ការធ្វើកូដកម្មផ្លូវដែកនៅអាល្លឺម៉ង់ អាចនឹងធ្វើឲ្យសេដ្ឋកិច្ចប្រទេសខាតបង់ដល់ ១ ពាន់លានអឺរ៉ូ​

បរទេស៖ យោងតាមប្រភពព័ត៌មានពីរ៉យទ័រ បានរាយការណ៍ថា ការធ្វើកូដកម្មរយៈពេល ៦ ថ្ងៃរបស់កម្មកររថភ្លើងអាល្លឺម៉ង់ គឺជារយៈពេលវែងបំផុតដែលមិនធ្លាប់មាន ហើយអ្នកវិភាគព្រមានថា វាអាចនឹងធ្វើឲ្យសេដ្ឋកិច្ចរបស់ប្រទេសខាតបង់រហូតដល់ ១ ពាន់លានអឺរ៉ូ (១,០៩ ពាន់លានដុល្លារ)។

កាល​ពី​ថ្ងៃ​អង្គារ ក្រុមសហជីពផ្លូវដែកមានឈ្មោះកាត់ហៅថា GDL បានចាប់ផ្តើមកូដកម្ម ហើយវានឹងមានរយៈពេល ៦ ថ្ងៃ គិតត្រឹមថ្ងៃច័ន្ទសប្តាហ៍ក្រោយ។ សកម្មភាព​នេះ​បាន​ធ្វើ​ឲ្យ​ចរាចរណ៍​ផ្លូវដែក​ដឹក​អ្នកដំណើរ និង​ទំនិញ​ភាគច្រើន​រាំងស្ទះឈប់​នៅ​ទូទាំងប្រទេស​ ហើយទាំងសេវារថភ្លើងផ្លូវឆ្ងាយ និងជាយក្រុងត្រូវបានរងផលប៉ះពាល់។

គួរឲ្យបញ្ជាក់ដែរថា កូដកម្មនេះកើតចេញពីជម្លោះដែលកំពុងបន្តរវាងក្រុមសហជីពផ្លូវដែរ GDL និងក្រុមហ៊ុនផ្លូវដែក Deutsche Bahn ជុំវិញប្រាក់ឈ្នួល និងម៉ោងធ្វើការ។ បន្ថែមពីនេះ កម្មករផ្លូវដែកបានអំពាវនាវឱ្យមានការកាត់បន្ថយម៉ោងធ្វើការពី ៣៨ ទៅ ៣៥ ក្នុងមួយសប្តាហ៍ និងដំឡើងប្រាក់ឈ្នួលបន្ថែមចំនួន ៥៥៥ អឺរ៉ូក្នុងមួយខែ ពីលើប្រាក់ឈ្នូល ៣០០០ អឺរ៉ូ ដើម្បីទប់ទល់នឹងអតិផរណា។

យ៉ាងណាមិញ Deutsche Bahn បានធ្វើការកែតម្រូវជាច្រើននៅក្នុងការផ្តល់ជូនចុងក្រោយរបស់ខ្លួនដល់ GDL រួមទាំងការដំឡើងប្រាក់ឈ្នួលរហូតដល់ ១៣ ភាគរយ និងកាត់បន្ថយម៉ោងការងារត្រឹមមួយម៉ោងចាប់ពីឆ្នាំ ២០២៦ ប៉ុន្តែសហជីពបាននិយាយថាសំណើនេះមិនគ្រប់គ្រាន់នោះទេ។ ទន្ទឹមនឹងនេះដែរ Deutsche Bahn បានរិះគន់ការដើរចេញថ្មី។ ទន្ទឹមនឹងនេះ លោក Anja Broeker អ្នកនាំពាក្យក្រុមហ៊ុនបានហៅសកម្មភាពនេះថាជា កូដកម្មប្រឆាំងនឹងសេដ្ឋកិច្ចអាល្លឺម៉ង់ ដោយសារទំនិញដែលគ្រប់គ្រងដោយក្រុមហ៊ុនរួមមានការផ្គត់ផ្គង់សម្រាប់រោងចក្រថាមពល រោងចក្រចម្រាញ់ប្រេង និងសហគ្រាសឧស្សាហកម្មផ្សេងទៀតត្រូវបានរាំងស្ទះ។

មិនត្រឹមតែប៉ុណ្ណោះ រដ្ឋមន្ត្រីដឹកជញ្ជូនអាល្លឺម៉ង់ លោក Volker Wissing ក៏បានរិះគន់កូដកម្មនេះផងដែរ ដោយនិយាយថា ការពិភាក្សារវាងសហជីព និងក្រុមហ៊ុន Deutsche Bahn បានក្លាយទៅជាការបំផ្លិចបំផ្លាញកាន់តែខ្លាំងឡើង ហើយការបញ្ឈប់ការងារនឹងធ្វើឱ្យបញ្ហាកាន់តែធ្ងន់ធ្ងរឡើង ខណៈដែលខ្សែសង្វាក់ផ្គត់ផ្គង់ត្រូវបានរងការរំខានពីបញ្ហាដឹកជញ្ជូននៅសមុទ្រក្រហម។

យោងតាមក្រុមហ៊ុនផ្លូវដែក ​​Deutsche Bahn បានឲ្យដឹងថា ការធ្វើកូដកម្មជារៀងរាល់ថ្ងៃនឹងធ្វើឲ្យសេដ្ឋកិច្ចអាល្លឺម៉ង់ខាតបង់ច្រើន។ លើសពីនេះ អ្នកជំនាញខាងឧស្សាហកម្មបានព្រមានថា ការខាតបង់ជាក់ស្តែងអាចខ្ពស់ជាងការរំពឹងទុក ដោយប៉ាន់ប្រមាណថាការបញ្ឈប់ការងារអាចធ្វើឲ្យសេដ្ឋកិច្ចអាល្លឺំម៉ង់ចំណាយរហូតដល់ ១០០ លានអឺរ៉ូក្នុងមួយថ្ងៃ ដែលជាតួលេខអាចកើនឡើងដល់ ១ ពាន់លានអឺរ៉ូ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ធនាគារ ស្ថាបនា និងក្រុមហ៊ុន វីសា រៀបចំកម្មវិធីទស្សនាការប្រកួតបាល់ទាត់ពិភពលោក FIFA World Cup 2026™ Visa Sathapana Viewing Party​

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 10/07/2026

ធនាគារ ស្ថាបនា និងក្រុមហ៊ុន វីសា រៀបចំកម្មវិធីទស្សនាការប្រកួតបាល់ទាត់ពិភពលោក FIFA World Cup 2026™ Visa Sathapana Viewing Party​

អតីតពលករដែលមកពីថៃ អំពាវនាវពលករដទៃទៀតចូលរួមធ្វើតេស្ត RPL ដើម្បីទទួលស្គាល់ជំនាញជាផ្លូវការ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

អតីតពលករខ្មែរដែលបានត្រឡប់មកពីប្រទេសថៃ បានអំពាវនាវដល់អតីតពលករ​ដទៃទៀតមក​ចុះឈ្មោះធ្វើ​តេស្តទទួល​ស្គាល់​ជំនាញពីមុន(RPL) ដោយសារវាជាយន្តការដ៏សំខាន់ទទួលបានវិញ្ញាបនប័ត្របញ្ជាក់ពីចំណេះដឹង និងជំនាញ

SDF ចុះកិច្ចព្រមព្រៀងភាពជាដៃគូយុទ្ធសាស្ត្រជាមួយសមាគមឧស្សាហកម្មធំៗ ៤ ដើម្បីជំរុញការអភិវឌ្ឍជំនាញឱ្យត្រូវតម្រូវការឧស្សាហកម្ម

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

SDF ចុះកិច្ចព្រមព្រៀងភាពជាដៃគូយុទ្ធសាស្ត្រជាមួយសមាគមឧស្សាហកម្មធំៗ ៤ ដើម្បីជំរុញការអភិវឌ្ឍជំនាញឱ្យត្រូវតម្រូវការឧស្សាហកម្ម

កម្ពុជា បង្កើនការយកចិត្តទុកដាក់ និងបដិសណ្ឋារកិច្ចលើទេសចរណ៍មូស្លីម

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

ទេសចរណ៍មូស្លីម មិនមែនគ្រាន់តែជាទីផ្សារដ៏មានសក្តានុពលប៉ុណ្ណោះទេ ប៉ុន្តែជាឱកាសក្នុងការបង្ហាញថា កម្ពុជា ជាគោលដៅទេសចរណ៍ប្រកបដោយសុវត្ថិភាព ភាពកក់ក្តៅ ទំនុកចិត្ត

ឆមាស​ទី ​១​ ​ឆ្នាំ​ ​២០២៦​ ​ការ​ធ្វើ​ពាណិជ្ជកម្ម​រវាង​កម្ពុជា​ ​និង​ដៃគូ​អន្តរជាតិ​ ​សម្រេចបាន​ជាង​ ​៣៦​ ​ពាន់​លាន​ដុល្លារ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

​ការ​ដោះដូរ​ទំនិញ​រវាង​កម្ពុជា​ ​និង​ដៃគូ​ពាណិជ្ជកម្ម​អន្តរជាតិ​សំខាន់​ៗរបស់ខ្លួន សម្រេច​បាន​ទំហំទឹកប្រាក់​ប្រមាណ​  ​៣៦.៨៤​ ​ពាន់​លាន​ដុល្លារ​អាម៉េរិក​ ក្នុង​រយៈពេល​ ​៦​ ​ខែ ​ឆ្នាំ​ ​២០២៦​ ​នេះ​

ទីផ្សារ​ការិយាល័យ​ជួលនៅកម្ពុជា​ នៅតែពឹង​ផ្អែកលើវិនិយោគិន​បរទេស​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 10/07/2026

អគារិយាល័យជួល​នៅកម្ពុជា នៅតែបន្តពឹង​លើ​វិនិយោគិន ឬធុរជនបរទេស ខណៈវិនិយោគិន​និងសហគ្រិនក្នុងស្រុក​បន្តប្រើប្រាស់​ផ្ទះវីឡា ផ្ទះល្វែង​ធ្វើជាទីស្នាក់ការរបស់ខ្លួន

តម្លៃមាស និងប្រេងឆៅឡើងថ្លៃបន្តិច ខណៈការវាយប្រហារនៅតំបន់ឈូងសមុទ្រកំពុងឡើងកំដៅ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

នៅថ្ងៃសុក្រសប្ដាហ៍នេះ តម្លៃមាសឡើងថ្លៃ ០.២ ភាគរយ ឬ ៤ ១២៨ ដុល្លារក្នុងមួយអោននៅលើទីផ្សារអន្តរជាតិ ខណៈដែលនៅលើទីផ្សារកម្ពុជាមានតម្លៃ ៤៩៦ ដុល្លារក្នុងមួយជី និង ៤ ៩៦១ ដុល្លារក្នុងមួយតម្លឹង

កម្ពុជា-ឡាវ រួមគ្នាពន្លឿនកិច្ចអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ដើម្បីពង្រីកទំហំពាណិជ្ជកម្ម និងការវិនិយោគ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

កម្ពុជា - ឡាវ កំពុងឈានចូលដល់របត់ថ្មីមួយ ដែលផ្តោតលើការប្រែក្លាយទំនាក់ទំនងការទូតប្រពៃណីឱ្យទៅជាកាតាលីករសេដ្ឋកិច្ចពិតប្រាកដ

មេដឹកនាំ​ម៉ាឡេស៊ី​ និង​ថៃ​ ​ជួប​ពិភាក្សា​គ្នា​ដោះស្រាយ​បញ្ហា​ជល​ផល​ ក្រោយ​មាន​ភាព​រកាំ​រកូស​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

ក្រោយពី​មាន​ភាព​រកាំ​រកូស​លើ​ការ​នាំចេញ​ត្រី​ ​និង​បង្គា​ជិត​ពីរ​ខែ​ ​មេដឹកនាំ​ម៉ាឡេស៊ី ​និង​ថៃ​បាន​ជួប​ពិភាក្សា​គ្នា​ដោះស្រាយ​បញ្ចប់​បញ្ហា​នេះ​រួចរាល់​ ​ព្រមទាំង​ប្តេជ្ញា​ពង្រឹង​ពាណិជ្ជកម្ម​ទ្វេ​ភាគី​ឱ្យ​ដល់​គោលដៅ​ ​៣០​ ​ពាន់​លាន​ដុល្លារ​ត្រឹម​ឆ្នាំ​ ​២០២៧

រយៈពេល ៥ខែ ការ​ចំណាយរបស់រដ្ឋបាល​ថ្នាក់ជា​តិ តិចជាង​ចំណូល​ប្រមាណជិត ២០០លានដុល្លារ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

ក្នុងរយៈពេល ៥ខែ ដើមឆ្នាំ​២០២៦នេះ ការអនុវត្ត​ថវិកា​របស់រដ្ឋបាលថ្នាក់ជាតិ​ មាន​អតិរេក​សរុបប្រមាណ ៧៣៨​ពាន់​លានរៀល ​ឬប្រមាណជាង​ ១៨៤លានដុល្លារអាម៉េរិក