បរទេស៖ យោងតាមប្រភពព័ត៌មានពីរ៉យទ័របានរាយការណ៍ថា តម្លៃប្រេងសកលបានបន្តឡើងថ្លៃជាង ១% ក្នុងមួយបារ៉ែល ខណៈដែលការចរចាសន្តិភាពរបស់រុស្ស៊ី និងអ៊ុយក្រែន ហាក់ដូចមានភាពជាប់គាំង និងបង្ហាញពីសញ្ញានៃការកើនឡើងតម្រូវការប្រេងខ្លាំងនៅក្នុងអាម៉េរិក។

នៅព្រឹកថ្ងៃសុក្រសប្ដាហ៍នេះ តម្លៃប្រេងឆៅម៉ាក Brent បានឡើងថ្លៃ ១,២% ឬ ៦៧,៦៧ ដុល្លារក្នុងមួយបារ៉ែល ខណៈដែលតម្លៃប្រេងឆៅម៉ាក West Texas Intermediate (WTI) បានឡើងថ្លៃ ១,៣% ឬ ៦៣,៥២ ដុល្លារក្នុងមួយបារ៉ែល។
នៅក្នុងដំណើរនៃកិច្ចចរចាឆ្ពោះទៅរកសន្តិភាពរវាងរុស្ស៊ី និងអ៊ុយក្រែន នៅតែមិនប្រាកដប្រជា បានធ្វើឱ្យពាណិជ្ជករប្រេងមានភាពប្រុងប្រយ័ត្នក្នុងការលក់ចេញក្នុងរយៈពេលពីរសប្តាហ៍ចុងក្រោយនេះ ហើយសង្ឃឹមថាប្រធានាធិបតីអាម៉េរិក Donald Trump នឹងចូលរួមចរចាការទូតចំពោះជម្លោះមួយនេះ។ យ៉ាងណាមិញ ទាំងទីក្រុងម៉ូស្គូ និងទីក្រុងគីវ នៅតែស្តីបន្ទោសគ្នាទៅវិញទៅមក ដែលធ្វើឲ្យដំណើរការចរចារកសន្តិភាពមានភាពមិនច្បាស់លាស់។ ជាក់ស្ដែង កាលពីថ្ងៃព្រហស្បតិ៍ រុស្ស៊ី បានបើកការវាយប្រហារតាមផ្លូវអាកាសដ៏ធំមួយនៅជិតព្រំដែនអ៊ុយក្រែនជាមួយសហភាពអឺរ៉ុប ខណៈដែលអ៊ុយក្រែនបានវាយប្រហាររោងចក្រចម្រាញ់ប្រេងរបស់រុស្ស៊ី។
លោក Tamas Varga អ្នកវិភាគនៅក្រុមហ៊ុន PVM Oil Associates លើកឡើងថា ភាពមិនច្បាស់លាស់នៅក្នុងកិច្ចចរចារកសន្តិភាពមានន័យថា លទ្ធភាពនៃការដាក់ទណ្ឌកម្មកាន់តែតឹងរ៉ឹងលើប្រទេសរុស្ស៊ីនឹងកើតមានឡើងវិញ។ ទន្ទឹមនឹងនេះ ការកើនឡើងនៃតម្លៃប្រេងក៏ត្រូវបានជំរុញឡើងដោយសារការកើនឡើងនៃតម្រូវការរបស់អាម៉េរិកផងដែរ៕





វិថីហិរញ្ញវត្ថុ























Account
Security
Favourite Content