គំនិតផ្តួចផ្តើម «ខ្សែក្រវាត់ និងផ្លូវ» ផ្តល់ផល​ប្រយោជន៍ដល់ការពង្រីកទីផ្សារកសិផល សំដៅជួយសម្រួលដល់ស្ថិរភាពកសិ-ពាណិជ្ជកម្ម និងកំណើនសេដ្ឋកិច្ច

ភ្នំពេញ ៖  រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ​បានលើកឡើង​​ថា គំនិតផ្តួចផ្តើម «ខ្សែក្រវាត់ និងផ្លូវ» ពិត​ជាបាន​ផ្តល់​នូវផលប្រយោជន៍ជាច្រើនសម្រាប់ការអភិវឌ្ឍវិស័យកសិកម្មនៅក្នុងប្រទេស​កម្ពុជា និងឱ្យប្រសើរនូវវិស័យកសិ-ឧស្សាហកម្ម ការពង្រីកទីផ្សារកសិផល សំដៅជួយសម្រួលដល់ស្ថិរភាពកសិ-ពាណិជ្ជកម្ម និងកំណើនសេដ្ឋកិច្ច។ ​

ឯកឧត្តមរដ្ឋមន្ត្រី វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានលើកឡើងថា វេទិកាស្តីពី “កិច្ចសហប្រតិបត្តិការ រវាងកម្ពុជា និងចិន លើវិស័យកសិកម្មក្រោមក្របខណ្ឌ “ខ្សែក្រវាត់ និងផ្លូវ” បានបង្ហាញឱ្យឃើញអំពីវឌ្ឍនភាពនៃកិច្ចសហប្រតិបត្តិការ ក្នុងការផ្តល់នូវយន្តការសម្របសម្រួលពាណិជ្ជកម្ម គោលនយោបាយ ការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន ការលុបបំបាត់របាំងពាណិជ្ជកម្ម សមាហរណកម្មហិរញ្ញវត្ថុ ការផ្តល់នូវកាលានុវត្តភាពថ្មី និងពង្រីកវិសាលភាពក្នុងការប្រើប្រាស់ថាមពលប្រកបដោយស័ក្តិសិទ្ធិភាព និងមានតម្លៃ។ ទាំងអស់នេះគឺជាយន្តការនៃការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការឱ្យកាន់តែស៊ីជម្រៅក្នុងវិស័យពាណិជ្ជកម្ម វិនិយោគ សេដ្ឋកិច្ច កសិកម្ម ឧស្សាហកម្ម និងសួនកសិ -ឧស្សាហកម្មជាដើម។

ឯកឧត្តមបានមានប្រសាសន៍ថា ៖

“គោលនយោបាយដែលបានបង្កើតឡើងដោយរដ្ឋាភិបាលទាំងពីរពិតជាបានផ្តល់ឱកាស និងលើកទឹកចិត្តដល់សហគ្រាសធ្វើការវិនិយោគ បង្កើនសមត្ថភាពផលិត ធ្វើឱ្យប្រសើរនូវវិស័យកសិ-ឧស្សាហកម្ម ការពង្រីកទំហំទីផ្សារកសិផល សំដៅជួយសម្រួលដល់ស្ថិរភាពកសិ-ពាណិជ្ជកម្ម និងកំណើនសេដ្ឋកិច្ច”

ឯកឧត្តម វេង សាខុន បានថ្លែងថា វេទិកានេះ បានលើក​ទឹក​ចិត្ត​ដល់សហគ្រាសនៃប្រទេសទាំងពីរ កម្ពុជា-ចិន វិនិយោគបង្កើនសមត្ថភាព​ក្នុងការ​ផលិត និងពង្រឹងកិច្ចសហប្រតិបត្តិការទៅវិញទៅមក ជាពិសេស ធ្វើឱ្យប្រសើរឡើងនូវវិស័យ​កសិ-ឧស្សាហកម្ម និងបង្កើនកម្រិតជីវភាពរស់នៅរបស់ប្រជាជនកម្ពុជា តាមរយៈធ្វើការ​អភិវឌ្ឍរួមគ្នាដោយប្រើប្រាស់សក្តានុពលនៃការអភិវឌ្ឍឱ្យអស់ពីលទ្ធភាព និងពង្រីក​ទំហំ​ទីផ្សារផលិតផលកសិកម្ម សំដៅជួយសម្រួលដល់ស្ថិរភាពកសិ-ពាណិជ្ជកម្ម និងការ​អភិវឌ្ឍ​សេដ្ឋកិច្ចនៃប្រទេសទំាងពីរប្រកបដោយចីរភាព។

ជាលទ្ធផល ចំពោះការនាំចេញកសិផលទៅកាន់ទីផ្សារចិន គិតចាប់ពីឆ្នាំ២០១៩ រហូតដល់៦ខែដើម ឆ្នាំ២០២២ សម្រេចបានជាង ២,៤ លានតោន មានផ្លែចេកស្រស់ អង្ករ ចំណិតដំឡូងមីក្រៀម ម្សៅដំឡូងមី ដំណាប់ស្វាយ ជ័រកៅស៊ូ កាកសំណល់ដំឡូងមី ផ្លែស្វាយស្រស់ គ្រាប់ស្វាយចន្ទីកែច្នៃ ម្សៅកាកាវ និងកសិផលចំនួន ២៤មុខផ្សេងទៀតដែលមានតម្លៃ ១ ៩៤២ លានដុល្លារអាមេរិក។

វេទិកានេះបានកត់សម្គាល់ថាគំនិតផ្តួចផ្តើម «ខ្សែក្រវាត់ និងផ្លូវ» ពិតជាបានផ្តល់នូវផលប្រយោជន៍ជាច្រើនសម្រាប់​ការអភិវឌ្ឍវិស័យកសិកម្មនៅកម្ពុជា ជាក់ស្តែង ៖

ទី១-ការអភិវឌ្ឍកិច្ចសហប្រតិបត្តិការស្តីពី “ដំណាំស្រូវ ដំឡូងមី បន្លែ ផ្លែឈើត្រូពិក ពោត កៅស៊ូធម្មជាតិ ត្រី សត្វ” ។ល។ បង្កើតតំបន់សម្រាប់បង្ហាញអំពីកសិកម្ម និងជំរុញបច្ចេកវិទ្យាកសិកម្ម បទពិសោធន៍គ្រប់គ្រង និងប្រើប្រាស់គ្រឿងយន្តកសិកម្ម ក្នុងកិច្ចខិតខំធ្វើឱ្យប្រសើរឡើងនូវសមត្ថភាពផលិត ការកែលម្អគុណភាព និងស្តង់ដារផលិតផល។

ទី២- ការកែច្នៃផលិតផលកសិកម្ម រួមទាំងការបង្កើតសួនកែច្នៃ ដើម្បីបង្កើនតម្លែបន្ថែម ធ្វើឱ្យប្រសើរឡើងនូវពាណិជ្ជកម្មទ្វេភាគី។

ទី៣- ការផ្តល់បរិយាកាសល្អសម្រាប់វិនិយោគគិនចិន ដើម្បីវិនិយោគលើផលិតកម្មកសិកម្ម និងនាំចេញទៅប្រទេសចិន ដូចជាការវិនិយោគលើផលិតកម្មស្រូវ និងនាំចេញអង្ករ ដំឡូងមី ផ្លែចេក ស្វាយ និងផលិតកម្មកសិកម្មដទៃទៀត។

ទី៤- ការគាំទ្រទាំងបច្ចេកទេស ការកសាងហេដ្ឋរចនាសម្ព័ន្ធគាំទ្រ និងធនធានថវិកាសម្រាប់ជំរុញផលិតកម្មកសិកម្មនៅកម្ពុជា តាមរយៈកិច្ចសហប្រតិបត្តិការទ្វេភាគីកម្ពុជា-ចិន។ ឯកឧត្តម វេង សាខុន បានបង្ហាញពីក្ដីសង្ឃឹម និងមានជំនឿថា តាមរយៈវេទិកានេះ កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរលើវិស័យកសិកម្ម នឹងកាន់តែត្រូវបានពង្រឹង និងពង្រីកទូលំទូលាយ ស៊ីជម្រៅ គ្រប់ជ្រុងជ្រោយ ពីគ្រប់ដៃគូពាក់ព័ន្ធទាំងអស់ វិស័យឯកជន ហើយក៏ជាកាតព្វកិច្ចដែលត្រូវចូលរួមគ្នាអនុវត្ត Iដើម្បីកំណើនទិន្នផលសិកម្មកម្ពុជា ការនាំចេញផលិតផល និងកិច្ចសហប្រតិបត្តិការផ្សព្វផ្សាយវិស័យកសិ​កម្ម និងធ្វើឱ្យសម្រេចនូវគោលនយោបាយរបស់រដ្ឋាភិបាលនៃប្រទេសទាំងពីរផងដែរ ៕


មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

លោក ត្រាំ ទទួលស្គាល់ថា តម្លៃប្រេងសាំងនៅអាម៉េរិក អាចនឹងបន្តឡើងថ្លៃខ្ពស់កប់ពពកដល់ចុងឆ្នាំ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/04/2026

តម្លៃប្រេងសាំងនៅសហរដ្ឋអាម៉េរិកនឹងនៅតែហក់ឡើងខ្ពស់កប់ពពករហូតដល់ការបោះឆ្នោតពាក់កណ្ដាលអាណត្តិនៅខែវិច្ឆិកា ឆ្នាំ២០២៦ខាងមុខ

ប្រធានាធិបតីឥណ្ឌូណេស៊ី Subianto​ ទៅរុស្ស៊ី ពិភាក្សាជាមួយលោក Putin លើកិច្ចព្រមព្រៀងប្រេង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/04/2026

ប្រធានាធិបតីឥណ្ឌូណេស៊ី លោក Prabowo Subianto បានធ្វើដំណើរទស្សនកិច្ចទៅកាន់ទីក្រុងមូស្គូ ដើម្បីជួបពិភាក្សាជាមួយលោក Vladimir Putin ប្រធានាធិបតីរុស្ស៊ី លើកិច្ចព្រមព្រៀងប្រេងរួមគ្នា

តម្រូវការផ្លែឈើមានកំណើនខ្ពស់សម្រាប់រៀបចំរណ្តាប់ក្នុងរដូវចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/04/2026

ឈានដល់រដូវបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ប្រជាពលរដ្ឋកម្ពុជាគ្រប់ក្រុមគ្រួសារតែងរៀបចំគ្រឿងរណ្ដាប់សម្រាប់សែនទទួលទេវតាឆ្នាំថ្មី ដោយក្នុងនោះផ្លែឈើជាគ្រឿងរណ្ដាប់ ដ៏ចាំបាច់សម្រាប់រៀបចំពិធីសែន

World Bank ព្យាករថា សេដ្ឋកិច្ចនៅអាស៊ីប៉ាស៊ីហ្វិកនឹងមានអត្រាកំណើន ៤,២ ភាគរយ ក្នុងឆ្នាំនេះ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/04/2026

ធនាគារពិភពលោក (World Bank) កាលពីសប្តាហ៍កន្លងទៅ ព្យាករថា កំណើនសេដ្ឋកិច្ចនៅអាស៊ីប៉ាស៊ីហ្វិកនឹងមានអត្រា ៤,២ ភាគរយក្នុងឆ្នាំនេះ ដែលធ្លាក់ចុះពីកំណើន ៥ ភាគរយក្នុងឆ្នាំ ២០២៥

ខេត្តទាំង​បួន​នៅភូមិភាគិឦសាន ទទួល​បានសំណើ​​វិនិយោគជិត ៦០ ក្រោមទុនជាង ​២,៤ ពាន់លានដុល្លារ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/04/2026

ក្នុង​រយៈពេល ១ ឆ្នាំ ខេត្ត​ទាំង​បួន​នៅតំបន់​ភូមិភាគឦសាន ដែលរួមមានខេត្ត​ ក្រចេះ ស្ទឹងត្រែង មណ្ឌលគិរី និងរតនគិរី ទទួលបានសំណើ​សុំ​​វិនិយោគចំនួន​ ៥៨ ​គម្រោង​ ដែលមានទឹកប្រាក់វិនិយោគ​សរុប​ចំនួនជាង​ ​២,៤ ពាន់​​លានដុល្លារអាម៉េរិក​។

Moody’s ផ្លាស់ប្ដូរការគិតចំពោះឥណទានជាតិកម្ពុជា ពីអវិជ្ជមានទៅស្ថិរភាព ក្រោយអាម៉េរិកលើកលែងពន្ធ

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 13/04/2026

ទីភ្នាក់ងារវាយតម្លៃ Moody's កាលពីថ្មីៗនេះ បានកែប្រែទស្សនវិស័យរបស់ខ្លួនចំពោះឥណទានជាតិរយៈពេលវែងរបស់កម្ពុជា ពីអវិជ្ជមាន ទៅជាស្ថិរភាព បន្ទាប់​ពី​សហរដ្ឋអាម៉េរិក​បាន​លើកលែង​ពន្ធមួយ​ចំនួន​សម្រាប់ទំនិញនាំចូលពី​កម្ពុជា។

“សង្រ្កាន្តអម្រឹត ឆ្នាំ២០២៦” ផ្សារភ្ជាប់នឹងការគោរពដឹងគុណវីរៈកងទ័ពជួរមុខ

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 12/04/2026

នាព្រឹកថ្ងៃទី១១ ខែមេសា​ ឆ្នាំ២០២៦ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អម្រឹត បានរៀបចំ “កម្មវិធីសង្រ្កាន្តអម្រឹត” នៅស្នាក់ការកណ្តាលរបស់គ្រឹះស្ថាន ដោយមានការចូលរួមពី​គណៈគ្រប់គ្រង បុគ្គលិក និងក្រុមគ្រួសារបុគ្គលិក សរុបប្រមាណជាង ៥០០ នាក់

វេទិកាពាណិជ្ជកម្មពហុភាគីឆ្នាំ២០២៦ ភ្ជាប់សេដ្ឋកិច្ចក្នុងស្រុកទៅសេដ្ឋកិច្ចពិភពលោក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

ការរៀបចំវេទិកាពាណិជ្ជកម្មពហុភាគីឆ្នាំ២០២៦ (Multilateral Trade Forum)មានគោលបំណង ភ្ជាប់សេដ្ឋកិច្ចក្នុងស្រុកទៅសេដ្ឋកិច្ចពិភពលោក

រកឃើញយន្តហោះចម្បាំងជប៉ុន សម័យសង្គ្រាមលោកលើកទី ២ ក្រោយបាត់ខ្លួនអស់ ៨១ ឆ្នាំ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 10/04/2026

យន្តហោះចម្បាំងមួយគ្រឿង ដែលធ្លាប់ត្រូវបានប្រើប្រាស់អំឡុងសម័យសង្គ្រាមលោកលើកទី ២ ដោយកងទ័ពជើងទឹកអធិរាជជប៉ុន ឬ Imperial Navy ត្រូវបានគេរកឃើញ បន្ទាប់ពីវាបានដេកលង់លក់នៅក្រោមបាតសមុទ្រអស់រយៈពេល ៨១ ឆ្នាំ

៥ឆ្នាំទៀត ចិននឹងមានឡានតាក់ស៊ីគ្មានមនុស្សបើករហូតដល់ ៤លានគ្រឿង

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 10/04/2026

៥ឆ្នាំទៀត ឬនៅឆ្នាំ២០៣០ ប្រទេសចិនបានកំណត់គោលដៅដាក់ដំណើរការឡានតាក់ស៊ីគ្មានមនុស្សបើក ឬបើកបរដោយស្វ័យប្រវត្តិរហូតដល់ ៣០០​ ០០០គ្រឿង នៅតាមបណ្តាទីក្រុងធំៗចំនួន៤

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)