ស្វែងយល់ពីប្រទេសក្រីក្របំផុតទាំង ១០ នៅលើពិភពលោកក្នុងឆ្នាំ២០២៤

បរទេស៖ យោងតាមប្រភពពី Global Finance បានលើកឡើងថា បើទោះបីជាពិភពលោកមានទ្រព្យសម្បត្តិ និងធនធានគ្រប់គ្រាន់ ដើម្បីធានាថា មនុស្សជាតិទាំងមូលទទួលបានកម្រិតជីវភាពសមរម្យ​ក៏​ដោយ ប៉ុន្តែប្រជាជននៅ​ក្នុង​ប្រទេសជាច្រើនកំពុង​រស់​នៅ​ក្នុង​ភាព​ក្រីក្រ​ និងអស់​សង្ឃឹម ដោយសារអស្ថិរភាពនយោបាយ ភាពទន់ខ្សោយនៃសេដ្ឋកិច្ច​ ការរាតត្បាតនៃជំងឺ ជាពិសេសជម្លោះសង្គ្រាមនៅតាមប្រទេសសេដ្ឋកិច្ចធំៗជាច្រើនឆ្នាំ។

ផ្អែកទៅលើរង្វាស់ផលិតផលក្នុងស្រុកសរុបសម្រាប់មនុស្សម្នាក់​នៃ​អំណាច​ទិញ (GDP-PPP) បានបង្ហាញពីចំណាត់ថ្នាក់នៃប្រទេសក្រីក្របំផុតទាំង ១០ នៅលើពិភពលោកសម្រាប់ឆ្នាំ ២០២៤ ដោយចាប់ផ្តើមពីប្រទេសដែលជាប់ចំណាត់ថ្នាក់ទី១០ចុះក្រោម។

១០. យេម៉ែន៖ គឺជាប្រទេសក្រីក្របំផុតមួយនៅលើឧបទ្វីបអារ៉ាប់ដែលមានប្រជាជនប្រហែល ៣៥ លាននាក់។ ចាប់តាំងពីចុងឆ្នាំ២០១៤ ប្រទេសនេះត្រូវបានរងប៉ះពាល់ដោយជម្លោះរវាងការតស៊ូអំណាចរវាងរដ្ឋាភិបាលដែលគាំទ្រដោយអារ៉ាប៊ីសាអូឌីត និងចលនាឧទ្ទាម ហើយសង្គ្រាមបានឆក់យកជីវិតមនុស្សជាង ១៥០ ០០០ នាក់ បំផ្លាញសេដ្ឋកិច្ច និងបំផ្លាញហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ។ បើទោះបីជាយេម៉ែនសម្បូរទៅដោយប្រេង ប៉ុន្តែប្រជាជនជាង ៨០ ភាគរយកំពុងរស់នៅក្នុងភាពក្រីក្រ។ ផលិតផលក្នុងស្រុកសរុបសម្រាប់មនុស្សម្នាក់គឺ ១ ៩៩៦ ដុល្លារអាម៉េរិក។

៩. ម៉ាដាហ្គាស្ការ៖ ចាប់តាំងពីទទួលបានឯករាជ្យពីប្រទេសបារាំងនៅឆ្នាំ១៩៦០ ម៉ាដាហ្គាស្ការ បានជួបប្រទះនឹងបញ្ហាអស្ថិរភាពនយោបាយ អំពើពុករលួយ រដ្ឋប្រហារពោរពេញដោយអំពើរហិង្សា និងការបោះឆ្នោតដែលមានជម្លោះ។ លើសពីនេះ ប្រទេសនេះមានអត្រានៃភាពក្រីក្រខ្ពស់បំផុតមួយក្នុងពិភពលោកប្រហែល ៧៥ ភាគរយកំណើនគឺយឺតយ៉ាវ ជាមួយនឹងអតិផរណាមានជិត ៨ ភាគរយ។ មិនត្រឹមតែប៉ុណ្ណោះ សេដ្ឋកិច្ចប្រទេសរងផលប៉ះពាល់ពីខាងក្រៅរួមមាន គ្រោះធម្មជាតិ ការរាតត្បាត និងការខកខាននៃការដឹកជញ្ជូនគ្រាប់ធញ្ញជាតិពីអ៊ុយក្រែនបានធ្វើឲ្យតម្លៃស្បៀងអាហារឡើងថ្លៃខ្លាំង ខណៈដែលប្រជាពលរដ្ឋរងទុក្ខវេទនាកាន់តែខ្លាំង។ ផលិតផលក្នុងស្រុកសរុបសម្រាប់មនុស្សម្នាក់គឺ ១ ៩៧៩ ដុល្លារអាម៉េរិក។

៨. លីបេរីយ៉ា៖ ជាសាធារណរដ្ឋចំណាស់ជាងគេនៅទ្វីបអាហ្រ្វិក និងជាប់ចំណាត់ថ្នាក់ក្នុងចំណោមប្រទេសក្រីក្របំផុតក្នុងពិភពលោកអស់រយៈពេលជាច្រើនឆ្នាំ។ ប្រជាជនរំពឹងទុកខ្ពស់នៅពេលដែលអតីតតារាបាល់ទាត់ George Weah ក្លាយជាប្រធានាធិបតីក្នុងឆ្នាំ ២០១៨ ប៉ុន្តែផ្ទុយទៅវិញក្នុងអាណត្តិរបស់គាត់នាំមកនូវអតិផរណាខ្ពស់ ភាពអត់ការងារធ្វើ និងកំណើនសេដ្ឋកិច្ចអវិជ្ជមាន។ ផលិតផលក្នុងស្រុកសរុបសម្រាប់មនុស្សម្នាក់គឺ ១ ៨៨២ ដុល្លារអាម៉េរិក។

៧.ម៉ាឡាវី ៖ ជាប្រទេសតូចបំផុតមួយរបស់ទ្វីបអាហ្រ្វិក ដែលសេដ្ឋកិច្ចពឹងផ្អែកលើដំណាំដែលចិញ្ចឹមដោយទឹកភ្លៀង ប៉ុន្តែនៅតែងាយរងគ្រោះពីបញ្ហាអាកាសធាតុ និងអសន្តិសុខ​ស្បៀង​មាន​កម្រិត​ខ្ពស់​ខ្លាំង។ សព្វថ្ងៃនេះ ម៉ាឡាវី កំពុងប្រឈមមុខនឹងវិបត្តិសេដ្ឋកិច្ចដែលនាំឱ្យមានការខ្វះខាតប្រេងឥន្ធនៈ ការកើនឡើងនៃតម្លៃម្ហូបអាហារ និងការធ្លាក់ថ្លៃយ៉ាងខ្លាំងនៃរូបិយប័ណ្ណ។ ធនាគារពិភពលោក ប៉ាន់ប្រមាណថា ជាង ៧០ ភាគរយនៃចំនួនប្រជាជនកំពុងរស់នៅក្រោមបន្ទាត់នៃភាពក្រីក្រ។ ផលិតផលក្នុងស្រុកសរុបសម្រាប់មនុស្សម្នាក់គឺ ១ ៧១២ អាម៉េរិក។

៦. នីហ្សេ ៖ គ្របដណ្តប់ដោយវាលខ្សាច់សាហារ៉ាប្រហែល ៨០​ ភាគរយ និងការកើនឡើងយ៉ាងឆាប់រហ័សនៃចំនួនប្រជាជនពឹងផ្អែកលើវិស័យកសិកម្មខ្នាតតូច។ ប្រទេសនេះស្ថិតនៅក្រោមការគំរាមកំហែងពីវាលខ្សាច់ អសន្តិសុខ​ស្បៀង​ ​ជំងឺ និង​អត្រា​មរណៈ។ ការ​ប៉ះ​ទង្គិច​គ្នា​ជា​បន្តបន្ទាប់​រវាង​កងទ័ព​ជាមួយនឹង​ក្រុម​ ISIS បាន​ធ្វើ​ឲ្យ​មនុស្ស​រាប់​ពាន់​នាក់​ភៀស​ខ្លួន។ ផលិតផលក្នុងស្រុកសរុបសម្រាប់មនុស្សម្នាក់គឺ ១ ៦៧៥ ដុល្លារអាម៉េរិក។

៥. ម៉ូសំប៊ិក៖ ប្រទេសនេះសម្បូរទៅដោយធនធានធម្មជាតិ និងជាគោលដៅរបស់អតីតអាណានិគមព័រទុយហ្គាល់ ប៉ុន្តែវានៅតែជាប់គាំងក្នុងចំណោមប្រទេសក្រីក្របំផុតនៅលើពិភពលោក។ ម៉ូសំប៊ិក ជាប់ចំណាត់ថ្នាក់ក្នុងចំណោមប្រទេសក្រីក្របំផុតទាំង ១០ នៅលើពិភពលោក ជាមួយនឹងលក្ខខណ្ឌអាកាសធាតុធ្ងន់ធ្ងរ និងអស្ថិរភាពនយោបាយ។ ចាប់តាំងពីឆ្នាំ២០១៧ មក ការវាយប្រហារដោយក្រុមបះបោរឥស្លាមបានបំផ្លាញតំបន់ភាគខាងជើងដែលសម្បូរដោយហ្គាស។ ផលិតផលក្នុងស្រុកសរុបសម្រាប់មនុស្សម្នាក់គឺ ១ ៦៤៩ ដុល្លារអាម៉េរិក។

៤.កុងហ្គោ ៖ ចាប់តាំងពីទទួលបានឯករាជ្យពីបែលហ្ស៊ិកនៅឆ្នាំ ១៩៦០ ប្រទេសនេះរងទុក្ខពីរបបផ្តាច់ការដ៏ឃោរឃៅ អស្ថិរភាពនយោបាយ និងអំពើហិង្សាឥតឈប់ឈរ។ ប្រហែល ៦៥ ភាគរយនៃចំនួនប្រជាជនជិត ១០០ លាននាក់ចំណាយតិចជាង ២,១៥ ដុល្លារក្នុងមួយថ្ងៃ។ យ៉ាងណាមិញ ធនាគារពិភពលោកនិយាយថា កុងហ្គោមានធនធាន និងសក្តានុពលដើម្បីក្លាយជាប្រទេសអ្នកមានជាងគេបំផុតនៅទ្វីបអាហ្រ្វិក និងជាកត្តាជំរុញកំណើនសម្រាប់ទ្វីបទាំងមូល។ ប្រទេសនេះជាអ្នកផលិតកូបាល់ដ៏ធំបំផុតរបស់ពិភពលោករួចទៅហើយ និងជាប្រភពទង់ដែងឈានមុខគេនៅទ្វីបអាហ្រ្វិក ដែលមានសារៈសំខាន់ក្នុងការផលិតរថយន្តអគ្គិសនី។ ផលិតផលក្នុងស្រុកសរុបសម្រាប់មនុស្សម្នាក់គឺ ១ ៥៥២ ដុល្លារអាម៉េរិក។

៣. អាហ្វ្រិកកណ្តាល ៖ បើទោះបីជាប្រទេសនេះសម្បូរទៅដោយមាស ប្រេង អ៊ុយរ៉ាញ៉ូម និងពេជ្រក៏ដោយ ប៉ុន្តែវាគឺជាប្រទេសក្រីក្របំផុតមួយរបស់ពិភពលោកជាងមួយទសវត្សរ៍។ នៅឆ្នាំ ២០១៦ នាយករដ្ឋមន្ត្រី Faustin Archange Touadéra បានធ្វើយុទ្ធនាការជាអ្នកបង្កើតសន្តិភាព ដែលអាចបង្រួបបង្រួមការបែកបាក់រវាងជនជាតិភាគតិចមូស្លីម និងគ្រិស្តបរិស័ទ។ ទោះបីជាការជាប់ឆ្នោតរបស់គាត់ត្រូវបានគេមើលឃើញថាជាជំហានដ៏សំខាន់មួយឆ្ពោះទៅរកការកសាងជាតិឡើងវិញនោះ ប៉ុន្តែប្រទេសនៅតែគ្រប់គ្រងដោយក្រុមប្រឆាំងរដ្ឋាភិបាល។ ទោះបីជាមានបញ្ហា និងការធ្លាក់ចុះក៏ដោយ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ កំណើនសេដ្ឋកិច្ចបានកើនឡើងក្នុងកម្រិតមធ្យម ដោយជំរុញដោយឧស្សាហកម្មឈើ ការរស់ឡើងវិញនៃវិស័យកសិកម្ម និងការលក់ពេជ្រឡើងវិញដោយផ្នែក។ ផលិតផលក្នុងស្រុកសរុបសម្រាប់មនុស្សម្នាក់គឺ ១ ១២៣ ដុល្លារអាម៉េរិក។

២. ប៊ូរុនឌី ៖ ជាប្រទេសតូចមួយដែលខ្វះធនធានធម្មជាតិ និងត្រូវបានបំផ្លាញដោយសង្រ្គាមស៊ីវិលរយៈពេលចាប់តាំងពីឆ្នាំ ២៩៩៣ ដល់ឆ្នាំ ២០០៥។ ប្រជាជនប៊ូរុនឌីមានប្រហែល ១៣ លាននាក់​ ហើយ ៨០ ភាគរយពឹងផ្អែកលើវិស័យកសិកម្មចិញ្ចឹមជីវិត ប៉ុន្តែអសន្តិសុខស្បៀងនៅប្រទេសនេះគឺខ្ពស់ជាងមធ្យមភាគសម្រាប់បណ្តាតំបន់សាហារ៉ា។ លើសពីនេះ ការទទួលបានទឹក និងអនាម័យនៅមានកម្រិតទាបនៅឡើយ ហើយប្រជាជនតិចជាង ៥ ភាគរយមានអគ្គិសនីប្រើប្រាស់។ កាលពីឆ្នាំ ២០២២ ទាំងសហរដ្ឋអាមេរិក និងសហភាពអឺរ៉ុបបានបន្តផ្តល់ជំនួយឡើងវិញ បន្ទាប់ពីដកទណ្ឌកម្មហិរញ្ញវត្ថុ ប៉ុន្តែកំណើននៅតែយឺត ហើយអតិផរណាឆ្នាំនេះមានប្រហែល ២២ ភាគរយ។ ផលិតផលក្នុងស្រុកសរុបសម្រាប់មនុស្សម្នាក់គឺ ៩១៦ ដុល្លារ។

១.​ ប្រទេសស៊ូដង់ខាងត្បូង ៖ គឺជាប្រទេសក្រីក្របំផុតក្នុងពិភពលោកត្រូវបានបំផ្លាញដោយអស្តិសុខសង្គម និងជម្លោះប្រដាប់អាវុធចាប់តាំងពីឆ្នាំ ២០១១ មកម្ល៉េះ។ ទោះបីជាប្រទេសនេះសម្បូរទៅដោយទុនបម្រុងប្រេង ប៉ុន្តែភាពសម្បូរបែបនេះបានជំរុញឱ្យមានអស្ថិរភាពនយោបាយ ការបែងចែកសង្គម វិសមភាព អំពើពុករលួយ និងសង្គ្រាម។ ប្រជាជនភាគច្រើនប្រកបរបរកសិកម្មបែបប្រពៃណី បើទោះបីជាជម្លោះ និងអាកាសធាតុធ្ងន់ធ្ងរជាឧបសគ្គក្នុងការដាំដុះ ឬ ប្រមូលផលដំណាំក៏ដោយ។ នៅឆ្នាំនេះ ជាង ៦០ ភាគរយនៃប្រជាជនប្រមាណ ៩ លាននាក់នឹងត្រូវការជំនួយមនុស្សធម៌។ ផលិតផលក្នុងស្រុកសរុបសម្រាប់មនុស្សម្នាក់គឺ ៤៥៥ ដុល្លារ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

កម្មវិធីជំនាញសេវាកម្មអភិវឌ្ឍន៍អាជីវកម្ម ជួយជំរុញសហគ្រាសធុនតូច និងមធ្យមឱ្យរីកចម្រើន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/07/2026

កម្មវិធីជំនាញសេវាកម្មអភិវឌ្ឍន៍អាជីវកម្ម ជំរុញ SME ឱ្យរីកចម្រើន ពង្រឹងសមត្ថភាពរបស់អ្នកជំនាញធុរកិច្ច ទីប្រឹក្សា គ្រូបណ្តុះបណ្តាល និងអ្នកផ្តល់សេវាកម្ម

រដ្ឋចំនួន ៤ នៅអាម៉េរិក ដាក់ពាក្យប្តឹងក្រុមហ៊ុន Meta ទារប្រាក់ពិន័យ ១,៤ ទ្រីលានដុល្លារ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 09/07/2026

ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស Meta របស់លោក Mark Zuckerberg អាចនឹងប្រឈមមុខនឹងការពិន័យជាប្រាក់រហូតដល់ ១,៤ ទ្រីលានដុល្លារ បន្ទាប់ពីរដ្ឋចំនួន ៤ របស់សហរដ្ឋអាម៉េរិកបានចោទប្រកាន់ក្រុមហ៊ុននេះថា បានបង្កើតកម្មវិធី Facebook និង Instagram ឡើងក្នុងគោលបំណងទាក់ទាញកុមារ

ដំណើរទស្សនកិច្ចរបស់មន្ត្រីជាន់ខ្ពស់បារាំងនៅកម្ពុជា មិនត្រឹមតែបង្កើនពាណិជ្ជកម្ម ការវិនិយោគ តែជាផ្នែកមួយនៃតុល្យភាពភូមិសាស្ត្រនយោបាយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/07/2026

ភ្នំពេញ ៖ លោក នីកូឡា ហ្វ័ររីស្យេ រដ្ឋមន្ត្រីប្រតិភូអមរដ្ឋមន្ត្រីក្រសួងអឺរ៉ុប និងការបរទេស ទទួលបន្ទុកពាណិជ្ជកម្មបរទេស និងទាក់ទាញការវិនិយោគ មានដំណើរទស្សនកិច្ចនៅកម្ពុជាក្នុងសប្ដាហ៍នេះ នាថ្ងៃទី៩ និងទី១០ ខែកក្កដា ឆ្នាំ២០២៦ ក្នុងគោលបំណងពង្រឹងទំនាក់ទំនងសេដ្ឋកិច្ចរវាងបារាំង -កម្ពុជា ព្រមទាំងបង្កើនការវិនិយោគរបស់បារាំងនៅក្នុងប្រទេសកម្ពុជាផងដែរ ។ នេះតាមសេចក្តីប្រកាសព័ត៌មានរបស់ស្ថានទូតបារាំងប្រចាំកម្ពុជា។​ ទាក់ទងនឹងដំណើរទស្សនកិច្ចនេះ

ការកែច្នៃគ្រាប់ស្វាយចន្ទីនៅក្នុងស្រុក នឹងជួយបង្កើតតម្លៃបន្ថែមដល់សេដ្ឋកិច្ចជាតិ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/07/2026

ការជំរុញការកែច្នៃគ្រាប់ស្វាយចន្ទីនៅក្នុងស្រុក ស្របតាម «គោលនយោបាយជាតិស្តីពីស្វាយចន្ទី» គឺជាសោរគន្លឹះក្នុងការបំប្លែងកម្ពុជាពីប្រទេសនាំចេញវត្ថុធាតុដើមឆៅទៅជា “អធិរាជកែច្នៃ និងនាំចេញ” ផលិតផលសម្រេច ដែលជាក្បាលម៉ាស៊ីនរុញច្រានការធ្វើពិពិធកម្មសេដ្ឋកិច្ច

ជំនន់​នៃកា​រផ្គត់ផ្គង់​លំនៅឋានមុន​វិបត្តិកូវីដ១៩​ បានបន្សល់ទុកបញ្ហា​ទីផ្សារមក​ដល់ពេលបច្ចុប្បន្ន​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 09/07/2026

មុន​វិបត្តិ​កូវីដ១៩ អ្នកអភិវឌ្ឍន៍​សំណង់ និងអចលនទ្រព្យ​ ជាពិសេស ​លំនៅឋាន​ បាន​នាំគ្នា​សម្រុក​សាងសង់​​ និងអភិវឌ្ឍ ដែលធ្វើឱ្យវិស័យ​នេះ​មានកំណើនកើនឡើងយ៉ាង​ខ្ពស់ដល់ចំណុច​កំពូល

ប៊ុល​ហ្ការី​ បង្ហោះ​ផ្កាយ​រណប​ថ្មី​​ចំនួន ​១០​ ​គ្រឿង និងត្រៀម​ពង្រីកសក្ដានុពលរបស់ខ្លួន​ក្នុង​វិស័យ​យោធា​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 09/07/2026

កាលពីថ្ងៃអង្គារ​សប្ដាហ៍នេះ​ មេដឹកនាំ​ប្រទេស​ប៊ុលហ្ការី​ បាន​បង្ហាញ​វត្តមាន​នៅក្នុង​ព្រឹត្តិការណ៍​បាញ់​បង្ហោះ​ផ្កាយ​រណប​ថ្មី​ៗ​ចំនួន​១០​គ្រឿង​ទៀត​របស់​ខ្លួន​ចូល​ទៅក្នុង​លំហ​អាកាស​

ក្រុមហ៊ុន LG បោះទុន ១ ពាន់លានដុល្លារ សាងសង់រោងចក្រផលិតឈីបនៅវៀតណាម

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/07/2026

ក្រុមហ៊ុនកូរ៉េខាងត្បូង LG Innotek បោះទុន ១ ពាន់លានដុល្លារ ដើម្បីសាងសង់រោងចក្រផលិតឈីបពាក់កណ្តាលចម្លង (semiconductor) នៅក្នុងទីក្រុងហាយហ្វុង ប្រទេសវៀតណាម

លោក ដូណាល់ ត្រាំ បញ្ជាឱ្យកាត់ផ្តាច់ពាណិជ្ជកម្មជាមួយ អេស្ប៉ាញ ជុំវិញរឿងចំណាយលើណាតូ និងសង្រ្គាមអ៊ីរ៉ង់

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/07/2026

ប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ បញ្ជារដ្ឋាភិបាលរបស់លោកឱ្យផ្អាករាល់សកម្មភាពពាណិជ្ជកម្មភ្លាមៗជាមួយអេស្ប៉ាញ ពាក់ព័ន្ធនឹងការបដិសេធមិនព្រមបង្កើនការចំណាយទៅលើណាតូ និង បដិសេធអាម៉េរិកពីការប្រើប្រាស់មូលដ្ឋានទ័ពអាកាសរបស់ខ្លួន

BYD Sealion 5 EV ប្រភេទ SUV រថយន្តអគ្គិសនីសុទ្ធ បើកបរបានឆ្ងាយចាប់ផ្តើមបង្ហាញខ្លួនហើយ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 09/07/2026

BYD ដែលជាក្រុមហ៊ុនផលិតរថយន្តអគ្គិសនីដ៏ធំនៅក្នុងសកលលោក បាននាំយកសែស្រឡាយថ្មីរបស់ខ្លួន BYD Sealion 5 EV ជាប្រភេទរថយន្ត SUV ប្រើអគ្គិសនីសុទ្ធ បើកបរបានឆ្ងាយចូលទីផ្សារកម្ពុជា

ឆមាសទី ១ ឆ្នាំ ២០២៦ កម្ពុជារកចំណូលបានជាង ៣៦០ លានដុល្លារពីការនាំចេញអង្ករ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/07/2026

កម្ពុជារកចំណូលបានជាង ៣៦៧ លានដុល្លារពីការនាំចេញអង្ករប្រមាណ ៦៣០ ៣១៩ តោន ទៅកាន់ទីផ្សារអន្តរជាតិ ក្នុងរយៈពេល ៦ ខែ ឆ្នាំ២០២៦