ភ្នំពេញ ៖ ឈរលើគោលការណ៍សេដ្ឋកិច្ចទីផ្សារសេរី ការធ្វើអាជីវកម្មនៅកម្ពុជាសព្វថ្ងៃគឺពិតជាមានលក្ខណៈទូលំទូលាយណាស់។ ជាមួយគ្នានេះទន្ទឹមនឹងទីផ្សារដែលប្រមូលផ្ដុំដោយការប្រកួតប្រជែង គេសង្គេតឃើញថា ក្នុងចំណោមអាជីវករទាំងអស់ អ្នកដែលអាចបន្តអាជីវកម្មរបស់ខ្លួនឲ្យនៅឈររឹងមាំបាននៅក្នុងបរិបទនេះ គឺមានចំនួនតិចតួចណាស់ ដោយហេតុថាអ្នករកស៊ីភាគច្រើនចូលចិត្តផ្ដេកផ្ដួលលើពាក្យដ៏ពេញនិយមមួយឃ្លាថា “ការរកស៊ីគឺជាការប្រថុយប្រថាន”។
ផ្ទុយពីទស្សនៈប្រថុយប្រថាននេះ លោក សួរ វីរៈ ដែលជាអគ្គនាយកនៃក្រុមហ៊ុនដឹកជញ្ចូន វីរៈប៊ុនថាំ បានលើកឡើងថា ការរកស៊ីត្រូវតែច្បាស់លាស់ត្រូវមើលឃើញផ្លូវមួយដែលប្រាកដ ថាដើរហើយមិនអាចខាតទើបយើងដើរ។ ជាក់ស្ដែង ការចាប់ផ្ដើមអាជីវកម្មរបស់លោកគឺចាប់ផ្តើមឡើងពីគ្រាដែលលោកមានផ្ទះសំណាក់មួយនៅឯខេត្តកោះកុង។ លោកយល់ថា ភ្ញៀវគឺមាននៅក្នុងដៃស្រាប់ នៅខ្វះតែឡានដើម្បីដឹកជញ្ជូនប៉ុណ្ណោះ ដូច្នេះបើមានមធ្យោបាយដឹកជញ្ជូន លោកប្រាកដជាអាចបង្កើនបានប្រាក់ចំណូល និងចំណេញបន្ថែមទៀតជាមិនខាន។
លោក សួរ វីរៈ បានបញ្ជាក់ប្រាប់AMSទៀតថា ៖
” កាលណោះខ្ញុំមានដើមទុនត្រឹមតែ 4,000ដុល្លារ ដើម្បីទិញឡានតូរីសមួយគ្រឿង ម្លោះហើយខ្ញុំត្រូវតែមានផែនការច្បាស់លាស់មួយ ដោយសារខ្ញុំគ្មានលុយសម្រាប់ខាតទេ “
លោកបានបន្តថា ដោយសារតែមានការរៀបចំផែនការច្បាស់លាស់បន្ថែមពីលើបទពិសោធន៍ក្នុងការរកស៊ីរបស់លោកផងនោះ គឺជាមូលហេតុ ក្នុងការជំរុញឲ្យលោកមិនចាប់ផ្តើមបង្កើតមុខជំនួញថ្មីដោយការផ្តល់សេវាកម្មដឹកជញ្ជូន ដែលផ្ដើមធ្វើដោយខ្លួនឯង បង្កើនទំនុកចិត្តក្នុងការបោះជំហានទៅមុខជាបន្តបន្ទាប់ ហើយជាលទ្ធផលរហូតមកដល់ពេលនេះ ក្រុមហ៊ុនដឹកជញ្ជូនរបស់លោកបានរីកដុះដាលគ្រប់ខេត្តក្រុងទូទាំងប្រទេសកម្ពុជា។ ជាចុងក្រោយលោកក៏បានបង្ហើបប្រាប់ពីមូលហេតុដែលធ្វើឲ្យក្រុមហ៊ុនលោក វ៉ាដាច់ក្រុមហ៊ុនដទៃផងដែរថា ភាពជោគជ័យនៅលើទីផ្សារមួយនេះគឺដោយសារតែលោកតែងតែយកចិត្តទុកដាក់ខ្ពស់ទៅលើការសិក្សាមើលពីចន្លោះប្រហោងរបស់អាជីវកម្មដទៃ ហើយយកវាមកបំពេញនៅក្នុងអាជីវកម្មរបស់ខ្លួន។ នេះគឺជាចំណុចសំខាន់បំផុតនៅក្នុងការធ្វើអាជីវកម្ម បន្ថែមពីលើផែនការ ដើម្បីអាចបន្តដំណើរឆ្ពោះទៅមុខប្រកបដោយភាពជឿជាក់ ព្រោះវាមិនមែនជាការរកស៊ីដោយភាពប្រថុយប្រថាននោះឡើយ៕
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
ឈ្វេងយល់ និងសិក្សាតួលេខខ្លះៗដែលហ្វីលីពីន និងវៀតណាមទើបទទួលបានចំណាត់ថ្នាក់ថ្មីជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 03/07/2026
ធនាគារពិភពលោក (World Bank) កាលពីថ្ងៃទី ១ ខែកក្កដានេះ បានប្រកាសឈ្មោះប្រទេសចំនួន ៦ ថ្មីដែលនឹងត្រូវដំឡើងចំណាត់ថ្នាក់ទៅជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់ឬ upper-middle-income ក្នុងនោះមានហ្វីលីពីននិងវៀតណាមដែលស្ថិតនៅក្នុងតំបន់អាស៊ានរបស់យើងផង




វិថីហិរញ្ញវត្ថុ



























































Account
Security
Favourite Content