ប្រទេសចំនួន ៥ កំពុងបង្កើនការប្រើប្រាស់ប្រាក់យ័នក្នុងពាណិជ្ជកម្ម

បរទេស ៖ យោងតាមប្រភពព័ត៌មានពីរ៉យទ័រ បានរាយការណ៍ថា រុស្ស៊ី មិនមែនជាសេដ្ឋកិច្ចសំខាន់តែមួយគត់ដែលចៀសពីប្រាក់ដុល្លារអាម៉េរិកមកប្រើរូបិយប័ណ្ណចិនសម្រាប់ពាណិជ្ជកម្មនោះទេ ប៉ុន្តែមានប្រទេសជាច្រើនទៀតបានស្វែងរកជម្រើសរូបិយប័ណ្ណផ្សេងមកជំនួសដុល្លារអាម៉េរិកផងដែរ។

នៅពេលដែលទុនបំរុងប្តូរប្រាក់បរទេសរបស់រុស្ស៊ីត្រូវបានបង្កក និងត្រូវបានកាត់ផ្តាច់ពីប្រព័ន្ធ SWIFT ទីក្រុងម៉ូស្គូបានងាកទៅរកជម្រើសទូទាត់ផ្សេងទៀត ជាពិសេសប្រាក់យ័នចិន។ ទន្ទឹមនឹងនេះ សេដ្ឋកិច្ចពិភពលោកធំៗមួយចំនួនទៀតបានចាប់ផ្តើមប្រើប្រាស់ប្រាក់យ័នផងដែរ​ ខណៈដែលប្រទេសខ្លះទៀតកំពុងពិចារណា ។ ស្របពេលដែលប្រទេសទាំងនោះដកខ្លួនចេញពីដុល្លារអាម៉េរិក ភាពលេចធ្លោនៃប្រាក់យ័នកាន់តែកើនឡើង។

ខាងក្រោមនេះគឺជាបណ្តាប្រទេសធំៗកំពុងងាកទៅរកប្រាក់យ័នចិន ៖
១. ​រុស្ស៊ី ៖ រុស្ស៊ី បានទទួលរងនូវផលប៉ះពាល់ពីទណ្ឌកម្មពីលោកខាងលិច ដែលបានរារាំងដល់ការប្រើប្រាស់ប្រាក់អឺរ៉ូ និងប្រាក់ដុល្លារ។ ដូច្នោះហើយ ទីក្រុងម៉ូស្គូបានងាកមកប្រើប្រាស់ប្រាក់យ័នក្នុងពាណិជ្ជកម្មបរទេសកាន់តែខ្លាំងឡើង ដោយរូបិយប័ណ្ណចិនត្រូវបានប្រើប្រាស់ប្រហែល ៣៤ ភាគរយនៃការនាំចូលរបស់រុស្ស៊ី និង ២៥ ភាគរយនៃការនាំចេញគិតត្រឹមខែកក្កដា ឆ្នាំ២០២៣។ ការកើនឡើងភាគច្រើនគឺបណ្តាលមកពីការកើនឡើងនៃការនាំចូលពីចិនផ្ទាល់ និងការប្រើប្រាស់ប្រាក់យ័នដើម្បីទូទាត់ការនាំចូលពីប្រទេសទីបី រួមទាំងការជួញដូរបើកចំហជាមួយធនាគារកណ្តាលរបស់ចិនក៏បានកើនឡើងផងដែរ។ ឥឡូវនេះ ប្រាក់យន់បានក្លាយជារូបិយប័ណ្ណដែលជួញដូរច្រើនបំផុតនៅលើទីផ្សារប្តូរប្រាក់ទីក្រុងម៉ូស្គូ។ ក្នុងរយៈពេលពីរឆ្នាំចុងក្រោយនេះ សាជីវកម្មរុស្ស៊ីធំៗមួយចំនួនបានប់កដំណើរការលើមូលបត្របំណុលដែលកំណត់ដោយប្រាក់យ័ន ដែលបង្ហាញពីការកើនឡើងនៃរូបិយប័ណ្ណក្រៅពីពាណិជ្ជកម្ម។ អាលុយមីញ៉ូមយក្ស RUSAL គឺជាក្រុមហ៊ុនដំបូងគេដែលចូលក្នុងទីផ្សារប្រាក់យ័ន បន្ទាប់មកគឺក្រុមហ៊ុនប្រេង Rosneft និងក្រុមហ៊ុនរុករករ៉ែមាស Polyus ។

២. អាហ្សង់ទីន ៖ ប្រទេសចិន និងអាហ្សង់ទីន បានបង្កើតចំណងទ្វេភាគីដែលមានតម្លៃ ១១ ពាន់លានដុល្លារកាលពីឆ្នាំ២០១៤ ដែលអនុញ្ញាតឱ្យប្រទេសទាំងពីរផ្លាស់ប្តូររូបិយប័ណ្ណក្នុងអត្រាការប្រាក់និងអត្រាប្តូរប្រាក់ដែលបានកំណត់ទុកជាមុន។ នៅខែមេសា ឆ្នាំ២០២៣ អាហ្សង់ទីនបានចំណាយ ១,០៤ ពាន់លានដុល្លារក្នុងទម្រង់ជាប្រាក់យ័នដើម្បីទូទាត់សម្រាប់ការនាំចូលរបស់ចិន។ មិនត្រឹមតែប៉ុណ្ណោះ ប្រាក់យ័នម្តងម្កាលគឺជាខ្សែជីវិតដ៏សំខាន់សម្រាប់ប្រទេសនេះ ពីព្រោះដែលទុនបំរុងប្តូរប្រាក់បរទេសរបស់អាហ្សង់ទីនត្រូវបានអស់ ហើយប្រវត្តិនៃការក្ស័យធនរបស់ប្រទេសបានធ្វើឱ្យវិនិយោគិនមានការប្រុងប្រយ័ត្នក្នុងការផ្តល់ប្រាក់កម្ចី។ លើសពីណេះផងដែរ អាហ្សង់ទីនក៏បានប្រើប្រាស់ប្រាក់យ័នដើម្បីសងបំណុលទៅ IMF ដែលជាលើកទីមួយហើយដែលប្រទេសនៅអាមេរិកខាងត្បូងបានប្រើប្រាស់រូបិយប័ណ្ណចិនដើម្បីទូទាត់បំណុល។ របាយការណ៍ពី IMF បង្ហាញថា ចាប់ពីខែសីហា ឆ្នាំ ២០២៣ ការប្តូរប្រាក់ជាមួយចិនរួមចំណែកដ៏សំខាន់ដល់ទុនបម្រុងធនាគារកណ្តាលរបស់អាហ្សង់ទីននិងជាប្រភពសំខាន់នៃសាច់ប្រាក់ងាយស្រួលរយៈពេលខ្លី ដើម្បីទូទាត់បំណុល។ ទោះបីជាចិនបានផ្តល់ការគាំទ្រយ៉ាងសំខាន់ដល់សេដ្ឋកិច្ចអាហ្សង់ទីនក៏ដោយ ប្រធានាធិបតីអាហ្សង់ទីនថ្មី Javier Milei បានព្យាយាមឃ្លាតឆ្ងាយពីចិន ដោយអះអាងថាប្រទេសរបស់លោកនឹងមិនធ្វើការជាមួយរបបកុម្មុយនិស្តទៀតទេ។ ជាការឆ្លើយតប កាលពីថ្ងៃទី ២១ ខែធ្នូ ឆ្នាំ ២០២៣ ចិនបានដកខ្លួនចេញ រហូតទាល់តែ Milei បង្ហាញពីការប្តេជ្ញាចិត្តក្នុងការធ្វើការជាមួយនឹងទីក្រុងប៉េកាំង។

៣. អារ៉ាប៊ីសាអូឌីត ៖ ក្នុងចំណោមការផ្លាស់ប្តូរជាច្រើនដែលចិនបានបើកជាមួយធនាគារកណ្តាលជុំវិញពិភពលោកក្នុងរយៈពេលមួយទសវត្សរ៍ចុងក្រោយនេះ ការផ្លាស់ប្តូរជាមួយអារ៉ាប៊ីសាអូឌីតមានទំហំធំជាងគេជាមួយនឹងតម្លៃ ៥០ ពាន់លានយ័ន (៦,៩៨ ពាន់លានដុល្លារ)។ ទន្ទឹមនឹងនេះ អ្នកវិភាគជាច្រើនជឿថា ការផ្លាស់ប្តូរនេះគ្រាន់តែជាការចាប់ផ្តើមប៉ុណ្ណោះ ហើយទីក្រុងប៉េកាំង និងទីក្រុងរីយ៉ាដ អាចនឹងមានការសហការគ្នាកាន់តែធំលើគម្រោងបំពង់បង្ហូរប្រេង។ កាលពីឆ្នាំ ២០១១ ចិនបានវ៉ាដាច់សហរដ្ឋអាមេរិកជាដៃគូពាណិជ្ជកម្មធំបំផុតរបស់អារ៉ាប៊ីសាអូឌីត ដោយបានផ្លាស់ប្តូរទំនិញក្នុងទំហំជាង ៦៤ ពាន់លានដុល្លារ ហើយបានកើនឡើងជាបន្តបន្ទាប់ឈានដល់កម្រិត ១០០ ពាន់លានដុល្លារក្នុងឆ្នាំ ២០២២។ មិនត្រឹមតែប៉ុណ្ណោះ អារ៉ាប៊ីសាអូឌីតបានក្លាយជាអ្នកផ្គត់ផ្គង់ប្រេងដ៏ធំបំផុតរបស់ ចិនក្នុងឆ្នាំ ២០២០។ សម្រាប់ប្រទេសអារ៉ាប៊ីសាអូឌីត កិច្ចព្រមព្រៀងប្តូររូបិយប័ណ្ណគឺជាឱកាសមួយដើម្បីធ្វើពិពិធកម្មទុនបម្រុងរូបិយប័ណ្ណបរទេសរបស់ខ្លួន។ បន្ថែមពីនេះ ប្រទេសទាំងពីរកំពុងពិភាក្សាគ្នាអំពីការចាប់ផ្តើមការនាំចូលប្រេងរបស់ចិនពីអារ៉ាប៊ីសាអូឌីតក្នុងទម្រង់ជាប្រាក់យ័ន។ យ៉ាងណាមិញ រហូតមកទល់ពេលនេះ មិនទាន់មានការប្រកាសអ្វីនៅឡើយទេ ដោយសារការប្តូរទៅតម្លៃទៅជាប្រាក់យ័នអាចនឹងប៉ះពាល់ដល់តម្លៃប្រេងឥន្ធនៈ។

៤. ប្រេស៊ីល៖ នៅក្នុងខែកុម្ភៈ ឆ្នាំ២០២៣ ទីក្រុងប្រាស៊ីលីយ៉ា និងទីក្រុងប៉េកាំងបានឈានដល់កិច្ចព្រមព្រៀងមួយក្នុងការប្រើប្រាស់ប្រាក់យ័ននៅក្នុងប្រទេសប្រេស៊ីល។ មិនយូរប៉ុន្មានក្រោយមក ប្រទេសប្រេស៊ីលក៏ត្រូវបានផ្តល់សិទ្ធិចូលប្រើប្រព័ន្ធផ្ញើសារ SWIFT ដែលមានចិនជាសមភាគី។ នៅក្នុងខែមេសា ប្រទេសចិន និងប្រេស៊ីលបានឈានដល់កិច្ចព្រមព្រៀងប្តូររូបិយប័ណ្ណ ដែលបានចៀសចេញទាំងស្រុងពីប្រាក់ដុល្លារអាម៉េរិកជា។ ទោះបីជាជាង ៩០ ភាគរយនៃពាណិជ្ជកម្មបរទេសរបស់ប្រេស៊ីលនៅតែបន្តជាប្រាក់ដុល្លារក៏ដោយ ប៉ុន្តែវត្តមាននៃរូបិយប័ណ្ណផ្សេងទៀតកំពុងកើនឡើងផងដែរ។ ទន្ទឹមនឹងនេះ ទ្រព្យសកម្មរូបិយបណ្ណបរទេសរបស់ប្រេស៊ីលដែលកំណត់ដោយយ័នបានឈានដល់កម្រិតខ្ពស់ចំនួន ៥,៣៦ ភាគរយនៃចំនួនសរុបនៅចុងឆ្នាំ២០២២ ដែលយកឈ្នះលើប្រាក់អឺរ៉ូ។

៥. អ៊ីរ៉ង់៖ ដូចទៅនឹងរុស្ស៊ីដែរ អ៊ីរ៉ង់ត្រូវបានកាត់ចេញពីប្រព័ន្ធហិរញ្ញវត្ថុលោកខាងលិច ហើយប្រទេសនេះបានស្វែងរកជម្រើសផ្សេងមកជំនួស។ កាលពីឆ្នាំ ២០១២ ចិនបានចាប់ផ្តើមទិញប្រេងពីអ៊ីរ៉ង់ជាមួយនឹងការទូទាត់ជាប្រាក់យ័ន ហើយប្រទេសទាំងពីរបានពិភាក្សាគ្នាអំពីការជំរុញពាណិជ្ជកម្មដោយប្រើរូបិយប័ណ្ណក្នុងស្រុក។ កាលពីឆ្នាំ ២០២៨ អ៊ីរ៉ង់បានប្រើប្រាស់ប្រាក់យ័នជាផ្លូវការជំនួសប្រាក់ដុល្លានៅលើទីផ្សាររបស់ខ្លួន៕


ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ក្រុមហ៊ុន ប៉េង ហួត គ្រុប ប្រារព្ធខួប ២០ឆ្នាំ និងបង្ហាញពីវិសាលភាពនៃការរីកចម្រើនលើផ្ទៃដីអភិវឌ្ឍន៍ជិត ១,០០០ ហិកតា ជុំវិញរាជធានីភ្នំពេញ

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 13/04/2026

ក្រុមហ៊ុន ប៉េង ហួត គ្រុប ដែលជាសសរស្តម្ភដ៏រឹងមាំក្នុងវិស័យអភិវឌ្ឍន៍អចលនទ្រព្យនៅកម្ពុជា បានរៀបចំពិធីជប់លៀងប្រចាំឆ្នាំយ៉ាងមហោឡារិក ដើម្បីអបអរសាទរដំណើរកសាងសមិទ្ធផលអស់រយៈពេល ២ទសវត្សរ៍

លោក ត្រាំ ទទួលស្គាល់ថា តម្លៃប្រេងសាំងនៅអាម៉េរិក អាចនឹងបន្តឡើងថ្លៃខ្ពស់កប់ពពកដល់ចុងឆ្នាំ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/04/2026

តម្លៃប្រេងសាំងនៅសហរដ្ឋអាម៉េរិកនឹងនៅតែហក់ឡើងខ្ពស់កប់ពពករហូតដល់ការបោះឆ្នោតពាក់កណ្ដាលអាណត្តិនៅខែវិច្ឆិកា ឆ្នាំ២០២៦ខាងមុខ

ប្រធានាធិបតីឥណ្ឌូណេស៊ី Subianto​ ទៅរុស្ស៊ី ពិភាក្សាជាមួយលោក Putin លើកិច្ចព្រមព្រៀងប្រេង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/04/2026

ប្រធានាធិបតីឥណ្ឌូណេស៊ី លោក Prabowo Subianto បានធ្វើដំណើរទស្សនកិច្ចទៅកាន់ទីក្រុងមូស្គូ ដើម្បីជួបពិភាក្សាជាមួយលោក Vladimir Putin ប្រធានាធិបតីរុស្ស៊ី លើកិច្ចព្រមព្រៀងប្រេងរួមគ្នា

តម្រូវការផ្លែឈើមានកំណើនខ្ពស់សម្រាប់រៀបចំរណ្តាប់ក្នុងរដូវចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/04/2026

ឈានដល់រដូវបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ប្រជាពលរដ្ឋកម្ពុជាគ្រប់ក្រុមគ្រួសារតែងរៀបចំគ្រឿងរណ្ដាប់សម្រាប់សែនទទួលទេវតាឆ្នាំថ្មី ដោយក្នុងនោះផ្លែឈើជាគ្រឿងរណ្ដាប់ ដ៏ចាំបាច់សម្រាប់រៀបចំពិធីសែន

World Bank ព្យាករថា សេដ្ឋកិច្ចនៅអាស៊ីប៉ាស៊ីហ្វិកនឹងមានអត្រាកំណើន ៤,២ ភាគរយ ក្នុងឆ្នាំនេះ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/04/2026

ធនាគារពិភពលោក (World Bank) កាលពីសប្តាហ៍កន្លងទៅ ព្យាករថា កំណើនសេដ្ឋកិច្ចនៅអាស៊ីប៉ាស៊ីហ្វិកនឹងមានអត្រា ៤,២ ភាគរយក្នុងឆ្នាំនេះ ដែលធ្លាក់ចុះពីកំណើន ៥ ភាគរយក្នុងឆ្នាំ ២០២៥

ខេត្តទាំង​បួន​នៅភូមិភាគិឦសាន ទទួល​បានសំណើ​​វិនិយោគជិត ៦០ ក្រោមទុនជាង ​២,៤ ពាន់លានដុល្លារ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/04/2026

ក្នុង​រយៈពេល ១ ឆ្នាំ ខេត្ត​ទាំង​បួន​នៅតំបន់​ភូមិភាគឦសាន ដែលរួមមានខេត្ត​ ក្រចេះ ស្ទឹងត្រែង មណ្ឌលគិរី និងរតនគិរី ទទួលបានសំណើ​សុំ​​វិនិយោគចំនួន​ ៥៨ ​គម្រោង​ ដែលមានទឹកប្រាក់វិនិយោគ​សរុប​ចំនួនជាង​ ​២,៤ ពាន់​​លានដុល្លារអាម៉េរិក​។

Moody’s ផ្លាស់ប្ដូរការគិតចំពោះឥណទានជាតិកម្ពុជា ពីអវិជ្ជមានទៅស្ថិរភាព ក្រោយអាម៉េរិកលើកលែងពន្ធ

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 13/04/2026

ទីភ្នាក់ងារវាយតម្លៃ Moody's កាលពីថ្មីៗនេះ បានកែប្រែទស្សនវិស័យរបស់ខ្លួនចំពោះឥណទានជាតិរយៈពេលវែងរបស់កម្ពុជា ពីអវិជ្ជមាន ទៅជាស្ថិរភាព បន្ទាប់​ពី​សហរដ្ឋអាម៉េរិក​បាន​លើកលែង​ពន្ធមួយ​ចំនួន​សម្រាប់ទំនិញនាំចូលពី​កម្ពុជា។

“សង្រ្កាន្តអម្រឹត ឆ្នាំ២០២៦” ផ្សារភ្ជាប់នឹងការគោរពដឹងគុណវីរៈកងទ័ពជួរមុខ

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 12/04/2026

នាព្រឹកថ្ងៃទី១១ ខែមេសា​ ឆ្នាំ២០២៦ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អម្រឹត បានរៀបចំ “កម្មវិធីសង្រ្កាន្តអម្រឹត” នៅស្នាក់ការកណ្តាលរបស់គ្រឹះស្ថាន ដោយមានការចូលរួមពី​គណៈគ្រប់គ្រង បុគ្គលិក និងក្រុមគ្រួសារបុគ្គលិក សរុបប្រមាណជាង ៥០០ នាក់

វេទិកាពាណិជ្ជកម្មពហុភាគីឆ្នាំ២០២៦ ភ្ជាប់សេដ្ឋកិច្ចក្នុងស្រុកទៅសេដ្ឋកិច្ចពិភពលោក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

ការរៀបចំវេទិកាពាណិជ្ជកម្មពហុភាគីឆ្នាំ២០២៦ (Multilateral Trade Forum)មានគោលបំណង ភ្ជាប់សេដ្ឋកិច្ចក្នុងស្រុកទៅសេដ្ឋកិច្ចពិភពលោក

រកឃើញយន្តហោះចម្បាំងជប៉ុន សម័យសង្គ្រាមលោកលើកទី ២ ក្រោយបាត់ខ្លួនអស់ ៨១ ឆ្នាំ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 10/04/2026

យន្តហោះចម្បាំងមួយគ្រឿង ដែលធ្លាប់ត្រូវបានប្រើប្រាស់អំឡុងសម័យសង្គ្រាមលោកលើកទី ២ ដោយកងទ័ពជើងទឹកអធិរាជជប៉ុន ឬ Imperial Navy ត្រូវបានគេរកឃើញ បន្ទាប់ពីវាបានដេកលង់លក់នៅក្រោមបាតសមុទ្រអស់រយៈពេល ៨១ ឆ្នាំ

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)