អ្នកជំនាញអចលនទ្រព្យអន្តរជាតិអះអាង​ថា ចិនចាប់ផ្ដើម​ស្វែងរកទិញខុនដូនៅក្រៅប្រទេសឡើងវិញ

ភ្នំពេញ ៖ អ្នកជំនាញ​នៃទីផ្សារ​អចលនទ្រព្យអន្តរជាតិបានលើកឡើង​ថា ជនជាតិចិន​បានចាប់ផ្តើមចេញក្រៅប្រទេស​ស្វែងរកទិញខុនដូ​វិញហើយ​ ក្រោយពីអាក់ខាន​មួយ​រយៈ​ដោយសារតែវិបត្តិកូវីដ​១៩ និង​ការរឹតបន្តឹង​ពីប្រទេស​ចិន​សម្រាប់ការចេញចូលក្រៅប្រទេស ។

​លោក​ Marcus Chu ដែលជនជាតិ​សិង្ហបុរី និងជាអ្នកជំនាញផ្នែកទីផ្សារអចលនទ្រព្យបានអះអាងថា នៅប្រទេស​សិង្ហបុរី​ពេលនេះ​រកតែខុនដូលក់ឱ្យជនជាតិចិន​សឹងតែលែង​បានហើយ ដូច្នេះ​ហើ​យ​​មិនយូរមិនឆាប់​ជនជាតិចិន​នឹង​ចូល​មកកម្ពុជា​ស្វែងរកទិញ​ខុនដូ​ ហើយអ្វីដែល​អ្នកវិនិយោគ​នៅ​កម្ពុជា​​ត្រូវ​ត្រៀមខ្លួននោះ គឺ​គម្រោងខុនដូល្អៗសម្រាប់ផ្ដល់ជូនជនជាតិចិន និង​ការ​ត្រៀមភ្នាក់ងារ​សម្រាប់ទំនាក់​ទំនង​ និងការលក់។

លោកបញ្ជាក់ថា ៖

“ពេលនេះ​នៅប្រទេស​សិង្ហបុរី​សឹងតែរក​កន្លែង​ដាក់ជនជាតិចិន​លែង​បានហើយ ដូច្នេះខ្ញុំ​​គិត​ថា អាច​រង្វង់​៣ទៅ៤ខែខាង​មុខ​ ចិន​នឹង​ហូរ​ចូលមកកម្ពុជា។ សម្រាប់ទីផ្សារ​ខុនដូ​នៅកម្ពុជា​នា​ពេល​​​​បច្ចុប្បន្ន​ នៅមិនទាន់​គ្រប់តាមតម្រូវការ​នោះទេ បើសិនជា​វត្តមានជនជាតិ​ច្រើន​ដូច​នៅ​សឹ​ង្ហបុរី ហើយ​បើសិនជាចិន​ចូលមកកម្ពុជា​គឺមកក្នុងនាម​ជាអ្នក​វិនិយោគ​​ ​ពួក​គេ​ក៏មិ​ន​មែនទិញខុនដូតែ១យូនីត​នោះដែរ ខ្លះអាចទិញដល់​ទៅ១០​យូនីត​ឯណោះ ដើម្បី​ទុក​វិនិយោគ​ និង​លក់​​ជូន​ជនជាតិគ្នាគាត់ពេល​ដែលពួកគេ​មកកម្ពុជា​ជា​បន្តបន្ទាប់”

លោក​ ខន គង្គា អគ្គនាយកក្រុមហ៊ុន​អចលនទ្រព្យ ​ERA Cambodia ក៏បានឱ្យដឹងផងដែរថា ទីផ្សារ​ខុនដូនៅ​កម្ពុជា​ចាប់ផ្ដើម​មានសក្ដានុពលនិងមានតម្រូវការ​ខ្ពស់ជា​បន្តបន្ទាប់ឡើងវិញ​ ចាប់តាំងពីរដ្ឋាភិបាល​បាន​បើក​ប្រទេស​បើកសេដ្ឋកិច្ចឡើង​វិញ ធ្វើឱ្យ​អាជីវកម្មរបស់ពលរដ្ឋ​បានកើនឡើង​វិញ ​និង​ធ្វើឱ្យ​ចំណូល​គាត់​បាន​កើន​ឡើង ​​និ​ងអាចទិញខុនដូសម្រាប់វិនិយោគ​ ឬ​ស្នាក់​នៅ ។

លោកបន្តថា ៖

“យើងអាច​មើលឃើញថា​សកម្មភាពសេដ្ឋកិច្ច​​នៅក្នុងប្រទេស​កម្ពុជា​បានកើនឡើង​វិញ​ក្រោយ​វិបត្តិកូវីដ​១៩​ តាមរយៈ​ការ​មមាញឹក​នៃ​ចរាចរណ៍​នៅតាមផ្លូវ ពីព្រោះតែពលរដ្ឋ​មានការងារ ​មាន​ប្រាក់​ចំណូល​ ទើប​ចេញ​ធ្វើដំណើរកម្សាន្ត ​និងទៅធ្វើការ ។ ទេសចរ​ក៏ចាប់ផ្ដើម​មានសន្ទុះឡើងវិញផងដែរ​ក្នុង​រយៈ​​ពេល៦ខែកន្លងមក​នេះ ហើយការ​ហូរចូល​នៃទេសចរ​បរទេស​នេះដែរ​ក៏ជាសញ្ញា​នៃការទិញ​ជួល​ខុនដូនៅ​ក្នុងទីផ្សារកម្ពុជា​ផងដែរ”

អ្នកនាង ​គឹម គិនកេសា​ អ្នកគ្រប់គ្រងផ្នែកទីផ្សារ និងស្រាវជ្រាវជាន់ខ្ពស់នៃ​ក្រុមហ៊ុនអចលនទ្រព្យ​ CBRE Cambodia ក៏បាន​ឱ្យដឹងថា ​ក្នុងរយៈ​ពេល​​១ឆមាស​កន្លងមកនេះ ជាពិសេស​នៅត្រីមាស​ទី២នៃឆ្នាំ២០២២​នេះ ការអភិវឌ្ឍ​លើ​គម្រោង​ខុនដូនៅកម្ពុជា​ បានចាប់ផ្ដើម​មាន​ដំណើរការ​ឡើងវិញ​ ជាពិសេស​ការដ្ឋាននៃគម្រោង​ខុនដូមួយចំនួន​ដែល​ផ្អាក​ដំណើរការ​កាលពីអំឡុ​ងកូវីដ​១៩ បានបើកការដ្ឋានសាងសង់​ឡើងវិញ ជាមួយ​នឹងគម្រោងថ្មីៗ​មួយចំនួនក៏បានបើក​ដំណើរការ​ដែរ​ ៕


មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

វេទិកាពាណិជ្ជកម្មពហុភាគីឆ្នាំ២០២៦ ភ្ជាប់សេដ្ឋកិច្ចក្នុងស្រុកទៅសេដ្ឋកិច្ចពិភពលោក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

ការរៀបចំវេទិកាពាណិជ្ជកម្មពហុភាគីឆ្នាំ២០២៦ (Multilateral Trade Forum)មានគោលបំណង ភ្ជាប់សេដ្ឋកិច្ចក្នុងស្រុកទៅសេដ្ឋកិច្ចពិភពលោក

កម្ពុជា – សិង្ហបុរី ចុះហត្ថលេខាលើកិច្ចព្រមព្រៀងរួមគ្នាជំរុញសន្តិសុខស្បៀង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

កម្ពុជា និងសិង្ហបុរី​ បានចុះហត្ថលេខារួមគ្នាលើកិច្ចព្រមព្រៀងមួយដើម្បីជំរុញសន្តិសុខស្បៀងរវាងប្រទេសទាំង២

ADB ព្យាករថា ​កំណើន​សេដ្ឋកិច្ចកម្ពុជា​ឆ្នាំ ២០២៦ នេះ នឹ​ងកើន ​៤,៥ ភាគរយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

ធនាគារ​អភិវឌ្ឍន៍​អាស៊ី ហៅកាត់ថា ADB  បានព្យាករថា កំណើនសេដ្ឋកិច្ច​កម្ពុជា​ក្នុងឆ្នាំ ២០២៦ នេះ​ អាច​នឹង​កើនឡើង​ ៤,៥ ភាគរយ​ ក្នុងករណីស្ថាន​ភាព នៅតំបន់មជ្ឈិម​បូព៌ា​ធូរស្រាល​ឆាប់រហ័ស។

ជប៉ុនគ្រោងបញ្ចេញប្រេងពីស្តុកបម្រុងសម្រាប់រយៈពេល ២០ ថ្ងៃបន្ថែមទៀត

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

ប្រទេសជប៉ុនគ្រោងនឹងបញ្ចេញប្រេងពីស្តុកបម្រុងសម្រាប់រយៈពេល ២០ ថ្ងៃបន្ថែមទៀតចាប់ពីខែឧសភា ដើម្បីធានាបាននូវការផ្គត់ផ្គង់ក្នុងស្រុកប្រកបដោយស្ថិរភាព ខណៈការផ្គត់ផ្គង់ពីតំបន់មជ្ឈិមបូព៌ាបន្តទទួលរងការរំខាន

នាយិកាADB៖ កម្ពុជាបង្ហាញពីភាពធន់របស់ខ្លួន ទោះបីជាធ្លាប់ឆ្លងកាត់បញ្ហាប្រឈមជាច្រើ​នក៏ដោយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

កម្ពុជាបានបង្ហាញពីភាពធន់របស់ខ្លួនអស់រយៈពេលជាច្រើនទសវត្សរ៍មកហើយ ទោះបីជាធ្លាប់ឆ្លងកាត់ប្រវត្តិសាស្ត្រដែលពោរពេញដោយបញ្ហាប្រឈមក៏ដោយ។ លោកស្រី Yasmin Siddiqi នាយិកាប្រចាំប្រទេសកម្ពុជារបស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានលើកឡើងដូច្នេះ

ទីផ្សាររថយន្តអគ្គិសនីរបស់ចិននៅប្រទេសអាល្លឺម៉ង់ កើនឡើងខ្លាំង ដោយសារតម្លៃប្រេងបន្តឡើងខ្ពស់ឥតឈប់ឈរ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/04/2026

ស្របពេលដែលតម្លៃប្រេងសាំង និងម៉ាស៊ូត បន្តឡើងថ្លៃឥតឈប់ឈរ ការលក់រថយន្តអគ្គិសនី (EVs) របស់ចិននៅក្នុងប្រទេសអាល្លឺម៉ង់នាពេលបច្ចុប្បន្នកំពុងកើនឡើងខ្លាំងគួរឱ្យកត់សម្គាល់

រដ្ឋមន្ត្រីការបរទេសចិន លោក Wang Yi ទៅបំពេញទស្សនកិច្ចនៅកូរ៉េខាងជើងក្នុងសប្តាហ៍នេះ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/04/2026

រដ្ឋមន្ត្រីការបរទេសចិន លោក Wang Yi នឹងទៅបំពេញទស្សនកិច្ចនៅកូរ៉េខាងជើងក្នុងសប្តាហ៍នេះរយៈពេល ២ថ្ងៃ​ ដើម្បីពង្រឹងចំណងការទូត ទំនាក់ទំនងទ្វេភាគីឡើងវិញ

គម្រោងព្រែកជីកហ្វូណនតេជោកំណាត់ទី ២ នឹងចាប់ផ្តើមសាងសង់ នៅថ្ងៃទី ១១ ខែមេសា ខាងមុខនេះ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/04/2026

គម្រោងគ្រប់គ្រងធនធានទឹកចម្រុះហ្វូណនតេជោកំណាត់ទី ២ ប្រវែងជាង ១៥១ គីឡូម៉ែត្រ នឹងបើកការដ្ឋានសាងសង់ នៅថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៦ ខាងមុខ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា

តម្លៃសេវា​រថយន្ត​ឈ្នួលឯកជន​ហក់ឡើងទៅតាម​តម្លៃប្រេង​ឥន្ធនៈចំពេលរដូវបុណ្យចូលឆ្នាំខ្មែរ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/04/2026

តម្លៃសេវារថយន្តឈ្នួលឯកជន ពីភ្នំពេញទៅបណ្ដាខេត្ត​ និងពីបណ្ដាខេត្តមកភ្នំពេញ បានហក់ឡើងទៅតាមតម្លៃប្រេង​ឥន្ធនៈលើ​ទីផ្សារ​នាពេលបច្ចុប្បន្ន​

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី