បរទេស៖ បណ្តារោងចក្រនៅប្រទេសអាស៊ីធំៗជួបប្រទះនឹងការធ្លាក់ចុះតម្រូវការនៅក្នុងខែវិច្ឆិកា ខណៈដែលសម្ពាធពន្ធ និងពាណិជ្ជកម្មរបស់អាម៉េរិកធ្វើឲ្យការបញ្ជាទិញធ្លាក់ចុះ និងប៉ះពាល់ដល់ផលិតកម្ម ។នេះបើយោងតាមការរាយការណ៍ពីរ៉យទ័រ។

ទន្ទឹមនឹងនេះ សេដ្ឋកិច្ចអាស៊ីធំៗដូចជា ចិន ឥណ្ឌា ជប៉ុន កូរ៉េខាងត្បូង និងកោះតៃវ៉ាន់រាយការណ៍ពីការធ្លាក់ចុះនៃសកម្មភាពរោងចក្រ ប៉ុន្តែសេដ្ឋកិច្ចអាស៊ីអាគ្នេយ៍ភាគច្រើនមើលឃើញកំណើន។ ស្របពេលដែលចិនគឺជាអ្នកផលិតដ៏ធំបំផុតរបស់ពិភពលោក ប៉ុន្តែទិន្នន័យផ្លូវការរបស់ទីក្រុងប៉េកាំងបានបង្ហាញពីសកម្មភាពធ្លាក់ចុះក្នុងរយៈពេល ៨ ខែជាប់ៗគ្នា។
លោក Zichun Huang សេដ្ឋវិទូចិននៅក្រុមហ៊ុន Capital Economics លើកឡើងថា ការដឹកជញ្ជូនទំនិញតាមកុងតឺន័រនៅកំពង់ផែចិនធ្លាក់ចុះតិចតួចកាលពីខែមុន បើប្រៀបធៀបនឹងខែតុលា។ បន្ថែមពីនេះ ផលិតកម្មហាក់មិនមានភាពប្រសើរនោះទេដោយសារស្តុកស្ថិតកម្រិតខ្ពស់រួចទៅហើយ ដែលធ្វើឲ្យទិន្នផលធ្លាក់ចុះដល់កម្រិតទាបក្នុងរយៈពេលបួនខែ។
នៅទូទាំងអាស៊ីឆ្នាំនេះ អាជីវកម្មនៅក្នុងប្រទេសនាំចេញធំៗប្រឈមនឹងភាពមិនប្រាកដប្រជាដែលកើតឡើងដោយគោលនយោបាយពន្ធគយរបស់ប្រធានាធិបតីសហរដ្ឋអាម៉េរិក Donald Trump។ ស្របពេលដែលកិច្ចព្រមព្រៀងពាណិជ្ជកម្មរបស់លោក Trump ជាមួយជប៉ុន និងកូរ៉េខាងត្បូង រួមជាមួយនឹងការបន្ថយភាពតានតឹងជាមួយចិន គឺបានផ្តល់នូវទំនុកចិត្តឱ្យក្រុមហ៊ុនមួយចំនួន ខណៈដែលមនុស្សជាច្រើន កំពុងសម្របទៅនឹងស្ថានភាពពាណិជ្ជកម្មថ្មីជាមួយនឹងអាម៉េរិក។

លើសពីនេះប្រទេសជប៉ុនបានបង្ហាញពីការធ្លាក់ចុះនៃការបញ្ជាទិញថ្មីៗដោយអូសបន្លាយរយៈពេលនៃការធ្លាក់ចុះសរុបដល់ទៅ២ឆ្នាំកន្លះដោយសារមកពីកត្តាផ្សេងៗដូចជាបរិយាកាសធុរកិច្ចសកលមានយឺតយ៉ាវ ការចំណាយរបស់អតិថិជនមានការប្រុងប្រយ័ត្នជាងមុន និងការវិនិយោគដើមទុនធ្លាក់ចុះ។ មិនត្រឹមតែប៉ុណ្ណោះ ការចំណាយលើរោងចក្រ និងឧបករណ៍បានកើនឡើង ២,៩% ក្នុងត្រីមាសទីបីខែ វិច្ឆិកា បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ទន្ទឹមនឹងនេះ សកម្មភាពរោងចក្ររបស់កូរ៉េខាងត្បូងបានធ្លាក់ចុះរយៈពេលពីរខែគិតត្រឹមខែវិច្ឆិកាទោះបីជាកិច្ចព្រមព្រៀងពាណិជ្ជកម្មចុងក្រោយជាមួយអាម៉េរិកបន្ធូរបន្ថយភាពតានតឹងខ្លះសម្រាប់ក្រុមហ៊ុនផលិតក៏ដោយ។ យ៉ាងណាមិញ ទិន្នន័យដាច់ដោយឡែកបានបង្ហាញថា ការនាំចេញរបស់កូរ៉េបានកើនឡើងក្នុងខែវិច្ឆិកាក្នុងរយៈពេលប្រាំមួយខែជាប់ៗគ្នា ដែលមានភាពប្រសើរជាងការព្យាករណ៍របស់ទីផ្សារ ខណៈដែលការលក់ឈីប និង រថយន្តក៏បានកើនឡើងផងដែរបន្ទាប់ពីមានកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយនឹងអាម៉េរិក។ ចំណែកឯនៅខាងកោះតៃវ៉ាន់វិញ ក៏បង្ហាញដែរថា សកម្មភាពរោងចក្របន្តធ្លាក់ចុះប៉ុន្តែក្នុងល្បឿនយឺតជាងមុន។ នៅខាងឥណ្ឌា សកម្មភាពរោងចក្រនៅក្នុងវិច្ឆិកាធ្លាក់ចុះពីការព្យាករណ៍កាលពីខែតុលា ប៉ុន្តែវានៅតែល្អប្រសើរជាងដៃគូផ្សេងៗរបស់ខ្លួន។
ទោះជាយ៉ាងណាក្តី ក្រុមហ៊ុនផលិតនៅក្នុងសេដ្ឋកិច្ចកំពុងរីកចម្រើននៅអាស៊ីនៅតែដំណើរការល្អជាងជាពិសេសឥណ្ឌូនេស៊ី វៀតណាម និងម៉ាឡេស៊ី បើធៀបទៅនឹងសេដ្ឋកិច្ចអាស៊ីធំៗដែលរៀបរាប់ខាងលើ៕




វិថីហិរញ្ញវត្ថុ























Account
Security
Favourite Content