ភ្នំពេញ ៖ ម៉ាឡេស៊ី គឺជាប្រទេសដែលមានការវិនិយោគច្រើនមួយនៅក្នុងប្រទេសកម្ពុជា ហើយគម្រោង និងទឹកប្រាក់វិនិយោគរបស់ប្រទេសមួយនេះក៏បានកើនឡើងជាបន្តបន្ទាប់ផងដែរ ជាក់ស្ដែងគិតត្រឹមដំណាច់ខែកុម្ភៈ ឆ្នាំ២០២២នេះ គម្រោងវិនិយោគរបស់ម៉ាឡេស៊ីនៅកម្ពុជាមានចំនួន ១៦២គម្រោង គិតជាទឹកប្រាក់មានចំនួនជាង ៣,២ពាន់លានដុល្លារអាមេរិក។ នេះបើតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជានៅថ្ងៃទី២៤មីនា២០២២ ។

នៅក្នុងជំនួបជាមួយឯកឧត្តម Haji Ali Bin Modh Rustam អភិបាលរដ្ឋម៉ាឡាកានៃប្រទេសម៉ាឡេស៊ីកាលពីថ្ងៃចុងសប្ដាហ៍កន្លងទៅនេះ ឯកឧត្តម នុត អ៊ុនវ័ណរ៉ា អគ្គលេខាធិការរងគណៈកម្មាធិការវិនិយោគនៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានជម្រាបជូនពីកាលនុវត្តភាពវិនិយោគនៅកម្ពុជា ដល់វិនិយោគិន និងប្រតិភូម៉ាឡេស៊ី។ ក្នុងនោះលោកក៏បានជម្រាបជូនអំពីច្បាប់ស្ដីពីការវិនិយោគថ្មីនៃព្រះរាជាណាចក្រកម្ពុជា ទៅដល់ម៉ាស៊ីឡេដែលជាកត្តាទាក់ទាញ និងសម្រួលដល់ការវិនិយោគរបស់វិនិយោគិនម៉ាឡេស៊ី និងវិនិយោគិនបរទេសផ្សេងទៀតផងដែរ ។

ឯកឧត្តម Haji Ali Bin Modh Rustam អភិបាលរដ្ឋម៉ាឡាកា នៃប្រទេសម៉ាឡេស៊ី បានសន្យាថានឹងគៀរគរវិនិយោគិនម៉ាឡេស៊ីបន្ថែមមកវិនិយោគនៅក្នុងប្រទេសកម្ពុជា ដោយនឹងផ្ដល់នូវព័ត៌មានសំខាន់ស្ដីពីការវិនិយោគរបស់កម្ពុជាទៅកាន់វិនិយោគិនម៉ាឡេស៊ីផងដែរ ។ ឯកឧត្តមនឹងជំរុញឱ្យវិនិយោគិនម៉ាឡេស៊ីចូលមកសិក្សា និងស្វែងរកការវិនិយោគនៅក្នុងប្រទេសកម្ពុជាបន្ថែមដើម្បីជំរុញពាណិជ្ជកម្ម និងទំនាក់ទំនងវិនិយោគទៅវិញទៅមកផងដែរ ។ ឯកឧត្តម នុត អ៊ុនវ័ណរ៉ា ក៏បានបង្ហាញពីការស្វាគមន៍និងត្រៀមខ្លួនក្នុងការសហការជាមួយវិនិយោគិនម៉ាឡេស៊ីដែលចូលមកកម្ពុជាដើម្បីស្វែងរកការវិនិយោគនានាទៅតាមវិស័យខណៈសក្ដានុពលវិនិយោគនៅកម្ពុជានៅមានធំធេងសម្រាប់វិនិយោគិនក្នុងការដាក់ទុនរកប្រាក់ចំណេញ ៕

ជីវប្រវត្តិ: លោកមានបទពិសោធន៍ជាង ១០ឆ្នាំក្នុងប្រព័ន្ធផ្សព្វផ្សាយផ្នែកសេដ្ឋកិច្ច អប់រំ សង្គម និងកម្សាន្ត។ បច្ចុប្បន្នលោកជាការីនិពន្ធនៃសារព័ត៌មាន AMS Economy។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
ទីផ្សារកាហ្វេនៅកម្ពុជា មានតម្រូវការប្រមាណ ២ម៉ឺនតោន ខណៈការផ្គត់ផ្គង់មានត្រឹមជាង ១ពាន់តោន ទាមទារបង្កើនការដាំដុះបន្ថែម
Top News, ជំនួញ, ព្រឹត្តិការណ៍
• 04/06/2026
ទីផ្សារកាហ្វេនៅកម្ពុជា មានតម្រូវការប្រមាណ ២ម៉ឺនតោន ខណៈការផ្គត់ផ្គង់មានត្រឹមជាង ១ពាន់តោន ទាមទារបង្កើនការដាំដុះបន្ថែម

មហាយក្សចិន ប្រកាសផែនការមេដើម្បីពន្លឿនការធ្វើទំនើបកម្មវិស័យកសិកម្ម និងជនបទ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 04/06/2026
ក្រុមប្រឹក្សារដ្ឋនៃសាធារណរដ្ឋប្រជាមានិតចិន បានប្រកាសជាផ្លូវការនូវផែនការមេដ៏ទូលំទូលាយមួយ ក្នុងគោលបំណងពន្លឿនការធ្វើទំនើបកម្មវិស័យកសិកម្ម និងតំបន់ជនបទរបស់ប្រទេស

អាម៉េរិក ត្រៀមដំឡើងពន្ធគយពី ១០% ទៅ ១២,៥% លើ ៦០ ប្រទេស ពាក់ព័ន្ធនឹងការនាំចូលទំនិញប្រើកម្លាំងពលកម្មបង្ខំ
Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច
• 03/06/2026
ការិយាល័យតំណាងពាណិជ្ជកម្មអាម៉េរិក (USTR) ស្នើរដំឡើងពន្ធគយពីអត្រា ១០% ទៅ ១២,៥% លើសេដ្ឋកិច្ចចំនួន ៦០ ប្រទេស បន្ទាប់ពីទីក្រុងវ៉ាស៊ីនតោនបើកការស៊ើបអង្កេតលើដៃគូពាណិជ្ជកម្មដែលបរាជ័យក្នុងការហាមឃាត់នាំចូលទំនិញដែលប្រើប្រាស់កម្លាំងពលកម្មដោយបង្ខំ




វិថីហិរញ្ញវត្ថុ





























































Account
Security
Favourite Content