ប្រជាពលរដ្ឋប្រមាណ ៥៩ភាគរយ ចេះប្រើប្រាស់សេវាធនាគារហើយបច្ចុប្បន្នមានជាង ១២លានគណនី

ភ្នំពេញ ៖ អ្នកជំនាញនៅក្នុងវិស័យធនាគារ និងមីក្រូហិរញ្ញវត្ថុបានបង្ហាញពីសុទិដ្ឋិនិយមចំពោះប្រជាពលរដ្ឋកម្ពុជាកាន់តែច្រើនដែលមានចំណេះដឹង និងចេះប្រើប្រាស់សេវាធនាគាររហូតដល់ប្រមាណ ៥៩ភាគរយនៃប្រជាជនសរុបចំនួន១៦លាននាក់ ជាមួយនឹងគណនីដែលប្រតិបត្តិការជាង ១២លានគណនី។

លោក ប៊ុន យីន អនុប្រធានសមាគមធនាគារនៅកម្ពុជា បានមានប្រសាសន៍ឲ្យដឹងថា បច្ចុប្បន្ននេះប្រជាពលរដ្ឋកម្ពុជាមានការយល់ដឹងពីការប្រើប្រាស់សេវាធនាគារបែបប្រពៃណី ធនាគារតាមប្រព័ន្ធអេឡិចត្រូនិក និងឌីជីថលដោយក្នុងចំណោមប្រជាជនសរុប១៦លាននាក់ មានប្រមាណ៥៩ភាគរយប្រើប្រាស់សេវាធនាគារ ​ និងមាន១២លានគណនីរួចទៅហើយ។

លោក ប៊ុន យីន បានលើកឡើងដូច្នេះនៅក្នុងវគ្គបណ្តុះបណ្តាលស្តីពី «មូលដ្ឋានគ្រឹះនៃវិស័យ​ធនាគារ និងហិរញ្ញវត្ថុនៅកម្ពុជា» នាថ្ងៃពុធ ទី១៩ ខែមករា ឆ្នាំ២០២២ នៅសារមន្ទីរព្រះស្រីឦសានវរ្ម័ន និងលើកទឹកចិត្តឲ្យបណ្តាញសារព័ត៌មានក្នុងស្រុកជួយផ្សព្វផ្សាយពីគោលនយោបាយ និងការគ្រប់គ្រងហិរញ្ញវត្ថុឲ្យបានទូលាយ។

ជាមួយគ្នានេះ លោកក៏បានបញ្ជាក់ថាពីគោលបំណងនៃការរៀបចំវគ្គបណ្តុះបណ្តាលខាងលើនេះដោយផ្តោតចំណុចសំខាន់សំ៣គឺ ៖

១- បង្កើនទំនាក់ទំនងរវាងអ្នកសារព័ត៌មាន ជាមួយនឹងវិស័យធនាគារ និងហិរញ្ញវត្ថុ។ ដោយសារឥណទាន និងប្រាក់បញ្ញើមានកំណើនយ៉ាងឆាប់រហ័ស ខណៈដែលពីមុនប្រជាជនមិនទាន់ចេះប្រើប្រាស់សេវាធនាគារផ្លូវការនោះទេ ប៉ុន្ដែឥឡូវបានផ្លាស់ប្តូរហើយ។​

២-លើកកម្ពស់ចំណេះដឹងហិរញ្ញវត្ថុ និងលើកកំពស់បរិយាបន្នហិរញ្ញវត្ថុតាមរយៈប្រព័ន្ធផ្សព្វផ្សាយ ។

៣-ចូលរួមចំណែកអនុវត្តយុទ្ធសាស្រ្តជាតិស្តីពីបរិយាបន្នហិរញ្ញវត្ថុឆ្នាំ ២០១៩-២០២៥ ។

លោក ប៊ុន យីន បានលើកឡើងដែរថា នេះគឺជាលើកទី១ ដែលសមាគមធនាគារនៅកម្ពុជា និងសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា ក្រោមការគាំទ្រពីសំណាក់ធនាគារជាតិ បានរៀបចំវគ្គបណ្តុះបណ្តាល ដល់អ្នកសរសេរព័ត៌មានផ្នែកសេដ្ឋកិច្ច មកពីស្ថាប័នជាច្រើននៅកម្ពុជា។ ដូច្នេះមានតែអ្នកសារព័ត៌មានដែលអាចរួមចំណែកសំខាន់ក្នុងការអប់រំ និងបញ្ជ្រាបចំណេះដឹងផ្នែកហិរញ្ញវត្ថុនេះទៅដល់ប្រជាពលរដ្ឋ។

លោក គា បូរាណ ប្រធានក្រុមប្រឹក្សាភិបាលនៃសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បានបញ្ជាក់ថា វគ្គបណ្តុះបណ្តាលនេះនឹងដើរតួនាទីក្នុងការផ្សារភ្ជាប់បន្ថែមនូវទំនាក់ទំនងរវាងវិស័យសារព័ត៌មាន និងវិស័យហិរញ្ញវត្ថុ ក៏ដូចជាចូលរួមលើកកម្ពស់ចំណេះដឹងបន្ថែមដល់សិក្ខាកាមដែលបានចូលរួម ដើម្បីជាប្រយោជន៍ក្នុងការផលិតព័ត៌មានដែលមានគុណភាពខ្ពស់ ប្រកបដោយវិជ្ជាជីវៈ ផ្នែកសេដ្ឋកិច្ច  វិស័យ​ធនាគារ និងហិរញ្ញវត្ថុ ក្នុងការបម្រើដល់មិត្តអ្នកអាន អ្នកទស្សនា និងសាធារណជនទូទៅ។ លោក គិត សុវណ្ណារិទ្ធ អគ្គនាយករងត្រួតពិនិត្យទី១ ធនាគារជាតិនៃកម្ពុជា បានមានប្រសាសន៍ផងដែរថា ការអប់រំ និងបញ្ជ្រាបចំណេះដឹង ផ្នែកហិរញ្ញវត្ថុ ទៅដល់ប្រជាពលរដ្ឋគឺមានសារៈសំខាន់ខ្លាំងណាស់ ហើយអ្នកសារព័ត៌មានអាចធ្វើរឿងនេះបានតាមរយៈការផ្សព្វផ្សាយរបស់ខ្លួន។ ស្របគ្នានឹងការរីកចម្រើនដ៏រហ័សនៃវិស័យធនាគារ និងហិរញ្ញវត្ថុនៅកម្ពុជានោះ ក៏មានបញ្ហាមួយចំនួនដែលត្រូវយកចិត្តទុកដាក់ ជាពិសេស ការកើនឡើងនៃអ្នកជំពាក់បំណុល ជាពិសេសប្រជាពលរដ្ឋក្រីក្រ ហើយអ្នកសារព័ត៌មានជាដែគូឆ្លើយតបនឹងបញ្ហានេះបាន៕


ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

វេទិកាពាណិជ្ជកម្មពហុភាគីឆ្នាំ២០២៦ ភ្ជាប់សេដ្ឋកិច្ចក្នុងស្រុកទៅសេដ្ឋកិច្ចពិភពលោក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

ការរៀបចំវេទិកាពាណិជ្ជកម្មពហុភាគីឆ្នាំ២០២៦ (Multilateral Trade Forum)មានគោលបំណង ភ្ជាប់សេដ្ឋកិច្ចក្នុងស្រុកទៅសេដ្ឋកិច្ចពិភពលោក

រកឃើញយន្តហោះចម្បាំងជប៉ុន សម័យសង្គ្រាមលោកលើកទី ២ ក្រោយបាត់ខ្លួនអស់ ៨១ ឆ្នាំ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 10/04/2026

យន្តហោះចម្បាំងមួយគ្រឿង ដែលធ្លាប់ត្រូវបានប្រើប្រាស់អំឡុងសម័យសង្គ្រាមលោកលើកទី ២ ដោយកងទ័ពជើងទឹកអធិរាជជប៉ុន ឬ Imperial Navy ត្រូវបានគេរកឃើញ បន្ទាប់ពីវាបានដេកលង់លក់នៅក្រោមបាតសមុទ្រអស់រយៈពេល ៨១ ឆ្នាំ

៥ឆ្នាំទៀត ចិននឹងមានឡានតាក់ស៊ីគ្មានមនុស្សបើករហូតដល់ ៤លានគ្រឿង

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 10/04/2026

៥ឆ្នាំទៀត ឬនៅឆ្នាំ២០៣០ ប្រទេសចិនបានកំណត់គោលដៅដាក់ដំណើរការឡានតាក់ស៊ីគ្មានមនុស្សបើក ឬបើកបរដោយស្វ័យប្រវត្តិរហូតដល់ ៣០០​ ០០០គ្រឿង នៅតាមបណ្តាទីក្រុងធំៗចំនួន៤

ចិន ជោគជ័យសាកល្បងហោះហើរយន្តហោះគ្មានមនុស្សបើកធំបំផុតក្នុងលោក

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 10/04/2026

ចិន កាន់តែវិវឌ្ឍរីកចម្រើនថែមមួយកម្រិតទៀត ស្របពេលដែលមហាយក្សនៅអាស៊ីមួយនេះ បានទទួលជោគជ័យក្នុងការសាកល្បងហោះហើរយន្តហោះដ្រូនដឹកជញ្ជូនធំជាងគេបំផុតរបស់ពិភពលោក

៣ ខែដំបូង កូរ៉េខាងជើង បាញ់តេស្តមីស៊ីល ១៣ គ្រាប់ ខណៈ លោក គីម ជុងអ៊ុន ថាមកពីវិបត្តិភូមិសាស្ត្រនយោបាយ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 10/04/2026

ត្រឹមរយៈពេល ៣ ខែដំបូងនៃឆ្នាំ២០២៦ នេះ ប្រទេសកូរ៉េខាងជើងបានបាញ់សាកល្បងមីស៊ីលផ្លោងរបស់ខ្លួនចំនួន ៣ លើក និងមានមីស៊ីលសរុបចំនួន ១៣ គ្រាប់

កម្ពុជា – សិង្ហបុរី ចុះហត្ថលេខាលើកិច្ចព្រមព្រៀងរួមគ្នាជំរុញសន្តិសុខស្បៀង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

កម្ពុជា និងសិង្ហបុរី​ បានចុះហត្ថលេខារួមគ្នាលើកិច្ចព្រមព្រៀងមួយដើម្បីជំរុញសន្តិសុខស្បៀងរវាងប្រទេសទាំង២

ADB ព្យាករថា ​កំណើន​សេដ្ឋកិច្ចកម្ពុជា​ឆ្នាំ ២០២៦ នេះ នឹ​ងកើន ​៤,៥ ភាគរយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

ធនាគារ​អភិវឌ្ឍន៍​អាស៊ី ហៅកាត់ថា ADB  បានព្យាករថា កំណើនសេដ្ឋកិច្ច​កម្ពុជា​ក្នុងឆ្នាំ ២០២៦ នេះ​ អាច​នឹង​កើនឡើង​ ៤,៥ ភាគរយ​ ក្នុងករណីស្ថាន​ភាព នៅតំបន់មជ្ឈិម​បូព៌ា​ធូរស្រាល​ឆាប់រហ័ស។

រោងចក្រ Newbustar (crossleader) ជារោងចក្រទីពីរ ដែលមានសិទ្ធិលក់ ចែកចាយ និងផលិតសំបកកង់ឡាននៅខ្មែរ

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 10/04/2026

ស្របពេលគ្រប់ទំនិញឡើងថ្លៃស្ទើរគ្រប់មុខដោយសារតែប្រេងឥន្ធន:ឡើងថ្លៃធ្វើឱ្យប៉ះពាល់ដល់ទីផ្សារទំនិញទូទាំងសកលលោក។ ទោះជាយ៉ាងណាក្តីអ្វីដែលល្អសម្រាប់កម្ពុជាត្រូវបានទទួលកាដូពិសេសមុនចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះបែរជាមានវត្តមានសំបកកង់ខ្មែរមួយម៉ាកទៀត ហើយជារោងចក្រទីពីរ ផងដែរដែលមានសិទ្ធិលក់ និងចែកចាយសំបកកង់ឡានផលិតនៅខ្មែរ លើទឹកដីថ្មីនៃខេត្តក្រចេះ ក្រោមការផលិតដោយរោងចក្រឈ្មោះ Newbustar ផលិតសំបកកង់ឡានម៉ាក (crossleader)។

ជប៉ុនគ្រោងបញ្ចេញប្រេងពីស្តុកបម្រុងសម្រាប់រយៈពេល ២០ ថ្ងៃបន្ថែមទៀត

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

ប្រទេសជប៉ុនគ្រោងនឹងបញ្ចេញប្រេងពីស្តុកបម្រុងសម្រាប់រយៈពេល ២០ ថ្ងៃបន្ថែមទៀតចាប់ពីខែឧសភា ដើម្បីធានាបាននូវការផ្គត់ផ្គង់ក្នុងស្រុកប្រកបដោយស្ថិរភាព ខណៈការផ្គត់ផ្គង់ពីតំបន់មជ្ឈិមបូព៌ាបន្តទទួលរងការរំខាន

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី