សមាគមវិនិយោគអន្តរជាតិរបស់ចិនសម្លឹងរកឱកាសវិនិយោគថ្មីៗក្នុងវិស័យទេសចរណ៍នៅកម្ពុជា

ភ្នំពេញ ៖ គណៈប្រតិភូនៃសមាគមសម្ពន្ធសហគ្រាសធុនតូច និងមធ្យមសកល (Global Alliance of SMEs) ដែលជាសមាគមវិនិយោគអន្តរជាតិមកពីប្រទេសចិននោះ កំពុងសម្លឹងរកឱកាសវិនិយោគនៅប្រទេសកម្ពុជា ក្នុងនោះក៏បានចាប់អារម្មណ៍លើការវិនិយោគវិស័យទេសចរណ៍ផងដែរ។

ឆ្លៀតពេលកំពុងទស្សនកិច្ចនៅកម្ពុជា គណៈប្រតិភូនៃសមាគម Global Alliance of SMEs ដឹកនាំដោយឯកឧត្ដម ឆាវ ហ្វាង (Cao Fang) អគ្គលេខាធិការសមាគម បានចូលជួបពិភាក្សាជាមួយឯកឧត្ដម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ នាព្រឹកថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៣ នៅទីស្ដីការក្រសួងទេសចរណ៍។

ឯកឧត្ដម ឆាវ ហ្វាង បានឱ្យដឹងថា ដំណើរទស្សនកិច្ចរបស់ប្រតិភូសមាគម Global Alliance of SMEs នៅកម្ពុជានេះ គឺដើម្បីសម្លឹងរកឱកាសវិនិយោគនៅប្រទេសកម្ពុជា ក្នុងនោះសមាគមរបស់ឯកឧត្ដមក៏បានចាប់អារម្មណ៍លើការ វិនិយោគវិស័យ ទេសចរណ៍ផងដែរ ដូច្នេះហើយទើបស្នើសុំចូលជួបពិភាក្សាជាមួយភាគីក្រសួងទេសចរណ៍។

ឯកឧត្ដម ឆាវ បានរៀបរាប់ថា សមាគមលោកមានកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចជាលក្ខណៈអន្តរជាតិ។ សមាគម​នេះត្រូវបានផ្ដួចផ្ដើមបង្កើតឡើងដោយសហគ្រិនឆ្នើមដែលស្រឡាញ់សន្តិភាព និងការអភិវឌ្ឍទូទៅប្រទេសផ្សេងៗ។ បច្ចុប្បន្ននេះការិយាល័យទំនាក់ទំនងនៃសមាគម Global Alliance of SMEs ត្រូវបានបង្កើតឡើងនៅក្នុងប្រទេសចិន កម្ពុជា ថៃ សិង្ហបុរី ម៉ាឡេស៉ី វៀតណាម ឥណ្ឌូណេស៉ី ឡាវ ហ្វីលីពីន ស្រីលង្កា កូរ៉េខាងត្បូង ជប៉ុន ទីក្រុងហុងកុង ទីក្រុងម៉ាកាវ ក្រិក អារ៉ាប់រួម អាហ្វ្រិកខាងត្បូង តួកគី បារាំង អ៉ីតាលី អាល្លឺម៉ង់ សហរដ្ឋអាមេរិក នូវែលសេឡង់ អូស្ត្រាលី រុស្ស៉ី និងតំបន់ផ្សេងទៀត។

ឯកឧត្ដមអគ្គលេខាធិការបានបន្តថា សមាគម Global Alliance of SMEs មានគោលបំណងផ្ដោតលើការតភ្ជាប់ទំនាក់ទំនង និងការប្រឹក្សាយោបល់រួមគ្នារវាងចិននិងកម្ពុជា និងរួមគ្នាចែករំលែកយុទ្ធសាស្ត្រឈ្នះ-ឈ្នះទាំងអស់គ្នា ដើម្បីបង្កើតទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ និងសហគ្រិនមកពីជុំវិញពិភពលោក សំដៅចូលរួមជំរុញការអភិវឌ្ឍសេដ្ឋកិច្ច។

ឯកឧត្ដម ឆាវ ហ្វាង បានបញ្ជាក់ថា កិច្ចការទាំងអស់របស់សមាគម Global Alliance of SMEs គឺប្រព្រឹត្តទៅក្រោមគោលនយោបាយ «ខ្សែក្រវាត់ និងផ្លូវ» របស់រដ្ឋាភិបាលសាធារណរដ្ឋប្រជាមានិតចិន ដែលមានលោកប្រធានាធិបតី ស៉ី ជិនពីង ជាប្រមុខ។

ឯកឧត្ដមរដ្ឋមន្ត្រី ថោង ខុន បានឱ្យដឹងដែរថា កម្ពុជានៅតែមានចំណុចសំខាន់ៗក្នុងការវិនិយោគ ក្នុងនោះកម្ពុជាមានសន្តិភាព ក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី។ ឯកឧត្តម បានថ្លែងថា «សន្តិភាពជានិរន្តរ៍ គឺ ជាកត្តាគន្លឹះ ដែលផ្ដល់នូវការជឿទុកចិត្តដល់វិនិយោគិន»។

ឯកឧត្ដមបានបន្តថា ក្រៅពីនេះកម្ពុជានិងចិនជាមិត្តដ៏ល្អ ជាមិត្តដែកថែប ហើយកិច្ចសហប្រតិបត្តិការរវាងកម្ពុជា-ចិនគឺជាកិច្ចសហប្រតិបត្តិការត្បូងពេជ្រ ក្រោមយុទ្ធសាស្ត្រឈ្នះ-ឈ្នះ។ ទំនាក់ទំនងរវាងប្រជាជនកម្ពុជា-ចិន គឺល្អូកល្អឺននឹងគ្នាតាំងពីបុរាណមក សហគមន៍ចិននិងសហគមន៍ខ្មែររស់នៅមិនដែលមានជម្លោះជាមួយគ្នានោះឡើយ ស្រឡាញ់គ្នាដូចបងប្អូន ហើយជនជាតិខ្មែរក៏មានចិត្តស្រឡាញ់មិត្តភក្តិចេញពីបេះដូង។

ឯកឧត្ដមរដ្ឋមន្ត្រី ថោង ខុន បានបង្ហើរមួយឃ្លាទៀតថា

“គោលនយោបាយវិនិយោគរបស់រាជរដ្ឋាភិបាលកម្ពុជា គឺមានភាពរស់រវើក និងលើកទឹកចិត្តខ្ពស់ចំពោះអ្នកវិនិយោគមកពីក្រៅប្រទេស”

ចំពោះប្រជាជនកម្ពុជាក៏បានត្រៀមស្វាគមន៍ទេសចរចិនរួចរាល់អស់ហើយ។ ក្រសួងទេសចរណ៍ក៏បានរៀបចំសៀវភៅស China Ready តាំងពីឆ្នាំ២០១៥មកម្ល៉េះ ប៉ុន្តែកម្ពុជាក៏ត្រូវការពង្រីកការវិនិយោគបង្កើន ហេដ្ឋារចនាសម្ពន្ធនិងផលិតផលទេសចរណ៍ថ្មី ការរៀបចំយុទ្ធសាស្ត្រផ្សព្វផ្សាយទៅកាន់ទីផ្សារទេសចរណ៍ចិន ដើម្បីទាក់ទាញកំណើនភ្ញៀវទេសចរចិនបន្ថែមទៀត។ ឯកឧត្ដមរដ្ឋមន្ត្រីក៏បានបង្ហាញផែនការមេអភិវឌ្ឍន៍តំបន់សៀមរាបអង្គរ ខេត្តមណ្ឌលគិរី និងឱកាសវិនិយោគនៅខេត្តព្រះសីហនុ និងតំបន់អេកូទេសចរណ៍ កសិទេសចរណ៍ និងទេសចរណ៍ សហគមន៍ និងទេសចរណ៍ជនបទផងដែរ។

យោងតាមរបាយការណ៍របស់ក្រសួងទេសចរណ៍ រយៈពេល ៣ ខែដើមឆ្នាំនៃឆ្នាំ ២០២៣ (មករា-មីនា) កម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិប្រមាណ ១.២ លាន ហើយក្នុងកំណើនជាង ៧១៨ % ក្នុងនោះទេសចរចិនប្រមាណ ១២ ម៉ឺននាក់៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អ្នកជំនាញ ​មើលឃើញ​សេដ្ឋកិច្ច​កម្ពុជាបន្តរឹងមាំ ទោះស្ថិត​ក្នុងវិបត្តិសេដ្ឋកិច្ចសកលក៏ដោយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2026

អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បង្ហាញថាទិន្នន័យពាណិជ្ជកម្មអន្តរជាតិរយៈ​ពេល​ប្រាំខែដំបូង​នៃ​ឆ្នាំ ២០២៦ បានឈានដល់ ៣០ពាន់លានដុល្លារ

កម្ពុជា បញ្ជាក់ពីយុទ្ធសាស្រ្តថ្មី ៦ ចំណុច​ ដល់សាព័ត៌មានលំដាប់ពិភពលោក ដើម្បីបង្កើនទំនុកចិត្តវិនិយោគិនអន្តរជាតិយ៉ាងមានប្រសិទ្ធភាព

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2026

រាជរដ្ឋាភិបាលកម្ពុជា ​បានដាក់ចេញនូវយុទ្ធសាស្ត្រអាទិភាពថ្មីចំនួន ៦ចំណុច ដែលមានសារៈសំខាន់ និងសំដៅកសាងទំនុកចិត្ត ទាក់ទាញវិនិយោគិនលំដាប់ខ្ពស់ពីអន្តរជាតិមកកាន់កម្ពុជា

ចិន លុបចោលកិច្ចប្រជុំការទូតជាមួយសហភាពអឺរ៉ុបភ្លាមៗ ២លើក ដោយគ្មានការបកស្រាយអំពីមូលហេតុ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2026

នៅក្នុងខែមិថុនានេះ ចិន បានលុបចោលកិច្ចប្រជុំការទូតភ្លាមៗចំនួន ២លើក ជាមួយសហភាពអឺរ៉ុបដោយមិនមានការបញ្ជាក់ពីហេតុផលម្អិតច្បាស់នោះទេ

មន្ត្រីជាន់ខ្ពស់កម្ពុជាបង្ហាញពីកាលានុវត្តភាព និងបរិយាកាសវិនិយោគនៅកម្ពុជា ដល់វិនិយោគិននៅប្រទេសជប៉ុន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2026

មន្ត្រីជាន់ខ្ពស់នៃរាជរដ្ឋាភិបាល បានបង្ហាញពីបរិយាកាស សក្ដានុពល និងកាលានុវត្តភាពនៃការវិនិ​យោគនៅកម្ពុជានាពេលបច្ចុប្បន្ន ក៏ដូចជានាពេលអនាគត ទៅដល់បណ្តាអ្នកវិនិយោគនៅក្នុងប្រទេសជប៉ុន

អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ៖ SME ជាអាទិភាពដ៏សំខាន់ជំរុញផលិតកម្មក្នុងស្រុក និងគាំទ្រកំណើនសេដ្ឋកិច្ចជាតិ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2026

រាជរដ្ឋាភិបាលតែងចាត់ទុកថា សហគ្រាសធុនតូច និងមធ្យម ជាអាទិភាពដ៏សំខាន់មួយក្នុងការបង្កើតការងារ ជំរុញផលិតកម្មក្នុងស្រុក និងគាំទ្រដល់កំណើនសេដ្ឋកិច្ចជាតិ

World Bank ព្រមានថា ជម្លោះនៅមជ្ឈិមបូព៌ានឹងទាញទម្លាក់សេដ្ឋកិច្ចពិភពលោកឱ្យធ្លាក់ចុះខ្លាំងដូចសម័យ COVID-19

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2026

World Bank បានព្រមានថា ជម្លោះនៅមជ្ឈិមបូព៌ាអាចនឹងទាញទម្លាក់កំណើនសេដ្ឋកិច្ចពិភពលោកឱ្យធ្លាក់ចុះដល់កម្រិតទាបបំផុតដូចគ្នាទៅនឹងសម័យរាតត្បាត COVID-19 យ៉ាងដូច្នោះ​ប្រសិនបើនៅតែអូសបន្លាយបន្តទៀត

អាល្លឺម៉ង់បើកបង្ហាញដ្រូន “Cobra 600” មានសមត្ថភាពប្រយុទ្ធខ្ពស់

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 12/06/2026

ក្រុមហ៊ុនការពារជាតិអាល្លឺម៉ង់ Diehl Defence និង Polaris បានសហការគ្នាប្រកាសបើកបង្ហាញគម្រោងថ្មីចុងក្រោយបង្អស់របស់ពួកគេ នោះគឺដ្រូន Cobra 600

អាម៉េរិក បាត់បង់យន្តហោះយោធាទំនើបៗ និងថ្លៃបំផុត ៤២ គ្រឿង មានតម្លៃ ២៩ ពាន់លានដុល្លារ ក្នុងសង្គ្រាម អ៊ីរ៉ង់

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 12/06/2026

អាម៉េរិក បានបាត់បង់ និងខូចខាតយន្តហោះចម្បាំងទំនើបៗ និងមានតម្លៃថ្លៃចំនួន ៤២គ្រឿង ដែលមានតម្លសសរុបប្រហែល ២៩ ពាន់លានដុល្លារ នៅក្នុងភ្លើងសង្គ្រាមប្រឆាំងអ៊ីរ៉ង់

ទំហំពាណិជ្ជកម្មអន្តរជាតិ-កម្ពុជា កើនលើស ៣០ពាន់លានដុល្លារ ខណៈ ចិន ជាដៃគូឈានមុខគេ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2026

ទំហំពាណិជ្ជកម្មអន្តរជាតិសរុបរបស់កម្ពុជា បានឈានដល់ ៣០ពាន់លានដុល្លារ ក្នុងរយៈពេល ៥ខែដំបូងនៃឆ្នាំ២០២៦ កើនឡើងជិត ១៩ភាគរយ បើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន

តម្លៃដុល្លារអាម៉េរិក និងមាសធ្លាក់ចុះខ្លាំង ដោយសារភាពតានតឹងរវាងអាម៉េរិក និងអ៊ីរ៉ង់ឡើងកំដៅ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2026

តម្លៃប្រាក់ដុល្លារអាម៉េរិក និងតម្លៃទីផ្សារមាសបានធ្លាក់ចុះយ៉ាងខ្លាំង ដោយសារភាពតានតឹងកើតមានថ្មីៗនៅមជ្ឈិមបូព៌ារវាងអាម៉េរិក ជាមួយនឹង អ៊ីរ៉ង់ បានធ្វើឱ្យមានការកើនឡើងនៃក្ដីព្រួយបារម្ភកាន់តែខ្លាំង