ស្វែងយល់ពីមូលហេតុដែលធនាគារគួរមានភាពទាក់ទាញពីក្រុមមនុស្ស Gen Z

បរទេស ៖ យោងតាមប្រភពពី Weforum បានលើកឡើងថា Gen Z ភាគច្រើនជឿជាក់លើសេវាកម្មធនាគារតាមបែបប្រពៃណី ដើម្បីការពារទិន្នន័យរបស់ពួកគេដោយសុវត្ថិភាព។ ជាការឆ្លើយតប ធនាគារទាំងនោះក៏បានផ្តល់ជូននូវសេវាកម្មឌីជីថលពិសេស ដើម្បីរក្សាអតិថិជនរបស់ពួកគេផងដែរ។

ទន្ទឹមនឹងនេះ​ របាយការណ៍ក៏បានបង្ហាញដែរថា ក្រុម Gen Z មានចំណែកប្រហែល ១៥ ភាគរយនៃកម្លាំងការងារនៅចក្រភពអង់គ្លេស។ លើសពីនេះ ឥទ្ធិពលរបស់ពួកគេនឹងបន្តកើនឡើងជាមួយកំណើននៃការចំណាយ និងកម្លាំងវិនិយោគ ដោយសារ Gen Z កាន់តែច្រើនឈានដល់អាយុធ្វើការ និងឈានចូលដល់វ័យរកប្រាក់ចំណូលរបស់ខ្លួន។ គេសង្កេតឃើញថា អាកប្បកិរិយារបស់ Gen Z ចំពោះលុយ និងហិរញ្ញវត្ថុគឺខុសគ្នាស្រឡះពីមនុស្សជំនាន់មុនៗ។ ដើម្បីទាក់ទាញចំណាប់អារម្មណ៍របស់ក្រុម Gen Z ស្ថាប័នហិរញ្ញវត្ថុ ឬ ធនាគារត្រូវយល់ពីអ្វីដែលពួកគេចង់បាន បើទោះបីជាទំនុកចិត្ត និងការទាមទាររបស់ពួកគេមើលទៅមិនធម្មតាក៏ដោយ។

ក្រុមមនុស្សវ័យ Gen Z ត្រូវបានកំណត់ថាជាអ្នកដែលកើតនៅចន្លោះឆ្នាំ១៩៩៧ និងឆ្នាំ២០១២ ដែលពួកគេលូតលាស់ឡើងនៅក្នុងពិភពឌីជីថល ប៉ុន្តែពួកគេមានទំនោរទៅរកសេវាកម្មធនាគារតាមបែបប្រពៃណីខ្លាំង។ ពួកគេជឿជាក់ថា សេវាកម្មធនាគារតាមបែបប្រពៃណីនឹងការពារទិន្នន័យរបស់ពួកគេមានសុវត្ថិភាពជាងនៅក្នុងបច្ចេកវិទ្យាទំនើបៗ។ យោងតាមការស្ទង់មតិរបស់ Oliver Wyman Forum Global Consumer Sentiment (GCS)​ បង្ហាញថា ៤៣ ភាគរយនៃក្រុមមនុស្ស Gen Z និយាយថា ធនាគាររូបវ័ន្តដែលមានកន្លែងទីតាំង និងសាខាជាក់លាក់ពិតជាមានសារៈសំខាន់សម្រាប់ពួកគេ ពីព្រោះធនាគារទាំងនោះផ្តល់សន្តិភាពនៃផ្លូវចិត្ត។

ទោះជាយ៉ាងណាក្តី ដើម្បីបង្កើតទំនាក់ទំនងយូរអង្វែងជាមួយ Gen Z ធនាគារត្រូវរួមបញ្ចូលគ្នានូវវត្តមាននៃទីតាំងរបស់ពួកគេជាមួយនឹងការផ្តល់ជូនសេវាកម្មឌីជីថលពិសេស និងការប្រកួតប្រជែង។ ធនាគារក៏ត្រូវតែផ្តល់សេវាកម្មដែលបំពេញតម្រូវការរបស់ Gen Z សម្រាប់ភាពងាយស្រួល ជម្រើស តម្លៃ និរន្តរភាព ចំណាយពេលវេលាតិច និងភាពផ្ទាល់ខ្លួនមានកម្រិតខ្ពស់។

បច្ចុប្បន្ននេះ ស្ទើរតែគ្រប់ស្ថាប័នហិរញ្ញវត្ថុទាំងអស់ផ្តល់ជូននូវសេវាកម្មរបស់ពួកគេតាមអ៊ីនធឺណិត ដែលរឹតតែមានភាពទាក់ទាញពី Gen Z រឹតតែធំឡើងជាមួយនឹងស្មាតហ្វូននៅក្នុងដៃរបស់ពួកគេ។ ស្ថាប័នលើសពី ៧៣ ភាគរយនិយាយថា បទពិសោធន៍របស់អតិថិជនដើរតួយ៉ាងសំខាន់ក្នុងជ្រើសរើសធនាគារដែលពួកគេចូលចិត្ត ដោយសារពួកគេចង់បានដំណោះស្រាយបច្ចេកវិទ្យាដែលជួយពួកគេក្នុងការគ្រប់គ្រងហិរញ្ញវត្ថុរបស់ពួកគេ។

យោងតាមការស្ទង់មតិរបស់ GCS បង្ហាញថា Gen Z ស្ទើរតែទាំងអស់ទទួលយកការច្នៃប្រឌិតផ្នែគឌីជីថល ដោយ ៧២ ភាគរយនិយាយថាពួកគេប្រើកម្មវិធី neobank (កម្មវិធីរបស់ធនាគារនៅលើអ៊ីនធឺណិត) ជាជម្រើសសម្រាប់ថវិកាចម្បងរបស់ពួកគេ ។ វាគឺជាដំណោះស្រាយឌីជីថលល្អបំផុតសម្រាប់ធនាគារទាំងនោះក្នុងការផ្តល់នូវបទពិសោធន៍ទំនើបងាយស្រួលដល់អ្នកប្រើប្រាស់ជាមួយនឹងក្រាហ្វិកដែលទាក់ទាញ និងព័ត៌មានអំពីការធ្វើប្រតិបត្តិការ ឬជ្រើសរើសកន្លែងដែលត្រូវវិនិយោគ។ មិនត្រឹមតែប៉ុណ្ណោះ ការវិនិយោគភាគហ៊ុនកំពុងមានការពេញនិយមសម្រាប់ក្រុមមនុស្ស Gen Z ដែលប្រៀបបាននឹងការលេងហ្គេមដើម្បីរកប្រាក់ចំណូល។

នាពេលបច្ចុប្បន្ននេះ អ្នកវិនិយោគវ័យក្មេងកំពុងបណ្តាក់ទុនលឿនជាងមនុស្សវ័យជំនាន់មុន ដោយពួកគេវិនិយោគជាមួយទ្រព្យសម្បត្តិដ៏ទូលំទូលាយទាំងបែបប្រពៃណី និងបែបបច្ចេកវិទ្យា។ ដូច្នោះហើយ ស្ថាប័នហិរញ្ញវត្ថុ និងធនាគារត្រូវយល់អំពីឥរិយាបទនោះ ក៏ដូចជាជំរុញការរៀបចំនូវការផ្តល់ជូនសេវាកម្មរបស់ពួកគេឱ្យសមស្របទៅនឹងអ្វីដែល Gen Z ចង់បាន។ ស្ទើរតែពាក់កណ្តាលនៃ Gen Z បានវិនិយោគនៅក្នុងទីផ្សារភាគហ៊ុន ដោយ ៤៥ ភាគរយទំនងជាចាប់ផ្តើមវិនិយោគនៅអាយុ ២១ ឆ្នាំ ដែលលឿនជាងមនុស្សវ័យកណ្តាល Millennials និង Gen X ២ ទៅ ៤ ដង។ លើសពីនេះទៅទៀត មនុស្សក្រុមនេះសន្សំបាន ១៤ ភាគរយនៃប្រាក់ចំណូលរបស់ពួកគេ។

ចាប់តាំងពីការបង្កើត Bitcoin មក ក្រុមមនុស្ស Gen Z ចាប់អារម្មណ៍យ៉ាងខ្លាំងលើគ្រីបតូ និងទ្រព្យសម្បត្តិនិម្មិតផ្សេងទៀត។ ក្នុងចំណោមវិនិយោគិនក្រុម Gen Z មានប្រមាណជាង ៤២ ភាគរយវិនិយោគជាមួយនឹងគ្រីបតូ បើធៀបនឹងទៅនឹងក្រុម Millennials មាន ៣៨ ភាគរយ និង Gen X មាន ៧ ភាគរយ។ លើសពីនេះផងដែរ ៥០ ភាគរយនៃស្ត្រី Gen Z ទំនងជាវិនិយោគលើទ្រព្យសម្បត្តិឌីជីថលជាងមនុស្សជំនាន់ផ្សេងទៀត។ នៅសហរដ្ឋអាមេរិក និងចក្រភពអង់គ្លេស ៦៨ ភាគរយ Gen Z ជនជាតិស្បែកខ្មៅ និងអាស៊ីបានវិនិយោគលើគ្រីបតូ ដែលមានចំនួនខ្ពស់ជាងជំនាន់ចាស់ជិត ៣ ដង។

យ៉ាងណាមិញ ដូចគ្នានឹងវិស័យធនាគារដែរ ការទាក់ទាញវិនិយោគិនវ័យក្មេងទាំងនេះមានចំពោះគ្រីបតូ មិនមានន័យថាពួកគេបដិសេធប្រភពលុយបែបប្រពៃណីនោះទេ។ ការស្ទង់មតិ GCS រកឃើញថា Gen Z កាន់តែបើកចំហចំពោះគំនិតនៃប្រព័ន្ធហិរញ្ញវត្ថុឌីជីថលរបស់ធនាគារជាងមនុស្សជំនាន់ចាស់។ ពួកគេចង់ស្វែងយល់បន្ថែមពីនិមិត្តសញ្ញាឌីជីថលនៃទ្រព្យសកម្មហិរញ្ញវត្ថុពិតប្រាកដដូចជាភាគហ៊ុន និងមូលបត្របំណុល ដើម្បីឱ្យពួកគេអាចជួញដូរនៅលើបច្ចេកវិទ្យា blockchain ផងដែរ។

ជាក់ស្តែង វាកាន់តែងាយស្រួលមើលថា Gen Z ពិតជាខ្វល់ខ្វាយ និងយកចិត្តទុកដាក់លើការធានាអនាគតហិរញ្ញវត្ថុរបស់ពួកគេដោយសុវត្ថិភាព។ ពួកគេតាំងចិត្តក្នុងការគ្រប់គ្រងហិរញ្ញវត្ថុរបស់ពួកគេ ខណៈពេលដែលចង់ដឹងពីព័ត៌មាន និងដំបូន្មានផងដែរ ដោយសារពួកគេភាគច្រើនចង់ប្រថុយនឹងការវិនិយោគជាមួយនឹងគ្រីបតូ និងទ្រព្យនិម្មិតផ្សេងទៀត ទោះជាពួកគេបែងចែកប្រាក់សន្សំទៅភាគហ៊ុន មូលបត្របំណុល និងទ្រព្យសម្បត្តិប្រពៃណីផ្សេងទៀតក៏ដោយ។ សព្វថ្ងៃនេះ ចំនួនកើនឡើង និងឥទ្ធិពលហិរញ្ញវត្ថុរបស់ Gen Z មានន័យថាអាកប្បកិរិយា និងចំណូលចិត្តទាំងនេះនឹងគ្រប់គ្រងទីផ្សារក្នុងពេលឆាប់ៗនេះ។ ដូច្នោះហើយ ស្ថាប័នហិរញ្ញវត្ថុគួរផ្តល់នូវសេវាកម្ម ឬតម្រូវការពិសេស ដើម្បីទាក់ទាញមនុស្សជំនាន់ Z នេះ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

KNN GROUP របស់អ្នកឧកញ៉ា​ ជាម ឃុនណាត​ វិនិយោគរោងចក្រដំឡើងរថយន្តនៅខេត្តកណ្តាល

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 27/07/2026

ដោយសារ​ការ​ជឿជាក់​យ៉ាង​មុតមាំ​បំផុត​ ​ទៅ​លើ​ ​រាជ​រដ្ឋាភិបាល​ ​ដែល​ដឹកនាំ​ដោយ​ ​សម្តេច​មហា​បវរ​ធិបតី​ ហ៊ុន​ ​ម៉ាណែត ​នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ​ប្រកបដោយ​ចក្ខុវិស័យ​វែងឆ្ងាយ​ ​KNN​ ​GROUP​ ​សម្រេចចិត្ត​វិនិយោគ​បង្កើត​រោងចក្រ​តម្លើង​រថយន្ត​ចំនួន​ទឹកប្រាក់​២៨​ ​លាន​ដុល្លា​សហរដ្ឋ​អាមេរិក​

អ៊ុយក្រែន យល់ព្រមនាំចេញយន្តហោះដ្រូនទៅ អាមេរិក

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 24/07/2026

ប្រទេស​អ៊ុយក្រែនបានយល់ព្រមនាំចេញយន្តហោះដ្រូនទៅកាន់សហរដ្ឋអាមេរិក ដើម្បីចូលរួមក្នុងកម្មវិធីប្រកួតប្រជែង “Drone Dominance” របស់មន្ទីរបញ្ចកោណ

កូរ៉េខាងត្បូង គ្រោងលុបគោលនយោបាយ «រំសាយអាវុធនុយក្លេអ៊ែរ» បើកផ្លូវចរចាជាមួយ កូរ៉េខាងជើង

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 24/07/2026

ប្រទេសកូរ៉េខាងត្បូងគ្រោងបោះបង់ចោលគោលនយោបាយ «លុបបំបាត់អាវុធនុយក្លេអ៊ែរ» ដោយបង្វែរមកអនុវត្តយុទ្ធសាស្រ្ត «គិតសន្តិភាពជាធំ» ដើម្បីបើកផ្លូវចរចាជាមួយកូរ៉េខាងជើងសាជាថ្មី ក្នុងគោលបំណងធ្វើឱ្យឧបទ្វីបកូរ៉េគ្មានអាវុធប្រល័យលោក

កម្ពុជា​នាំចូល​មេ​គោ​ពូជ​ជាង​ ​២០០​ ​ក្បាល​ពី​អូស្រ្តាលី ​ដើម្បី​បង្កើន​ការ​ផ្គត់ផ្គង់​ទឹកដោះគោ​ក្នុង​ស្រុក​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 24/07/2026

ក្រុមហ៊ុន​គីរី​សួគ៍​ ​(​Kirisu​ ​Farm​) ​ដែល​គេ​ដឹង​ថា​ ​ជា​កសិដ្ឋាន​ចិញ្ចឹម​គោ​យក​ទឹកដោះ​ដ៏​ធំ​មួយ​នៅ​កម្ពុជា​ ​បាន​នាំចូល​មេ​គោ​ពូជ ​២២០​ ក្បាល​ បន្ថែម​ទៀត​ពី​ប្រទេស​អូស្រ្តាលី​ ​ក្នុង​ផែនការ​ផលិត​ទឹកដោះគោ​ស្រស់​ឱ្យ​បាន​បរិមាណ​កាន់តែ​ច្រើន​សម្រាប់​ផ្គង់​ផ្គង់​លើ​ទីផ្សារ​ក្នុង​ប្រទេស

ចលនាពហិការទំនិញថៃរបស់ពលរដ្ឋខ្មែរមិនថមថយឡើយ ​

ជំនួញ, ព្រឹត្តិការណ៍

• 24/07/2026

អស់រយៈពេលមួយឆ្នាំហើយ ការពហិការទំនិញថៃបានបង្ហាញប្រសិទ្ធផលយ៉ាងល្អ ជាមួយការបិទទ្វាររបស់ក្រុមហ៊ុនថៃ​នៅកម្ពុជា​ជាបន្តបន្ទាប់ និងការកើនឡើងនៃប្រជាប្រិយភាពរបស់ទំនិញក្នុងស្រុក

ការ​ជំរុញ​ទេសចរណ៍​ក្នុង​ស្រុក​ ​ជួយ​ទ្រទ្រង់​ដល់​សេដ្ឋកិច្ច​ជាតិ​ ​និង​លើកកម្ពស់​ជីវភាព​ប្រជាពលរដ្ឋ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 24/07/2026

ការ​ជំរុញ​ទេសចរណ៍​ក្នុង​ស្រុក​ ​គឺជា​សសរ​ស្តម្ភ​ដ៏​មាន​សារៈសំខាន់​មួយ​ក្នុង​ការ​ជួយ​ទ្រទ្រង់​សេដ្ឋកិច្ច​ជាតិ​ ​និង​ពង្រឹង​ភាព​ធន់​វិស័យ​ទេសចរណ៍​កម្ពុជា​ ​

ឯកឧត្តមបណ្ឌិត កៅ ថាច ៖ ការធ្វើកសិកម្មមានប្រសិទ្ធ​​​​ភាព អាចបង្កើនប្រាក់ចំណូល និងលើកកម្ពស់សេដ្ឋកិច្ចគ្រួសារ

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 24/07/2026

ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) និងជាប្រធានសមាគមបណ្តាញកសិករតេជោ បានលើកឡើងថា ការធ្វើកសិកម្មមានប្រសិទ្ធ​​​​ភាព អាចបង្កើនប្រាក់ចំណូល និងលើកកម្ពស់សេដ្ឋកិច្ចគ្រួសារ

អាម៉េរិក កំណត់ពន្ធគយ ១០% លើទំនិញនាំចូលពីកម្ពុជា ប៉ុន្តែលើកលែងលើទំនិញគ្រាប់ស្វាយចន្ទី និងសម្លៀកបំពាក់

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 24/07/2026

អាម៉េរិកសម្រេចកំណត់ពន្ធគយ ១០% លើទំនិញនាំចូលពីកម្ពុជាក្រោមមាត្រា៣០១ ប៉ុន្តែផ្តល់ការលើកលែងលើទំនិញគ្រាប់ស្វាយចន្ទី និងសម្លៀកបំពាក់

រដ្ឋបាល Trump ជំរុញឱ្យអារ៉ាប៊ី​សាអូឌីត ​ទទួលស្គាល់​អ៊ីស្រាអែល​ ដើម្បីអាច​ទទួលបាន​បច្ចេកវិទ្យា​នុយក្លេអ៊ែរ​ពី​អាមេរិក​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 24/07/2026

កិច្ចព្រមព្រៀងជា​ប្រវត្តិសាស្ត្រ​ក្នុង​ការ​ផ្តល់​បច្ចេកវិទ្យា​នុយក្លេអ៊ែរ​ស៊ីវិល​អាមេរិក ​ទៅ​ឱ្យ​អារ៉ាប៊ី​សាអូឌីត ​នឹង​ត្រូវ​ផ្អែក​លើ​លក្ខខណ្ឌ​ដ៏​តឹងរ៉ឹង​មួយ​ ហើយ ​រដ្ឋាភិបាល​ទីក្រុង​រីយ៉ាត​​ នៃប្រទេសអារ៉ាប៊ី​សាអូឌីត ​ចាំបាច់​ត្រូវ​តែទទួលស្គាល់​អ៊ីស្រាអែលជាផ្លូវការ

កាណាដា នឹងបង្កើនការវិនិយោគលើវិស័យហិរញ្ញវត្ថុ និងធនាគារ បន្ថែមនៅកម្ពុជា នាបំណាច់ឆ្នាំ២០២៦

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 24/07/2026

ប្រទេសកាណាដា បានបង្ហាញពីផែនការពង្រីកការវិនិយោគទៅលើប្រតិបត្តិការវិស័យហិរញ្ញវត្ថុ និងធនាគារនៅកម្ពុជានាដំណាច់ឆ្នាំ២០២៦ខាងមុខនេះ