ភ្នំពេញ ៖ បន្ទាប់ពីជួបភាពស្ងប់ស្ងាត់មួយរយៈធំក្រោមឥទ្ធិពលនៃវិបត្តិជំងឺឆ្លងកូវីដ-១៩កាលពីពេលកន្លងទៅ ពេលនេះសកម្មភាពទីផ្សារនៃការទិញ-លក់អចលនទ្រព្យ ជាពិសេសប្រភេទដីឡូតិ៍នៅតាមតំបន់ផ្លូវជាតិ៣ ចាប់ផ្តើមកម្រើកឡើងវិញគួរឲ្យកត់សម្គាល់ ខណៈម្ចាស់ក្រុមហ៊ុនអភិវឌ្ឍន៍បានជំរុញការលក់របស់ខ្លួនតាមរយៈការបញ្ចុះតម្លៃ និងផ្តល់រង្វាន់ផ្សេងៗជាច្រើន។

ក្រោយភាពភ័យខ្លាចពីជំងឺឆ្លងត្រូវបានថមថយ ជាពិសេសបន្ទាប់ពីរាជរដ្ឋាភិបាលប្រកាសបើកដំណើរសេដ្ឋកិច្ចគ្រប់វិស័យឡើងវិញកាលពីពេលថ្មីៗនេះគេសង្កេតឃើញថា ទីផ្សារអចលនទ្រព្យដែលទទួលរងនូវផលប៉ះពាល់មួយផ្នែកពីវិបត្តិជំងឺកូវីដ-១៩នោះ បានបង្ហាញពីសញ្ញាវិជ្ជមានឡើងវិញជាបណ្តើរ ជាពិសេសទីផ្សារដីឡូតិ៍ដែលមានតម្លៃសមរម្យស្ថិតនៅតាមបណ្តាជាយរាជធានីភ្នំពេញ។

អគ្គនាយកក្រុមហ៊ុនអចលនទ្រព្យ Show Up Real Estate លោក អ៊ិន ណាង ដែលកំពុងអភិវឌ្ឍគម្រោងដីឡូតិ៍ និងសាងសង់វីឡាតម្លៃមធ្យមសម្រាប់ផ្គត់ផ្គង់តម្រូវការទីផ្សារបានមានប្រសាសន៍ប្រាប់ AMS ថា ក្នុងរយៈពេលប្រមាណ ១៨ខែកន្លងទៅនេះ ទីផ្សារដីធ្លីពិតជាទទួលរងនូវផលប៉ះពាល់ពីវិបត្តិនៃជំងឺឆ្លងកូវីដ-១៩ប្រាកដ ប៉ុន្តែមិនបានធ្វើឲ្យតម្លៃអចលនទ្រព្យ ឬតម្លៃដីធ្លីធ្លាក់ចុះនោះទេ។

លោកបន្តថា ៖
«យើងទទួលស្គាល់ថា កាលពីពេលកន្លងទៅវិស័យនេះពិតជារងនូវផលប៉ះពាល់ ប៉ុន្តែចំពោះតម្លៃមិនបានធ្លាក់នោះទេ លើកលែងតែម្ចាស់អចលនវត្ថុដែលត្រូវការលុយបង្វិលបន្ទាន់អាចសម្រេចចិត្តលក់បញ្ចុះតម្លៃតែប៉ុណ្ណោះ។ ប៉ុន្តែថ្មីៗនេះ ទីផ្សារដីធ្លីបានងាកមករកភាពល្អប្រសើរឡើងវិញហើយ ជាពិសេសគម្រោងនៅតំបន់ផ្លូវជាតិលេខ៣ ដែលកំពុងមានការអភិវឌ្ឍន៍ខ្លាំងក្រោមការចូលរួមពីសំណាក់រាជរដ្ឋាភិបាល និងវិស័យឯកជន»
លោកបញ្ជាក់ថា ៖
«គម្រោងអភិវឌ្ឍន៍របស់ខ្ញុំបច្ចុប្បន្នមានអតិថិជនចាប់អារម្មណ៍ និងបានទិញច្រើនជាងកាលពីពាក់កណ្តាលឆ្នាំ ព្រោះយើងមានច្រើនជម្រើស ទាំងតម្លៃ ទាំងទំហំ ហើយក៏មានអភិវឌ្ឍន៍លំនៅដ្ឋានជាប្រភេទវីឡាតម្លៃសមរម្យដែរ ហើយគ្រប់អតិថិជនដែលគាត់ទិញគឺទទួលបានអត្ថប្រយោជន៍បន្ថែមទាំងអស់។ ការផ្តល់អត្ថប្រយោជន៍បន្ថែមជាយុទ្ធសាស្ត្រទីផ្សារជំរុញការលក់។ យើងក៏មានផ្តល់ឲ្យអតិថិជន គម្រោងគេផ្សេងក៏ផ្តល់ឲ្យអតិថិជនដូចគ្នា បើយើងមិនមានផ្តល់ទេ អាចលក់ចាញ់គេ»
ស្រដៀងគ្នានេះដែរ លោក សុខ ប៊ុនធឿន នាយកក្រុមហ៊ុនភ្នាក់ងារអចលនទ្រព្យ Sok Bun Thouen Real Estate បានលើកឡើងថា បច្ចុប្បន្នគម្រោងដីឡូតិ៍នៅតំបន់ផ្លូវជាតិលេខ៣ កំពុងមានភាពកក្រើកជាងតំបន់ផ្លូវជាតិលេខ៤ ហើយតម្លៃក៏នៅមានកម្រិត និងងាយស្រួលលក់។
លោកបញ្ជាក់ថា ៖
«នៅតំបន់ផ្លូវជាតិលេខ៣ នៅមានដីទំនេរច្រើន ហើយតម្លៃក៏ទាបដែរ ដោយដីឡូតិ៍ទំហំ ៥ x ២០ នៅជាប់ផ្លូវជាតិមានតម្លៃត្រឹមជាង១ម៉ឺនដុល្លារ ឬទាបជាងនេះបន្តិចប្រសិនបើដីចូលផ្លូវក្នុង។ ដោយឡែកសម្រាប់ដីឡូតិ៍ដែលមានទំហំ ១០ x ២៥ ឬ ១០ x ៣០ និងនៅក្បែរផ្លូវជាតិមានតម្លៃចាប់ពីជាង៣ម៉ឺនដុល្លារឡើងទៅ ហើយតម្លៃទាំងនេះនឹងបន្តកើនឡើងទៀត បន្ទាន់ពីមនុស្សចាប់ផ្តើមសម្រុកអាជីវកម្មឡើងវិញ ជាពិសេស នៅពេលដែលមានគម្រោងរោងចក្រ ឬឧស្សាហកម្មផ្សេងចាប់ផ្តើមសាងសង់ដំណើរការដូចការគ្រោងទុក»

ជីវប្រវត្តិ: លោកមានបទពិសោធន៍ជាង ១០ឆ្នាំក្នុងប្រព័ន្ធផ្សព្វផ្សាយផ្នែកសេដ្ឋកិច្ច អប់រំ សង្គម និងកម្សាន្ត។ បច្ចុប្បន្នលោកជាការីនិពន្ធនៃសារព័ត៌មាន AMS Economy។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជន
បទយកការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 16/10/2024
Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជនឲ្យក្លាហានចាប់យកក្តីស្រមៃ ឬចាប់អារម្មណ៍លើការបង្កើតអាជីវកម្មថ្មីៗជាមួយគំនិត ទុន និងឱកាសទីផ្សារផ្សេងៗ
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
ម្ចាស់សហគ្រាសក្នុងស្រុកទទួលស្គាល់អំពីផលប៉ះពាល់ដល់ផលិតកម្មដោយសារការឡើងថ្លៃប្រេង
Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច
• 12/03/2026
ម្ចាស់សហគ្រាសផលិតក្នុងស្រុកមួយចំនួនបាននាំគ្នាសម្តែងក្តីបារម្ភពីបញ្ហាប្រេងឡើងថ្លៃ ដែលអាចប៉ះពាល់ដោយផ្ទាល់ដល់ចង្វាក់ផលិតកម្មរបស់ខ្លួន និងប្រឈមចំណាយថ្លៃដើមកាន់តែខ្ពស់
អ្នកសេដ្ឋកិច្ច ៖ តម្លៃប្រេងនៅកម្ពុជានឹងធ្លាក់ចុះ ខណៈប្រេងនៅទីផ្សារសកលស្រុតថ្លៃបន្តិចមកវិញ
Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច
• 11/03/2026
សេដ្ឋវិទូបានបង្ហាញពីក្ដីរំពឹងថា តម្លៃប្រេងនៅកម្ពុជា នឹងធ្លាក់ចុះស្របពេលដែលទីផ្សារថាមពលពិភពលោកមានការប្រែប្រួលយ៉ាងខ្លាំង ខណៈរដ្ឋមន្រ្តីក្រសួងរ៉ែ និងថាមពល បានអះអាងថា តម្លៃប្រេងឥន្ធនៈកម្ពុជា ពឹងផ្អែកលើថ្លៃដើមនៃការនាំចូល




វិថីហិរញ្ញវត្ថុ























Account
Security
Favourite Content