Kukula Solar ធ្វើការជាមួយអ្នកលក់ផលិតផលថាមពលពន្លឺព្រះអាទិត្យជាស្ត្រី និងយុវជនពីសហគមន៍ក្រីក្រ

បរទេស៖ យោងតាមប្រភពពី Inclusivebusiness.com បានលើកឡើងថា ការយកចិត្តទុកដាក់លើភាពបៃតងរបស់អាជីវកម្មបរិយាបន្នកំពុងនាំមកនូវបច្ចេកវិទ្យាប្រកបដោយភាពច្នៃប្រឌិតដល់អ្នកប្រើប្រាស់ និងការកសាងគំរូអាជីវកម្មដែលធានាប្រភពចំណូលដែលអាចទុកចិត្តបានកាន់តែច្រើនសម្រាប់សហគមន៍នៅតាមជនបទ និងដាច់ស្រយាល។

ការបង្កើនលទ្ធភាពសម្រាប់អ្នកចំណូលទាប ឬអ្នកក្រីក្រក្នុងការប្រើប្រាស់ប្រភពថាមពលជំនួសជាពិសេសផលិតផលដែលសន្សំសំចៃពីអាកាសធាតុ និងថាមពលអាចការកែលម្អគុណភាពជីវិតរបស់ពួកគេក្នុងរយៈពេលវែង។ ទន្ទឹមនឹងនេះ បេសកកម្មស្នូលរបស់ Kukula Solar កំពុងផ្តល់ជម្រើសនៃផលិតផលថាមពលព្រះអាទិត្យ និងសេវាកម្មគាំទ្រដល់គ្រួសារក្រីក្រនៅជនបទក្នុងប្រទេសហ្សំប៊ី និងម៉ាឡាវី។ Kukula Solar គឺជាសហគ្រាសរកប្រាក់ចំណេញដែលបានបង្កើតឡើងក្នុងឆ្នាំ ២០១៧ ជាមួយនឹងជំនួយដំបូង ២៥ ០០០ ដុល្លារអាម៉េរិកពីមូលនិធិអភិវឌ្ឍន៍សម្រាប់អាហ្វ្រិករបស់សហរដ្ឋអាម៉េរិក។ ក្រុមហ៊ុនផ្តល់ជូននូវផលិតផលថាមពលសូឡាគុណភាពខ្ពស់ដូចជា អំពូលសូឡា ប្រព័ន្ធព្រះអាទិត្យសម្រាប់ក្នុងផ្ទះ ម៉ាស៊ីនបូមទឹកប្រើពន្លឺព្រះអាទិត្យសម្រាប់កសិករខ្នាតតូច។ កាលពីឆ្នាំ ២០១៨  Kukula Solar រកចំណូលបាន ៧៥​ ០០០ ដុល្លារអាម៉េរិកនៅឆ្នាំ ២០១៨ និងទទួលបានការគាំទ្រផ្នែកហិរញ្ញប្បទានពី SEED សម្រាប់ការពង្រីកប្រតិបត្តិការនៅក្នុងប្រទេសម៉ាឡាវីនៅឆ្នាំ ២០១៩។ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ប្រាក់ចំណូលរបស់ក្រុមហ៊ុនបានកើនឡើងពី ១៥ ភាគរយក្នុងឆ្នាំ ២០១៩ ដល់ ១៨,៥ ភាគរយក្នុងឆ្នាំ ២០២១។ ដោយផ្អែកលើលទ្ធផលនៃការលក់ក្នុងឆ្នាំនេះ ក្រុមហ៊ុនកំណត់ការរកប្រាក់ចំណូលរហូតដល់ ២០ ដុល្លារលាននៅឆ្នាំ ២០២៥ ។

កាលពីឆ្នាំ ២០១៧ Kukula Solar មានអតិថិជន ៥ ០០០ នាក់ប៉ុណ្ណោះ ហើយបានកើនឡើងដល់ ២៩ ០០០ គ្រួសារ ឬបុគ្គលចំនួន ១៨០ ០០០ នាក់គិតត្រឹមឆ្នាំ ២០២២។ បច្ចុប្បន្ននេះ ចំនួននៃការលក់ផលិតផលពន្លឺព្រះអាទិត្យមានចំនួន ១៥០ ០០០ ឯកតា។ កាលពីឆ្នាំ ២០២០ ក្រុមហ៊ុនបានផ្គត់ផ្គង់ចង្ក្រានថាមពលជាង ៥០ ០០០ ដែលមានតម្លៃ ៦៥០ ០០០ ដុល្លារ។ នៅត្រឹមឆ្នាំ ២០២៥ ក្រុមហ៊ុនប៉ាន់ប្រមាណថា ការផ្គត់ផ្គង់អំពូលសូឡាសរុប ៣០០ ០០០ គ្រាប់មានតម្លៃសរុប ១,៣ លានដុល្លារអាម៉េរិក។

Kukula Solar ផ្តល់ផលិតផលដែលមានតម្លៃទាបជាចម្បងដល់គ្រួសារក្រីក្រនៅតាមជនបទ ដោយចង្កៀងរបស់ពួកគេមានតម្លៃប្រហែល ៨,៩ ដុល្លារអាម៉េរិក ហើយការចាប់ប្រព័ន្ធថាមពលព្រះអាទិត្យក្នុងផ្ទះមានតម្លៃចាប់ពី ៨៨,៦៦ ដុល្លារទៅ ១៧៧,៣ ដុល្លារ។ ចង្ក្រានថាមពលស្អាតមានតម្លៃ ៤៧,២៩ ដុល្លារ, ម៉ាស៊ីនបូមទឹកប្រើពន្លឺព្រះអាទិត្យមានតម្លៃ ១ ៤៧៧ ដុល្លារ, និងទូភ្ញាស់ពងមានតម្លៃ ៥០២ ដុល្លារ។ លើសពីនេះ ៨០ ភាគរយនៃផលិតផលរបស់ Kukula Solar មកពីក្រុមហ៊ុនផលិតអន្តរជាតិនៅប្រទេសស្វីស កាណាដា និងចិន។

គំរូអាជីវកម្មបរិយាបន្នរបស់ Kukula Solar គឺការធ្វើការជាមួយអ្នកលក់ផលិតផលថាមពលពន្លឺព្រះអាទិត្យជាស្ត្រី និងយុវជនពីសហគមន៍មូលដ្ឋាន ដើម្បីជំរុញការធ្វើទីផ្សារផលិតផលពន្លឺព្រះអាទិត្យ និងផ្តល់ការគាំទ្របន្ថែមដូចជាការជួសជុល និងសេវាកម្មអតិថិជនក្នុងសហគមន៍របស់ពួកគេ។ រហូតមកដល់បច្ចុប្បន្ននេះ Kukula Solar មានអ្នកលក់ចែកចាយផលិតផលថាមពលពន្លឺព្រះអាទិត្យ ២០៥ នាក់ ដែលអាចរកចំណូលជាមធ្យម ១៤៧ ដុល្លារអាម៉េរិកក្នុងមួយខែ។ មុនពេលដែលស្ត្រី និង​យុវជន​ទាំងនោះធ្វើការជាមួយនឹង Kukula Solar ​ធ្លាប់រក​ប្រាក់​ចំណូល​បាន​ត្រឹមតែ ៣៥ ដុល្លារអាម៉េរិកប៉ុណ្ណោះក្នុងមួយខែ។ ទន្ទឹមនឹងនេះ ចំនួនអ្នកលក់ផលិតផលថាមពលពន្លឺព្រះអាទិត្យនៅក្នុងសហគមន៍បន្តកើនឡើង ដោយសារពួកគេបានជួយបណ្តុះបណ្តាល និងសេវាកម្មអតិថិជនទៅកាន់មិត្តភ័ក្តិរបស់ពួកគេថែមទៀតផង។ បន្ថែមពីនេះ អ្នកលក់ទាំងនោះអាចឆ្លើយតបទៅនឹងសំណើរសម្រាប់ការជួសជុលក្នុងរយៈពេល ៤៨ ម៉ោង។

ទន្ទឹមនឹងនេះ Kukula Solar តាមដាននៃការសន្សំសំចៃដែលបានមកពីការប្រើប្រាស់ផលិតផលរបស់ពួកគេ ដោយបង្ហាញថា អ្នកប្រើប្រាស់ជាលក្ខណៈគ្រួសារសន្សំប្រាក់បានចំនួន ៥២ លានដុល្លារចាប់តាំងពីពួកគេចាប់ផ្តើមប្រើប្រាស់ថាមពលព្រះអាទិត្យ។ កាលពីមុន ពួកគេត្រូវចំណាយលើតម្រូវការលើប្រេងកាត និងទៀនយ៉ាងហោចណាស់ ៦០ ដុល្លារក្នុងមួយខែ។ ការប្រើប្រាស់អំពូលសូឡា និងប្រព័ន្ធថាមពលពន្លឺព្រះអាទិត្យ អាចអោយកូនៗរបស់ពួកគេសិក្សាបានយូរ ហើយម្ចាស់អាជីវកម្មអាចដំណើរការបានយូរម៉ោងថែមទៀតផង។

ទោះបីជា Kukula Solar មិនធ្វើការត្រួតពិនិត្យ និងរាយការណ៍ផលប៉ះពាល់បរិស្ថាន ប៉ុន្តែផ្អែកលើចំនួនការលក់ចេញត្រូវបានប៉ាន់ប្រមាណថា ផលិតផលរបស់ពួកគេអាចកាត់បន្ថយបំភាយឧស្ម័នកាបូនិក CO2 ប្រហែល ១ លានតោន។ មិនត្រឹមតែប៉ុណ្ណោះ ការប្រើប្រាស់ និងការថែទាំត្រឹមត្រូវនៃផលិតផលរបស់អ្នកប្រើប្រាស់អាចធ្វើឲ្យផលិតផលប្រើប្រាស់បានយូររយៈពេលពី ៥ ទៅ ១០ឆ្នាំ។ លើសពីនេះ អ្នកលក់ទាំងនោះអាចបញ្ជូនថ្ម គ្រឿងបន្លាស់ និងគ្រឿងផលិតផលដែលត្រូវបោះចោលទៅកាន់ក្រុមហ៊ុនសម្រាប់ការកែច្នៃ។ បន្ថែមពីនេះ អ្នកលក់ទាំងនោះប្រើប្រាស់កង់ ដែលជួយកាត់បន្ថយការបញ្ចេញកាបូនផងដែរ។

បញ្ហា​ប្រឈម​ដ៏​សំខាន់​មួយ​សម្រាប់ Kukula Solar ​គឺ​លទ្ធភាព​ក្នុង​ការ​បង់​ប្រាក់​ដោយគ្រួសារចំណូលទាប ដោយសារប្រភពចំណូលរបស់ពួកគេមិនស្ថិតស្ថេរ និងការប៉ះទង្គិចផ្នែកហិរញ្ញវត្ថុញឹកញាប់។ ដើម្បីដោះស្រាយបញ្ហានេះ Kukula Solar អនុវត្ត​គម្រោង​បង់​ប្រាក់រំលោះ​រយៈពេល ៦ ទៅ ៩ ខែ ដើម្បី​អនុញ្ញាតអ្នកចំណូលទាបប្រើប្រាស់ផលិតផលបានដែរ។ បញ្ហាមួយទៀតនោះ គឺការខ្វះខាតនៃការលើកទឹកចិត្តរបស់រដ្ឋាភិបាលសម្រាប់សហគ្រាសធ្វើអាជីវកម្មជាមួយអ្នកក្រីក្រ ហើយ Kukula Solar ត្រូវបង់ពន្ធតាមរបៀបដូចគ្នានឹងអាជីវកម្មធម្មតាផ្សេងទៀតដែរ។ មិនត្រឹមតែប៉ុណ្ណោះ លក្ខខណ្ឌហិរញ្ញប្បទានដែលមានអត្រាការប្រាក់ខ្ពស់សម្រាប់កម្ចីអាជីវកម្មក៏មិនសូវអំណោយផលសម្រាប់សហគ្រាសសង្គមដូចជា Kukula Solar។

ដើម្បីលើកទឹកចិត្តបន្ថែមទៀតដល់អាជីវកម្មបរិយាបន្នឱ្យសម្របទៅនឹងការអនុវត្តភាពបៃតង និងលក្ខណៈរួមបញ្ចូល Kukula Solar សង្ឃឹមថារដ្ឋាភិបាលនឹងបង្កើតគោលនយោបាយដែលនឹងធ្វើឱ្យមានលក្ខខណ្ឌអំណោយផលសម្រាប់កំណើននៃអាជីវកម្មបរិយាបន្ន។ Kukula Solar ក៏សង្ឃឹមថា លទ្ធភាពទទួលបានហិរញ្ញប្បទានកាន់តែប្រសើរ និងប្រាក់កម្ចីដែលមានការប្រាក់ទាបអាចជួយពង្រីកប្រតិបត្តិការរបស់ពួកគេបន្ថែមទៀត។ ម្យ៉ាងវិញទៀត ការវិនិយោគលើការបណ្តុះបណ្តាល និងការណែនាំរបស់អាជីវកម្មបរិយាបន្នក៏នឹងជួយដល់អាជីវកម្មស្រដៀងគ្នាដែរ។ ជាងនេះទៅទៀត រដ្ឋាភិបាលក៏អាចជួយផ្សព្វផ្សាយគំរូអាជីវកម្មបរិយាបន្នដែលផ្តោតលើភាពបៃតង ដើម្បីទទួលបានចំណាប់អារម្មណ៍សាធារណៈ បង្កើនការយល់ដឹងជាសាធារណៈអំពីការការពារបរិស្ថាន និងបង្កើនអ្នកប្រើប្រាស់។  មិនត្រឹមតែប៉ុណ្ណោះ ការលើកទឹកចិត្តឲ្យសហគមន៍នៅតាមជនបទប្រកបអាជីវកម្មបែបនេះ អាចកែលម្អផ្លូវ និងទំនាក់ទំនងហេដ្ឋារចនាសម្ព័ន្ធនៅតាមតំបន់ឆ្ងាយៗថែមទៀតផង៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ធនាគារ ស្ថាបនា និងក្រុមហ៊ុន វីសា រៀបចំកម្មវិធីទស្សនាការប្រកួតបាល់ទាត់ពិភពលោក FIFA World Cup 2026™ Visa Sathapana Viewing Party​

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 10/07/2026

ធនាគារ ស្ថាបនា និងក្រុមហ៊ុន វីសា រៀបចំកម្មវិធីទស្សនាការប្រកួតបាល់ទាត់ពិភពលោក FIFA World Cup 2026™ Visa Sathapana Viewing Party​

អតីតពលករដែលមកពីថៃ អំពាវនាវពលករដទៃទៀតចូលរួមធ្វើតេស្ត RPL ដើម្បីទទួលស្គាល់ជំនាញជាផ្លូវការ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

អតីតពលករខ្មែរដែលបានត្រឡប់មកពីប្រទេសថៃ បានអំពាវនាវដល់អតីតពលករ​ដទៃទៀតមក​ចុះឈ្មោះធ្វើ​តេស្តទទួល​ស្គាល់​ជំនាញពីមុន(RPL) ដោយសារវាជាយន្តការដ៏សំខាន់ទទួលបានវិញ្ញាបនប័ត្របញ្ជាក់ពីចំណេះដឹង និងជំនាញ

SDF ចុះកិច្ចព្រមព្រៀងភាពជាដៃគូយុទ្ធសាស្ត្រជាមួយសមាគមឧស្សាហកម្មធំៗ ៤ ដើម្បីជំរុញការអភិវឌ្ឍជំនាញឱ្យត្រូវតម្រូវការឧស្សាហកម្ម

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

SDF ចុះកិច្ចព្រមព្រៀងភាពជាដៃគូយុទ្ធសាស្ត្រជាមួយសមាគមឧស្សាហកម្មធំៗ ៤ ដើម្បីជំរុញការអភិវឌ្ឍជំនាញឱ្យត្រូវតម្រូវការឧស្សាហកម្ម

កម្ពុជា បង្កើនការយកចិត្តទុកដាក់ និងបដិសណ្ឋារកិច្ចលើទេសចរណ៍មូស្លីម

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

ទេសចរណ៍មូស្លីម មិនមែនគ្រាន់តែជាទីផ្សារដ៏មានសក្តានុពលប៉ុណ្ណោះទេ ប៉ុន្តែជាឱកាសក្នុងការបង្ហាញថា កម្ពុជា ជាគោលដៅទេសចរណ៍ប្រកបដោយសុវត្ថិភាព ភាពកក់ក្តៅ ទំនុកចិត្ត

ឆមាស​ទី ​១​ ​ឆ្នាំ​ ​២០២៦​ ​ការ​ធ្វើ​ពាណិជ្ជកម្ម​រវាង​កម្ពុជា​ ​និង​ដៃគូ​អន្តរជាតិ​ ​សម្រេចបាន​ជាង​ ​៣៦​ ​ពាន់​លាន​ដុល្លារ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

​ការ​ដោះដូរ​ទំនិញ​រវាង​កម្ពុជា​ ​និង​ដៃគូ​ពាណិជ្ជកម្ម​អន្តរជាតិ​សំខាន់​ៗរបស់ខ្លួន សម្រេច​បាន​ទំហំទឹកប្រាក់​ប្រមាណ​  ​៣៦.៨៤​ ​ពាន់​លាន​ដុល្លារ​អាម៉េរិក​ ក្នុង​រយៈពេល​ ​៦​ ​ខែ ​ឆ្នាំ​ ​២០២៦​ ​នេះ​

ទីផ្សារ​ការិយាល័យ​ជួលនៅកម្ពុជា​ នៅតែពឹង​ផ្អែកលើវិនិយោគិន​បរទេស​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 10/07/2026

អគារិយាល័យជួល​នៅកម្ពុជា នៅតែបន្តពឹង​លើ​វិនិយោគិន ឬធុរជនបរទេស ខណៈវិនិយោគិន​និងសហគ្រិនក្នុងស្រុក​បន្តប្រើប្រាស់​ផ្ទះវីឡា ផ្ទះល្វែង​ធ្វើជាទីស្នាក់ការរបស់ខ្លួន

តម្លៃមាស និងប្រេងឆៅឡើងថ្លៃបន្តិច ខណៈការវាយប្រហារនៅតំបន់ឈូងសមុទ្រកំពុងឡើងកំដៅ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

នៅថ្ងៃសុក្រសប្ដាហ៍នេះ តម្លៃមាសឡើងថ្លៃ ០.២ ភាគរយ ឬ ៤ ១២៨ ដុល្លារក្នុងមួយអោននៅលើទីផ្សារអន្តរជាតិ ខណៈដែលនៅលើទីផ្សារកម្ពុជាមានតម្លៃ ៤៩៦ ដុល្លារក្នុងមួយជី និង ៤ ៩៦១ ដុល្លារក្នុងមួយតម្លឹង

កម្ពុជា-ឡាវ រួមគ្នាពន្លឿនកិច្ចអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ដើម្បីពង្រីកទំហំពាណិជ្ជកម្ម និងការវិនិយោគ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

កម្ពុជា - ឡាវ កំពុងឈានចូលដល់របត់ថ្មីមួយ ដែលផ្តោតលើការប្រែក្លាយទំនាក់ទំនងការទូតប្រពៃណីឱ្យទៅជាកាតាលីករសេដ្ឋកិច្ចពិតប្រាកដ

មេដឹកនាំ​ម៉ាឡេស៊ី​ និង​ថៃ​ ​ជួប​ពិភាក្សា​គ្នា​ដោះស្រាយ​បញ្ហា​ជល​ផល​ ក្រោយ​មាន​ភាព​រកាំ​រកូស​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

ក្រោយពី​មាន​ភាព​រកាំ​រកូស​លើ​ការ​នាំចេញ​ត្រី​ ​និង​បង្គា​ជិត​ពីរ​ខែ​ ​មេដឹកនាំ​ម៉ាឡេស៊ី ​និង​ថៃ​បាន​ជួប​ពិភាក្សា​គ្នា​ដោះស្រាយ​បញ្ចប់​បញ្ហា​នេះ​រួចរាល់​ ​ព្រមទាំង​ប្តេជ្ញា​ពង្រឹង​ពាណិជ្ជកម្ម​ទ្វេ​ភាគី​ឱ្យ​ដល់​គោលដៅ​ ​៣០​ ​ពាន់​លាន​ដុល្លារ​ត្រឹម​ឆ្នាំ​ ​២០២៧

រយៈពេល ៥ខែ ការ​ចំណាយរបស់រដ្ឋបាល​ថ្នាក់ជា​តិ តិចជាង​ចំណូល​ប្រមាណជិត ២០០លានដុល្លារ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

ក្នុងរយៈពេល ៥ខែ ដើមឆ្នាំ​២០២៦នេះ ការអនុវត្ត​ថវិកា​របស់រដ្ឋបាលថ្នាក់ជាតិ​ មាន​អតិរេក​សរុបប្រមាណ ៧៣៨​ពាន់​លានរៀល ​ឬប្រមាណជាង​ ១៨៤លានដុល្លារអាម៉េរិក