ស្ពានឆ្លងទន្លេ​ចំនួន៣ធំៗ ស្ថិតក្នុងគម្រោងសាងសង់​ ចំណាយទឹកប្រាក់សរុប ជិត៤០០លានដុល្លារ​

ភ្នំពេញ ៖ រដ្ឋាភិបាល​នៃព្រះរាជាណាចក្រកម្ពុជា​បានសាងសង់ស្ពាន​ឆ្លងទន្លេ​ជា​បន្តបន្ទាប់ដើម្បីជួយសម្រួលដល់​ការ​ធ្វើដំណើ​ររបស់​ប្រជាពលរដ្ឋ​ដោយក្នុងនោះដែរ ស្ពានឆ្លង​ទន្លេ​ធំៗ​ចំនួន​៣​ កំពុងស្ថិតនៅ​ក្នុង​ដំណាក់​កាល​សាង​សង់ និងគិតជា​តម្លៃ​សរុបមានទំហំប្រមាណ​ជិត​៤០០លានដុល្លា​រអាមេរិក​ ។​

គម្រោង​ស្ពាន​ឆ្លង​ទន្លេ​ទាំង៣​ដែល​កំពុងសាងសង់​នាពេល​បច្ចុប្បន្ននេះ រួមមានស្ពាន​ឆ្លងទន្លេ​ពី​ផ្លូវជាតិ​លេខ១ ​ទៅល្វាឯម​ ក្នុង​គម្រោង​ផ្លូវ​ល្បឿនលឿន​ភ្នំពេញ-​បាវិត ។ ស្ពានមួយនេះ​គ្រោងចំណាយទឹកប្រាក់សាងសង់​ប្រ​មា​ណ​ជា​ង​​​២០០​លានដុល្លារ​អាមេរិក​ដែលជា​ថវិការបស់​រដ្ឋ​ ដើម្បី​សម្រួលដល់​ពលរដ្ឋ​ក្នុងតំបន់ល្វា​ឯម ចេញចូលផ្លូវជាតិលេខ​១ ។ ដំបូង​ឡើយគម្រោងនេះ ត្រូវ​បាន​ក្រុមហ៊ុន​សាងសង់​ផ្លូវ​ល្បឿនលឿន​ជា​អ្នកសាងសង់​ ហើយនឹង​ត្រូវយក​លុ​យថ្លៃឆ្លងកាត់​​ពីប្រជាពលរដ្ឋ​ ប៉ុន្តែក្រោយមក​រាជរដ្ឋាភិបាលបានសម្រេច​ចេញលុយ​សាងសង់ទាំងស្រុងលើគម្រោងស្ពាននេះ ដោយ​ឱ្យ​ពលរដ្ឋ​ឆ្លង​កាត់មិនចាំបាច់អស់​លុយ ។

គម្រោង​ស្ពាន​ឆ្លង​ទន្លេ​មួយទៀត គឺស្ពាន​ឆ្លងទន្លេព្រែក​ប្រសព្វ​ក្នុង​ខេត្តក្រចេះ​ ជា​គម្រោង​មួយ​ដែលមានសារ​សំខាន់​សម្រាប់​ពលរដ្ឋ​ឆ្លងកាត់​ទន្លេ​ដោយលែង​ប្រើ​សាឡាង​សម្រាប់ឆ្លងកាត់​បន្តទៀតហើយ។ ​ស្ពាន​នេះ គ្រោងចំណាយថវិកា​ប្រមាណជាង​១១១លានដុល្លារអាមេរិក​ និងកំពុងស្ថិតនៅក្នុង​ដំណាក់​កាល​សាងសង់​ដូច​នឹង​ស្ពានឆ្លងទន្លេ​ភ្ជាប់ពីផ្លូវ​ជាតិលេខ​១ ទៅល្វាឯម​ដូចគ្នា​ដែរ ។​

ស្ពាន​ដែលមានសារ​សំខាន់មួយទៀត គឺ​ស្ពានឆ្លងទន្លេ​បាសាក់​ ព្រែក​ប្រា-ចាក់​អង្រែ​ក្រោម​ដែលទើបតែ​បើក​ការដ្ឋាន​សាងសង់​កាលពីពេលថ្មីៗ ក្រោមអធិបតីភាព សម្ដេច​មហា​បវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី​នៃ​​ព្រះរាណាចក្រកម្ពុជា ។ ស្ពាននេះដែរ​ត្រូវ​បាន​គ្រោង​ចំណាយ​ថវិកាប្រមាណ​៦០​លានដុល្លារអាមេរិក​ ហើ​យ​វាក៏​ជា​ស្ពានដ៏មានសារ​សំខាន់ក្នុងកា​រតភ្ជាប់​រវាង​តំបន់ព្រែក​ប្រា, ច្បារអំពៅ​​ទៅកាន់តំបន់​ចាក់អង្រែ​ក្រោម ​និង​​តំបន់ផ្លូវ​៦០​ម៉ែត្រ​ ។

សម្ដេច​មហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាណាចក្រ​កម្ពុជា​បានមានប្រសាសន៍​កាលពីពេល​ថ្មីៗនេះថា​ រាជរដ្ឋាភិបាល​មិនបញ្ឈប់កា​រសាងសង់ស្ពាន​ឆ្លងទន្លេ​ត្រឹមនេះទេ ពោលគឺរដ្ឋាភិបាលនឹង​បន្ត​សា​ង​ស​ង់​ស្ពាន​ជាច្រើនកន្លែងទៀត​ ដើម្បីសម្រួលដល់ការ​ធ្វើ​ដំណើររបស់ពលរដ្ឋ​ ជាពិសេស​គឺ​បង្រួម​ពេ​ល​វេ​លា​​ក្នុង​ការធ្វើដំណើរ​របស់​ប្រជាពលរដ្ឋ​ឱ្យកាន់តែខ្លី ចំណេញថវិកា និងអាចជួយជំរុញ​សេដ្ឋកិច្ចគ្រួសារ និងសង្គមជាតិ។​

គួរ​បញ្ជាក់ថា​ នៅពេលឆាប់ៗនេះដែរ ស្ពានឆ្លង​ទន្លេ​មួយទៀត ពីភ្នំពេញ ទៅក្រុង​អរិយ​ក្សត្រ​ ខេត្ត​កណ្ដាល ក៏​នឹង​ត្រូវ​បើក​ការដ្ឋាន​សាងសង់​ផងដែរ ខណៈគម្រោ​ងនេះ បានបញ្ចប់កា​រសិក្សា និងចុះហត្ថលេខា​ជាមួយ​ប្រទេស​ជាដៃគូ​រួចហើយដែរ​គឺប្រទេស​កូរ៉េខាង​ត្បូង ហើយវាក៏ជាស្ពាន​មួយ​មានសារ​សំខាន់​ខ្លាំង​ណាស់ក្នុង​ត​ភ្ជាប់ពលរដ្ឋ​ក្រុ​ងអរិយក្សត្រ និងរាជធានីភ្នំពេញ​ស្រប​នឹង​បច្ចុប្បន្ន​ ពលរដ្ឋ​នៃតំបន់ទាំង​ពីរ​​ប្រើ​មធ្យោ​បាយ​​ដោយ​ឆ្លង​សាឡាង​ទៅវិញទៅមក​ ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អតីតពលករដែលមកពីថៃ អំពាវនាវពលករដទៃទៀតចូលរួមធ្វើតេស្ត RPL ដើម្បីទទួលស្គាល់ជំនាញជាផ្លូវការ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

អតីតពលករខ្មែរដែលបានត្រឡប់មកពីប្រទេសថៃ បានអំពាវនាវដល់អតីតពលករ​ដទៃទៀតមក​ចុះឈ្មោះធ្វើ​តេស្តទទួល​ស្គាល់​ជំនាញពីមុន(RPL) ដោយសារវាជាយន្តការដ៏សំខាន់ទទួលបានវិញ្ញាបនប័ត្របញ្ជាក់ពីចំណេះដឹង និងជំនាញ

SDF ចុះកិច្ចព្រមព្រៀងភាពជាដៃគូយុទ្ធសាស្ត្រជាមួយសមាគមឧស្សាហកម្មធំៗ ៤ ដើម្បីជំរុញការអភិវឌ្ឍជំនាញឱ្យត្រូវតម្រូវការឧស្សាហកម្ម

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

SDF ចុះកិច្ចព្រមព្រៀងភាពជាដៃគូយុទ្ធសាស្ត្រជាមួយសមាគមឧស្សាហកម្មធំៗ ៤ ដើម្បីជំរុញការអភិវឌ្ឍជំនាញឱ្យត្រូវតម្រូវការឧស្សាហកម្ម

កម្ពុជា បង្កើនការយកចិត្តទុកដាក់ និងបដិសណ្ឋារកិច្ចលើទេសចរណ៍មូស្លីម

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

ទេសចរណ៍មូស្លីម មិនមែនគ្រាន់តែជាទីផ្សារដ៏មានសក្តានុពលប៉ុណ្ណោះទេ ប៉ុន្តែជាឱកាសក្នុងការបង្ហាញថា កម្ពុជា ជាគោលដៅទេសចរណ៍ប្រកបដោយសុវត្ថិភាព ភាពកក់ក្តៅ ទំនុកចិត្ត

ឆមាស​ទី ​១​ ​ឆ្នាំ​ ​២០២៦​ ​ការ​ធ្វើ​ពាណិជ្ជកម្ម​រវាង​កម្ពុជា​ ​និង​ដៃគូ​អន្តរជាតិ​ ​សម្រេចបាន​ជាង​ ​៣៦​ ​ពាន់​លាន​ដុល្លារ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

​ការ​ដោះដូរ​ទំនិញ​រវាង​កម្ពុជា​ ​និង​ដៃគូ​ពាណិជ្ជកម្ម​អន្តរជាតិ​សំខាន់​ៗរបស់ខ្លួន សម្រេច​បាន​ទំហំទឹកប្រាក់​ប្រមាណ​  ​៣៦.៨៤​ ​ពាន់​លាន​ដុល្លារ​អាម៉េរិក​ ក្នុង​រយៈពេល​ ​៦​ ​ខែ ​ឆ្នាំ​ ​២០២៦​ ​នេះ​

តម្លៃមាស និងប្រេងឆៅឡើងថ្លៃបន្តិច ខណៈការវាយប្រហារនៅតំបន់ឈូងសមុទ្រកំពុងឡើងកំដៅ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

នៅថ្ងៃសុក្រសប្ដាហ៍នេះ តម្លៃមាសឡើងថ្លៃ ០.២ ភាគរយ ឬ ៤ ១២៨ ដុល្លារក្នុងមួយអោននៅលើទីផ្សារអន្តរជាតិ ខណៈដែលនៅលើទីផ្សារកម្ពុជាមានតម្លៃ ៤៩៦ ដុល្លារក្នុងមួយជី និង ៤ ៩៦១ ដុល្លារក្នុងមួយតម្លឹង

កម្ពុជា-ឡាវ រួមគ្នាពន្លឿនកិច្ចអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ដើម្បីពង្រីកទំហំពាណិជ្ជកម្ម និងការវិនិយោគ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

កម្ពុជា - ឡាវ កំពុងឈានចូលដល់របត់ថ្មីមួយ ដែលផ្តោតលើការប្រែក្លាយទំនាក់ទំនងការទូតប្រពៃណីឱ្យទៅជាកាតាលីករសេដ្ឋកិច្ចពិតប្រាកដ

មេដឹកនាំ​ម៉ាឡេស៊ី​ និង​ថៃ​ ​ជួប​ពិភាក្សា​គ្នា​ដោះស្រាយ​បញ្ហា​ជល​ផល​ ក្រោយ​មាន​ភាព​រកាំ​រកូស​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

ក្រោយពី​មាន​ភាព​រកាំ​រកូស​លើ​ការ​នាំចេញ​ត្រី​ ​និង​បង្គា​ជិត​ពីរ​ខែ​ ​មេដឹកនាំ​ម៉ាឡេស៊ី ​និង​ថៃ​បាន​ជួប​ពិភាក្សា​គ្នា​ដោះស្រាយ​បញ្ចប់​បញ្ហា​នេះ​រួចរាល់​ ​ព្រមទាំង​ប្តេជ្ញា​ពង្រឹង​ពាណិជ្ជកម្ម​ទ្វេ​ភាគី​ឱ្យ​ដល់​គោលដៅ​ ​៣០​ ​ពាន់​លាន​ដុល្លារ​ត្រឹម​ឆ្នាំ​ ​២០២៧

រយៈពេល ៥ខែ ការ​ចំណាយរបស់រដ្ឋបាល​ថ្នាក់ជា​តិ តិចជាង​ចំណូល​ប្រមាណជិត ២០០លានដុល្លារ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

ក្នុងរយៈពេល ៥ខែ ដើមឆ្នាំ​២០២៦នេះ ការអនុវត្ត​ថវិកា​របស់រដ្ឋបាលថ្នាក់ជាតិ​ មាន​អតិរេក​សរុបប្រមាណ ៧៣៨​ពាន់​លានរៀល ​ឬប្រមាណជាង​ ១៨៤លានដុល្លារអាម៉េរិក

ធនាគារ​ពិភពលោក​បន្ត​ជួយ​កម្ពុជា​ឱ្យ​សម្រេចបាន​គោលដៅ​ផ្គត់ផ្គង់​ទឹក​ស្អាត​ដល់​ពលរដ្ឋ​គ្រប់​គ្នា​ត្រឹម​ឆ្នាំ ​២០៣០​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

​ឯកឧត្តម​ ហែម​ វណ្ណឌី ​រដ្ឋមន្ត្រី​ក្រសួង​ឧស្សាហកម្ម​ វិទ្យាសាស្ត្រ​ បច្ចេកវិទ្យា​ ​និង​ន​វានុវត្តន៍​ និង​លោក​ ​Guangzhe​ ​Chen​ ​អនុ​ប្រធាន​ទទួលបន្ទុក​ផ្នែក​ ​Planet​ ​នៃ​ធនាគារ​ពិភពលោក​ ​(​World​ ​Bank​) ​បាន​ពិភាក្សា​គ្នា​កាលពី​ថ្ងៃទី​០៨​ ​ខែកក្កដា ​ឆ្នាំ​២០២៦​ ​អំពី​វឌ្ឍនភាព​នៃ​កំណែទម្រង់​វិស័យ​ទឹក​ស្អាត ​ការ​ពង្រឹង​អភិបាលកិច្ច​ ​និង​ការ​ពន្លឿន​ការ​អនុវត្ត​គម្រោង​នានា

ក្រុមហ៊ុន សហគ្រាសបារាំងប្រមាណ ២០០ ឈរជើងយ៉ាងរឹងមាំនៅកម្ពុជា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

ក្រុមហ៊ុន សហគ្រាសបារាំងប្រមាណ ២០០ ក្រុមហ៊ុន បាននិងកំពុងឈរជើងយ៉ាងរឹងមាំនៅកម្ពុជា ខណៈវត្តមានរបស់ឯកឧត្តម នីកូឡា ហ្វ័ររីស្យេ (Nicolas Forissier) អំឡុងពេលទស្សនកិច្ចនៅកម្ពុជា រយៈពេល ២ ថ្ងៃ ត្រូវបានរំពឹងថានឹងពង្រឹងទំនាក់ទំនងសេដ្ឋកិច្ចរវាងបារាំង និងកម្ពុជា បន្ថែម