សេដ្ឋកិច្ចឌីជីថលរបស់អាស៊ាន ត្រូវបានព្យាករណ៍ថានឹងឈានដល់ ៣០០ ពាន់លានដុល្លារនៅឆ្នាំ២០២៥

បរទេស៖ សេដ្ឋកិច្ចឌីជីថលនៅក្នុងអាស៊ានត្រូវបានព្យាករណ៍ថា នឹងឈានដល់ ៣០០ ពាន់លានដុល្លារនៅចុងឆ្នាំ២០២៥ នេះ ដោយសារកំណើនដ៏រឹងមាំក្នុងរយៈពេលមួយទសវត្សរ៍កន្លងមកនេះ។ នេះបើយោងតាមការរាយការណ៍ពី The Investor។

កាលពីថ្ងៃចន្ទ សប្ដាហ៍នេះ ក្រុមហ៊ុនធំៗចំនួន ៣ រួមមាន Google, Temasek និង Bain & Company បានបង្ហាញពីរបាយការណ៍សេដ្ឋកិច្ចឌីជីថលរបស់អាស៊ីអាគ្នេយ៍លើកទី ១០ ជាមួយនឹងការបន្ថែមប្រទេស ៤ រួមមាន ប្រ៊ុយណេ កម្ពុជា ឡាវ និងមីយ៉ាន់ម៉ា ជាលើកដំបូងទៅក្នុងទិន្នន័យ។

លោកស្រី Sapna Chadha អនុប្រធានប្រចាំតំបន់អាស៊ីអាគ្នេយ៍នៃក្រុមហ៊ុន Google បានលើកឡើងថា កាលពី ១០ ឆ្នាំមុន ក្រុមហ៊ុនបានព្យាករណ៍ថា សេដ្ឋកិច្ចឌីជីថលក្នុងតំបន់នឹងឈានដល់ ២០០ ពាន់លានដុល្លារនៅឆ្នាំ២០២៥ ។ ជាក់ស្តែង តំបន់អាស៊ីអាគ្នេយ៍សម្រេចបានគោលដៅលឿនជាងការរំពឹងទុករហូតរយៈពេល៣ឆ្នាំ ខណៈដែលការបន្ថែមប្រទេសចំនួន ៤ ជាសមាជិកនេះ មានចំណែកប្រហែល ២% នៃតម្លៃទំនិញសរុប ហើយនឹងផ្តល់លទ្ធផលវិជ្ជមានបន្ថែមទៀតនៅក្នុងសេដ្ឋកិច្ចឌីជីថលដែលកំពុងវិវឌ្ឍន៍ក្នុងតំបន់។ មិនត្រឹមតែប៉ុណ្ណោះ កំណើននៃទំហំសេដ្ឋកិច្ចឌីជីថល ត្រូវបានជំរុញដោយតម្លៃទំនិញសរុបរួមបញ្ចូល ដូចជា ពាណិជ្ជកម្មអេឡិចត្រូនិក (E-commerce), ការដឹកជញ្ជូនអាហារ, សេវាកម្មធ្វើដំណើរសាធារណៈ, ការធ្វើដំណើរកក់តាមអ៊ីនធឺណិត,ប្រព័ន្ធផ្សព្វផ្សាយអនឡាញ, និងសេវាកម្មហិរញ្ញវត្ថុឌីជីថលផងដែរ។ សូមបញ្ជាក់ថា E-commerce គឺជាផ្នែកដ៏ធំបំផុត ហើយការលក់អាចនឹងកើនឡើងដល់ ១៨៥ ពាន់លានដុល្លារនៅឆ្នាំនេះ ខណៈដែលប្រាក់ចំណូលសរុបនឹងកើនឡើងដល់ ៤១ ពាន់លានដុល្លារ។ ដោយឡែក ការធ្វើដំណើរដែលកក់សំបុត្រ ឬទិញសេវាតាមអ៊ីនធឺណិត គឺជាផ្នែកដ៏ធំបំផុតទី២ ជាក់ស្ដែង ការលក់សំបុត្រយន្តហោះមានការកើនឡើងខ្លាំង ការកើនឡើងនៃការកក់កន្លែងស្នាក់នៅកម្រិតខ្ពស់ និងការបន្ធូរបន្ថយទិដ្ឋាការរបស់ប្រទេសមួយចំនួន។

របាយការណ៍ដដែលក៏បានបង្ហាញពីការកើនឡើងនៃការផ្តល់មូលនិធិឯកជននៅក្នុងតំបន់អាស៊ីអាគ្នេយ៍ដែលបានកើនប្រហែល ១៥% រហូតដល់ ៨ ពាន់លានដុល្លារ (បើធៀបនឹងឆ្នាំមុន)។ នៅក្នុងវិស័យបញ្ញាសិប្បនិមិត្ត (AI) វិញ លោក Fock Wai Hoong ប្រធានប្រចាំតំបន់អាស៊ីអាគ្នេយ៍របស់ Temasek បានលើកឡើងថា ទឹកប្រាក់ជាង ២ ពាន់លានដុល្លារត្រូវបានវិនិយោគលើអាជីវកម្មដែលទាក់ទងនឹង AI នៅក្នុងឆ្នាំ២០២៤ ជាពិសេសក្រុមហ៊ុន AI ភាគច្រើនមានមូលដ្ឋាននៅប្រទេសសិង្ហបុរី ខណៈដែលវិស័យនេះកំពុងរីករាលដាលនៅទូទាំងតំបន់។ ក្នុងនាមជាមជ្ឈមណ្ឌល AI ឈានមុខគេក្នុងតំបន់អាស៊ីអាគ្នេយ៍ សិង្ហបុរី មានភាពទាក់ទាញខ្លាំងរហូតទទួលបានការវិនិយោគឯកជនចំនួន ១,៣១ ពាន់លានដុល្លារនៅក្នុងឆមាសទី២ នៃឆ្នាំ២០២៤ ដល់ឆមាសទី១ នៃឆ្នាំ២០២៥ ដែលស្មើរនឹង ៥៥% នៃការវិនិយោគ AI ទាំងអស់នៅក្នុងតំបន់៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ការនាំចេញរបស់ចិនក្នុងខែឧសភា ហក់ឡើងខ្លាំងលើសការរំពឹងទុក ប៉ុន្តែរងសម្ពាធអន្តរជាតិជុំវិញការលើសសមត្ថភាពផលិត

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/06/2026

កំណើននៃការនាំចេញរបស់ចិននៅក្នុងខែឧសភាកន្លងទៅនេះ មានការកើនឡើងខ្លាំងលើសពីការរំពឹងទុកដែលជំរុញដោយតម្រូវការបន្ទះឈីប យានយន្ត និងកម្មវិធីបច្ចេកវិទ្យាកម្រិតខ្ពស់ផ្សេងទៀត

កម្ពុជា-វៀតណាម នឹងតភ្ជាប់ផ្លូវ​ល្បឿនលឿន ដើម្បីជំរុញកំណើនសេដ្ឋកិច្ច ពាណិជ្ជកម្មរវាង​ប្រទេ​សទាំងពីរ​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 09/06/2026

​ផ្លូវល្បឿនលឿនភ្នំពេញ-បាវិត ដែលជា​កំពុងមមាញឹក​ក្នុងការ​សាងសង់ នឹង​ត្រូវ​ប្រើប្រាស់ដើម្បីតភ្ជាប់ជាមួយផ្លូវល្បឿនលឿនហូជីមិញ​-ម៉ុកបៃរបស់វៀតណាម ក្នុងគោលបំណងលើកកម្ពស់​កិច្ច​សហប្រតិបត្តិការ​លើវិស័យ​គន្លឹះសំខាន់​ៗ ជាពិសេស​សេដ្ឋកិច្ច ពាណិជ្ជកម្ម ​និងការ​វិនិយោគ

សាកល្បងចិញ្ចឹមបង្កងនៅលើដំបូលផ្ទះរហូតពង្រីកជាកសិដ្ឋាននៅលើផ្ទៃដីដល់ទៅ ១៥ហិកតា រកចំណូលបានរាប់ពាន់ដុល្លារក្នុងមួយខែ

ជំនួញ, ព្រឹត្តិការណ៍

• 09/06/2026

សាកល្បងចិញ្ចឹមបង្កងនៅលើដំបូលផ្ទះរហូតពង្រីកជាកសិដ្ឋាននៅលើផ្ទៃដីដល់ទៅ ១៥ហិកតា រកចំណូលបានរាប់ពាន់ដុល្លារក្នុងមួយខែៗ

សម្តេចតេជោ ហ៊ុន សែន លើកទឹកចិត្តឱ្យផលិតទំនិញក្នុងស្រុកកាន់តែច្រើន​​ ដើម្បីផ្គត់ផ្គង់តម្រូវការ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/06/2026

សម្តេចតេជោ ហ៊ុន សែន លើកទឹកចិត្តឱ្យឧស្សាហកម្មក្នុងស្រុកបង្កើនការផលិតឱ្យបានច្រើនដើម្បីផ្គត់ផ្គង់តម្រូវការជាក់ស្ដែង ខណៈដែលបច្ចុប្បន្ននេះ ជាឱកាសមាសសម្រាប់ការពង្រឹងលទ្ធភាពផលិតក្នុងស្រុក និងគាំទ្រផលិតផលជាតិ

ការនាំចេញរ៉ែកម្ររបស់ចិនទៅកាន់ជប៉ុន ធ្លាក់ចុះជាង ៨០% នៅក្នុងខែមីនា និងមេសា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/06/2026

ការនាំចេញរ៉ែកម្ររបស់ចិនទៅកាន់ជប៉ុនធ្លាក់ចុះជាង ៨០ ភាគរយនៅក្នុងខែមីនា និងខែមេសា ធៀបនឹងឆ្នាំមុន ដែលការធ្លាក់ចុះគឺឆ្លុះបញ្ចាំងពីផលប៉ះពាល់នៃភាពតានតឹងផ្នែកនយោបាយការទូត

ការប្តូរមកប្រើលុយអឺរ៉ូជាផ្លូវការ គួបផ្សំនឹងវិបត្តិសកល ចាប់ផ្តើមបង្កសម្ពាធហិរញ្ញវត្ថុគ្រួសារនៅប៊ុលហ្ការី

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/06/2026

ឆមាសទីមួយនៃឆ្នាំ ២០២៦ នេះ បានចាប់ផ្តើមនាំមកនូវភាពចលាចលផ្នែកហិរញ្ញវត្ថុដែលមិនធ្លាប់មានពីមុនមកសម្រាប់គ្រួសារទាំងឡាយក្នុងប្រទេសប៊ុលហ្ការី ពោលគឺចំពេលដែលព្រឹត្តិការណ៍សំខាន់ៗក្នុងស្រុកបានកើតឡើងបូករួមនឹងវិបត្តិអន្តរជាតិមួយចំនួន

ប្រធានាធិបតីចិន លោក ស៊ី ជីនពីង ធ្វើទស្សនកិច្ចនៅកូរ៉េខាងជើងរយៈពេល​ ២ថ្ងៃ ក្រោយអាក់ខាន ៧ឆ្នាំ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 08/06/2026

ប្រធានាធិបតីចិន លោក ស៊ី ជីនពីង បានទៅដល់ទីក្រុងព្យុងយ៉ាង ប្រទេសកូរ៉េខាងជើង ដើម្បីបំពេញដំណើរទស្សនកិច្ចផ្លូវការរយៈពេល ២ ថ្ងៃ ក្រោយអាក់ខានអស់រយៈពេល៧ឆ្នាំ

ទេសចរកម្ពុជា ទៅប្រទេសវៀតណាម​ កើន​ឡើងខ្លាំង ក្រោយជម្លោះព្រំដែនកម្ពុជា-ថៃ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 08/06/2026

ភ្ញៀវទេសចរកម្ពុជា ​បាន​ឈរ​នៅ​លំដាប់ទី ៥ ក្នុងចំណោម​ទេសចរបរទេស​ដែល​បាន​ចូលទស្សនា​ប្រទេសវៀតណាម​ច្រើន​ជាង​គេបំផុត​ក្នុងរយៈ​ពេល ៥ ខែដំបូង​នៃ​ឆ្នាំ ២២០២៦នេះ ពោលគឺ​កើន​ឡើង​ ៤០ ភាគរយ ​ធៀប​នឹង​រយៈ​ពេល​ដូចគ្នា​កាលពីឆ្នាំមុន

អ្នកជំនាញ ៖ កសិករគួរជីកស្រះក្បែរចំការដំណាំ ដើម្បីទទួលបានផលចំណេញជាប់ពេញមួយឆ្នាំ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 08/06/2026

ទឹក គឺជាកត្តាដ៏សំខាន់មួយក្នុងការរស់នៅប្រចាំថ្ងៃ ក៏ដូចជាសម្រាប់តម្រូវការធ្វើកសិកម្មដែលមាននាទីក្នុងការស្រោចស្រពដំណាំគ្រប់ប្រភេទផងដែរ

ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត អញ្ជើញសម្ពោធចង្កោមកម្មវិធីគាំទ្រសហគ្រិនភាព សម្រាប់គាំទ្រដល់សិស្ស-និស្សិត ធុរកិច្ចថ្មី កសិករខ្នាតតូច និង SME នៅខេត្តកំពង់ធំ

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 08/06/2026

ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត អញ្ជើញសម្ពោធចង្កោមកម្មវិធីគាំទ្រសហគ្រិនភាព សម្រាប់គាំទ្រដល់សិស្ស-និស្សិត ធុរកិច្ចថ្មី កសិករខ្នាតតូច និង សហគ្រាសធុនតូច និងមធ្យម នៅខេត្តកំពង់ធំ

Leave a Reply

Your email address will not be published.Required fields are marked *