បរទេស៖នៅសប្តាហ៍នេះប្រទេសឥណ្ឌូនេស៊ីបានធ្វើការបង្ហាញជាផ្លូវការនូវតួលេខដ៏គួរឲ្យភ្ញាក់ផ្អើលទៅលើទំហំនៃពាណិជ្ជកម្មរបស់ខ្លួនដែលបានទទួលកាលពីខែឧសភាកន្លងមក ពោលគឺមានកំណើនគួរឲ្យកត់សម្គាល់ទាំងការនាំចូល និងការនាំចេញទៅកាន់ទីផ្សារអន្តរជាតិ។
នៅក្នុងទិន្នន័យជាផ្លូវការបានបង្ហាញពីតួលេខនៃការនាំចេញរបស់ឥណ្ឌូនេស៊ីក្នុងខែឧសភាបានស្ទុះឡើងខ្លាំងរហូតទៅដល់ 16.6 ពាន់លានដុល្លារក្នុងអត្រាកើនឡើងដល់ទៅ 58.76 ភាគរយ ហើយការនាំចូលក៏មានសន្ទុះខ្លាំងដល់ទៅ 14.23 ពាន់លានដុល្លារក្នុងអត្រាកើនឡើងដល់ទៅ 68.68 ភាគរយធៀបជាមួយនឹងខែឧសភាកាលពីឆ្នាំ2020។
ទោះបីជាយ៉ាងណាក៏ដោយ តួលេខនេះមានការធ្លាក់ចុះបន្តិចធៀបទៅនឹងតួលេខកាលពីខែមេសាដោយអត្រានៃការនាំចេញស្ថិតនៅទាបជាង 10.25 ភាគរយ ហើយការនាំចូលមានកម្រិតទាបជាងប្រមាណជា 12.16 ភាគរយ។
ប្រធានការិយាល័យទទួលបន្ទុកកិច្ចការងារគ្រប់គ្រងទិន្នន័យជាតិ លោក Kecuk Suhariyanto បានអះអាងថា ទោះជាតួលេខខាងលើនេះហាក់ទាបជាងខែមេសាបន្តិច ប៉ុន្តែវានៅតែជាសញ្ញាល្អនៃការងើបឡើងវិញសម្រាប់សេដ្ឋកិច្ចជាតិ។

លោក Suhariyanto បានបន្តទៀតថា ការនាំចេញដែលមានចំនួនច្រើនជាងគេកាលពីពេលកន្លងទៅនេះ គឺជារ៉ែឥន្ធនៈដែលឥណ្ឌូនេស៊ីអាចទទួលបានរហូតទៅដល់ 218.9 លានដុល្លារត្រូវជា 13.91 ភាគរយនៃការនាំចេញសរុប ចំណែក ឯការនាំចេញដែលធ្លាក់ចុះខ្លាំងបំផុតនោះគឺផលិតផលប្រើប្រាស់ដូចជារថយន្តដែលមានត្រឹមតែ 272លានដុល្លារ ឬត្រូវជា 34.33 ភាគរយនៃការនាំចេញសរុប។
នៅក្នុងរបាយការណ៍ដដែលក៏បានបង្ហាញដែរថា ការនាំចេញសរុបគិតចាប់ពីខែមករាដល់ខែឧសភាឥណ្ឌូនេស៊ីអាចធ្វើបានរហូតទៅដល់ 83.99 ពាន់លានដុល្លារ ឬក្នុងអត្រាកើនឡើងប្រមាណជា 30.58 ភាគរយធៀបទៅនឹងពេលវេលាដូចគ្នាកាលពីឆ្នាំ2020កន្លងទៅ ដោយក្នុងនោះទីផ្សារនាំចេញផលិតផលធំបំផុតរបស់ខ្លួនគឺជាប្រទេសចិន សហរដ្ឋអាមេរិក និងជប៉ុន ដែលមានទំហំនាំចេញរៀងគ្នាគឺ 17.12ពាន់លានដុល្លារ បន្ទាប់គឺ9.34ពាន់លានដុល្លារ និង 6.25ពាន់លានដុល្លារ។
ក្រៅពីនោះ ការនាំចូលដ៏ធំរបស់ឥណ្ឌូនេស៊ីក្នុងពេល 5 ខែដើមឆ្នាំនេះគឺមានដូចជាប្រេង និងហ្គាសដែលប្រទេសចិនឈរនៅលំដាប់លេខ 1 នាំចូលមកក្នុងប្រទេសច្រើនជាងគេ ឬប្រមាណជា 20.56 ពាន់លានដុល្លារ ប្រទេសជប៉ុនមានទំហំ 5.28 ពាន់លានដុល្លារនិងកូរ៉េខាងត្បូងក្នុងទំហំប្រមាណជា 3.71 ពាន់លានដុល្លារ៕

អ្នកសារព័ត៌មានអន្តរជាតិ
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជន
បទយកការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 16/10/2024
Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជនឲ្យក្លាហានចាប់យកក្តីស្រមៃ ឬចាប់អារម្មណ៍លើការបង្កើតអាជីវកម្មថ្មីៗជាមួយគំនិត ទុន និងឱកាសទីផ្សារផ្សេងៗ
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
មជ្ឈមណ្ឌលទិន្នន័យ និងសង្គ្រោះទិន្នន័យរួមនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ទទួលបានវិញ្ញាបនបត្រលើឯកសាររចនាបញ្ជាក់ស្តង់ដារមជ្ឈមណ្ឌលទិន្នន័យកម្រិត៤
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 08/04/2026
មជ្ឈមណ្ឌលទិន្នន័យ និងសង្គ្រោះទិន្នន័យរួមនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ទទួលបានវិញ្ញាបនបត្រលើឯកសាររចនាបញ្ជាក់ស្តង់ដារមជ្ឈមណ្ឌលទិន្នន័យកម្រិត៤
FBI ព្រមានពលរដ្ឋអាម៉េរិកក្នុងការប្រើប្រាស់កម្មវិធីទូរស័ព្ទរបស់បរទេសរួមទាំង CapCut និង Lemon8
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 08/04/2026
ភ្នាក់ងារស៊ើបអង្កេតអាម៉េរិក ហៅកាត់ថា FBI បានព្រមានពលរដ្ឋរបស់ខ្លួនឲ្យមានការប្រុងប្រយ័ត្នខ្ពស់ចំពោះប្រភេទកម្មវិធីទូរស័ព្ទក្រៅប្រទេសដែលកំពុងពេញនិយមនាពេលបច្ចុប្បន្ន ដែលទំនងជាសំដៅទៅលើកម្មវិធី CapCut និង Lemon8 ជាដើម
ក្រុមហ៊ុនអុិចប្រេស៍ ហ្វូតហ្គ្រុប ខេមបូឌា (Express Food Group Cambodia) ប្រកាសផ្លាស់ប្តូរម្ចាស់កម្មសិទ្ធិអាជីវកម្មថ្មី និងបង្ហាញពីផែនការឆ្ពោះទៅរកភាពរីកចម្រើន
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 08/04/2026
ក្រុមហ៊ុនអ៊ិចប្រេស៍ ហ្វូតហ្គ្រុប ខេមបូឌា (Express Food Group Cambodia) ប្រកាសផ្លាស់ប្តូរម្ចាស់កម្មសិទ្ធិអាជីវកម្មថ្មីនិងបង្ហាញពីផែនការឆ្ពោះទៅរកភាពរីកចម្រើននៅដំណាក់កាលបន្តបន្ទាប់នាពេលអនាគត។




វិថីហិរញ្ញវត្ថុ























Account
Security
Favourite Content