អាជីវកម្មសង្គម ៖ លើកកម្ពស់ទីផ្សារកសិផលក្នុងស្រុក និងធ្វើការជាមួយកសិករជាង ១ពាន់គ្រួសារ

ភ្នំពេញ ៖ បច្ចុប្បន្ននេះ អាជីវកម្មដែលផ្ដល់ផលប្រយោជន៍ចូលទៅក្នុងសង្គម គឺតែងទទួលបានការលើកទឹកចិត្តពីរាជរដ្ឋាភិបាល និងពីអ្នកពាក់ព័ន្ធផ្សេងទៀត។ ការធ្វើអាជីវកម្មរបៀបនេះគឺជាគំរូអាជីវកម្មថ្មីមួយដែលត្រូវបានប្រើប្រាស់យ៉ាងទូលំទូលាយ សំដៅជំរុញសេដ្ឋកិច្ចឱ្យកាន់តែរីកចម្រើន។

ជាក់ស្ដែង ថ្មីៗនេះ កម្មវិធីនៃគម្រោងពន្លឿនការប្រើប្រាស់ឌីជីថល់ដល់សហគ្រាសធុនមីក្រូ តូច និងមធ្យម សម្រាប់សេដ្ឋកិច្ចឌីជីថល និងយុទ្ធនាការធុរកិច្ចបរិយាបន្ន ត្រូវបានប្រារព្វឡើងក្រោមកា​រ​ចូលរួម​ពីសំណាក់សហគ្រិនវ័យក្មេង និងម្ចាស់អាជីវកម្មសរុបជិត៣០០នាក់ក្រោមអធិបតីភាព​របស់ឯកឧត្តម បណ្ឌិត ហេង សុខគង់ រដ្ឋលេខាធិការក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ព្រមទាំងវាគ្មិនជំនាញផ្នែកធុរកិច្ចជាច្រើននាក់ទៀត។ 

ក្នុងឱកាសចូលរួមជាវាគ្មិនកិត្តិយសក្នុងកម្មវិធីខាងលើ លោកស្រី ចៅ លន់មូលីកា អគ្គនាយិការក្រុម​ហ៊ុន Cambodian Standard Development and Supply (CSDS) បានឱ្យដឹងថា កន្លងមក អាជីវកម្ម​របស់លោកស្រីបានរួមចំណែកជួយដល់សង្គមក្នុងរូបភាពជាច្រើន។

បង្កើតឡើងតាំងតែពីឆ្នាំ ២០០៩ អាជីវកម្មរបស់អ្នកស្រីបានជួយរកទីផ្សារជូនកសិករ តាមរយៈការចុះកិច្ចសន្យារកសិកម្ម និងជួយពង្រឹងចំណេះដឹងសាធារណៈជនអំពីសុវត្ថិភាពចំណីអាហារផងដែរ។

បើតាមលោកស្រី ចៅ លន់មូលីកា អាជីវកម្មរបស់លោកស្រី គឺជាអាជីវកម្មបរិយាបន្ន ដោយបាន​គោរព​តាម​គោល​ការណ៍តម្រូវគឺត្រូវមានចំណូលយ៉ាងហោចណាស់៤០% ដើម្បីធានាថាអាជីវកម្ម មាននិរន្តរភាពជាង ៤០% នៃអាជីវកម្មបានរួមចំណែកជួយដល់ប្រជាជនដែលមានចំណូលទាប និងជាង ១០% ទៀតជាអាជីវកម្មប្រកបទៅដោយភាពច្នៃប្រតិដ្ឋ។

នាយិការក្រុមហ៊ុនរូបនេះបានបន្តឱ្យដឹងទៀតថា៖

«រយៈពេល១៥ឆ្នាំមកនេះ យើងនៅតែផ្សារភ្ជាប់ជា មួយចក្ខុវិស័យដែលចង់ជំរុញឱ្យកសិករដាំដុះនូវដំណាំសុវត្ថិភាព ហើយអាចមានលទ្ធភាពផ្គត់ផ្គង់ទី ផ្សារក្នុងស្រុកបាន។»

យ៉ាងណាមិញ អាជីវកម្មរបស់លោកស្រីបានជាប់ជ័យលាភីជាអាជីវកម្មបរិយាបន្នកាលពីឆ្នាំ២០២២ កន្លងទៅ ដោយបានបំពេញតាមលក្ខខណ្ឌជាអាជីវកម្មដែលមានស្តង់ដារ។

សម្រាប់លោកស្រី ការក្លាយខ្លួនជាអាជីវកម្មបរិយាបន្ននេះជាជំហានដ៏សំខាន់មួយក្នុងការបន្តពង្រីក ខ្លួន ជាពិសេសបន្តជួយដល់ប្រជាកសិករក្នុងស្រុកបានកាន់តែច្រើនថែមទៀត។ ដើម្បីសម្រេចបាននូវចក្ខុវិស័យនេះ បច្ចុប្បន្នក្រុមហ៊ុនរបស់លោកស្រីបានធ្វើការជាមួយកសិករ ប្រមាណជា ១៣០០នាក់ និងបានចុះកុងត្រាជាមួយ ៣២សហគ្រាស។ លើសពីនោះទៅទៀត លោកស្រីបាននិងកំពុងអប់រំ ក៏ដូចជាបណ្ដុះបណ្ដាលកសិករឱ្យក្លាយទៅជាអ្នកដាំដុះដំណាំ សុវត្ថិភាព និងព្យាយាមផ្សព្វផ្សាយពីសុវត្ថិភាពចំណីអាហារទៅកាន់អ្នកបរិភោគ។

អ្វីដែលលោកស្រីកំពុងធ្វើបច្ចុប្បន្ននេះផងដែរ គឺជាការត្រៀមខ្លួនមួយ ដើម្បីនាំយកកសិផលសុវត្ថិ ភាពរបស់កម្ពុជា ចេញទៅកាន់ទីផ្សារអន្តរជាតិថែមទៀត។

គួរបញ្ជាក់ថា អាជីវកម្មបរិយាប័ន្ន (Inclusive Business IB) គឺជាអាជីវកម្មឈរលើគោលការណ៍​ធុរកិច្ច ដែលផ្តល់ភាពច្នៃប្រឌិត និងដំណោះស្រាយជាប្រព័ន្ធ ដើម្បីឆ្លើយតបទៅនឹងបញ្ហាប្រឈម​ចាំបាច់របស់ប្រជាជនក្រីក្រ និងប្រជាជនដែលមានចំណូលទាប។

អាជីវកម្មបរិយាប័ន្នជាប្រភេទអាជីវកម្ម ដែលផ្តល់ប្រយោជន៍ដល់ប្រជាជនក្រីក្រ និងម្ចាស់អាជីវកម្ម ក៏ដូចជាគុណតម្លៃនៃការអភិវឌ្ឍចំពោះរដ្ឋាភិបាល និងសង្គម (ឈ្នះ-ឈ្នះ-ឈ្នះ)។ នេះបើយោងតាម ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍៕


ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

សម្ដេចធិបតី ហ៊ុន ម៉ាណែត ៖ កម្ពុជា ត្រៀមខ្លួនរួចជាស្រេចក្នុងការជួយជំរុញសេដ្ឋកិច្ចអាស៊ានឱ្យឡើងដល់លំដាប់ទី៤ លើពិភពលោក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 06/03/2026

កម្ពុជាបានរៀបចំខ្លួនរួចជាស្រេចក្នុងនាមជាដៃគូយុទ្ធសាស្ត្រក្នុងចំណោមបណ្តាប្រទេសជាសមាជិកអាស៊ាន។ កម្ពុជា ក៏បានផ្ដល់អត្ថប្រយោជន៍ជាយុទ្ធសាស្ត្រសម្រាប់វិនិយោគិន ដែលមានកំណើន៥,២% ក្នុងឆ្នាំ២០២៥ ជាមួយនឹងការព្យាករណ៍ថា នឹងបន្តសម្រេចបានអត្រាកំណើនរឹងមាំក្នុងរយៈពេលមធ្យម

ទីតាំងផលិតប្រេង និងឧស្ម័នមួយចំនួននៅមជ្ឈិមបូព៌ា ត្រូវរងការបំផ្លិចបំផ្លាញដោយសារសង្គ្រាម

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 06/03/2026

ចាប់តាំងពីមានការវាយប្រហារគ្នាដោយអាម៉េរិក និងអ៊ីស្រាអែលទៅលើអ៊ីរ៉ង់មក ហេដ្ឋារចនាសម្ព័ន្ធផលិតថាមពលត្រូវរងការបំផ្លិចបំផ្លាញខ្លាំង និង ចរាចរណ៍នៅច្រកសមុទ្រ Hormuz ត្រូវបានផ្អាក

ចាប់ពីឆ្នាំ២០២៧តទៅ កម្ពុជា​នឹ​ងលែង​មានសកម្មភាពទិញដីអត់​ប្លង់ និង​លែង​មាន​វិវាទដីធ្លីទៀតហើយ​

Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ

• 06/03/2026

ចាប់ពីឆ្នាំ២០២៧តទៅ ការទិញដីគ្មានប្លង់ ឬក៏​ទំនាស់ដីធ្លីនៅកម្ពុជា​នឹង​លែង​មានតទៅទៀត ខណៈក្រសួងដែនដី​នឹងបញ្ចប់​ការ​ចុះបញ្ជីទាំងស្រុង​នៅពេលឆាប់ៗនេះ

អ្នកជំនាញមើលឃើញថា ទំនាក់ទំនងទេ្វភាគីកម្ពុជា-អាម៉េរិក លើវិស័យពាណិជ្ជកម្ម កំពុងរីកចម្រើនគួរឱ្យកត់សម្គាល់

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 06/03/2026

អ្នកជំនាញមើលឃើញថាទំនាក់ទំនងទេ្វភាគីកម្ពុជា-សហរដ្ឋអាម៉េរិកលើវិស័យពាណិជ្ជកម្ម ធុរកិច្ចកំពុងរីកចម្រើនគួរឱ្យកត់សម្គាល់

NBC និង EU-ABC លើកកម្ពស់ទំនាក់ទំនងផ្នែកធុរកិច្ច និងវិនិយោគក្នុងវិស័យធនាគារ និងហិរញ្ញវត្ថុ

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 06/03/2026

ធនាគារជាតិនៃកម្ពុជា (NBC) និងគណៈប្រតិភូក្រុមប្រឹក្សាធុរកិច្ចសហភាព អឺរ៉ុប-អាស៊ាន (EU-ABC) បានបើកកិច្ចពិភាក្សា ដើម្បីស្វែងរកកិច្ចសហការថ្មីៗ

រាជរដ្ឋាភិបាលនឹង​បន្ថែមការ​ឧបត្ថម្ភ​ធន​លើ​ប្រេង​ឥន្ធនៈក្នុង​ករណីឡើងថ្លៃ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 06/03/2026

រដ្ឋ​នឹង​ឧបត្ថម្ភធន​បន្ថែម​ក្នុងករណីតម្លៃប្រេង​សាំង​ហក់ឡើងពី​៩០ដុល្លារ/បារ៉ែល និង​ម៉ាស៊ូត​ឡើងលើសពី១០០ដុល្លារអាមេរិកក្នុងមួយបារ៉េល​

ចិន កំណត់គោលដៅកំណើនសេដ្ឋកិច្ចចន្លោះពី ៤,៥% ទៅ ៥% សម្រាប់ឆ្នាំ២០២៦

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 05/03/2026

ចិន បានកំណត់ទិសដៅកំណើនសេដ្ឋកិច្ចរបស់ខ្លួននៅក្នុងឆ្នាំ២០២៦នេះចាប់ពី ៤,៥% ទៅ ៥% ដែលជាការទម្លាក់ចំណាត់ថ្នាក់ និងបន្ទាបផែនការលើកដំបូងចាប់តាំងពីឆ្នាំ២០២៣រហូតមក

កម្ពុជាបន្តជំរុញការកៀរគរធនធានសម្រាប់គម្រោងដឹកជញ្ជូនជាង ១៧០ តម្លៃជាង ៣៦ ពាន់លានដុល្លារ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 05/03/2026

រាជរដ្ឋាភិបាល បាន និងកំពុងបន្តកៀរគរធនធានសម្រាប់អនុវត្តផែនការមេគ្រប់ជ្រុងជ្រោយស្ដីពីប្រព័ន្ធដឹកជញ្ជូនអន្តរមធ្យោបាយ និងភស្ដុភារកម្មកម្ពុជា ២០២៣-២០៣៣ ដែលត្រូវការថវិកាប្រមាណ ៣៦,៦ ពាន់លានដុល្លារ។

កម្ពុជា កំពុងបោះជំហ៊ានឆ្ពោះទៅអភិវឌ្ឍន៍វិស័យកម្មន្តសាលកម្រិតខ្ពស់

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 05/03/2026

កម្ពុជា បាន និងកំពុងបោះជំហានឆ្ពោះទៅមុខ ឈានទៅរកកាអភិវឌ្ឍវិស័យកម្មន្តសាលកម្រិតខ្ពស់ តាមរយៈបង្កើតរោងចក្រផលិតគ្រឿងអេឡិចត្រូនិក និងគ្រឿងបន្លាស់រថយន្តជាដើម

ក្រសួងរៀបចំដែនដី សហការជាមួយក្រសួងអភិវឌ្ឍន៍ជនបទ ប្រែក្លាយភូមិឋានពលរដ្ឋទៅជាបុរីជនបទ និងកសាងខឿនសេដ្ឋកិច្ចជាតិ

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 05/03/2026

ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានសហការជាមួយក្រសួងអភិវឌ្ឍន៍ជនបទ ដើម្បីប្រែក្លាយភូមិឋានពលរដ្ឋឱ្យទៅជាបុរីជនបទ និងកសាងខឿនសេដ្ឋកិច្ចជាតិឱ្យកាន់តែប្រសើរ

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី