Dytech Limited ជួយបង្កើនចំណូលសហគមន៍នៅប្រទេសហ្សំប៊ីពីការផលិតទឹកឃ្មុំ និងការពារជីវៈចម្រុះ

បរទេស​៖ យោងតាមប្រភពពី Inclusivebusiness.net បានលើកឡើងថា កិច្ចការពារ និងសម្របសម្រួលសកម្មភាពផលិតកម្មប្រកបដោយការទទួលខុសត្រូវនៅក្នុងដែនជម្រកសត្វព្រៃធម្មជាតិ គឺជាយុទ្ធសាស្ត្រសំខាន់សម្រាប់ការប្រើ​ប្រាស់ធនធានធម្មជាតិប្រកបដោយនិរន្តរភាព។ នៅប្រទេស​ហ្សំប៊ី  Dytech Limited ធ្វើការជាមួយសហគមន៍នៅក្នុងតំបន់ដីសើមក្នុងការផលិតទឹកឃ្មុំ ដើម្បីឲ្យអ្នកភូមិចៀសឆ្ងាយពីការកាប់ដើមឈើ និងសកម្មភាពបរបាញ់សត្វព្រៃដែលនាំឱ្យប៉ះពាល់ដល់ជីវៈចម្រុះរបស់ដែនជម្រកសត្វព្រៃ។

ឧទ្យានជាតិមួយរបស់​ហ្សំប៊ី  Bangweulu Wetlands គឺតំបន់មួយក្នុងចំណោមតំបន់ដីសើមដ៏សំខាន់បំផុតនៅអាហ្វ្រិកដែល Dytech កំពុងធ្វើការជំរុញលើសកម្មភាពផលិតទឺកឃ្មុំដែលមានគុណភាពសម្រាប់នាំចេញ និងលើកកម្ពស់ជីវភាពអ្នកភូមិ។ ទន្ទឹមនឹងនេះ តម្រូវការទឺកឃ្មុំក្នុងស្រុកនៅប្រទេសហ្សំប៊ីត្រូវបានប៉ាន់ប្រមាណរវាងពី ១០០ ទៅ ១២០ តោនក្នុងមួយឆ្នាំ ខណៈដែលតម្រូវការពីបរទេសមានចំនួនខ្ពស់ខ្លាំង (៣៦៥ ០០០ តោនពីអឺរ៉ុប, ៣០០ ០០០ តោនពីសហរដ្ឋអាម៉េរិក, ២៦៥ ០០០ តោនពីចិន, និង ៥ ០០០ តោនពីអាហ្វ្រិកខាងត្បូង) ។

Ecocert និង Rainforest បានបញ្ជាក់ថា ទឹកឃ្មុំរបស់ Dytech គឺជាផលិតផលសរីរាង្គដែលជួយលើកកម្ពស់ប្រព័ន្ធអេកូឡូស៊ី។ ទឹកឃ្មុំ​ដែល​ប្រមូល​ផលបានត្រូវបានរក្សាទុកក្នុងកន្លែង​ត្រជាក់ ​ដើម្បី​រក្សាគុណភាព ពណ៌ និងក្លិន ហើយត្រូវបានវេចខ្ចប់ដោយផ្អែកលើប្រភពផ្កា និងដាក់ស្លាកយីហោ “SweetHarvest Pure Honey”។

Dytech Limited ជាក្រុមហ៊ុនខ្នាតមធ្យមដោយផលិតផលិតផលពីទឹកឃ្មុំរួមានដូចជា ក្រមួនឃ្មុំ, propolis, និង ស្ករគ្រាប់។ ផលិតផលទាំងនោះត្រូវបានលក់ជាចម្បងនៅក្នុងហាងចំនួន ១៥០ និងហាងមានខ្សែសង្វាក់ធំៗចំនួន ៣ ក្នុងប្រទេស​ហ្សំប៊ី ។ ក្រុមហ៊ុនប្រើប្រាស់វិធីសាស្រ្ត និងឧបករណ៍ទាញយកទឹកឃ្មុំប្រកបដោយភាពច្នៃប្រតិដ្ឋ ឬ ហៅថា ZamHive និងធានាបាននូវការ​ផ្គត់ផ្គង់​បន្តបន្ទាប់​របស់ខ្លួន​តាម​រយៈ​កសិដ្ឋាន​ធំៗ​ចំនួនពីរ​ដែល​មាន​សំបុក​ឃ្មុំ​ចំនួន ១ ០០០ ។ លើសពីនេះ ក្រុមហ៊ុនបានចូលរួមជាមួយអ្នកផលិតទឹកឃ្មុំ តាមរយៈគម្រោងការដាំដុះទឹកឃ្មុំ។ មិនត្រឹមតែប៉ុណ្ណោះ Dytech ដំឡើងសំបុកឃ្មុំ ZamHive រាប់ពាន់នៅក្បែរឧទ្យាន ឬព្រៃធម្មជាតិក្នុងភាពជាដៃគូជាមួយនាយកដ្ឋានឧទ្យានជាតិ និងនាយកដ្ឋានសត្វព្រៃ និងព្រៃឈើ។ វិធីសាស្ត្រនេះផ្តល់ប្រភពចំណូលប្រកបដោយនិរន្តរភាពដល់ប្រជាជននៅសហគមន៍ព្រៃឈើ ខណៈដែលជួយសង្គ្រោះប្រព័ន្ធអេកូឡូស៊ីព្រៃឈើ និងជីវចម្រុះសត្វព្រៃ។

ក្នុងអំឡុងពេលវេទិកាអភិវឌ្ឍន៍ការនាំចេញពិភពលោកឆ្នាំ២០១៨ នៅទីក្រុលូសាកា Dytech បានទទួលសំណើរក្នុងការធ្វើសំបុកឃ្មុំថ្មីយ៉ាងតិច ៨០ ០០០ ដែលត្រូវបានដាក់ពង្រាយនៅក្នុងប្រទេស ​ហ្សំប៊ី ម៉ូសំប៊ិក និងនីហ្សេរីយ៉ា។ ក្នុងភាពជាដៃគូជាមួយសាជីវកម្មព្រៃឈើ Zambia និង Forest Industries ដែលជាក្រុមហ៊ុនឈើធំជាងគេនៅហ្សំប៊ី សំបុកឃ្មុំ ZamHives ៩៦ ០០០ ត្រូវបានដំឡើងនៅក្នុងចម្ការឈើដាំ ១០០ ០០០ ហិកតានៅទូទាំងខេត្តចំនួន ៦ នៃប្រទេសហ្សាំប៊ី។ កាលពីឆ្នាំ ២០១៩ ការចូលរួមពីអ្នកចិញ្ចឹមឃ្មុំមានប្រហែល ៨០០ នាក់ ហើយក្រុមហ៊ុនបានពង្រីកទំនាក់ទំនងជាមួយសហគមន៍មូលដ្ឋាន ដើម្បីឈានដល់គោលដៅនៃការធ្វើការជាមួយអ្នកចិញ្ចឹមឃ្មុំចំនួន ១០ ០០០ នាក់ និងសំបុកឃ្មុំ ២០០ ០០០ សម្រាប់បំពេញតម្រូវការដែលកំពុងកើនឡើងនៅក្នុងទីផ្សារក្នុងស្រុក និងការនាំចេញទៅកាន់ពិភពលោកមានចំណែក ៩៥ ភាគរយនៃទិន្នផលសរុប។

សំបុកឃ្មុំ ZamHive ត្រូវបានបង្កើតឡើងដោយស្ថាបនិក និងជានាយកប្រតិបត្តិរបស់ក្រុមហ៊ុន ដែលជាប្រភេទសំបុកឃ្មុំច្នៃប្រតិដ្ឋ ផលិតចេញពីកាកសំណល់ឈើ។ វាគឺជាការរចនាដែលមិនប៉ះពាល់ដល់បរិស្ថាន បង្កើនផលិតភាពផលិតទឹកឃ្មុំក្នុងមួយសំបុកពី ១៥ គីឡូក្រាមទៅ ៧៥ គីឡូក្រាមក្នុងមួយរដូវ។ ការបង្កើនផលិតភាពខ្ពស់ក៏បង្កើនដល់ប្រាក់ចំណូលដល់អ្នកចិញ្ចឹមឃ្មុំជាង ២ ៥០០ នាក់ដែលកំពុងចូលរួមជាមួយក្រុមហ៊ុន ហើយភាគច្រើនគឺជាស្ត្រី ដោយពួកគេទទួលបានអត្ថប្រយោជន៍ពីការមានទីផ្សារធានា ហើយថែមទាំងរកចំណូលបានច្រើនជាងមុនទៀតផង។ នៅក្នុងពេលសមត្ថភាពផលិតពេញលេញ សំបុកឃ្មុំមួយអាចផលិតទឹកឃ្មុំមានតម្លៃ ៧៥ ដុល្លារក្នុងមួយរដូវ ហើយអ្នកចិញ្ចឹមឃ្មុំជាមធ្យមមានសំបុកឃ្មុំ ១០ ដែលអាចផ្តល់ទិន្នផលដល់ ៧៥០ ដុល្លារក្នុងមួយរដូវ។ តាមរយៈវិធីសាស្រ្តច្នៃប្រឌិត ZamHive ក្រុមហ៊ុនអាច​លក់​ទឹកឃ្មុំ​បាន​ក្នុង​តម្លៃ​ ៣០ ទៅ ៤០ ដុល្លារដែល ​ថោក​ជាងតម្លៃទីផ្សារធម្មតា។

ដើម្បីរក្សាគុណភាពនៃទឹកឃ្មុំ អ្នកចិញ្ចឹមឃ្មុំត្រូវបានបណ្តុះបណ្តាលលើការគ្រប់គ្រងសំបុកឃ្មុំ និងការថែទាំ ហើយពួកគេក៏មានសមត្ថភាពចែករំលែកការបណ្តុះបណ្តាលទៅអ្នកផ្សេងផងដែរដូចជា ការធ្វើសំបុកឃ្មុំ និងវិធីសាស្រ្តទាក់ទាញឃ្មុំជាដើម។ មិនត្រឹមតែប៉ុណ្ណោះ អ្នកចិញ្ចឹមឃ្មុំដែលជាស្រ្តីត្រូវបានផ្តល់សិទ្ធិអំណាចក្នុងការដឹកនាំ ធ្វើទីផ្សារ ការគ្រប់គ្រងសំបុកឃ្មុំ និងវគ្គបណ្តុះបណ្តាលជំនាញទៅអ្នកផលិតជាស្ត្រីផ្សេងៗទៀត។ តាមរយៈការចូលរួមទាំងនេះ ក្រុមស្ត្រីទាំងអាចផលិតទឹកឃ្មុំបានរហូតដល់ ៥ គីឡូក្រាមក្នុងមួយវដ្ត។ ទន្ទឹមនឹងនេះ ការផលិតទឹកឃ្មុំបានក្លាយជាប្រភពចំណូលដ៏សំខាន់សម្រាប់អ្នកផលិតទាំងនោះដោយពួកគេអាចផ្គត់ផ្គង់គ្រួសារ ចំណាយលើការអប់រំរបស់កូនៗ និងអាចចាប់ផ្តើមអាជីវកម្មតិចតួច។

ទាក់ទងនឹងការជួយថែរក្សាបរិស្ថាន សំបុកឃ្មុំ ZamHive ត្រូវបានដាក់ជិតដើមឈើដែលចេញផ្កានៅក្នុងព្រែ ដើម្បីទាក់ទាញឃ្មុំ។ ដូច្នោះហើយ ពួកគេមិនកាប់បំផ្លាញដើមឈើ​ និងឈូសឆាយ​ដីដូចការចិញ្ចឹមឃ្មុំបែបប្រពៃណី​​សម្រាប់​យកកន្លែងធ្វើសំបុកឃ្មុំនោះ​ទេ ហើយសំបុកឃ្មុំ ZamHive ធ្វើចេញពីឈើ កាកសំណល់ឈើ និងស្មៅ។ ការច្នៃប្រតិដ្ឋមួយទៀតដែលណែនាំដោយក្រុមហ៊ុនគឺប្រព័ន្ធ biomimicry ដែលជាវិធីសាស្រ្តចម្លងក្លិនធម្មជាតិពីដើមឈើ និងផ្កាដែលទាក់ទាញឃ្មុំទៅកាន់សំបុក ដើម្បីបង្កើនទិន្នផលខ្ពស់។ លើសពីនេះ Dytech ក៏ជួយស្ដារ​ដី​ដែល​ខូច​គុណភាព​ក្នុង​តំបន់​ប្រតិបត្តិការ​របស់​ពួកគេ​ផងដែរ ដោយ​ការ​ដាំ​ដើមឈើ​ហូប​ផ្លែ និង​ដំឡើង​សំបុក ZamHive ដើម្បី​ជំរុញ​ការ​លំអង​បន្ថែម​ទៀត។

ឥឡូវនេះ Dytech កំពុងជំរុញឱ្យមានភាពជាដៃគូបន្ថែមទៀតរវាងរដ្ឋាភិបាល និងវិស័យឯកជន ដើម្បីត្រួតពិនិត្យ និងគ្រប់គ្រងប្រព័ន្ធអេកូឡូស៊ីព្រៃឈើរបស់ប្រទេសហ្សំប៊ីឱ្យកាន់តែប្រសើរឡើង។ បន្ថែមពីនេះ Dytech កំពុងធ្វើការជាមួយភ្នាក់ងារផ្សេងៗគ្នាដើម្បីជំរុញការការពារព្រៃឈើ និងទប់ស្កាត់ការកាប់បំផ្លាញព្រៃឈើនៅក្នុងដែនជម្រកសត្វព្រៃធម្មជាតិ។ ទន្ទឹមនឹងនេះ ការណែនាំអំពីការចិញ្ចឹមឃ្មុំបានបង្ហាញឱ្យឃើញថាជាមធ្យោបាយដ៏មានប្រសិទ្ធភាពក្នុងការធ្វើឱ្យប្រព័ន្ធអេកូឡូស៊ីធម្មជាតិរស់ឡើងវិញ និងកែលម្អជីវភាពរស់នៅ និងផលិតភាពរបស់សហគមន៍ព្រៃឈើ៕


ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

វេទិកាពាណិជ្ជកម្មពហុភាគីឆ្នាំ២០២៦ ភ្ជាប់សេដ្ឋកិច្ចក្នុងស្រុកទៅសេដ្ឋកិច្ចពិភពលោក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

ការរៀបចំវេទិកាពាណិជ្ជកម្មពហុភាគីឆ្នាំ២០២៦ (Multilateral Trade Forum)មានគោលបំណង ភ្ជាប់សេដ្ឋកិច្ចក្នុងស្រុកទៅសេដ្ឋកិច្ចពិភពលោក

រកឃើញយន្តហោះចម្បាំងជប៉ុន សម័យសង្គ្រាមលោកលើកទី ២ ក្រោយបាត់ខ្លួនអស់ ៨១ ឆ្នាំ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 10/04/2026

យន្តហោះចម្បាំងមួយគ្រឿង ដែលធ្លាប់ត្រូវបានប្រើប្រាស់អំឡុងសម័យសង្គ្រាមលោកលើកទី ២ ដោយកងទ័ពជើងទឹកអធិរាជជប៉ុន ឬ Imperial Navy ត្រូវបានគេរកឃើញ បន្ទាប់ពីវាបានដេកលង់លក់នៅក្រោមបាតសមុទ្រអស់រយៈពេល ៨១ ឆ្នាំ

៥ឆ្នាំទៀត ចិននឹងមានឡានតាក់ស៊ីគ្មានមនុស្សបើករហូតដល់ ៤លានគ្រឿង

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 10/04/2026

៥ឆ្នាំទៀត ឬនៅឆ្នាំ២០៣០ ប្រទេសចិនបានកំណត់គោលដៅដាក់ដំណើរការឡានតាក់ស៊ីគ្មានមនុស្សបើក ឬបើកបរដោយស្វ័យប្រវត្តិរហូតដល់ ៣០០​ ០០០គ្រឿង នៅតាមបណ្តាទីក្រុងធំៗចំនួន៤

ចិន ជោគជ័យសាកល្បងហោះហើរយន្តហោះគ្មានមនុស្សបើកធំបំផុតក្នុងលោក

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 10/04/2026

ចិន កាន់តែវិវឌ្ឍរីកចម្រើនថែមមួយកម្រិតទៀត ស្របពេលដែលមហាយក្សនៅអាស៊ីមួយនេះ បានទទួលជោគជ័យក្នុងការសាកល្បងហោះហើរយន្តហោះដ្រូនដឹកជញ្ជូនធំជាងគេបំផុតរបស់ពិភពលោក

៣ ខែដំបូង កូរ៉េខាងជើង បាញ់តេស្តមីស៊ីល ១៣ គ្រាប់ ខណៈ លោក គីម ជុងអ៊ុន ថាមកពីវិបត្តិភូមិសាស្ត្រនយោបាយ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 10/04/2026

ត្រឹមរយៈពេល ៣ ខែដំបូងនៃឆ្នាំ២០២៦ នេះ ប្រទេសកូរ៉េខាងជើងបានបាញ់សាកល្បងមីស៊ីលផ្លោងរបស់ខ្លួនចំនួន ៣ លើក និងមានមីស៊ីលសរុបចំនួន ១៣ គ្រាប់

កម្ពុជា – សិង្ហបុរី ចុះហត្ថលេខាលើកិច្ចព្រមព្រៀងរួមគ្នាជំរុញសន្តិសុខស្បៀង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

កម្ពុជា និងសិង្ហបុរី​ បានចុះហត្ថលេខារួមគ្នាលើកិច្ចព្រមព្រៀងមួយដើម្បីជំរុញសន្តិសុខស្បៀងរវាងប្រទេសទាំង២

ADB ព្យាករថា ​កំណើន​សេដ្ឋកិច្ចកម្ពុជា​ឆ្នាំ ២០២៦ នេះ នឹ​ងកើន ​៤,៥ ភាគរយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

ធនាគារ​អភិវឌ្ឍន៍​អាស៊ី ហៅកាត់ថា ADB  បានព្យាករថា កំណើនសេដ្ឋកិច្ច​កម្ពុជា​ក្នុងឆ្នាំ ២០២៦ នេះ​ អាច​នឹង​កើនឡើង​ ៤,៥ ភាគរយ​ ក្នុងករណីស្ថាន​ភាព នៅតំបន់មជ្ឈិម​បូព៌ា​ធូរស្រាល​ឆាប់រហ័ស។

រោងចក្រ Newbustar (crossleader) ជារោងចក្រទីពីរ ដែលមានសិទ្ធិលក់ ចែកចាយ និងផលិតសំបកកង់ឡាននៅខ្មែរ

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 10/04/2026

ស្របពេលគ្រប់ទំនិញឡើងថ្លៃស្ទើរគ្រប់មុខដោយសារតែប្រេងឥន្ធន:ឡើងថ្លៃធ្វើឱ្យប៉ះពាល់ដល់ទីផ្សារទំនិញទូទាំងសកលលោក។ ទោះជាយ៉ាងណាក្តីអ្វីដែលល្អសម្រាប់កម្ពុជាត្រូវបានទទួលកាដូពិសេសមុនចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះបែរជាមានវត្តមានសំបកកង់ខ្មែរមួយម៉ាកទៀត ហើយជារោងចក្រទីពីរ ផងដែរដែលមានសិទ្ធិលក់ និងចែកចាយសំបកកង់ឡានផលិតនៅខ្មែរ លើទឹកដីថ្មីនៃខេត្តក្រចេះ ក្រោមការផលិតដោយរោងចក្រឈ្មោះ Newbustar ផលិតសំបកកង់ឡានម៉ាក (crossleader)។

ជប៉ុនគ្រោងបញ្ចេញប្រេងពីស្តុកបម្រុងសម្រាប់រយៈពេល ២០ ថ្ងៃបន្ថែមទៀត

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

ប្រទេសជប៉ុនគ្រោងនឹងបញ្ចេញប្រេងពីស្តុកបម្រុងសម្រាប់រយៈពេល ២០ ថ្ងៃបន្ថែមទៀតចាប់ពីខែឧសភា ដើម្បីធានាបាននូវការផ្គត់ផ្គង់ក្នុងស្រុកប្រកបដោយស្ថិរភាព ខណៈការផ្គត់ផ្គង់ពីតំបន់មជ្ឈិមបូព៌ាបន្តទទួលរងការរំខាន

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី