ខេត្តស្វាយរៀង កំពង់ស្ពឺ និងកំពង់ធំ ប្រើប្រាស់ឥណទានជាមធ្យមច្រើនជាងគេ

ភ្នំពេញ ៖ របាយការណ៍ក្រុមហ៊ុន ក្រេឌីត ប្យួរ៉ូ ខេមបូឌា (CBC) បានឱ្យដឹងថា នៅក្នុងឆ្នាំ២០២៣ ខេត្ត រាជធានីចំនួន ៣ ដែលប្រើប្រាស់ឥណទានជាមធ្យមច្រើនជាងគេធៀបនឹងចំនួនប្រជាជនដែលមានវ័យចាប់ពី១៨ឆ្នាំឡើងទៅ រួមមាន ខេត្តស្វាយរៀង ខេត្តកំពង់ស្ពឺ និងខេត្តកំពង់ធំ ខណៈខេត្ត រាជធានីចំនួន៣ ដែលមានសមតុល្យឥណទានច្រើនជាងគេ គឺរាជធានីភ្នំពេញ ខេត្តកណ្តាល និងខេត្តសៀមរាប។

CBC បានឱ្យដឹងថា របាយការណ៍ស្ថានភាពឥណទាននៅកម្ពុជាឆ្នាំ២០២៣ កត់ត្រាទិន្នន័យរបស់រូបវន្តបុគ្គល និងគ្រឹះស្ថាន ឬ សហគ្រាស ដែលបានមកពីគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុដែលជាសមាជិករបស់ CBC ទាំងអស់ចំនួន ១៩៤ ស្ថាប័ន នៅក្នុងឆ្នាំ២០២៣។ របាយការណ៍នេះផ្ដោតលើ សមតុល្យឥណទាន ទំហំទីផ្សារឥណទាន គុណភាពឥណទាន និងទិដ្ឋភាពនៃចំនួនស្ថាប័នធនាគារ និងហិរញ្ញវត្ថុ ដែលអតិថិជនមានកម្ចី តាមបណ្តាខេត្តសំខាន់ៗ។

សមតុល្យឥណទាននៅក្នុងឆ្នាំ២០២៣នេះ មានចំនួនសរុប ២៣២,៣៩៣,៣៩៤ លានរៀល ដែលមានប្រជាជន ប្រើប្រាស់ចំនួន ៤.៩៨លាននាក់ នៅក្នុង២៥ រាជធានី ខេត្ត។ ក្នុងនោះរាជធានី ខេត្តចំនួន ៣ គឺរាជធានីភ្នំពេញ ខេត្តកណ្តាល និងខេត្តសៀមរាប បានផ្តល់ឥណទានជិត ៦០% នៃសមតុល្យឥណទានសរុប។

រាជធានីភ្នំពេញមានបរិមាណឥណទាន ច្រើនជាងគេចំនួន ១១៤,៤៩៦,២១៤ លានរៀល ស្មើនឹង ៥០% នៃសមតុល្យឥណទានទូទាំងប្រទេស និងមានអ្នកខ្ចីប្រាក់សរុបចំនួន ៦៧.៧ម៉ឺននាក់។ បន្ទាប់មក គឺខេត្តកណ្ដាល មានបរិមាណឥណទានចំនួន ១៣,១៦៣,៥៩៣ លានរៀល ស្មើនឹង ៧,៨% នៃសមតុល្យឥណទានទូទាំងប្រទេស និងមានអ្នកខ្ចីប្រាក់សរុបចំនួន ៣៨.៤ ម៉ឺននាក់។ ខេត្តសៀមរាប គឺជាខេត្តបន្ទាប់ដែលមានបរិមាណឥណទានខ្ពស់លំដាប់ទី៣ គឺប្រមាណ ១០,៦៦៧,៨១២ លានរៀល ស្មើនឹង ៤.៦% នៃសមតុល្យឥណទានទូទាំងប្រទេស និងមានអ្នកខ្ចីប្រាក់សរុបចំនួន ៣២.៥ ម៉ឺននាក់។ ខេត្តដែលមានបរិមាណឥណទានទាបជាងគេចំនួន៣ មានដូចជា ខេត្តមណ្ឌលគិរី ខេត្តប៉ៃលិន និង ខេត្តកែប។

សម្រាប់ការប៉ាន់ស្មានអំពីទំហំទីផ្សារវិញ គិតត្រឹមចុងឆ្នាំ២០២៣ អត្រានៃការប្រើប្រាស់ឥណទានលក្ខណៈ បុគ្គល ជាមធ្យមនៅក្នុងខេត្តនីមួយៗមានប្រមាណ៤៩% ធៀបនឹងចំនួនប្រជាជនសរុប ដែលមានអាយុចាប់ពី១៨ឆ្នាំ ឡើងទៅ។ ខេត្ត រាជធានីចំនួន ៣ ដែលមានអត្រារៀងគ្នានៃការប្រើប្រាស់ឥណទានជាមធ្យមច្រើនជាងគេធៀបនឹងចំនួនប្រជាជនដែលមានវ័យចាប់ពី១៨ឆ្នាំឡើងទៅគឺ ខេត្តស្វាយរៀង ខេត្តកំពង់ស្ពឺ និងខេត្តកំពង់ធំ ដែលមានអត្រា ៦២.៧%, ៦២.១% និង ៦១.១%។ ដោយឡែកខេត្តចំនួន៣ ដែលនៅមានអត្រាប្រើប្រាស់ឥណទាននៅទាបនៅឡើយ ដែលមានដូចជា ខេត្តព្រៃវែង (៤០%) ខេត្តត្បូងឃ្មុំ (៣៩%) និងខេត្តបាត់ដំបង (៣៧%)។

បើមើលទៅលើគុណភាពឥណទានវិញ ជារួមអត្រានៃការសងត្រឡប់យឺតលើសពី៩០ថ្ងៃ មានចំនួន៤.៦% ត្រឹមចុងឆ្នាំ២០២៣។ ខេត្តដែលមានអត្រានៃការសងត្រឡប់យឺតលើសពី៩០ថ្ងៃ ទាបជាងគេមាន ខេត្តស្វាយរៀង (២.៧%) ខេត្តតាកែវ (៣.១%) ខេត្តព្រៃវែង (៣.២%) ខេត្តកែប (៣.២%) និងខេត្តស្ទឹងត្រែង (៣.៣%)។ បើយើងមើល ទៅលើខេត្ត និងរាជធានីដែលមានការប្រើប្រាស់កម្ចីច្រើនជាងគេ (៦០%) ខាងលើ យើងឃើញថាមានអត្រានៃអ្នកសង ត្រឡប់យឺតលើសពី៩០ថ្ងៃ ជាមធ្យម ៥.២% មានដូចជា រាជធានីភ្នំពេញ (៥.២%) កណ្ដាល (៥.០%) និងសៀមរាប(៧.៨%)។

ជារួមមានអតិថិជនប្រហែល ៧៦% នៃអតិថិជនទូទាំងប្រទេសខ្ចីប្រាក់តែពី ១ ស្ថាប័នប៉ុណ្ណោះ និងប្រហែល ២០% នៃអតិថិជនទូទាំងប្រទេស ខ្ចីប្រាក់ពី២ស្ថាប័ន ហើយ ៤% នៃអតិថិជនទូទាំងប្រទេស ខ្ចីប្រាក់ពី៣ស្ថាប័ន។ ខេត្តស្វាយរៀង និងខេត្តព្រះសីហនុ នៅតែមានអត្រាអ្នកខ្ចីប្រាក់តែពី១ស្ថាប័ន ខ្ពស់ជាងគេលើសពី ៨០% ដែលជាអត្រាមួយល្អ។ ចំណែក ឯខេត្តឧត្តរមានជ័យ ខេត្តព្រះវិហារ និងខេត្តប៉ៃលិន មានអត្រាអ្នកខ្ចីប្រាក់តែពី១ស្ថាប័ន ទាបក្រោម ៧០% មានន័យ ថាអតិថិជនខ្ចីចាប់ពី២ស្ថាប័នទៅ មានចំនួនប្រហែល៣០% នៅខេត្តទាំងបី។

សរុបចំពោះទិដ្ឋភាពទូទាំងប្រទេស ចំនួនប្រជាជនដែលប្រើប្រាស់ឥណទានសរុបមានចំនួន ៤.៩៨លាននាក់ នៅក្នុង២៥ រាជធានី ខេត្ត ជាមួយនឹងកម្ចីសរុបចំនួន ២៣២,៣៩៣,៣៩៤ លានរៀល ចំណែកឯទំហំទីផ្សារឥណទាន ទូទាំងប្រទេសវិញ គឺមានអត្រាអ្នកប្រើប្រាស់ចំនួន ៤៩% បើធៀបនឹងប្រជាជនសរុប (១៨ឆ្នាំឡើង)។ ចំណែកឯ គុណភាព ឥណទានវិញគឺមានអត្រាយឺតយ៉ាវក្នុងការសងត្រឡប់លើសពី៩០ថ្ងៃ មានអត្រា ៤.៦% និងអតិថិជនភាគច្រើន (៧៦%) ខ្ចីប្រាក់តែពី១ស្ថាប័ន៕


មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អគារតាំងបង្ហាញរថយន្ត​ទំនើបៗស្ទើរ​តែគ្រប់ម៉ាកយីហោ​ កំពុង​រីកដុះដាល​តាម​បណ្ដាយផ្លូវ​៦០ម៉ែត្រ​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 19/05/2026

អគារ​តាំង​បង្ហាញរថយន្តស្ទើរ​តែគ្រប់ម៉ាកយីហោ​ បាន ​និងកំពុង​លេច​វត្តមាន​នៅតាមបណ្ដោយផ្លូវ​៦០ម៉ែត្រ ដែលធ្វើឱ្យមហាវិថីមួយនេះកាន់តែមានសក្ដានុពលក្នុងការទាក់ទាញការ​វិនិយោគថ្មីៗជា​បន្តបន្ទាប់

តម្រូវការប្រើប្រាស់ធ្យូងអនាម័យកំពុងបន្តកើនឡើង ខណៈដែលតម្លៃឧស្ម័នហ្គាសឡើងថ្លៃ

ជំនួញ, ព្រឹត្តិការណ៍

• 19/05/2026

តម្រូវការនៃការប្រើប្រាស់ធ្យូងអនាម័យនៅតាមជនបទក៏ដូចជានៅតាមទីប្រជុំជនក្នុងប្រទេសកម្ពុជា មានការកើនឡើងខ្ពស់ ស្របពេលដែលតម្លៃឧស្ម័នហ្គាស(LPG) ឡើងថ្លៃខ្ពស់

ឥទ្ធិពលរបស់ចិននឹងកាន់តែមានអំណាចលើសេដ្ឋកិច្ចរបស់រុស្ស៊ី ពីដៃគូស្មើមុខមាត់មកជាអ្នកត្រួតត្រា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/05/2026

មុនពេលមានសង្គ្រាមជាមួយនឹងអ៊ុយក្រែន រុស្ស៊ី និងចិនជារឿយៗអបអរសាទរភាពជាដៃគូគ្មានដែនកំណត់ ប៉ុន្តែជាក់ស្តែង ទំនាក់ទំនងនេះកំពុងប្រែទៅជាការចំណេញតែម្ខាងកាន់តែខ្លាំងឡើងៗ

ក្រុមហ៊ុន Smart Axiata និង Canadia Group ចាប់ដៃសហការជំរុញបរិវត្តកម្មឌីជីថលសម្រាប់អតិថិជន សហគ្រាស និងធុរកិច្ចនៅកម្ពុជា

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 19/05/2026

ក្រុមហ៊ុន Smart Axiata បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MoU) ជាមួយក្រុមហ៊ុន Canadia Group រួមមានក្រុមហ៊ុនវិនិយោគទុនអាណិកជនកម្ពុជា (OCIC) និងក្រុមហ៊ុន កាណាឌីយ៉ា អ៊ីនវេសមិន ហូលឌីង ភីអិលស៊ី (CIH)

វៀតណាម អាចជាអ្នកឈ្នះមុនគេក្នុងសង្គ្រាមបច្ចេកវិទ្យារវាងអាម៉េរិក និងចិន

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 19/05/2026

ប្រទេសវៀតណាម កំពុងក្លាយជាតួអង្គទទួលបានផលប្រយោជន៍ដ៏ធំធេង និងគួរឱ្យភ្ញាក់ផ្អើលបំផុតពីសង្គ្រាមបន្ទះឈីបសកល (Chip War)

កម្ពុជា មានសមត្ថភាពផលិត និងផ្គត់ផ្គង់ទីផ្សារក្នុងស្រុកផ្នែកឧស្សាហកម្មកែច្នៃធន់ស្រាល​ ខណៈផលិតផលផ្នែកឧស្សាហកម្មកម្រិតខ្ពស់នៅទន់ខ្សោយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/05/2026

កម្ពុជា មានសមត្ថភាពផលិត និងផ្គត់ផ្គង់តម្រូវការទីផ្សារក្នុងស្រុកផ្នែកឧស្សាហកម្មធន់ស្រាល​ ខណៈផលិតផលផ្នែកឧស្សាហកម្មកម្រិតខ្ពស់នៅទន់ខ្សោយ

អ្នកអភិវឌ្ឍន៍លំនៅឋាន​តម្លៃសមរម្យនៅកម្ពុជា នឹងទទួលបានការលើកទឹកចិត្តខ្ពស់​ពីរាជរដ្ឋាភិបាល​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 19/05/2026

អ្នកវិនិយោគ​ទាំង​ក្នុង និងក្រៅប្រទេស​ដែលផ្ដោតលើការ​អភិវឌ្ឍ​លំនៅឋានតម្លៃ​សមរម្យ​នៅកម្ពុជា​ នឹងទទួលបានការ​លើកចិត្តខ្ពស់​រាជរដ្ឋាភិបាល ដើម្បីជំរុញឱ្យការ​ផ្គត់ផ្ឡត់​លំនៅឋានដែលជាតម្រូវការពិតប្រាកដពីប្រជាពលរដ្ឋ

រាជរដ្ឋាភិបាល បន្តអនុវត្តគោលនយោបាយជាតិ និងកសាងប្រព័ន្ធគាំពារសង្គម ដើម្បីពង្រឹងភាពធន់នៃសេដ្ឋកិច្ច

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 18/05/2026

លោកបណ្ឌិតបន្តថា ការរីកចម្រើនយ៉ាងឆាប់រហ័សនៃប្រព័ន្ធពារសង្គម រាជរដ្ឋាភិបាលអាណត្តិទី៧ បានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ដោយផ្តោតលើអាទិភាពគន្លឹះទាំង៥ រួមមាន មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា។ ដោយឈរលើមូលដ្ឋាននេះ រាជរដ្ឋាភិបាលបាន និងកំពុង បន្តអនុវត្តគោលនយោបាយជាតិនៅប្រទេសកម្ពុជា ដោយសារតែមានការយកចិត្តទុកដាក់ពីសំណាក់រាជរដ្ឋភិបាល ជាពិសេសប្រជាពលរដ្ឋ

ចរន្តសេដ្ឋកិច្ចរបស់ចិន មានកំណើនយឺតជាងការរំពឹងទុក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 18/05/2026

សកម្មភាពសេដ្ឋកិច្ចរបស់ចិន កាលពីអំឡុងក្នុងខែមេសា កន្លងទៅនេះមានកំណើនយឺតជាងការរំពឹងទុក ដោយសារការធ្លាក់ចុះនៃចំនួនអ្នកប្រើប្រាស់ក្នុងស្រុក ទិន្នផលឧស្សាហកម្ម និងការវិនិយោគមានការថមថយ គួបផ្សំជាមួយនឹងផលប៉ះពាល់ពីសង្រ្គាមនៅមជ្ឈិមបូព៌ាផងដែរ

៤ខែ ដើមឆ្នាំ២០២៦ កម្ពុជារកចំណូលបានជាង ១,៤ ពាន់លានដុល្លារពីការនាំចេញគ្រាប់ស្វាយចន្ទី

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 18/05/2026

គិតត្រឹមរយៈពេល ៤ខែ ដើមឆ្នាំ២០២៦ កម្ពុជារកចំណូលបានប្រមាណ ១,៤ ពាន់លានដុល្លារពីការនាំចេញគ្រាប់ស្វាយចន្ទីឆៅទៅកាន់ទីផ្សារអន្តរជាតិ ដែលចំនួននេះប្រហាក់ប្រហែលទៅនឹងការនាំចេញរយៈពេលពេញមួយឆ្នាំ២០២៥ ។

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី