កិច្ចប្រជុំកំពូលធុរកិច្ចកម្ពុជា-អាស៊ាន ឆ្នាំ២០២៤ នឹងជំរុញកិច្ចសហប្រតិបត្តិការក្នុងតំបន់

ភ្នំពេញ ៖ អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ាន-កម្ពុជា បានថ្លែងថា សម្រាប់កិច្ចប្រជុំកំពូលធុរកិច្ច កម្ពុជា-អាស៊ាន ឆ្នាំ២០២៤ ជាចក្ខុវិស័យសម្រាប់កិច្ចសហប្រតិបត្តិការក្នុងតំបន់ និងការតភ្ជាប់ ខណៈដែលប្រទេសកម្ពុជាបានក្លាយជាបេះដូង និងជាក្បាលម៉ាស៊ីនសេដ្ឋកិច្ចរបស់អាស៊ាន។

ថ្លែងបញ្ជាក់ក្នុងឱកាសចូលរួមក្នុងកិច្ចប្រជុំកំពូលធុរកិច្ច កម្ពុជា-អាស៊ាន ឆ្នាំ២០២៤ ក្រោមអធិបតីភាព សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី០២ ខែមេសា ឆ្នាំ២០២៤ ​អ្នកឧកញ៉ា គិត ម៉េង បានលើកឡើងថា កិច្ចប្រជុំកំពូលនេះ ត្រូវបានរៀបចំឡើងដោយសភាពាណិជ្ជកម្មកម្ពុជា ដោយផ្អែកលើភាពជោគជ័យ នៃកិច្ចប្រជុំកំពូលធុរកិច្ច និងការវិនិយោគអាស៊ាន ដែលរៀបចំនៅទីក្រុងភ្នំពេញ ក្នុងឆ្នាំ២០១២ និង២០២២ ហើយកិច្ចខិតខំប្រឹងប្រែងរបស់ដៃគូទាំងអស់ បានធ្វើឱ្យកិច្ចប្រជុំកំពូលធុរកិច្ចនេះទទួលបានជោគជ័យ និងលើកកម្ពស់ទំនាក់ទំនងធុរកិច្ចកាន់តែរឹងមាំនៅទូទាំងបណ្តាប្រទេសអាស៊ាន។

អ្នកឧកញ៉ា គិត ម៉េង បានបញ្ជាក់ថា កម្ពុជា គឺជាមជ្ឈភាពនៃអាស៊ាន ហើយត្រៀមខ្លួនជាស្រេច ដើម្បីក្លាយជាតំណភ្ជាប់យុទ្ធសាស្ត្រសម្រាប់ពាណិជ្ជកម្ម និងកិច្ចសហប្រតិបត្តិការ នៅក្នុងតំបន់អាស៊ាន។ សម្រាប់អាជីវកម្ម ដែលស្វែងរកមជ្ឈមណ្ឌលផលិតកម្ម ឬការិយា​ល័យអាជីវកម្ម ដើម្បីបម្រើដល់ប្រជាជនចំនួន ២.៥ពាន់លាននាក់ នៅទូទាំងអាស៊ាន ប្រទេសកម្ពុជា គឺជាកន្លែងដ៏ល្អឥតខ្ចោះសម្រាប់ធុរកិច្ច។

អ្នកឧកញ៉ា បានចង្អុលបង្ហាញថា  កម្ពុជាបានក្លាយទៅជាច្រកទ្វារតំបន់ដ៏គួរឱ្យទាក់ទាញ ដោយសារ៖ ១. វិធីសាស្រ្តបើកទ្វារចំហ និងវឌ្ឍនភាព ២. ធនធានសម្បូរបែប ៣. បរិយាកាសនយោបាយស្ថិរភាព ៤. ច្បាប់វិនិយោគដែលសម្លឹងទៅអនាគត ៥. ការលើកទឹកចិត្តពន្ធដ៏ទូលំទូលាយ និង៦. បណ្តាញទូលំទូលាយនៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី។

អ្នកឧកញ៉ា បានលើកឡើងថា ប្រទេសកម្ពុជា ប្តេជ្ញាយ៉ាងម៉ឺងម៉ាត់ក្នុងការប្រតិបត្តិពាណិជ្ជកម្ម និងការវិនិយោគ ដែលបើកទូលាយ ផ្អែកលើបទប្បញ្ញត្តិ និងដោយប្រកាន់ខ្ជាប់ នូវគោលការណ៍ពហុភាគី និងកិច្ចព្រមព្រៀងអន្តរជាតិ ហើយការប្តេជ្ញាចិត្តនេះ ប្រែក្លាយទៅជាបរិយាកាសធុរកិច្ច ដែលមានស្ថិរភាព អាចព្យាករណ៍បាន និងដែលគាំទ្រដោយរដ្ឋាភិបាល ដែលប្រកាន់យកនូវតម្លាភាព អភិបាលកិច្ច និងប្រសិទ្ធភាព។

សូមជម្រាបថា កិច្ចប្រជុំកំពូលធុរកិច្ច កម្ពុជា-អាស៊ាន មានគោលដៅជំរុញសក្តានុពលអាស៊ាន ដែលកម្ពុជាគឺជាចំណុចស្នូល និងលើកយកប្រធានបទសំខាន់ៗ មកជជែកពិភាក្សារួមមាន៖ តំណភ្ជាប់ខ្សែបញ្ជូនថាមពលអាស៊ាន ចីរភាព និងថាមពលកកើតឡើងវិញរបស់អាស៊ាន កម្ពុជាគឺជាច្រកទ្វារទៅកាន់អាស៊ាន និងការប្រើប្រាស់បច្ចេ​​ក វិទ្យាដើម្បីកំណើនប្រកបដោយបរិយាបន្ន៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

KNN GROUP របស់អ្នកឧកញ៉ា​ ជាម ឃុនណាត​ វិនិយោគរោងចក្រដំឡើងរថយន្តនៅខេត្តកណ្តាល

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 27/07/2026

ដោយសារ​ការ​ជឿជាក់​យ៉ាង​មុតមាំ​បំផុត​ ​ទៅ​លើ​ ​រាជ​រដ្ឋាភិបាល​ ​ដែល​ដឹកនាំ​ដោយ​ ​សម្តេច​មហា​បវរ​ធិបតី​ ហ៊ុន​ ​ម៉ាណែត ​នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ​ប្រកបដោយ​ចក្ខុវិស័យ​វែងឆ្ងាយ​ ​KNN​ ​GROUP​ ​សម្រេចចិត្ត​វិនិយោគ​បង្កើត​រោងចក្រ​តម្លើង​រថយន្ត​ចំនួន​ទឹកប្រាក់​២៨​ ​លាន​ដុល្លា​សហរដ្ឋ​អាមេរិក​

អ៊ុយក្រែន យល់ព្រមនាំចេញយន្តហោះដ្រូនទៅ អាមេរិក

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 24/07/2026

ប្រទេស​អ៊ុយក្រែនបានយល់ព្រមនាំចេញយន្តហោះដ្រូនទៅកាន់សហរដ្ឋអាមេរិក ដើម្បីចូលរួមក្នុងកម្មវិធីប្រកួតប្រជែង “Drone Dominance” របស់មន្ទីរបញ្ចកោណ

កូរ៉េខាងត្បូង គ្រោងលុបគោលនយោបាយ «រំសាយអាវុធនុយក្លេអ៊ែរ» បើកផ្លូវចរចាជាមួយ កូរ៉េខាងជើង

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 24/07/2026

ប្រទេសកូរ៉េខាងត្បូងគ្រោងបោះបង់ចោលគោលនយោបាយ «លុបបំបាត់អាវុធនុយក្លេអ៊ែរ» ដោយបង្វែរមកអនុវត្តយុទ្ធសាស្រ្ត «គិតសន្តិភាពជាធំ» ដើម្បីបើកផ្លូវចរចាជាមួយកូរ៉េខាងជើងសាជាថ្មី ក្នុងគោលបំណងធ្វើឱ្យឧបទ្វីបកូរ៉េគ្មានអាវុធប្រល័យលោក

កម្ពុជា​នាំចូល​មេ​គោ​ពូជ​ជាង​ ​២០០​ ​ក្បាល​ពី​អូស្រ្តាលី ​ដើម្បី​បង្កើន​ការ​ផ្គត់ផ្គង់​ទឹកដោះគោ​ក្នុង​ស្រុក​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 24/07/2026

ក្រុមហ៊ុន​គីរី​សួគ៍​ ​(​Kirisu​ ​Farm​) ​ដែល​គេ​ដឹង​ថា​ ​ជា​កសិដ្ឋាន​ចិញ្ចឹម​គោ​យក​ទឹកដោះ​ដ៏​ធំ​មួយ​នៅ​កម្ពុជា​ ​បាន​នាំចូល​មេ​គោ​ពូជ ​២២០​ ក្បាល​ បន្ថែម​ទៀត​ពី​ប្រទេស​អូស្រ្តាលី​ ​ក្នុង​ផែនការ​ផលិត​ទឹកដោះគោ​ស្រស់​ឱ្យ​បាន​បរិមាណ​កាន់តែ​ច្រើន​សម្រាប់​ផ្គង់​ផ្គង់​លើ​ទីផ្សារ​ក្នុង​ប្រទេស

ចលនាពហិការទំនិញថៃរបស់ពលរដ្ឋខ្មែរមិនថមថយឡើយ ​

ជំនួញ, ព្រឹត្តិការណ៍

• 24/07/2026

អស់រយៈពេលមួយឆ្នាំហើយ ការពហិការទំនិញថៃបានបង្ហាញប្រសិទ្ធផលយ៉ាងល្អ ជាមួយការបិទទ្វាររបស់ក្រុមហ៊ុនថៃ​នៅកម្ពុជា​ជាបន្តបន្ទាប់ និងការកើនឡើងនៃប្រជាប្រិយភាពរបស់ទំនិញក្នុងស្រុក

ការ​ជំរុញ​ទេសចរណ៍​ក្នុង​ស្រុក​ ​ជួយ​ទ្រទ្រង់​ដល់​សេដ្ឋកិច្ច​ជាតិ​ ​និង​លើកកម្ពស់​ជីវភាព​ប្រជាពលរដ្ឋ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 24/07/2026

ការ​ជំរុញ​ទេសចរណ៍​ក្នុង​ស្រុក​ ​គឺជា​សសរ​ស្តម្ភ​ដ៏​មាន​សារៈសំខាន់​មួយ​ក្នុង​ការ​ជួយ​ទ្រទ្រង់​សេដ្ឋកិច្ច​ជាតិ​ ​និង​ពង្រឹង​ភាព​ធន់​វិស័យ​ទេសចរណ៍​កម្ពុជា​ ​

ឯកឧត្តមបណ្ឌិត កៅ ថាច ៖ ការធ្វើកសិកម្មមានប្រសិទ្ធ​​​​ភាព អាចបង្កើនប្រាក់ចំណូល និងលើកកម្ពស់សេដ្ឋកិច្ចគ្រួសារ

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 24/07/2026

ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) និងជាប្រធានសមាគមបណ្តាញកសិករតេជោ បានលើកឡើងថា ការធ្វើកសិកម្មមានប្រសិទ្ធ​​​​ភាព អាចបង្កើនប្រាក់ចំណូល និងលើកកម្ពស់សេដ្ឋកិច្ចគ្រួសារ

អាម៉េរិក កំណត់ពន្ធគយ ១០% លើទំនិញនាំចូលពីកម្ពុជា ប៉ុន្តែលើកលែងលើទំនិញគ្រាប់ស្វាយចន្ទី និងសម្លៀកបំពាក់

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 24/07/2026

អាម៉េរិកសម្រេចកំណត់ពន្ធគយ ១០% លើទំនិញនាំចូលពីកម្ពុជាក្រោមមាត្រា៣០១ ប៉ុន្តែផ្តល់ការលើកលែងលើទំនិញគ្រាប់ស្វាយចន្ទី និងសម្លៀកបំពាក់

រដ្ឋបាល Trump ជំរុញឱ្យអារ៉ាប៊ី​សាអូឌីត ​ទទួលស្គាល់​អ៊ីស្រាអែល​ ដើម្បីអាច​ទទួលបាន​បច្ចេកវិទ្យា​នុយក្លេអ៊ែរ​ពី​អាមេរិក​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 24/07/2026

កិច្ចព្រមព្រៀងជា​ប្រវត្តិសាស្ត្រ​ក្នុង​ការ​ផ្តល់​បច្ចេកវិទ្យា​នុយក្លេអ៊ែរ​ស៊ីវិល​អាមេរិក ​ទៅ​ឱ្យ​អារ៉ាប៊ី​សាអូឌីត ​នឹង​ត្រូវ​ផ្អែក​លើ​លក្ខខណ្ឌ​ដ៏​តឹងរ៉ឹង​មួយ​ ហើយ ​រដ្ឋាភិបាល​ទីក្រុង​រីយ៉ាត​​ នៃប្រទេសអារ៉ាប៊ី​សាអូឌីត ​ចាំបាច់​ត្រូវ​តែទទួលស្គាល់​អ៊ីស្រាអែលជាផ្លូវការ

កាណាដា នឹងបង្កើនការវិនិយោគលើវិស័យហិរញ្ញវត្ថុ និងធនាគារ បន្ថែមនៅកម្ពុជា នាបំណាច់ឆ្នាំ២០២៦

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 24/07/2026

ប្រទេសកាណាដា បានបង្ហាញពីផែនការពង្រីកការវិនិយោគទៅលើប្រតិបត្តិការវិស័យហិរញ្ញវត្ថុ និងធនាគារនៅកម្ពុជានាដំណាច់ឆ្នាំ២០២៦ខាងមុខនេះ