ភ្នំពេញ ៖ ដើមឆ្នាំ២០២២នេះ កម្ពុជាទទួលបានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីចំនួនពីរដែលចូលជាធរមានតាំងពីថ្ងៃទី១ ខែមករា ឆ្នាំ២០២២ ប៉ុន្តែមកដល់ពេលនេះកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទាំងពីរនេះ មិនទាន់ហុចផលជាផ្លែផ្កាធំប៉ុន្មាននោះឡើយ ខណៈដែលរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មបានបញ្ជាក់ឱ្យដឹងថា មានឧបសគ្គចំនួន២ដែលធ្វើឱ្យរារាំងដល់ការនាំចេញរបស់កម្ពុជាតាមរយៈកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនេះ ។

ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មកម្ពុជាបានថ្លែងប្រាប់អ្នកសារព័ត៌មាននៅក្នុងសិក្ខាសាលាផ្សព្វផ្សាយពីការយល់ដឹងអំពីកិច្ចព្រមព្រៀងអាសិប និងនីតិវិធីសម្រាប់ការស្នើសុំវិញ្ញាបនបត្របញ្ជាក់ដើមកំណើតទំនិញតាមរយៈប្រព័ន្ធស្វ័យប្រវត្តិកម្មនៅថ្ងៃទី២៩ មិថុនា ២០២២ ថា ទំហំនៃការនាំចេញរបស់កម្ពុជាតាមរយៈកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីពីរដែលចូលជាធរមានកាលពីដើមឆ្នាំ២០២២នេះ មិនទាន់មានច្រើនប៉ុន្មានទេ ដោយសារតែមិនទាន់បានយល់ដឹងពីនីតិវិធីសម្រាប់បញ្ជាក់ប្រភពដើមកំណើតទំនិញ ដូច្នេះហើយទើបក្រសួងបានរៀបចំនូវការផ្សព្វផ្សាយនេះឡើងនិងគ្រោងធ្វើការផ្សព្វផ្សាយជាបន្តបន្ទាប់ទៀតដើម្បីបញ្ជ្រាបចំណេះដឹងដល់អ្នកនាំចេញ ។

ឯកឧត្តមបានបញ្ជាក់ថា ៖
“បញ្ហាធំៗមានពីរដែលនាំឱ្យការរារាំងដល់ការនាំចេញទំនិញរបស់កម្ពុជាទៅកាន់ដៃគូកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនោះ គឺបញ្ហាកូវីដ១៩ និងបញ្ហាសង្គ្រាមរវាងរុស្ស៊ី និងអ៊ុយក្រែន ប៉ុន្តែអ្នកវិភាគមួយចំនួនគាត់ភ្លេចគិតត្រង់ចំណុចនេះ ទើបគាត់ចង់ឃើញតួលេខនាំចេញបានខ្ពស់ហើយបើសិនជាគ្មានបញ្ហាពីរនេះទេ នឹងធ្វើឱ្យទីផ្សារសេរីរបស់យើងនឹងរលូន”
ឯកឧត្តមបន្តថា ៖
“ក្នុងឆ្នាំ២០២២នេះ មានទាំងកូវីដ១៩ផង និងវិបត្តិសង្គ្រាមរវាងរុស្ស៊ី និងអ៊ុយក្រែនផង និងបានធ្វើឱ្យតម្លៃ ប្រេងឥន្ធនៈហក់ឡើងខ្ពស់ ជួបឧបសក្គដល់ការដឹកជញ្ជូនទំនិញពីកម្ពុជាទៅទីផ្សារអន្តរជាតិនិងដឹកពីខាងក្រៅចូលប្រទេសវិញ”
សូមបញ្ជាក់ថា កិច្ចព្រមព្រៀងអាសិប មានសមាជិកចំនួន១៥ប្រទេស ក្នុងនោះមានប្រទេសអាស៊ានទាំង១០ បូករួមជាមួយប្រទេសសេដ្ឋកិច្ចជឿនលឿនចំនួន៥ទៀតរួមមាន អូស្ត្រាលី ចិន ជប៉ុន កូរ៉េខាងត្បូង និងនូវែលហ្សេឡង់ ដែលតំណាងឱ្យ៣០ភាគរយនៃផលិតផលក្នុងស្រុកសរុបរបស់ពិភពលោក និង២៨ភាគរយនៃពាណិជ្ជកម្មពិភពលោក ( គិតត្រឹមឆ្នាំ២០១៩ ) ។ ដោយឡែកអត្ថប្រយោជន៍ ដែលកម្ពុជាទទួលបានពីកិច្ចព្រមព្រៀងនេះ គឺកំណើននាំចេញចន្លោះពី៩,៤ភាគរយទៅ១៨ភាគរយ កំណើនផលិតផលក្នុងស្រុកសរុបចន្លោះពី២ភាគរយទៅ៣,៨ភាគរយ កំណើនការងារពី ៣,២ទៅ៦,២ភាគរយ និងកំណើនចំណូលពន្ធចន្លោះពី ២ភាគរយទៅ ៣,៩ភាគរយ ។ នេះបើតាមការព្យាករពីវិទ្យាស្ថានស្រាវជ្រាវសេដ្ឋកិច្ចសម្រាប់តំបន់អាស៊ាន និងអាស៊ីបូព៌ា៕

ជីវប្រវត្តិ: លោកមានបទពិសោធន៍ជាង ១០ឆ្នាំក្នុងប្រព័ន្ធផ្សព្វផ្សាយផ្នែកសេដ្ឋកិច្ច អប់រំ សង្គម និងកម្សាន្ត។ បច្ចុប្បន្នលោកជាការីនិពន្ធនៃសារព័ត៌មាន AMS Economy។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជន
បទយកការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 16/10/2024
Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជនឲ្យក្លាហានចាប់យកក្តីស្រមៃ ឬចាប់អារម្មណ៍លើការបង្កើតអាជីវកម្មថ្មីៗជាមួយគំនិត ទុន និងឱកាសទីផ្សារផ្សេងៗ
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
ប៊ុលហ្គារី និងក្រិក ប្តេជ្ញាកសាងកិច្ចសហប្រតិបត្តិការដើម្បីធានាសន្តិសុខតំបន់ប៉ែកខាងកើតណាតូ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 13/03/2026
ជំនួបរវាងមេដឹកនាំប្រទេសប៊ុលហ្ការី និងប្រទេសក្រិក កាលពីពេលថ្មីៗនេះបានបង្ហាញពីលទ្ធផលដ៏ល្អប្រសើរនៃទំនាក់ទំនងទ្វេភាគី ជាពិសេសអាចធានាបាននូវសន្តិសុខ និងស្ថិរភាពនៅក្នុងតំបន់ភាគកើតនៃតំបន់ណាតូថែមទៀតផង
រដ្ឋមន្ត្រីឧស្សាហកម្ម ៖ កម្ពុជាមិនទាន់មានរោងចក្របិទទ្វារ ឬផ្អាកខ្សែច្រវាក់ផលិតកម្មដោយសារបញ្ហាថាមពលនោះទេ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 13/03/2026
រដ្ឋមន្ត្រីឧស្សាហកម្ម ៖ ទោះបីការផ្គត់ផ្គង់ប្រេងលើទីផ្សារសកលកំពុងរាំងស្ទះ ប៉ុន្តែកម្ពុជាមិនទាន់មានរោងចក្របិទទ្វារ ឬផ្អាកខ្សែច្រវាក់ផលិតកម្ម ដោយសារបញ្ហាថាមពលនោះទេ
ធនាគារ ABA បន្ថែមសាខាថ្មីនៅតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 13/03/2026
ធនាគារ ABA បានបើកសាខាថ្មីជាផ្លូវការនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ (SSEZ) ដោយពង្រឹងការប្តេជ្ញាចិត្តរបស់ខ្លួនក្នុងការផ្តល់សេវាធនាគារទំនើប សុវត្ថិភាព




វិថីហិរញ្ញវត្ថុ























Account
Security
Favourite Content