សម្តេចតេជោ ហ៊ុនសែន អញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់អគារសិក្សា និងប្រគល់សញ្ញាបត្រ ដល់និស្សិតវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា

ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃពុធ ទី១ ខែមីនា ឆ្នាំ២០២៣ អញ្ជើញជាអធិបតីសម្ពោធដាក់ឱ្យប្រើប្រាស់អគារសិក្សាចំនួន២ខ្នង និងប្រគល់សញ្ញាបត្រជូននិស្សិតនៃវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជាជិត ៥ពាន់នាក់។ ពិធីនេះនឹងប្រព្រឹត្តទៅនៅមជ្ឈមណ្ឌលសន្និបាត និងនិងពិព័រណ៌កោះពេជ្រ។

អគារសិក្សានៃវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ដែលសម្ពោធដាក់ឱ្យប្រើប្រាស់នេះ មានឈ្មោះថា «អគារមជ្ឈមណ្ឌលសហគមន៍ចំណេះដឹង និងអគារមហាវិទ្យាល័យវិស្វកម្មសំណង់»។ អគារទាំងពីរនេះ ត្រូវបានសាងសង់ឡើង ក្រោមក្របខ័ណ្ឌនៃកិច្ចព្រមព្រៀងហិរញ្ញប្បទានរវាងរាជរដ្ឋាភិបាលកម្ពុជា និងធនាគារអភិវឌ្ឍន៍អាស៊ី។ ក្នុងនោះ អគារមជ្ឈមណ្ឌលសហគមន៍ចំណេះដឹង មានកម្ពស់ ៧ជាន់ និង៧៣បន្ទប់ មានបណ្តោយ ៤៨ម៉ែត្រ និងទទឹង ២១ម៉ែត្រ គិតជាផ្ទៃក្រឡាសរុបជាង ៧ពាន់ម៉ែត្រការ៉េ។ រីឯអគារមហាវិទ្យាល័យវិស្វកម្មសំណង់មានកម្ពស់ ៣ជាន់ និង២០បន្ទប់ មានបណ្តោយ ២៨ម៉ែត្រ និងទទឹង ១៤ម៉ែត្រ គិតជាផ្ទៃក្រឡាសរុប ១,៧៣៨ម៉ែត្រការ៉េ។

សម្រាប់និស្សិតជ័យលាភី ដែលទទួលសញ្ញាបត្រវិញ រួមមានថ្នាក់បណ្ឌិត បរិញ្ញាបត្រជាន់ខ្ពស់ បរិញ្ញាបត្រ និងបរិញ្ញាបត្ររង សរុបចំនួន ៤,៦១៧នាក់ ក្នុងនោះនារី ១,២៨១នាក់។

វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា គឺជាគ្រឹះស្ថានឧត្ដមសិក្សាសាធារណៈ ដែលបាននិងកំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងការបណ្ដុះបណ្ដាលធនធានមនុស្សលើវិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងវិស្វកម្ម សម្រាប់រួមចំណែកដល់ការអភិវឌ្ឍខឿនសេដ្ឋកិច្ចកម្ពុជា។ គិតចាប់តាំងពីឆ្នាំ១៩៨១ មកដល់បច្ចុប្បន្ននេះ និស្សិតបានបញ្ចប់ការសិក្សាពីវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជាសរុប ១៤,៩៦៨នាក់ នារី ២,៨៦០នាក់។ អតីតនិស្សិតទាំងនោះបាននិងកំពុងបម្រើការងារនៅតាមក្រសួង ស្ថាប័នរដ្ឋ វិស័យឯកជន អង្គការមិនមែនរដ្ឋាភិបាល និងប្រកបអាជីវកម្មផ្ទាល់ខ្លួន ប្រកបដោយសមត្ថភាពវិជ្ជាជីវៈខ្ពស់ មានឧត្តមភាព សេចក្តីថ្លៃថ្នូរ និងប្រកបដោយកិត្តិយស៕


មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

គណៈកម្មាការរៀបចំដែនដី និងនគរូបនីយកម្ម រៀបចំប្លង់គោលនៃការប្រើប្រាស់ដីនៅតំបន់រមណីយដ្ឋានបេតិកភណ្ឌពិភពលោកអង្គរ

Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ

• 03/03/2026

គណៈកម្មាការរៀបចំដែនដី និងនគរូបនីយកម្ម រៀបចំកំណត់លក្ខខណ្ឌនៃការប្រើប្រាស់ដី និងប្លង់គោល នៃការប្រើប្រាស់ដីនៅតំបន់រមណីយដ្ឋានបេតិកភណ្ឌពិភពលោកអង្គរ ដើម្បីស្ទួយជីវភាពអ្នកស្រុកអង្គរ និងអ្នកបឹងទន្លេសាប

ការបិទវិស័យ​ដឹកជញ្ជូនតាមផ្លូវទឹក និងផ្លូវអាកាស​​នៅមជ្ឈិម​បូព៌ា​ធ្វើឱ្យកម្ពុជា​រងផល​ប៉ះពាល់​មួយកម្រិត​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 03/03/2026

សង្គ្រាម​នៅបណ្ដា​ប្រទេស​មជ្ឈិមបូព៌ា​កាន់តែរីករាលដាល ការធ្វើដំណើរ និងដឹកជញ្ជូន​តាមផ្លូវអាកាស​ រួមទាំងផ្លូវទឹក​ផងដែរនោះត្រូវ​បានបិទទាំង​ស្រុង ដែលធ្វើឱ្យប៉ះពាល់​ដល់អ្នក​ដំណើរ​មក​កាន់​កម្ពុជា

ស្តង់ដារជាតិជាង ១២០០ អាចជួយឱ្យវិស័យឧស្សាហកម្ម និងផលិតកម្មមានភាពប្រកួតប្រជែងខ្ពស់

Top News, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 03/03/2026

ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ តាមរយៈក្រុមប្រឹក្សាស្តង់ដារជាតិ សម្រេចអនុម័តស្តង់ដារជាតិជាង ១ ២០០ ស្តង់ដា គិតត្រឹមដំណាច់ឆ្នាំ២០២៥។

ជាប្រវត្តិសាស្ត្រ LOLC ចេញផលិតផលឥណទានថ្មីគឺ “ឥណទានមាសកើនទ្រព្យ” ផ្តល់ជូនទំហំកម្ចីរហូតដល់៧០% នៃតម្លៃមាស

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 03/03/2026

LOLC គឺជាស្ថាប័នហិរញ្ញវត្ថុដំបូងគេ ដែលបានដាក់ចេញផលិតផលឥណទានថ្មីមានឈ្មោះថា ​“ឥណទានមាសកើនទ្រព្យ” ដំបូងគេបង្អស់ក្នុងទីផ្សារធនាគារ និងហិរញ្ញវត្ថុ នៅកម្ពុជា

៣១ ថ្ងៃ កម្ពុជាទទួលបានចំណូលពីការនាំចេញកង់ក្នុងទំហំ ៦៣,៥៧ លានដុល្លារអាម៉េរិក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 03/03/2026

នៅក្នុងរយៈពេល ៣១ថ្ងៃនៃខែមករា ដើមឆ្នាំ២០២៦កន្លងទៅនេះ ឧស្សាហកម្មនាំចេញកង់របស់កម្ពុជា បានបង្ហាញពីភាពរឹងមាំជាមួយនឹងទំហំប្រមាណ ៦៣,៥៧លានដុល្លារអាម៉េរិក ៦៨,៥១ ភាគរយ

ទោះបាត់បង់ជីវិតមេដឹកនាំកំពូល ប៉ុន្តែទាំងរចនាសម្ព័ន្ធដឹកនាំ និងយោធាអ៊ីរ៉ង់នៅតែរឹងម៉ាំ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 03/03/2026

ការបាត់បង់ជីវិតរបស់មេដឹកនាំបដិវត្តអ៊ីស្លាមដ៏ធំបំផុតរបស់អ៊ីរ៉ង់រូបនេះត្រូវបានគេមើលឃើញថា ទំនងជាមិនអាចអនុញ្ញាតឲ្យនយោបាយអន្តរជាតិ និងសណ្តាប់ធ្នាប់ពិភពលោកត្រឡប់ទៅធម្មតាវិញបានដូចមុននោះទេ

សេដ្ឋវិទូព្យាករណ៍ថា ជម្លោះអូសបន្លាយយូរនៅមជ្ឈិមបូព៌ាអាចបង្កឱ្យសេដ្ឋកិច្ចសកលជាប់គាំង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 03/03/2026

ជាមួយនឹងកំដៅកាន់តែខ្លាំងនៃជម្លោះនៅមជ្ឈិមបូព៌ារវាងអ៊ីរ៉ង់ និងអ៊ីស្រាអែល អាម៉េរិក កាន់តែអូសបន្លាយ គឺកាន់តែជំរុញឱ្យសេដ្ឋកិច្ចសកលលោកជាប់គាំង

យុទ្ធនាការផលិតផលជាតិ MadeInCambodia ជួយលើកកម្ពស់ផលិតផលក្នុងស្រុក ប៉ុន្តែទាមទារវិធានការបន្ថែម

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 02/03/2026

ក្រសួងពាណិជ្ជកម្ម បាន និងកំពុងបន្តយកចិត្តទុកដាក់ក្នុងការលើកស្ទួយផលិតផលកម្ពុជា តាមរយៈ «យុទ្ធនាការផលិតផលជាតិ #MadeInCambodia»  ឱ្យកាន់តែមានការទទួលស្គាល់ខ្ពស់ទាំងនៅលើទីផ្សារក្នុងស្រុក និងក្រៅប្រទេស

ចំណូលពីរមណីយដ្ឋាន​អង្គរ ធ្លាក់​ចុះប្រមាណ ៣០ភាគរយ ក្នុងរយៈពេល២ខែ ដើមឆ្នាំ២០២៦

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 02/03/2026

ក្នុង​រយៈពេល​២ខែ ដើមឆ្នាំ២០២៦ គ្រឹះស្ថាន​អង្គរ រកចំណូលបាន​​ពីការ​លក់​សំ​បុត្រ​​ចូល​ទស្សនារមណីយដ្ឋាន​អង្គរ​ ជាង ៩,១លានដុល្លារអាម៉េរិក ចំណូលពីរមណីយដ្ឋាន​អង្គរ ធ្លាក់​ចុះប្រមាណ ៣០ភាគរយ ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៥

នាយករដ្ឋមន្ត្រីកាណាដា ផ្តើមពង្រឹងកិច្ចសហប្រតិបត្តិការជាមួយឥណ្ឌាឡើងវិញបន្ទាប់មានភាពតានតឹងការទូត

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 02/03/2026

នាយករដ្ឋមន្ត្រីប្រទេសកាណាដា លោក Mark Carney បានធ្វើដំណើរទៅកាន់ប្រទេសឥណ្ឌាក្នុងគោលបំណងពង្រឹងទំនាក់ទំនងទ្វេភាគីឡើងវិញបន្ទាប់ពីមានភាពតានតឹងផ្នែកការទូតកាលពីអំឡុងឆ្នាំ២០២៣

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី