ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាព្រឹកថ្ងៃច័ន្ធ ទី២១ ខែមីនា នេះ បានបញ្ជាក់សារជាថ្មីអំពីការប្រារព្ធពិធីបុណ្យចូលឆ្នាំ សម្រាប់ឆ្នាំ២០២២ ក្រោយការខកខានអស់២ឆ្នាំដោយសារជំងឺកូវីដ១៩។ ការថ្លែងរបស់សម្ដេចនាយករដ្ឋមន្ត្រីបែបនេះធ្វើឡើងស្របពេលដែល ប្រជាជនកម្ពុជាប្រមាណជា៩២% បានទទួលនូវវ៉ាក់សាំងការពារជំងឺកូវីដ-១៩រួចរាល់ ហើយកម្ពុជាទទួលបានចំណាត់ថ្នាក់ឈានមុខគេ ក្នុងនាមជាប្រទេសដែលមានសុវត្ថិភាពទេសចរណ៍ ក្នុងចំណោមបណ្តាប្រទេសនៅក្នុងតំបន់អាស៊ីអាគ្នេយ៍។

ថ្លែងនៅក្នុងពិធីសម្ភោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវមន្ទីពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈ សម្ដេចបានបញ្ជាក់ច្បាស់ៗថា ពិធីបុណ្យចូលឆ្នាំ ឆ្នាំនេះគឺត្រូវតែធ្វើ! ក្នុងន័យនេះ សម្ដេចបានបង្ហាញយ៉ាងច្បាស់នូវទំនុកចិត្តក្នុងនាមជាថ្នាក់ដឹកនាំប្រទេសទៅកាន់ប្រជាជនឲ្យមានភាពកក់ក្ដៅក្នុងការរស់នៅក្នុងកន្លងបរិបទប្រក្រតីភាពថ្មី។
ទំនុកចិត្តក្នុងការបើកឲ្យប្រារព្ធពិធីបុណ្យចូលឆ្នាំនេះផងដែរ គឺដោយសារតែការកម្ពុជាបានអនុវត្តទៅតាមយុទ្ធសាស្ត្រ«ចាក់ស្រោចវ៉ាក់សាំង» ដោយបានស្រោចស្រពនូវដំណក់វ៉ាក់សាំងនៅស្ទើរតែទូទាំងប្រទេស ដែលនាំឲ្យកម្ពុជាមានលទ្ធភាពគ្រប់គ្រាន់ក្នុងការទប់ស្កាត់ការរាលដាលជំងឺកូវីដស្ទើរតែ១០០% (គិតត្រឹមថ្ងៃទី២០មីនា ឆ្នាំ២០២២)។

លើសពីនេះ កម្ពុជាក្នុងពេលបច្ចុប្បន្ននៅមានវ៉ាក់សាំងស្តុកទុករហូតទៅដល់ចំនួនជាង៦លានដូស ខណៈពេលដែលមិត្តចិនសន្យានឹងផ្ដល់ឲ្យ ២០លានដូសបន្ថែមទៀត ដោយ៥លានដូសនឹងត្រូវបញ្ជូនមកដល់កម្ពុជានៅចុងខែមីនានេះ។ ម៉្យាងទៀត សេដ្ឋកិច្ចកម្ពុជា បានត្រឡប់ទៅរកភាពល្អប្រសើរឡើងវិញច្រើន ក្រោយការអនុញ្ញាតឲ្យបើកដំណើរការសេដ្ឋកិច្ចគ្រប់វិស័យឡើងវិញកាលពីពេលកន្លងទៅ។ គួរបញ្ជាក់ថា កម្ពុជាបានឈានមុខគេជាថ្មីម្ដងទៀតក្នុងការបើកទេសចរណ៍ឡើងវិញពេញលេញនៅក្នុងក្របខ័ណ្ឌអាស៊ីអាគ្នេយ៍។ ជាក់ស្ដែង នៅថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២២កន្លងទៅ កម្ពុជាបានសម្រេចលុបចោលរាល់តម្រូវការធ្វើតេស្តរកកូវីដ-១៩ សម្រាប់ការធ្វើដំណើររបស់ទេសចរ ក៏ដូចជាធុរជនមកពីបរទេស។ នេះមានន័យថា សម្រាប់អ្នកដែលបានចាក់វ៉ាក់សាំងគ្រប់ដូសជំរុញគឺមិនមានការធ្វើតេស្ត PCR បង្ហាញលទ្ធផលអវិជ្ជមានរយៈពេល ៧២ម៉ោងមុនពេលមកដល់ ហើយក៏មិនមានការធ្វើតេស្ត Rapid Antigen ទៀតនោះដែរនៅពេលមកដល់កម្ពុជា៕

ជីវប្រវត្តិ: ជានិស្សិតនៃសាលកវិទ្យាល័យភូមិន្ទភ្នំពេញ ដេប៉ាតឺម៉ង់ប្រព័ន្ធផ្សព្វផ្សាយ និងសារគមនាគមន៍។ បច្ចុប្បន្ន ជាអ្នករាយការណ៍ព័ត៌មាននៅ AMS Economy ។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
រកឃើញយន្តហោះចម្បាំងជប៉ុន សម័យសង្គ្រាមលោកលើកទី ២ ក្រោយបាត់ខ្លួនអស់ ៨១ ឆ្នាំ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/04/2026
យន្តហោះចម្បាំងមួយគ្រឿង ដែលធ្លាប់ត្រូវបានប្រើប្រាស់អំឡុងសម័យសង្គ្រាមលោកលើកទី ២ ដោយកងទ័ពជើងទឹកអធិរាជជប៉ុន ឬ Imperial Navy ត្រូវបានគេរកឃើញ បន្ទាប់ពីវាបានដេកលង់លក់នៅក្រោមបាតសមុទ្រអស់រយៈពេល ៨១ ឆ្នាំ
៥ឆ្នាំទៀត ចិននឹងមានឡានតាក់ស៊ីគ្មានមនុស្សបើករហូតដល់ ៤លានគ្រឿង
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/04/2026
៥ឆ្នាំទៀត ឬនៅឆ្នាំ២០៣០ ប្រទេសចិនបានកំណត់គោលដៅដាក់ដំណើរការឡានតាក់ស៊ីគ្មានមនុស្សបើក ឬបើកបរដោយស្វ័យប្រវត្តិរហូតដល់ ៣០០ ០០០គ្រឿង នៅតាមបណ្តាទីក្រុងធំៗចំនួន៤
ចិន ជោគជ័យសាកល្បងហោះហើរយន្តហោះគ្មានមនុស្សបើកធំបំផុតក្នុងលោក
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/04/2026
ចិន កាន់តែវិវឌ្ឍរីកចម្រើនថែមមួយកម្រិតទៀត ស្របពេលដែលមហាយក្សនៅអាស៊ីមួយនេះ បានទទួលជោគជ័យក្នុងការសាកល្បងហោះហើរយន្តហោះដ្រូនដឹកជញ្ជូនធំជាងគេបំផុតរបស់ពិភពលោក
៣ ខែដំបូង កូរ៉េខាងជើង បាញ់តេស្តមីស៊ីល ១៣ គ្រាប់ ខណៈ លោក គីម ជុងអ៊ុន ថាមកពីវិបត្តិភូមិសាស្ត្រនយោបាយ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/04/2026
ត្រឹមរយៈពេល ៣ ខែដំបូងនៃឆ្នាំ២០២៦ នេះ ប្រទេសកូរ៉េខាងជើងបានបាញ់សាកល្បងមីស៊ីលផ្លោងរបស់ខ្លួនចំនួន ៣ លើក និងមានមីស៊ីលសរុបចំនួន ១៣ គ្រាប់
រោងចក្រ Newbustar (crossleader) ជារោងចក្រទីពីរ ដែលមានសិទ្ធិលក់ ចែកចាយ និងផលិតសំបកកង់ឡាននៅខ្មែរ
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 10/04/2026
ស្របពេលគ្រប់ទំនិញឡើងថ្លៃស្ទើរគ្រប់មុខដោយសារតែប្រេងឥន្ធន:ឡើងថ្លៃធ្វើឱ្យប៉ះពាល់ដល់ទីផ្សារទំនិញទូទាំងសកលលោក។ ទោះជាយ៉ាងណាក្តីអ្វីដែលល្អសម្រាប់កម្ពុជាត្រូវបានទទួលកាដូពិសេសមុនចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះបែរជាមានវត្តមានសំបកកង់ខ្មែរមួយម៉ាកទៀត ហើយជារោងចក្រទីពីរ ផងដែរដែលមានសិទ្ធិលក់ និងចែកចាយសំបកកង់ឡានផលិតនៅខ្មែរ លើទឹកដីថ្មីនៃខេត្តក្រចេះ ក្រោមការផលិតដោយរោងចក្រឈ្មោះ Newbustar ផលិតសំបកកង់ឡានម៉ាក (crossleader)។




វិថីហិរញ្ញវត្ថុ























Account
Security
Favourite Content