មូលនិធិជាង ២ពាន់លានដុល្លារ នឹងត្រូវអនុម័តក្នុងវេទិកាភាពធន់ទៅនឹងបម្រែបម្រួលអាកាសធាតុ ក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក

 ភ្នំពេញ ៖ នាយិកាប្រតិបត្តិមូលនិធិវិនិយោគអាកាសធាតុ (CIF) បានថ្លែងថា មូលនិធិប្រមាណជាង ២ពាន់លានដុល្លារ នឹងត្រូវអនុម័តសម្រាប់អនុវត្ត​កម្មវិធីភាពជាដៃគូកសាងភាពធន់នឹងការប្រែប្រួលអាកាសធាតុនៅតាមបណ្តាប្រទេសមួយចំនួនក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក។

លោកស្រី Tariye Gbadegesin នាយិកាប្រតិបត្តិមូលនិធិវិនិយោគអាកាសធាតុ (CIF) បានថ្លែង​នៅក្នុង «កម្មវិធីផ្លាស់ប្តូរចំណេះដឹងក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក» ដែលរៀបចំឡើងនៅកម្ពុជាបានគូសបញ្ជាក់ថា ៖ បន្ទាប់ពីការជួបជុំគ្នានៅក្នុងវេទិកាពិគ្រោះយោបល់កាលពីពេលកន្លងទៅថ្មីៗនេះ មូលនិធិ CIF ​នឹងអនុម័តលើមូលនិធិប្រមាណជាង ២ពាន់លានដុល្លារ សម្រាប់ការអនុវត្ត​កម្មវិធីភាពជាដៃគូកសាងភាពធន់នឹងការប្រែប្រួលអាកាសធាតុ នៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក។

«កម្មវិធីផ្លាស់ប្តូរចំណេះដឹងក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក» បានរៀបចំឡើងរយៈពេល ៤ថ្ងៃនៅកម្ពុជា គឺចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៤ ក្នុងគោលបំណងធំៗចំនួន៤ គឺ១-ចែករំលែកចំណេះដឹងតាមរយៈការផ្លាស់ប្តូរ​បទពិសោធន៍ទាក់ទងនឹងបញ្ហាបម្រែបម្រួលអាកាសធាតុ។ ២-កសាងសមត្ថភាពលើការដោះស្រាយបញ្ហាបម្រែបម្រួលអាកាសធាតុ។ ៣-កិច្ចសន្ទនាគោលនយោបាយ តាមរយៈការផ្លាស់ប្តូរទស្សនៈក្នុងការរៀបចំគោលនយោ​បាយដើម្បីគាំទ្រភាពធន់នឹងបម្រែបម្រួលអាកាសធាតុ ការគ្រប់គ្រងព្រៃឈើប្រកបដោយនិរន្តរភាព និងដំណោះស្រាយផ្អែកលើធម្មជាតិ(nature-bassed soiution)។ ៤- លើកកម្ពស់ភាពជាដៃគូ និងកិច្ចសហប្រតិបត្តិការក្នុងតំបន់ ក្នុងគោលដៅដោះស្រាយបញ្ហាប្រឈមនានា។

ឯកឧត្តម អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានសម្តែងនូវការគាំទ្រ និងសាទរចំពោះ «មូលនិធិវិនិយោគអាកាសធាតុ ឬហៅកាត់ថា CIF ដែលបានសហការយ៉ាងជិតស្និទ្ធជាមួយរាជរដ្ឋាភិបាលកម្ពុជា និងធនាគារអភិវឌ្ឍន៍អាស៊ី និងគិតគូរម៉ត់ចត់លើបញ្ហានេះ ដោយបានផ្តួចផ្តើមរៀបចំ «កម្មវិធីផ្លាស់ប្តូរចំណេះដឹងក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក» នេះឡើងនៅ​កម្ពុជា ពោលគឺការគិតគូររៀបចំនេះពិតជាសមស្រប​ទាន់ពេល និងចំទិសដៅ។

ឯកឧត្តម អគ្គបណ្ឌិតសភាចារ្យបានបន្តថា មូលនិធិវិនិយោគអាកាសធាតុ ក៏បាន និងកំពុងគាំទ្រលើការពង្រឹងភាពធន់ទៅនឹងការប្រែប្រួលអាកាសធាតុក្នុងទំហំហិរញ្ញប្បទាន សរុបប្រមាណ ១១,៥ ពាន់លានដុល្លារអាមេរិក និងមានសក្តានុពលក្នុងការទាក់ទាញធនធានបន្ថែមប្រមាណ ៦៣ ពាន់លានដុល្លារអាមេរិក ក្រោមទម្រង់ជាសហហិរញ្ញប្បទាន​ ដើម្បីជំរុញការអភិវឌ្ឍឈានទៅរកភាពធន់នឹងការប្រែប្រួលអាកាសធាតុនៅក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក ប្រកបដោយប្រសិទ្ធភាព ។​

លោកស្រី Tariye Gbadegesin បានថ្លែងឱ្យដឹងថា «មូលនិធិ CIF មានបទពិសោធយ៉ាងច្រើនក្នុងកិច្ចសហការជាដៃគូជាមួយបណ្ដាប្រទេសនានា តាមរយៈការវិនិយោគ ដែលកសាងភាពធន់សម្រាប់មនុស្ស ហេដ្ឋារចនាសម្ព័ន្ធ និងប្រព័ន្ធអេកូឡូស៊ី នៅក្នុងប្រទេសដែលងាយរងគ្រោះបំផុតដោយសារកត្តាអាកាសធាតុមួយចំនួននៅក្នុងពិភពលោក។

លោកស្រីបានបញ្ជាក់ថា ៖

« នៅតំបន់អាស៊ីប៉ាស៊ីហ្វិក យើងមានឧទាហរណ៍ដ៏ច្រើន ដែលបង្ហាញពីជោគជ័យ ក៏ដូចជាបញ្ហាប្រឈម។ ចំណេះដឹង បទពិសោធ និងភ័ស្តុតាងទាំងនេះ ផ្តល់ឱ្យយើងទាំងអស់គ្នាលើសពីត្រឹមការយល់ដឹងពីវិធីសាស្ត្រសម្រាប់កសាងភាពធន់ទៅនឹងការប្រែប្រួលអាកាសធាតុ។ ចំណេះដឹង បទពិសោធ និងភ័ស្តុតាងទាំងនេះ ជួយឱ្យយើងអាចរៀនសូត្រ និងផ្ដល់ព័ត៌មានអំពីការវិនិយោគ និងអន្តរាគមន៍ដែលយើងត្រូវអនុវត្តនាពេលអនាគត ពោលគឺនៅក្នុងប្រទេសកម្ពុជា ក៏ដូចជាក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក និងតំបន់ដទៃទៀត»។

សូមជម្រាបថា មូលនិធិវិនិយោគអាកាសធាតុ (CIF) ជាស្ថាប័នហិរញ្ញវត្ថុដ៏សំខាន់មួយ មានបេសកកម្មដោះស្រាយបញ្ហាបម្រែបម្រួលអាកាសធាតុតាមរយៈគំនិតផ្តួចផ្តើមរៀបចំ “កម្មវិធីសាកល្បងសម្រាប់ភាពធន់នឹងអាកាសធាតុ (Pilot Program for Climate Resilience – PPCR)” និង “កម្មវិធីវិនិយោគព្រៃឈើ (Forest Investment Program – FIP)” ជាពិសេស នៅក្នុងប្រទេសដែលមានចំណូលមធ្យម និងកម្រិតទាប។

វេទិកាភាពធន់ទៅនឹងបម្រែបម្រួលអាកាសធាតុក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិកដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនេះមានការចូលរួមពីតំណាងប្រទេសចំនួន ១៣ ក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក រួមមាន ៖ ប្រទេសបង់ក្លាដេស ប្រទេសប៊ូតាន ប្រ​ទេ​សហ្វីជី ប្រទេសឥណ្ឌា ប្រទេសឥណ្ឌូនេស៊ី ប្រទេសកៀហ្ស៊ីស៊ី ប្រទេសឡាវ ប្រទេសនេប៉ាល់ ប្រទេសប៉ាពួញូហ្គីណេ ប្រទេសហ្វីលីពីន ប្រទេសសាម័រ ប្រទេសតាជីគីស្ថាន និងប្រទេសតុងហ្គា និងតំណាងក្រសួងស្ថាប័ន ដៃគូអភិវឌ្ឍន៍ គ្រឹះស្ថានឧត្តមសិក្សា ស្ថាប័នស្រាវជ្រាវ សមាគមន៍ និងសម្ព័ន្ធពាណិជ្ជកម្ម សហគមន៍ជនជាតិដើមភាគតិច និងក្រុមសហគមន៍មូលដ្ឋាន ក្នុងព្រះរាជាណាចក្រកម្ពុជា ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

វិបត្តិសេដ្ឋកិច្ចក្នុងស្រុករុញនាយករដ្ឋមន្ត្រីអង់គ្លេសឱ្យធ្លាក់ពីតំណែងម្នាក់ម្តងៗដល់ទៅ​ ៥ រូបត្រឹមរយៈពេល ១០ ឆ្នាំ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 23/06/2026

ក្នុងរយៈពេលប្រហែលមួយទសវត្សរ៍ចុងក្រោយនេះ ចក្រភពអង់គ្លេសផ្លាស់ប្តូរនាយករដ្ឋមន្ត្រីជាញឹកញាប់ដល់ទៅ ៥ រូប ដែលសុទ្ធតែលាលែងពីតំណែងមុនពេលបញ្ចប់អាណត្តិពេញលេញអតិបរមា ៥ ឆ្នាំ

រាជរដ្ឋាភិបាល បន្ត​លើកទឹកចិត្ត​ផ្នែកពន្ធដារ​លើផលិតផល​ស៊ីម៉ង់ត៍​ដែល​ផលិតក្នុងស្រុក​រយៈពេល​២ឆ្នាំបន្ថែមទៀត​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 23/06/2026

រាជរដ្ឋាភិបាលបានសម្រេច​បន្ត​លើកទឹកចិត្ត​ផ្នែកពន្ធដារលើផលិតផល​ស៊ីម៉ង់ត៍​ដែល​ផលិតក្នុងស្រុករយៈពេល២ឆ្នាំបន្ថែមទៀត ពោលគឺរហូតដល់​ដំណាច់ឆ្នាំ២០២៨ ដើម្បីជំរុញឱ្យ​វិនិយោគិនក្នុងស្រុក​ពង្រីកការផលិត​បន្ថែម

មុខរបរចិញ្ចឹមគ្រួច ឆាប់បានទទួលផល ហើយរកចំណូល​បានខ្ទង់ពាន់ដុល្លារក្នុងមួយខែៗ

Top News, ជំនួញ, ព្រឹត្តិការណ៍

• 23/06/2026

មុខរបរចិញ្ចឹមគ្រួច ហាក់ត្រូវបានមើលរំលងពីបណ្តាកសិករក្នុងស្រុក ប៉ុន្តែមុខរបរមួយនេះមិនត្រឹមតែងាយស្រួលប្រកប និងឆាប់បានប្រមូលផលលក់នៅលើទីផ្សារប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងផ្តល់ចំណូលខ្ពស់រហូតខ្ទង់ពាន់ដុល្លារក្នុងមួយខែៗទៀតផង

ឥណ្ឌូនេស៊ី ចាយលុយប្រមាណ ១,៤៨ ពាន់លានដុល្លារ ទប់ទល់វិបត្តិថាមពល និងការធ្លាក់ថ្លៃរូបិយវត្ថុ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 23/06/2026

ឥណ្ឌូនេស៊ី បានប្រកាសដាក់ចេញនូវកញ្ចប់ថវិកាប្រមាណ ១,៤៨ ពាន់លានដុល្លារអាម៉េរិកដើម្បីពង្រឹងសេដ្ឋកិច្ច និងទប់ទល់ជាមួយវិបត្តិថាមពលដែលកំពុងកើតមានជាសកល ជាពិសេសទប់តម្លៃរូបិយវត្ថុនៅក្នុងឆមាសទី២នៃឆ្នាំ ២០២៦

វិស័យជាច្រើននៅប៊ុលហ្គារី ទទួលបានប្រយោជន៍ ក្រោយប្តូរមកចាយលុយអឺរ៉ូ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 23/06/2026

ក្រោយពេលដែលប៊ុលហ្គារីបានចូលខ្លួនជាសមាជិកនៃក្រុមប្រទេសតំបន់ចាយប្រាក់អឺរ៉ូមួយរយៈក្រោយមក ក្រុមហ៊ុនរកស៊ីក្នុងស្រុកកំពុងវិភាគនិងសម្លឹងមើលថា តើអត្ថប្រយោជន៍ពិតប្រាកដនឹងកើតឡើងសម្រាប់អាជីវកម្មពួកគេឬទេ

កូនខ្មែរ ផលិតស្បែកហ្វ្រំាងម៉ូតូលក់ដាច់ខ្លាំង រហូតផលិតមិនទាន់

ជំនួញ, ព្រឹត្តិការណ៍

• 23/06/2026

កូនខ្មែរ លោក សាន វាសនា ដែលជាអតីតជាងជួសជុលម៉ូតូម្នាក់ បានខិតខំកែច្នៃផលិតបានស្បែកហ្វ្រាំងម៉ូតូ មានគុណភាពល្អមិនចាញ់ផលិតផលនាំចូលពីបរទេស ពិសេស ទទួលបានការគាំទ្រខ្លាំងពីសំណាក់ប្រជាពលរដ្ឋខ្មែរនៅទូរទាំងប្រទេស រហូតផលិតលក់មិនទាន់ទៀតផង

ប្រជាពលរដ្ឋ សាទរ​ចំពោះគម្រោងបើកផ្លូវថ្មីពីតំបន់បឹងកក់​ទៅ​មហាវិថីព្រះមុនីវង្ស​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 23/06/2026

ប្រជាពលរដ្ឋ​ដែល​រស់នៅជុំវិញតំបន់​បឹង​កក់​ ក៏ដូចជា​ពលរដ្ឋ​ដែល​ធ្វើ​ដំណើរ​កាត់តាមតំបន់​នេះ បានបង្ហាញការ​សាទរ​ចំពោះគម្រោង​បើកផ្លូវថ្មីនៅតំបន់​បឹងកក់​ ដែលធ្វើឱ្យការ​​ធ្វើដំណើរកាន់តែងាយស្រួល​កាត់បន្ថយការ​កកស្ទះចរាចរណ៍ និង​ចំណេញពេលវេលា

សេចក្តីព្រាងច្បាប់វិសោធនកម្មផ្លូវថ្នល់ នឹងជួយអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនឱ្យកាន់តែប្រសើរ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 22/06/2026

សេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីផ្លូវថ្នល់មានសារៈសំខាន់ខ្លាំងរបស់រាជរដ្ឋាភិបាលក្នុងគោលបំណងពង្រឹងការគ្រប់គ្រង ថែទាំ និងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនឱ្យកាន់តែមានប្រសិទ្ធភាព និងទាន់សម័យ។

SK Hynix ដណ្តើមតំណែង Samsung ក្លាយជាក្រុមហ៊ុនមានតម្លៃបំផុតនៅកូរ៉េខាងត្បូង

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 22/06/2026

ក្រុមហ៊ុនផលិតបន្ទះឈីបអង្គចងចាំ SK Hynix បានវ៉ាដាច់ក្រុមហ៊ុន Samsung Electronics ក្លាយជាក្រុមហ៊ុនចុះបញ្ជី ដែលមានតម្លៃបំផុតរបស់ប្រទេសកូរ៉េខាងត្បូង

សិប្បកម្មកែច្នៃចំណីអាហារក្នុងស្រុក សម្រុកបង្កើនការផលិតសម្រាប់ផ្គត់ផ្គង់ទីផ្សារ និងជំរុញការនាំចេញទៅក្រៅប្រទេស

ជំនួញ, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 22/06/2026

សិប្បកម្មកែច្នៃចំណីអាហារក្នុងស្រុក ដែលរួមមានទាំងប្រភេទអាហារសម្រេច និងពាក់កណ្តាលសម្រេច កំពុងសម្រុកបង្កើនការផលិតសម្រាប់ផ្គត់ផ្គង់ទីផ្សារ និងជំរុញការនាំចេញទៅក្រៅប្រទេស