ភ្នំពេញ ៖ បន្ទាប់ពីស្ថានភាពនៃការរាំងខ្ទប់នៃការរាតត្បាតនៃជំងឺកូវីដមានភាពល្អប្រសើរ ត្រឹមតែរយៈពេល៥ខែដើមឆ្នាំ២០២២កន្លងទៅនេះ ទំហំពាណិជ្ជកម្មរវាងចិន និងកម្ពុជា បានឈានដល់ចំនួន ៤៩៩០លានដុល្លារអាមេរិក មានកំណើន២៦.១%បើធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំ២០២១ ដែលសបញ្ជាក់យ៉ាងច្បាស់ថា ចិននៅតែបន្តជាដៃគូពាណិជ្ជកម្មដ៏ធំសម្រាប់កម្ពុជា។

ឯកឧត្តម វ៉ាង វិនធាន ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា បានថ្លែងឱ្យដឹងថា ចាប់តាំងពីដើមឆ្នាំ២០២២មក លទ្ធផលនៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្មរវាងប្រទេសទាំងពីរមានលក្ខណៈលេចធ្លោ ការវិនិយោគផ្ទាល់មិនមែនហិរញ្ញវត្ថុរបស់ចិននៅកម្ពុជា ក្នុងត្រីមាសទី១ ឆ្នាំ២០២២នេះ មានទឹកប្រាក់ចំនួន២០៦លានដុល្លារ កើនឡើង៣៥.២% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២១ ដោយរក្សាបានកំណើនលំនឹងថេរ និងមានសុខុមាលភាពជាលំដាប់។ ស្របពេលដែល សេដ្ឋកិច្ចរបស់ចិនក្នុងឆ្នាំ២០២២នេះ បានចាប់ផ្តើមក្នុងសភាពលំនឹងថេរ។ ពោលគឺនៅក្នុងត្រីមាសទី១នេះ សេដ្ឋកិច្ចចិនមានកំណើនសេដ្ឋកិច្ច ៤.៨% ជាប់ចំណាត់ថ្នាក់នាំមុខគេ។

ឯកឧត្តម វ៉ាង វិនធាន បានថ្លែងដែរថា៖
“ទំហំពាណិជ្ជកម្មរវាងចិន និងកម្ពុជាក្នុងរយៈពេលប្រាំខែដំបូងមានចំនួនឈានដល់ ៤.៩៩០លានដុល្លារអាមេរិក មានកំណើន២៦.១%បើធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំ២០២១ ចិននៅតែបន្តជាដៃគូពាណិជ្ជកម្មធំបំផុតសម្រាប់កម្ពុជា”
ឯកឧត្តម វ៉ាង វិនធាន បានថ្លែងថា ទោះបីជួបបញ្ហាកូវីដ-១៩ក៏ដោយ កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្មរវាងចិន និងកម្ពុជាមានលក្ខណៈកើនឡើង ។ ឆ្នាំ២០២១ ទំហំពាណិជ្ជកម្មរវាងចិន និងកម្ពុជា សម្រេចបានគោលដៅ១០ពាន់លានដុល្លារអាមេរិកមុនការគ្រោងទុក ដែលឈានដល់ ១១.១៩៤ពាន់លានដុល្លារអាមេរិក កើនឡើង៣៨ %បើធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំ២០២០។ ក្នុងរយៈពេលដូចគ្នានេះដែរ កម្ពុជាបានទាក់ទាញការវិនិយោគចិនមានចំនួន២.៣២ពាន់លានដុល្លារអាមេរិក មានកំណើនជិត៧០% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២០ ការវិនិយោគចិនមានចំនួន៥៣.៤% នៃចំនួនវិនិយោគសរុបបាន បន្តក្លាយជាប្រភពវិនិយោគធំជាងគេរបស់កម្ពុជា។
បន្ទាប់ពីមានការនាំចូលកសិផលកម្ពុជាចូលទៅកាន់ទីផ្សារចិនដែលក្នុងនោះមានដូចជា ចេក ស្វាយ និងជលផលជាដើម ត្រីបាកម្ពុជាគ្រោងនឹងបញ្ចប់នីតិវិធីសម្រាប់ការនាំចេញទៅកាន់ប្រទេសចិនជាផ្លូវការនាពេលខាងមុខ។ កិច្ចសហប្រតិបត្តិការផ្ដល់ផលប្រយោជន៍ទៅវិញទៅមកក្នុងវិស័យកសិកម្មនៃប្រទេសទាំងពីរទទួលបានសមិទ្ធផលជាក់ស្តែងថ្មីមួយទៀត ដែលឆ្លុះបញ្ចាំងពីភាពធន់ដ៏រឹងមាំនិងការបំពេញឱ្យគ្នាទៅ វិញទៅមកលើកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចនិងពាណិជ្ជកម្ម និងក្លាយជា ជាប្រភពកម្លាំងរស់រវើកក្នុងការស្តារសេដ្ឋកិច្ចឡើងវិញ និងកំណើនសេដ្ឋកិច្ចនៅក្នុងតំបន់។
ឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា បានប្រាប់ថា AMS កត្តាសំខាន់ ប្រទេសទាំងពីរកម្ពុជា-ចិនកំពុងអនុវត្តកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ដែលជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងជាមិត្តដែកថែប ក្នុងការអនុវត្តគម្រោងផ្លូវមួយ ខ្សែក្រវ៉ាត់មួយ ស្របពេលដែលច្បាប់វិនិយោគថ្មីរបស់កម្ពុជា បានផ្តល់ការលើកទឹកចិត្តយ៉ាងច្រើន ដល់បណ្តាវិនិយោគគិនបរទេស ទើបជំរុញឱ្យប្រទេសនេះ និងប្រទេសផ្សេងទៀតមកវិនិយោគនៅកម្ពុជា ។
ឧកញ៉ា លឹម ហេង បានបញ្ជាក់ថា៖
“ប្រទេសកម្ពុជាយើងនៅតែជាប្រទេសគោលដៅ ទាក់ទាញវិនិយោគចិនមកពីប្រទេសចិន ក្នុងការវិនិយោគនៅកម្ពុជា ព្រោះមិនត្រឹមតែវិស័យកាត់ដេរទេ គឺមានទាំងអនុវិស័យឧស្សាហកម្មធន់ធ្ងន់ និងមធ្យមដែលកំពុងដំណើរការបណ្តើរៗ ផ្នែករ៉ែ លោហៈ ជាពិសេសវិស័យកសិកម្មជាដើម”
តាមរបាយការណ៍ស្ថិរភាពហិរញ្ញវត្ថុឆ្នាំ ២០២១ របស់ធនាគារជាតិនៃកម្ពុជា (NBC) កាលពីពេលថ្មីៗនេះ បានឱ្យដឹងថា លំហូរនៃវិនិយោគបរទេសមកកម្ពុជា ភាគច្រើនចេញមកពីតំបន់អាស៊ី ជាពិសេសប្រទេសចិន ដែលមានចំនួនជិត៥០ភាគរយនៃការវិនិយោគផ្ទាល់ពីបរទេសសរុប ដែលធ្វើឱ្យប្រទេសនេះឈរនៅលំដាប់ទី១៕

ជីវប្រវត្តិ: បានបញ្ចប់ការសិក្សាថ្នាកអនុបណ្ឌិតផ្នែកប្រព័ន្ធផ្សព្វផ្សាយមកពីសហភាពសូវៀត និងមានបទពិសោធន៍ជាង ២០ឆ្នាំក្នុងវិស័យសារព័ត៌មាន។ បច្ចុប្បន្ន លោកជាអ្នកយកព័ត៌មានសេដ្ឋកិច្ចឱ្យសារព័ត៌មាន AMS Economy ។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
រកឃើញយន្តហោះចម្បាំងជប៉ុន សម័យសង្គ្រាមលោកលើកទី ២ ក្រោយបាត់ខ្លួនអស់ ៨១ ឆ្នាំ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/04/2026
យន្តហោះចម្បាំងមួយគ្រឿង ដែលធ្លាប់ត្រូវបានប្រើប្រាស់អំឡុងសម័យសង្គ្រាមលោកលើកទី ២ ដោយកងទ័ពជើងទឹកអធិរាជជប៉ុន ឬ Imperial Navy ត្រូវបានគេរកឃើញ បន្ទាប់ពីវាបានដេកលង់លក់នៅក្រោមបាតសមុទ្រអស់រយៈពេល ៨១ ឆ្នាំ
៥ឆ្នាំទៀត ចិននឹងមានឡានតាក់ស៊ីគ្មានមនុស្សបើករហូតដល់ ៤លានគ្រឿង
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/04/2026
៥ឆ្នាំទៀត ឬនៅឆ្នាំ២០៣០ ប្រទេសចិនបានកំណត់គោលដៅដាក់ដំណើរការឡានតាក់ស៊ីគ្មានមនុស្សបើក ឬបើកបរដោយស្វ័យប្រវត្តិរហូតដល់ ៣០០ ០០០គ្រឿង នៅតាមបណ្តាទីក្រុងធំៗចំនួន៤
ចិន ជោគជ័យសាកល្បងហោះហើរយន្តហោះគ្មានមនុស្សបើកធំបំផុតក្នុងលោក
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/04/2026
ចិន កាន់តែវិវឌ្ឍរីកចម្រើនថែមមួយកម្រិតទៀត ស្របពេលដែលមហាយក្សនៅអាស៊ីមួយនេះ បានទទួលជោគជ័យក្នុងការសាកល្បងហោះហើរយន្តហោះដ្រូនដឹកជញ្ជូនធំជាងគេបំផុតរបស់ពិភពលោក
៣ ខែដំបូង កូរ៉េខាងជើង បាញ់តេស្តមីស៊ីល ១៣ គ្រាប់ ខណៈ លោក គីម ជុងអ៊ុន ថាមកពីវិបត្តិភូមិសាស្ត្រនយោបាយ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/04/2026
ត្រឹមរយៈពេល ៣ ខែដំបូងនៃឆ្នាំ២០២៦ នេះ ប្រទេសកូរ៉េខាងជើងបានបាញ់សាកល្បងមីស៊ីលផ្លោងរបស់ខ្លួនចំនួន ៣ លើក និងមានមីស៊ីលសរុបចំនួន ១៣ គ្រាប់
រោងចក្រ Newbustar (crossleader) ជារោងចក្រទីពីរ ដែលមានសិទ្ធិលក់ ចែកចាយ និងផលិតសំបកកង់ឡាននៅខ្មែរ
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 10/04/2026
ស្របពេលគ្រប់ទំនិញឡើងថ្លៃស្ទើរគ្រប់មុខដោយសារតែប្រេងឥន្ធន:ឡើងថ្លៃធ្វើឱ្យប៉ះពាល់ដល់ទីផ្សារទំនិញទូទាំងសកលលោក។ ទោះជាយ៉ាងណាក្តីអ្វីដែលល្អសម្រាប់កម្ពុជាត្រូវបានទទួលកាដូពិសេសមុនចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះបែរជាមានវត្តមានសំបកកង់ខ្មែរមួយម៉ាកទៀត ហើយជារោងចក្រទីពីរ ផងដែរដែលមានសិទ្ធិលក់ និងចែកចាយសំបកកង់ឡានផលិតនៅខ្មែរ លើទឹកដីថ្មីនៃខេត្តក្រចេះ ក្រោមការផលិតដោយរោងចក្រឈ្មោះ Newbustar ផលិតសំបកកង់ឡានម៉ាក (crossleader)។




វិថីហិរញ្ញវត្ថុ





















Account
Security
Favourite Content