ចំណេះដឹង ៖ ការចិញ្ចឹមមាន់ ជាមុខរបរមួយដែលអាចរកចំណួលបានច្រើនគួរសមក្រៅពីការងារប្រចាំថ្ងៃ ឬក៏ការងារធ្វើស្រែចំការ ជាពិសេស ការចិញ្ចឹមមាន់យកស៊ុតដែលរឹតតែចំណេញច្រើន ទាំងការឱ្យផល តម្លៃ និងទីផ្សារ។ ដោយមើលឃើញពីតម្រូវការទីផ្សារក៏ដូចជាសក្ដានុពលនៃការចិញ្ចឹមមាន់យកស៊ុតលក់ អ្នកជំនាញកសិកម្មបានណែនាំពីចំណុចសំខាន់ៗមួយចំនួន ដែលកសិករអាចអនុវត្តបាន។

ជាដំបូង ដើម្បីអាចចិញ្ចឹមមាន់បានល្អ និងទទួលបានទិន្នផលខ្ពស់ កសិករចាំបាច់ត្រូវមាននូវចំណេះដឹងមូលដ្ឋានមួយចំនួនជាមុនសិនចៀសវាងការចិញ្ចឹមជួបនូវការខាតបង់។ មុននឹងចិញ្ចឹមសត្វ អ្វីដែលកសិករត្រូវតែដឹងជាចំបាច់នោះគឺ ការជ្រើសរើសពូជ ដែលយើងត្រូវរើសពូជមាន់ដែលល្អ មិនធ្លាប់កើតជំងឺឆ្លង។ ដោយឡែក មាន់ដែលផ្តល់ពងបានល្អមានលក្ខណៈដូចជា សិរធំ មានពណ៌ក្រហម ហើយរលោង ជុំវិញភ្នែក និងចំពុះមានពណ៌ស ដោយអាចលូកម្រាមដៃ៣ចូលទៅចន្លោះឆ្អឹងពុយប៊ីសទាំងពីរបាន។

ដោយឡែកការចិញ្ចឹមមាន់យកស៊ុត ទាមទារមើលថែឲ្យបានដិតដល់និងទាមទារត្រូវផ្តល់ចំណី១ថ្ងៃ៣ដង គឺពេលព្រឹកចន្លោះពីម៉ោង៧ទៅម៉ោង៨កន្លះ ពេលថ្ងៃចន្លោះពីម៉ោង១២ទៅម៉ោង១ថ្ងៃត្រង់ និងពេលល្ងាចចន្លោះពីម៉ោង៣ទៅម៉ោង៤។ ហើយមុនឲ្យចំណីមាន់ ត្រូវធានាថាស្នូកចំណីត្រូវតែស្អាត និងស្ងួតជាប្រចាំ។
កត្តាមួយផ្សេងទៀតដែលមាន់ផលិតពងបានច្រើន គឺតម្រូវឲ្យគេធ្វើការប្រមូលពងរៀងរាល់ថ្ងៃ ។ ឯការប្រមូលស៊ុតនេះទៀតសោត គួរគប្បីប្រមូលឲ្យបានញឹកញាប់ ហើយទុកវានៅកន្លែងត្រជាក់ ដើម្បីការពារកុំឲ្យឆាប់ខូចគុណភាព តួយ៉ាង អ្នកចិញ្ចឹមខ្លះប្រមូលស៊ុតចំនួន ៣ទៅ៥ដង ក្នុងមួយថ្ងៃនៅរដូវក្តៅ ។ ស៊ុតដែលទុកនៅសីតុណ្ហភាព ៣៧អង្សាសេ អាចមានគុណភាពល្អត្រឹមរយៈពេលតែ ៣ថ្ងៃប៉ុណ្ណោះ ប៉ុន្តែគេអាចទុកស៊ុតបានរហូតដល់ ១០០ថ្ងៃ នៅសីតុណ្ហភាព ៣អង្សាសេដែលឈ្មួញអាចរក្សាទុកបាន។

មួយវិញទៀត បើការបន្ថែមពន្លឺឲ្យបានបរិបូណ៌ទៅលើការស់នៅរបស់ជីវិតមាន់ញី ក៏អាចបង្កើតផលិតកម្មពងបានមួយកម្រិតដែរ។ ការបន្ថែមពន្លឺនេះត្រូវធ្វើទៅតាមប្រភេទផ្សេងៗរបស់មេមាន់ ប្រសិនបើយើងបង្កើនការឲ្យពន្លឺឆាប់រហ័សពេក វាបណ្តាលឲ្យស៊ុតមាន់ទំហំតូចផងដែរ ។
សម្រាប់សំបុកដែលរៀបចំ និងកំរាលទ្រុង គេគួរគប្បីរៀបចំឲ្យបានស្រេចមុនពេលមាន់ចាប់ផ្តើមពង។ គេអាចសាងសង់សំបុកនេះអំពីឈើ អំពីបន្ទះលោហៈធាតុ លួសសំណាញ់ ដីឥដ្ឋ កម្ទេចឥដ្ឋ ឬក្រណាត់កន្ទេល ដោយសំបុកនីមួយៗត្រូវធ្វើឲ្យបានទំហំប្រហែល ០.១២ម៉ែត្រគូប ។
ក្រៅពីនេះការជម្រុះចោល ជាវិធីត្រូវបានអនុវត្តន៍ ដើម្បីយកមាន់ណាដែលមិនពងចេញពីហ្វូង។ ការធ្វើបែបនេះធ្វើឲ្យគេសន្សំការចំណាយ ដោយគេអាចសម្គាល់សញ្ញា មាន់ដែលមិនផ្តល់ពងដូចជា សិរមាន់មានភាពស្វិតរួញ របក និងមានភាពស្លេកស្លាំង នៅជុំវិញភ្នែក និងចំពុះមានពណ៌លឿង ណង់មានភាពស្ងួតនិងគគ្រើម រន្ធគូថតូចមានរាងជារង្វង់ខ្ជឹប ហើយមានពណ៌លឿង ចន្លោះឆ្អឹងពុយប៊ីស ទាំងពីរស្មើនឹងម្រាមដៃតែមួយ និងចន្លោះពីឆ្អឹងពុយប៊ីសទៅឆ្អឹងទ្រូងបានត្រឹមតែ២ម្រាមដៃ ។
យ៉ាងណាក៏ដោយ ចំណីជាចំណុចសំខាន់មួយផងដែរ ដោយក្នុងនោះក្រុមអាហារការពារដែលមានក្នុងចំណីធម្មជាតិ ដូចជា ស្លឹកម្រុំ ត្រកួន អង្គាដី កន្ធំថេត និងរុក្ខជាតិបៃតងផ្សេងទៀត នឹងផ្តល់វីតាមីនសំខាន់ៗសម្រាប់មាន់ មានដូចជា វីតាមីនអា (A) វីតាមីនដេ (D) វីតាមីនអឺ (E) និងវីតាមីនសេ (C)។ ជាតិវីតាមីនទាំងនេះ នឹងជួយបង្កើនភាពរឹងមាំ ប្រឆាំងនឹងមេរោគ ជួយក្នុងការរំលាយអាហារ ស្រូបយកសារធាតុចិញ្ចឹម និងជួយដល់ការបន្តពូជ ពិសេសជួយបង្កើនគុណភាពស៊ុតមាន់។
លើសពីនេះ ប្រភេទអាហារជាតិរ៉ែដែលមានក្នុងសម្បកបង្គា ខ្យង លៀស គ្រុំ អំបិល នឹងជួយបង្កើតឆ្អឹង ឈាម រោម និងសម្បកស៊ុត។ ដោយឡែក កន្ទក់ ពោត ស្រូវ និងក្រុមអាហារទ្រទ្រង់ដទៃទៀត នឹងជួយបង្កើតកម្ដៅឲ្យរាងកាយសត្វមាន់កក់ក្តៅ និងសម្រួលដល់ចលនាសកម្មភាពផ្សេងៗរបស់សត្វមាន់។
ជាចុងក្រោយ អ្នកបច្ចេកទេសចិញ្ចឹមសត្វមាន់បានណែនាំដល់កសិករដែលចាប់អារម្មណ៍ការចិញ្ចឹមមាន់យកស៊ុត គួរស្វែងយល់ពីពូជមាន់ បច្ចេកទេស ធនធាននៅជុំវិញផ្ទះ ក៏ដូចជាទីផ្សារជាមុនសិន ចៀសវាងជួបបញ្ហាផ្សេងៗទាំងការចិញ្ចឹម និងការលក់៕

ជីវប្រវត្តិ: ជានិស្សិតនៃសាលកវិទ្យាល័យភូមិន្ទភ្នំពេញ ដេប៉ាតឺម៉ង់ប្រព័ន្ធផ្សព្វផ្សាយ និងសារគមនាគមន៍។ បច្ចុប្បន្ន ជាអ្នករាយការណ៍ព័ត៌មាននៅ AMS Economy ។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
រកឃើញយន្តហោះចម្បាំងជប៉ុន សម័យសង្គ្រាមលោកលើកទី ២ ក្រោយបាត់ខ្លួនអស់ ៨១ ឆ្នាំ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/04/2026
យន្តហោះចម្បាំងមួយគ្រឿង ដែលធ្លាប់ត្រូវបានប្រើប្រាស់អំឡុងសម័យសង្គ្រាមលោកលើកទី ២ ដោយកងទ័ពជើងទឹកអធិរាជជប៉ុន ឬ Imperial Navy ត្រូវបានគេរកឃើញ បន្ទាប់ពីវាបានដេកលង់លក់នៅក្រោមបាតសមុទ្រអស់រយៈពេល ៨១ ឆ្នាំ
៥ឆ្នាំទៀត ចិននឹងមានឡានតាក់ស៊ីគ្មានមនុស្សបើករហូតដល់ ៤លានគ្រឿង
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/04/2026
៥ឆ្នាំទៀត ឬនៅឆ្នាំ២០៣០ ប្រទេសចិនបានកំណត់គោលដៅដាក់ដំណើរការឡានតាក់ស៊ីគ្មានមនុស្សបើក ឬបើកបរដោយស្វ័យប្រវត្តិរហូតដល់ ៣០០ ០០០គ្រឿង នៅតាមបណ្តាទីក្រុងធំៗចំនួន៤
ចិន ជោគជ័យសាកល្បងហោះហើរយន្តហោះគ្មានមនុស្សបើកធំបំផុតក្នុងលោក
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/04/2026
ចិន កាន់តែវិវឌ្ឍរីកចម្រើនថែមមួយកម្រិតទៀត ស្របពេលដែលមហាយក្សនៅអាស៊ីមួយនេះ បានទទួលជោគជ័យក្នុងការសាកល្បងហោះហើរយន្តហោះដ្រូនដឹកជញ្ជូនធំជាងគេបំផុតរបស់ពិភពលោក
៣ ខែដំបូង កូរ៉េខាងជើង បាញ់តេស្តមីស៊ីល ១៣ គ្រាប់ ខណៈ លោក គីម ជុងអ៊ុន ថាមកពីវិបត្តិភូមិសាស្ត្រនយោបាយ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/04/2026
ត្រឹមរយៈពេល ៣ ខែដំបូងនៃឆ្នាំ២០២៦ នេះ ប្រទេសកូរ៉េខាងជើងបានបាញ់សាកល្បងមីស៊ីលផ្លោងរបស់ខ្លួនចំនួន ៣ លើក និងមានមីស៊ីលសរុបចំនួន ១៣ គ្រាប់
រោងចក្រ Newbustar (crossleader) ជារោងចក្រទីពីរ ដែលមានសិទ្ធិលក់ ចែកចាយ និងផលិតសំបកកង់ឡាននៅខ្មែរ
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 10/04/2026
ស្របពេលគ្រប់ទំនិញឡើងថ្លៃស្ទើរគ្រប់មុខដោយសារតែប្រេងឥន្ធន:ឡើងថ្លៃធ្វើឱ្យប៉ះពាល់ដល់ទីផ្សារទំនិញទូទាំងសកលលោក។ ទោះជាយ៉ាងណាក្តីអ្វីដែលល្អសម្រាប់កម្ពុជាត្រូវបានទទួលកាដូពិសេសមុនចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះបែរជាមានវត្តមានសំបកកង់ខ្មែរមួយម៉ាកទៀត ហើយជារោងចក្រទីពីរ ផងដែរដែលមានសិទ្ធិលក់ និងចែកចាយសំបកកង់ឡានផលិតនៅខ្មែរ លើទឹកដីថ្មីនៃខេត្តក្រចេះ ក្រោមការផលិតដោយរោងចក្រឈ្មោះ Newbustar ផលិតសំបកកង់ឡានម៉ាក (crossleader)។




វិថីហិរញ្ញវត្ថុ























Account
Security
Favourite Content