ក្រសួងសេដ្ឋកិច្ច និងធនាគារ វីង រួមគ្នាជំរុញការអភិវឌ្ឍសេដ្ឋកិច្ចឌីជីថល និងបច្ចេកវិទ្យាហិរញ្ញវត្ថុកម្ពុជា

ភ្នំពេញ ៖ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងធនាគារ វីង (ខេមបូឌា) ម.ក បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់ស្ដីពី “កិច្ចសហការក្នុងក្របខ័ណ្ឌនៃការអភិវឌ្ឍសេដ្ឋកិច្ចឌីជីថល និងបច្ចេកវិទ្យាហិរញ្ញវត្ថុកម្ពុជា” ដើម្បីជំរុញ និងគាំទ្រការអភិវឌ្ឍសេដ្ឋកិច្ចឌីជីថល និងបច្ចេកវិទ្យាហិរញ្ញវត្ថុ ស្របតាមគោលនយោបាយ យុទ្ធសាស្ត្រ ច្បាប់ និង​លិខិត​បទដ្ឋាន​គតិយុត្ត​ដែល​មាន​ជាធរមាននៃព្រះរាជាណាចក្រកម្ពុជា។

ការចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់នេះ ត្រូវបានធ្វើឡើងកាលពីថ្ងៃទី១០ ខែ មករា ឆ្នាំ ២០២៤ ដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តំណាងដោយ ឯកឧត្តម បណ្ឌិត គង់ ម៉ារី រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងធនាគារ វីង (ខេមបូឌា) ម.ក តំណាងដោយ លោក ហាន ប៉េងក្វាង អគ្គនាយកធនាគារ វីង និងអ្នកឧកញ៉ា គិត ម៉េង ប្រធានក្រុមប្រឹក្សាភិបាល ធនាគារ វីង និងជាអគ្គនាយកក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។

អនុស្សរណៈនៃការយោគយល់នេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងជំរុញ និងគាំទ្រការអភិវឌ្ឍសេដ្ឋកិច្ចឌីជីថល និងបច្ចេកវិទ្យាហិរញ្ញវត្ថុ ស្របតាមគោលនយោបាយ យុទ្ធសាស្ត្រ ច្បាប់ និង​លិខិត​បទដ្ឋាន​គតិយុត្ត​ដែល​មាន​ជាធរមាន នៃព្រះរាជាណាចក្រកម្ពុជា។

ឯកឧត្តមបណ្ឌិត គង់ ម៉ារី បានគូសបញ្ជាក់ថា វិស័យឯកជនមានតួនាទីដ៏សំខាន់ក្នុងការចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងដំណើរនៃការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមឌីជីថលរបស់កម្ពុជា និងលើកទឹកចិត្តឱ្យមានការសហការគ្នាបន្តទៀត ដើម្បីបង្កើតជាគំរូនៃសហថាមពល (Synergy) និងសហបង្កើតថ្មី (Co-Creation) សំដៅជំរុញការបង្កើតផលិតផល ឬសេវាថ្មីៗប្រកបដោយភាពច្នៃប្រឌិតផ្អែកលើ​បច្ចេកវិទ្យា និងនវានុវត្តន៍។

ទន្ទឹមនេះ អ្នកឧកញ៉ា គិត ម៉េង បានសម្តែងការសាទរ និងឆន្ទៈខ្ពស់ក្នុងការចូលរួមជាមួយរាជរដ្ឋាភិបាល​ក្នុង​ការ​លើកកម្ពស់​ការអភិវឌ្ឍសេដ្ឋកិច្ចឌីជីថល និងបច្ចេកវិទ្យាហិរញ្ញវត្ថុកម្ពុជា​។

អ្នកឧកញ៉ាបាន​មាន​ប្រសាសន៍ថា កិច្ចសហការរវាងធនាគារ វីង និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នាពេល​នេះ គឺជាសក្ខីភាព​នៃកិច្ចសហការដ៏មានសារៈសំខាន់រវាងស្ថាប័នរដ្ឋាភិបាល និងវិស័យឯកជនក្នុង​ការ​លើក​កម្ពស់សេដ្ឋកិច្ច និងការរស់​នៅឱ្យកាន់​តែមានភាព​ប្រសើរឡើងសម្រាប់ប្រជាជនកម្ពុជា។ តាមរយៈ​ការ​ជំរុញ​សេដ្ឋកិច្ច​ឌីជីថល គឺមិនត្រឹមតែជាការវិនិយោគលើបច្ចេកវិទ្យាប៉ុណ្ណោះទេ តែនេះក៏ជាការឈានទៅរក​ចក្ខុវិស័យ​រួមគ្នា​ដើម្បី ផ្តល់​នូវលទ្ធភាពទទួលបានដំណោះស្រាយឌីជីថលដែលធ្វើឱ្យជីវិតប្រចាំថ្ងៃ និងសុខុមាល​ភាព​ហិរញ្ញ​​វត្ថុរបស់​ប្រជាជន​កម្ពុជាកាន់តែងាយស្រួល។

នាពេលកន្លងទៅ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងធនាគារ វីង ក៏ជាដៃគូសហការយ៉ាងស្អិតល្មួតក្នុង​សកម្មភាព​ជាច្រើន ជាពិសេសក្នុងវិស័យធុរកិច្ចថ្មី និងបច្ចេកវិទ្យាហិរញ្ញវត្ថុ តាមរយៈគម្រោងនានា ដូចជា ​ការទទួលយក​ការធានាប្រាក់កក់សម្រាប់ការដេញថ្លៃ និងប្រាក់កក់ធានា, ការអនុវត្តកិច្ចសន្យា​ក្នុង​លទ្ធកម្មសាធារណៈ, មធ្យោបាយទូទាត់ប្រាក់លើប្រព័ន្ធចុះបញ្ជីអាជីវកម្ម តាមថ្នាលបច្ចេកវិទ្យាព័ត៌មាន និងសម្រាប់ការប្រមូលចំណូល សារពើពន្ធ និងមិនមែនសារពើពន្ធ និង​ដំណោះ​ស្រាយ​បើកប្រាក់បៀវត្សរ៍ជាដើម ដើម្បីចូលរួមចំណែកក្នុងការលើកកម្ពស់សេដ្ឋកិច្ច និងសង្គមឌីជីថលនៅកម្ពុជា។

កិច្ចសហប្រតិបត្តិការ រវាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងធនាគារ វីង នាពេលនេះ គឺជាការបើក ទំព័រថ្មីមួយទៀត ដែលនឹងអនុញ្ញាតឲ្យស្ថាប័នទាំងពីរធ្វើការជំរុញ និងពង្រីក​កិច្ចសហការ​កាន់តែ​ប្រសើរតាម​រយៈ ​កា​រចែករំលែកចំណេះដឹង បទពិសោធន៍ ការចូលរួមប្រើប្រាស់ថ្នាលឌីជីថលដែលជាគន្លឹះគាំទ្រដល់​សេដ្ឋកិច្ច ​ឌីជីថល និងវិស័យបច្ចេកវិទ្យាហិរញ្ញវត្ថុនៅកម្ពុជា និងការគាំទ្រលើសកម្មភាព និង​កម្មវិធី​ផ្សេង​ៗ​ទៀត​ទាំង​ផ្នែក​ហិរញ្ញវត្ថុ និងមិនមែនហិរញ្ញវត្ថុ៕


ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

“សង្រ្កាន្តអម្រឹត ឆ្នាំ២០២៦” ផ្សារភ្ជាប់នឹងការគោរពដឹងគុណវីរៈកងទ័ពជួរមុខ

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 12/04/2026

នាព្រឹកថ្ងៃទី១១ ខែមេសា​ ឆ្នាំ២០២៦ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អម្រឹត បានរៀបចំ “កម្មវិធីសង្រ្កាន្តអម្រឹត” នៅស្នាក់ការកណ្តាលរបស់គ្រឹះស្ថាន ដោយមានការចូលរួមពី​គណៈគ្រប់គ្រង បុគ្គលិក និងក្រុមគ្រួសារបុគ្គលិក សរុបប្រមាណជាង ៥០០ នាក់

វេទិកាពាណិជ្ជកម្មពហុភាគីឆ្នាំ២០២៦ ភ្ជាប់សេដ្ឋកិច្ចក្នុងស្រុកទៅសេដ្ឋកិច្ចពិភពលោក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

ការរៀបចំវេទិកាពាណិជ្ជកម្មពហុភាគីឆ្នាំ២០២៦ (Multilateral Trade Forum)មានគោលបំណង ភ្ជាប់សេដ្ឋកិច្ចក្នុងស្រុកទៅសេដ្ឋកិច្ចពិភពលោក

រកឃើញយន្តហោះចម្បាំងជប៉ុន សម័យសង្គ្រាមលោកលើកទី ២ ក្រោយបាត់ខ្លួនអស់ ៨១ ឆ្នាំ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 10/04/2026

យន្តហោះចម្បាំងមួយគ្រឿង ដែលធ្លាប់ត្រូវបានប្រើប្រាស់អំឡុងសម័យសង្គ្រាមលោកលើកទី ២ ដោយកងទ័ពជើងទឹកអធិរាជជប៉ុន ឬ Imperial Navy ត្រូវបានគេរកឃើញ បន្ទាប់ពីវាបានដេកលង់លក់នៅក្រោមបាតសមុទ្រអស់រយៈពេល ៨១ ឆ្នាំ

៥ឆ្នាំទៀត ចិននឹងមានឡានតាក់ស៊ីគ្មានមនុស្សបើករហូតដល់ ៤លានគ្រឿង

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 10/04/2026

៥ឆ្នាំទៀត ឬនៅឆ្នាំ២០៣០ ប្រទេសចិនបានកំណត់គោលដៅដាក់ដំណើរការឡានតាក់ស៊ីគ្មានមនុស្សបើក ឬបើកបរដោយស្វ័យប្រវត្តិរហូតដល់ ៣០០​ ០០០គ្រឿង នៅតាមបណ្តាទីក្រុងធំៗចំនួន៤

ចិន ជោគជ័យសាកល្បងហោះហើរយន្តហោះគ្មានមនុស្សបើកធំបំផុតក្នុងលោក

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 10/04/2026

ចិន កាន់តែវិវឌ្ឍរីកចម្រើនថែមមួយកម្រិតទៀត ស្របពេលដែលមហាយក្សនៅអាស៊ីមួយនេះ បានទទួលជោគជ័យក្នុងការសាកល្បងហោះហើរយន្តហោះដ្រូនដឹកជញ្ជូនធំជាងគេបំផុតរបស់ពិភពលោក

៣ ខែដំបូង កូរ៉េខាងជើង បាញ់តេស្តមីស៊ីល ១៣ គ្រាប់ ខណៈ លោក គីម ជុងអ៊ុន ថាមកពីវិបត្តិភូមិសាស្ត្រនយោបាយ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 10/04/2026

ត្រឹមរយៈពេល ៣ ខែដំបូងនៃឆ្នាំ២០២៦ នេះ ប្រទេសកូរ៉េខាងជើងបានបាញ់សាកល្បងមីស៊ីលផ្លោងរបស់ខ្លួនចំនួន ៣ លើក និងមានមីស៊ីលសរុបចំនួន ១៣ គ្រាប់

កម្ពុជា – សិង្ហបុរី ចុះហត្ថលេខាលើកិច្ចព្រមព្រៀងរួមគ្នាជំរុញសន្តិសុខស្បៀង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

កម្ពុជា និងសិង្ហបុរី​ បានចុះហត្ថលេខារួមគ្នាលើកិច្ចព្រមព្រៀងមួយដើម្បីជំរុញសន្តិសុខស្បៀងរវាងប្រទេសទាំង២

ADB ព្យាករថា ​កំណើន​សេដ្ឋកិច្ចកម្ពុជា​ឆ្នាំ ២០២៦ នេះ នឹ​ងកើន ​៤,៥ ភាគរយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

ធនាគារ​អភិវឌ្ឍន៍​អាស៊ី ហៅកាត់ថា ADB  បានព្យាករថា កំណើនសេដ្ឋកិច្ច​កម្ពុជា​ក្នុងឆ្នាំ ២០២៦ នេះ​ អាច​នឹង​កើនឡើង​ ៤,៥ ភាគរយ​ ក្នុងករណីស្ថាន​ភាព នៅតំបន់មជ្ឈិម​បូព៌ា​ធូរស្រាល​ឆាប់រហ័ស។

រោងចក្រ Newbustar (crossleader) ជារោងចក្រទីពីរ ដែលមានសិទ្ធិលក់ ចែកចាយ និងផលិតសំបកកង់ឡាននៅខ្មែរ

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 10/04/2026

ស្របពេលគ្រប់ទំនិញឡើងថ្លៃស្ទើរគ្រប់មុខដោយសារតែប្រេងឥន្ធន:ឡើងថ្លៃធ្វើឱ្យប៉ះពាល់ដល់ទីផ្សារទំនិញទូទាំងសកលលោក។ ទោះជាយ៉ាងណាក្តីអ្វីដែលល្អសម្រាប់កម្ពុជាត្រូវបានទទួលកាដូពិសេសមុនចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះបែរជាមានវត្តមានសំបកកង់ខ្មែរមួយម៉ាកទៀត ហើយជារោងចក្រទីពីរ ផងដែរដែលមានសិទ្ធិលក់ និងចែកចាយសំបកកង់ឡានផលិតនៅខ្មែរ លើទឹកដីថ្មីនៃខេត្តក្រចេះ ក្រោមការផលិតដោយរោងចក្រឈ្មោះ Newbustar ផលិតសំបកកង់ឡានម៉ាក (crossleader)។

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)