សម្តេចធិបតី ហ៊ុន ម៉ាណែត ៖ ទិន្នន័យជំរឿនសេដ្ឋកិច្ចជាផែនទី និងជាត្រីវិស័យនៃការរៀបចំគោលនយោបាយ និងការអភិវឌ្ឍសេដ្ឋកិច្ចជាតិ

ភ្នំពេញ ៖ ក្នុងពិធីប្រកាសផ្សព្វផ្សាយរបាយការណ៍ថ្នាក់ជាតិស្តីពីលទ្ធផលចុងក្រោយនៃជំរឿនសេដ្ឋកិច្ចនៅព្រះរាជាណាចក្រកម្ពុជាឆ្នាំ២០២២ កាលពីថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៣ សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងថា ទិន្នន័យគឺសំខាន់ណាស់ ព្រោះជាផែនទី និងជាត្រីវិស័យសម្រាប់ដាក់គោលដៅអភិវឌ្ឍន៍ទាំងក្នុងក្របខ័ណ្ឌ​នៃការរៀបចំគោលនយោបាយ និងសេដ្ឋកិច្ចជាតិ។

ជាមួយគ្នានេះ សម្តេចធិបតី នាយករដ្ឋមន្ត្រី ក៏បានផ្តល់នូវអនុសាសន៍តម្រង់ទិសដ៏មានតម្លៃ ដើម្បីជាការតម្រង់ទិសការងាររបស់ក្រសួងផែនការចំនួន ៧ចំណុច ដូចខាងក្រោម៖

ទី១. ស្នើឱ្យក្រសួងផែនការប្រែក្លាយទិន្នន័យជំរឿនសេដ្ឋកិច្ចនេះ ឱ្យទៅជាព័ត៌មានគ្រប់ជ្រុងជ្រោយ និងច្បាស់លាស់តាមបែបវិទ្យាសាស្ត្រ តាមរយៈការប្រើ​ប្រាស់​វិធីសាស្ត្រសមស្រប នៃវិទ្យាសាស្ត្រស្ថិតិ ដើម្បីជាធាតុចូលរឹងមាំសម្រាប់គ្រប់ក្រសួង-ស្ថាប័ន ប្រើប្រាស់ក្នុងការងាររៀងៗខ្លួន និងសូមលើកទឹកចិត្តឱ្យ​ផ្សព្វផ្សាយ​លទ្ធផលទាំងនេះ ឱ្យបានទូលំទូលាយដល់គ្រប់ក្រសួង-ស្ថាប័នពាក់ព័ន្ធ ។

ទី២. ក្រសួងផែនការដែលមានវិទ្យាស្ថានជាតិស្ថិតិជាសេនាធិការ ត្រូវបន្តលើកកម្ពស់ការងារជំរឿនសេដ្ឋកិច្ច និងការអង្កេតសំខាន់ៗពាក់ព័ន្ធនានា ដោយធានា​ឱ្យ​បាន​នូវ​ការ​ប្រមូល​ទិន្នន័យ ដែលមានលក្ខណៈជាតំណាងពិតប្រាកដនៃបញ្ហា ដែលចង់សិក្សាស្វែងយល់ ដើម្បីជាប្រយោជន៍ និងធាតុចូលសម្រាប់ការងារអភិវឌ្ឍសង្គម-សេដ្ឋកិច្ចជាតិ ។ ដើម្បីធានាបាននូវភាពតំណាងល្អ, សំណាកគំរូ ត្រូវរៀបចំឱ្យបានល្អតាមលក្ខណៈវិទ្យាសាស្ត្រស្ថិតិដោយប្រើប្រាស់វិធីសាស្ត្រសំណាកគំរូសមស្រប ។

ទី៣. ក្រសួង-ស្ថាប័នពាក់ព័ន្ធ ត្រូវចូលរួមសហការជាមួយនឹងក្រសួងផែនការ ក្នុងការធ្វើជំរឿន និងការអង្កេតចាំបាច់នានា ដោយហេតុថា ក្រសួងផែនការ គឺជាស្ថាប័នរដ្ឋដែលមានជំនាញបច្ចេកទេសខ្ពស់ទទួលបន្ទុកលើការងារប្រមូលទិន្នន័យ ដើម្បីលើកកម្ពស់ការងារជំរឿនសង្គម-សេដ្ឋកិច្ចជារួម ក៏ដូចជាដើម្បីជាធាតុចូល​សម្រាប់​គ្រប់​ក្រសួង-ស្ថាប័ន យកទៅអនុវត្តការងាររៀងៗខ្លួន ។

ទី៤. ក្រសួងផែនការ ត្រូវបន្តបង្កើនសមត្ថភាពមន្ត្រីរបស់ខ្លួនជាប្រចាំជាប់មិនដាច់ សម្រាប់ការងារអង្កេត និងជំរឿនចាំបាច់នានា ព្រមទាំងការងារប្រែក្លាយទិន្នន័យឱ្យទៅជាព័ត៌មានគ្រប់គ្រាន់សម្រាប់រាជរដ្ឋាភិបាលប្រើប្រាស់ទាន់ពេល ។

ទី៥. ក្រសួងផែនការ ត្រូវរៀបចំផែនការយុទ្ធសាស្ត្រសម្រាប់ទាក់ទាញ និងកៀរគរធនធានមនុស្ស ដែលមានទេពកោសល្យខ្ពស់ខាងផ្នែកស្ថិតិ និងការវិភាគស្ថិតិ ទាំងក្នុងស្រុក និងពីបរទេស សម្រាប់ការងារដ៏សំខាន់របស់ក្រសួង ។ ជាមួយគ្នានេះ, ការធ្វើវិភាជន៍ឡើងវិញនៃធនធានមនុស្សដែលមានស្រាប់ឱ្យចំជំនាញ ឬក្បែរជំនាញឯកទេស និងជួយបង្កើនប្រសិទ្ធភាព ផលិតភាពការងារ ។ ជាមួយគ្នានេះ សម្តេចធិបតីនាយករដ្ឋមន្ត្រី ក៏បានគូសបញ្ជាក់ផងដែរ អំពីភាពចាំបាច់នៃការពង្រឹងសមត្ថភាពស្ថាប័ន តាមរយៈ៖ ១/ ការរើសមន្ត្រីដោយសុក្រឹតភាព និងគុណាធិបតេយ្យ, ២/ ការកែទម្រង់ផ្ទៃក្នុង និង៣/ ការរៀបចំប្រព័ន្ធលើកទឹកចិត្តពីថ្នាក់កណ្តាល ដល់ថ្នាក់ក្រោម ទាំងមន្ត្រីក្របខ័ណ្ឌនយោបាយ និងមន្ត្រីទទួលបន្ទុកស្ថិតិ ហើយអ្វីដែលសំខាន់បំផុត គឺការវិនិយោគលើមនុស្ស ជាអាទិភាព ។

ទី៦. សូមស្នើឱ្យគ្រប់ក្រសួង-ស្ថាប័ន, ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិធ្វើការបណ្តុះបណ្តាលមន្ត្រីរបស់ខ្លួននូវចំណេះដឹងផ្នែកការប្រើប្រាស់ស្ថិតិ ដើម្បីធ្វើយ៉ាងណាឱ្យមន្ត្រីមានសមត្ថភាពសមរម្យក្នុងការប្រើប្រាស់ស្ថិតិ និងរបកគំហើញពីការស្រាវជ្រាវតាមបែបវិទ្យាសាស្ត្រនានា សម្រាប់ការងាររៀងៗខ្លួន។

ទី៧. ​ស្នើឱ្យក្រសួង​សេដ្ឋកិច្ច និងហិរញ្ញវត្ថុ ពិនិត្យលទ្ធភាពបែងចែកធនធានថវិកាសម្រាប់វិនិយោគលើការបណ្តុះបណ្តាលធនធានមនុស្ស និងបង្កើនមូលធនមនុស្ស ដែលបានចង្អុល​បង្ហាញ​នៅក្នុង​យុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ និងសម្រាប់វិនិយោគលើឧបករណ៍-បរិក្ខារបច្ចេកវិទ្យាសមស្របសម្រាប់ក្រសួងផែនការ ដើម្បីបង្កើនប្រសិទ្ធភាព​នៃការ​អនុវត្តការងារ ក្នុងវិស័យស្ថិតិឱ្យមានប្រសិទ្ធភាពខ្ពស់, មានគុណភាពល្អ និងរហ័សទាន់ពេល៕


ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

បុរីអូរស្វាយ ពីតំបន់សមរភូមិដែលគេបោះបង់ចោលជាង ៦០ឆ្នាំ ក្លាយទៅជាតំបន់ទេសចរណ៍តាមទន្លេមេគង្គ

ចំណេះដឹងទូទៅ, ព្រឹត្តិការណ៍

• 09/04/2026

ស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង ដែលធ្លាប់តែជាតំបន់ញាំញីដោយភ្លើងសង្គ្រាមស៊ីវិលកាលពីអតីតកាលជាង ៦០ឆ្នាំនោះ បច្ចុប្បន្ន បាន និងកំពុងក្លាយទៅជាតំបន់ទេសចរណ៍ដ៏ស្រស់ត្រកាល និងជាទីទាក់ទាញ

ទីផ្សាររថយន្តអគ្គិសនីរបស់ចិននៅប្រទេសអាល្លឺម៉ង់ កើនឡើងខ្លាំង ដោយសារតម្លៃប្រេងបន្តឡើងខ្ពស់ឥតឈប់ឈរ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/04/2026

ស្របពេលដែលតម្លៃប្រេងសាំង និងម៉ាស៊ូត បន្តឡើងថ្លៃឥតឈប់ឈរ ការលក់រថយន្តអគ្គិសនី (EVs) របស់ចិននៅក្នុងប្រទេសអាល្លឺម៉ង់នាពេលបច្ចុប្បន្នកំពុងកើនឡើងខ្លាំងគួរឱ្យកត់សម្គាល់

និយ័តករ​មូល​បត្រកម្ពុជា​ នឹងអនុញ្ញាតឱ្យ​​ប្រតិបត្តិករ​ទូរគមនាគមន៍​ប្រមូលដើមទុន​ពីសាធារណជន

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 09/04/2026

ឆាប់ៗខាងមុខនេះ ប្រតិបត្តិករ​ទូរគមនា​គមន៍​នៅកម្ពុជា នឹង​អាច​ប្រមូល​ដើមទុន​ពីសាធារណជន​ ដើម្បី​ពង្រឹង​​សេដ្ឋកិច្ចកម្ពុជាឱ្យ​កាន់តែ​រឹង​មាំ​។ នេះយោងបើតាមសេចក្ដីប្រកាស​ព័ត៌មាន​រួម របស់និយ័តករ​មូល​បត្រ​កម្ពុជា (SERC) និង​និយ័ត​ករ​ទូរគមនា​គមន៍កម្ពុជា

រដ្ឋមន្ត្រីការបរទេសចិន លោក Wang Yi ទៅបំពេញទស្សនកិច្ចនៅកូរ៉េខាងជើងក្នុងសប្តាហ៍នេះ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/04/2026

រដ្ឋមន្ត្រីការបរទេសចិន លោក Wang Yi នឹងទៅបំពេញទស្សនកិច្ចនៅកូរ៉េខាងជើងក្នុងសប្តាហ៍នេះរយៈពេល ២ថ្ងៃ​ ដើម្បីពង្រឹងចំណងការទូត ទំនាក់ទំនងទ្វេភាគីឡើងវិញ

គម្រោងព្រែកជីកហ្វូណនតេជោកំណាត់ទី ២ នឹងចាប់ផ្តើមសាងសង់ នៅថ្ងៃទី ១១ ខែមេសា ខាងមុខនេះ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/04/2026

គម្រោងគ្រប់គ្រងធនធានទឹកចម្រុះហ្វូណនតេជោកំណាត់ទី ២ ប្រវែងជាង ១៥១ គីឡូម៉ែត្រ នឹងបើកការដ្ឋានសាងសង់ នៅថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៦ ខាងមុខ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា

តម្លៃសេវា​រថយន្ត​ឈ្នួលឯកជន​ហក់ឡើងទៅតាម​តម្លៃប្រេង​ឥន្ធនៈចំពេលរដូវបុណ្យចូលឆ្នាំខ្មែរ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/04/2026

តម្លៃសេវារថយន្តឈ្នួលឯកជន ពីភ្នំពេញទៅបណ្ដាខេត្ត​ និងពីបណ្ដាខេត្តមកភ្នំពេញ បានហក់ឡើងទៅតាមតម្លៃប្រេង​ឥន្ធនៈលើ​ទីផ្សារ​នាពេលបច្ចុប្បន្ន​

ទូតចិន៖ ​ការបើចរាចរណ៍ផ្លូវសមុទ្របន្ថែម នឹងជួយពង្រឹងពាណិជ្ជកម្ម និងវិនិយោគរវាងកម្ពុជា-ចិន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/04/2026

អ្នកការទូតជាន់ខ្ពស់ចិន​រំពឹងថា ក្រោយ​ពី​ការបើកដំណើរការផ្លូវដឹកជញ្ជូនថ្មីពីកំពង់ផែ Yantian ក្នុងទីក្រុង Shenzhen ប្រទេសចិន ទៅកាន់ Laem Chabang និងខេត្តព្រះសីហនុ ប្រទេសកម្ពុជា វានឹងជួយពង្រឹងទំនាក់ទំនងពាណិជ្ជកម្ម និងវិនិយោគរវាងចិន និងកម្ពុជា បន្ថែមទៀត។

អំឡុងបុណ្យចូលឆ្នាំខ្មែរ ជាកង្វល់នៃកំណើនគ្រោះថ្នាក់ចរាចរណ៍

Uncategorized, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/04/2026

ជាទូទៅ ក្នុង​អំឡុងពិធីថ្ងៃបុណ្យជាតិធំៗនៅប្រទេសកម្ពុជា ដូចជាបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរជាដើម ករណីគ្រោះថ្នាក់ចរាចរណ៍តែងតែមានសន្ទុះកើនឡើងច្រើន​ បើធៀបនឹងថ្ងៃធម្មតា

អ្នកជំនាញណែនាំឱ្យ​ពលរដ្ឋកាត់បន្ថយការចំណាយណាដែលមិនចាំបាច់ក្នុងអំឡុងបុណ្យចូលឆ្នាំខ្មែរ

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 09/04/2026

អ្នកជំនាញសេដ្ឋកិច្ចកម្ពុជាបានលើកទឹកចិត្តឱ្យពលរដ្ឋសន្សំសំចៃ និងកាត់បន្ថយការចំណាយណាដែលមិនចាំបាច់ក្នុងអំឡុងពិធីបុណ្យចូលឆ្នាំខ្មែរ

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *