុក​រយៈពេល​២ឆ្នាំបន្ថែមទៀត​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 23/06/2026

រាជរដ្ឋាភិបាលបានសម្រេច​បន្ត​លើកទឹកចិត្ត​ផ្នែកពន្ធដារលើផលិតផល​ស៊ីម៉ង់ត៍​ដែល​ផលិតក្នុងស្រុករយៈពេល២ឆ្នាំបន្ថែមទៀត ពោលគឺរហូតដល់​ដំណាច់ឆ្នាំ២០២៨ ដើម្បីជំរុញឱ្យ​វិនិយោគិនក្នុងស្រុក​ពង្រីកការផលិត​បន្ថែម

Leave a Reply

Your email address will not be published.Required fields are marked *