ភ្នំពេញ ៖ តាមរយៈកិច្ចសហការជាមួយកម្មវិធី EIF ប្រទេសកម្ពុជា អាចកៀរគរជំនួយបន្ថែម ពីអង្គការអន្តរជាតិ ផ្សេងៗ ដូចជា ITC IFC UNDP UNIDO UNCTAD Swisscontact និងវិស័យឯកជន យកមកប្រើប្រាស់ សម្រាប់បង្កើនការនាំចេញ បង្កើតការងារ ជាពិសេស សម្រាប់សហគ្រាសធុនតូច និងមធ្យម ស្រ្តី យុវជន និងការលើកកម្ពស់បរិស្ថាន ក្នុងការធ្វើពាណិជ្ជកម្ម និងការវិនិយោគ។

ឯកឧត្តម ប៉ាន សូរស័ក្តិ ក៏បានលើកឡើងដែរថា បច្ចុប្បន្ន ប្រទេសកម្ពុជាកំពុងអនុវត្តគម្រោងពាណិជ្ជកម្ម តាមប្រព័ន្ធអេឡិចត្រូនិក ជាមួយកម្មវិធី EIF ហើយតាមរយៈការបង្កើតផ្សារខេមបូត្រេដ “Cambodiatrade.com” ដែលជាផ្សារពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក សហគ្រាសធុនតូច និងមធ្យម នឹងទទួលបានអត្ថប្រយោជន៍ដ៏ច្រើនពីការធ្វើពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកនេះ។

ឯកឧត្តមបានលើកឡើងថា នៅប្រទេសកម្ពុជា សហគ្រាសធុនមីក្រូតូច និងមធ្យម តំណាងឱ្យ ៧០% នៃការងារសរុប ៩៩,៨% នៃចំនួនក្រុមហ៊ុនសរុប និងរួមចំណែកក្នុងផលិតផលក្នុងស្រុកសរុបចំនួន ៥៨%។
សូមរំលឹកផងដែរថា រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម ឯកឧត្តម ប៉ាន សូរស័ក្តិ ក្នុងឱកាសដឹកនាំគណៈប្រតិភូកម្ពុជាចូលរួមក្នុងកម្មវិធីពិភាក្សា ស្ដីពីកម្មវិធីពង្រឹងក្របខ័ណ្ឌសមាហរណកម្ម (Enhanced Integrated Framework – EIF)នៅប្រទេសស្វីស បានបង្ហាញពីក្ដីសង្ឃឹមយ៉ាងមុតមាំថាសហគ្រាសធុនតូច និងមធ្យម នឹងទទួលបានអត្ថប្រយោជន៍ដ៏ច្រើនពីការធ្វើពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក ជាពិសេស ផ្នែកស្រូ-វអង្ករ ដំឡូងមី សូត្រ ជលផលសមុទ្រ និងការបង្កើតវិទ្យាស្ថានម្ហូបអាហារកម្ពុជា។
ឯកឧត្តម ប៉ាន សូរស័ក្តិ បានមានប្រសាសន៍ថា ៖
“ចំពោះគោលការណ៍នៃភាពជាដៃគូ និងភាពជាម្ចាស់ការនៃប្រទេសទទួលជំនួយរបស់កម្មវិធី EIF គឺជាកត្តាសំខាន់ក្នុងការអនុវត្តជំនួយបច្ចេកទេស ដែលបានផ្តល់អត្ថប្រយោជន៍ដោយផ្ទាល់ និងដោយប្រយោលដល់គ្រប់វិស័យគោលដៅទាំងអស់”
ឯកឧត្តមរដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា នៅប្រទេសកម្ពុជា សហគ្រាសធុនតូច និងមធ្យមដើរតួយ៉ាងសំខាន់នៅក្នុងការបង្កើតការងារ ផលិតកសិចំណីអាហារដើម្បីបំពេញតម្រូវការ និងសេចក្ដីតម្រូវការនៃទីផ្សារក្នុងស្រុក តំបន់ និងអន្តរជាតិ ព្រមទាំងបង្កើតប្រភពចំណូលចម្បងដែលចាំបាច់សម្រាប់គ្រួសារដើម្បីកែលម្អសេដ្ឋកិច្ច និងជីវភាពក្នុងប្រទេស។ ទោះជាយ៉ាងណា ក៏ដោយ ការចាប់ផ្ដើមអនុវត្តកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីបង្កើតនូវបញ្ហាប្រឈមថ្មី មួយសម្រាប់តួអង្គ កសិពាណិជ្ជកម្ម ដែលអាចរងផលប៉ះពាល់ដោយសារការចូលនៃការប្រកួតប្រជែងខ្លាំងនៅក្នុងទីផ្សារសេរី។ ចំពោះ បញ្ហានេះកម្មវិធីលើកកម្ពស់ និងអភិវឌ្ឍន៍សហគ្រាសធុន តូច និងមធ្យមប្រកបដោយប្រសិទ្ធភាព មានភាពចាំបាច់ណាស់ ដើម្បីគាំទ្រការផ្លាស់ប្តូរឆ្ពោះទៅសេដ្ឋកិច្ចដែលកាន់តែរីកចម្រើន៕

ជីវប្រវត្តិ: បានបញ្ចប់ការសិក្សាថ្នាកអនុបណ្ឌិតផ្នែកប្រព័ន្ធផ្សព្វផ្សាយមកពីសហភាពសូវៀត និងមានបទពិសោធន៍ជាង ២០ឆ្នាំក្នុងវិស័យសារព័ត៌មាន។ បច្ចុប្បន្ន លោកជាអ្នកយកព័ត៌មានសេដ្ឋកិច្ចឱ្យសារព័ត៌មាន AMS Economy ។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
ខេត្តសម្បូរប្រេងកាតបំផុតមួយរបស់កាណាដា គ្រោងធ្វើប្រជាមតិដើម្បីស្វែងការផ្តាច់ខ្លួនចេញពីប្រទេស
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 25/05/2026
ខេត្ត Alberta ដែលជាទីតាំងសម្បូរប្រេងកាតបំផុតរបស់ប្រទេសកាណាដា និងស្ថិតក្នុងតំបន់សម្បូរធនធានរ៉ែកម្រប្រចាំប្រទេស អាចនឹងធ្វើការបោះឆ្នោតដើម្បីស្ទង់ប្រជាមតិក្នុងគោលបំណងស្នើសុំបំបែកខ្លួនចេញពីប្រទេស

អ៊ីនធើណិត 5G សាកល្បងជំហានដំបូងនៅកម្ពុជា បង្ហាញថា អ្នកប្រើប្រាស់ប្រព័ន្ធចល័តកម្ពុជា នាំមុខ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 25/05/2026
ប្រទេសកម្ពុជាទើបតែបោះជំហានប្រើប្រាស់អ៊ីនធើណិតល្បឿនលឿនជំនាន់ទី ៥ (5G) ជាលើកដំបូងកាលពីដើមឆ្នាំ ២០២៦នេះ ដែលជាដំណាក់កាលនៃការប្រើប្រាស់សាកល្បងនៅក្នុងរាជធានីភ្នំពេញ និងនៅខេត្តសៀមរាប។

មោទនភាព ៖ កម្ពុជា ជាប់ចំណាត់ថ្នាក់១លេខលើពិភពលោកជាប្រទេសដែលនិរន្តរភាពដីធ្លី និងមានធនធានល្អជាងគេ
Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ
• 22/05/2026
កម្ពុជា ជាប្រទេសជាប់ចំណាត់ថ្នាក់លេខ១ ក្នុងតំបន់អាស៊ីអាគ្នេយ៍ និងនៅលើពិភពលោកជាប្រទេសដែលមាននិរន្តរភាពដីធ្លី និងធនធានធម្មជាតិល្អបំផុត ។

សហរដ្ឋអាម៉េរិក ប្រើមីស៊ីលទំនើបអស់ច្រើនជាង អ៊ីស្រាអែល ក្នុងប្រតិបត្តិការនៅអ៊ីរ៉ង់
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 22/05/2026
នៅក្នុងអំឡុងពេលមានជម្លោះយោធាជាមួយប្រទេសអ៊ីរ៉ង់ សហរដ្ឋអាម៉េរិកបានទទួលរងនូវបន្ទុកមួយចំណែកធំនៃបេសកកម្មការពារដែនអាកាសសម្ព័ន្ធមិត្ត ដោយបានប្រើប្រាស់យ៉ាងច្រើននូវគ្រាប់មីស៊ីលស្ទាក់ចាប់កម្រិតខ្ពស់របស់ខ្លួន




វិថីហិរញ្ញវត្ថុ





























































Account
Security
Favourite Content