អាថ៍កំបាំងនៅពីក្រោយល្បឿននៃកំណើនសេដ្ឋកិច្ចខុសគ្នារវាងបណ្តាប្រទេសលើពិភពលោក

បរទេស ៖ បច្ចុប្បន្ននេះ នៅក្នុងពិភពលោកមានប្រទេសសរុបរហូតដល់ទៅ២៥៦ ប៉ុន្តែប្រទេសទាំងនេះមានកំណើនសេដ្ឋកិច្ចមិនដូចគ្នាទេ ពោលគឺពីសម័យកាលមួយទៅសម័យកាលមួយ ពីទសវត្សរ៍មួយទៅទសវត្សរ៍មួយ អាស្រ័យទៅលើកត្តាជាច្រើន បូករួមទាំងសន្តិភាព ស្ថិរភាពនយោបាយ សាសនា ជំនាញ និងធនធានមនុស្ស។ ប៉ុន្តែ ក្នុងករណីដែលពិភពលោកមិនមានសង្គ្រាម​ អ្នកជំនាញសេដ្ឋកិច្ចភាគច្រើនបានមើលឃើញថា របៀបដែលអាចធ្វើឲ្យកំណើនសេដ្ឋកិច្ចរបស់ប្រទេសជាតិមួយស្ទុះឡើងខ្លាំងគឺអាស្រ័យទៅលើលក្ខណៈពិសេសរបស់ខ្លួន ឬចំណុចពិសេសណាមួយដែលអំណោយផលជាងគេបំផុត។ ឧទាហរណ៍ ប្រទេសដែលសំបូរប្រេងកាត ប្រទេសដែលសំបូរទៅដល់ធនធានមនុស្សខ្លាំង ប្រទេសដែលមានប្រជាជនច្រើនជាងគេជាដើម។

ទោះបីជាយ៉ាងណាក្តី លោកសាស្ត្រាចារ្យ Ricardo Hausmann អតីតប្រធានមជ្ឈមណ្ឌលសម្រាប់ការអភិវឌ្ឍអន្តរជាតិនៃសកលវិទ្យាល័យល្អបំផុតរបស់ពិភពលោក Harvard University មិនបានគាំទ្រនូវគំនិតបែបបុរាណនេះទេដោយលោកជឿជាក់ថា ការផ្តោតទៅលើជំនាញពិសេសតែមួយ ឬពីរ ដែលហៅថា Specialzation គឺមិនគ្រប់គ្រាន់ទេ ហើយប្រទេសដែលចង់ទទួលបានកំណើនសេដ្ឋកិច្ចលឿនមិនគួរមើលរំលងនូវរបៀបនៃការរៀបចំសេដ្ឋកិច្ចតាមបែបចម្រុះវិញ Diversification។

លោកសាស្ត្រាចារ្យដែលបានធ្វើការពន្យល់ទ្រឹស្តីនេះនៅឯជំនួបជាមួយនឹងអ្នកជំនាញសេដ្ឋកិច្ចមួយនៃវេទិកា World Economic Forum កាលពីប៉ុន្មានឆ្នាំកន្លងមកលើប្រធានពិភាក្សាដើម្បីស្វែងរកអាថ៍កំបាំងនៃការបង្កើនល្បឿនសេដ្ឋកិច្ចរបស់ប្រទេសនានាក្នុងពិភពលោកសម័យទំនើប (Secrets’ to Economic Growth) ដោយក្នុងនោះមានទាំងការលើកជាឧទាហរណ៍ជាក់ស្តែងជាមួយនឹងប្រទេសមហាអំណាចសេដ្ឋកិច្ចមួយចំនួនផងដែរ។

កាលពីអតីតកាល សេដ្ឋកិច្ចនៃប្រទេសក្រីក្របំផុតលើពិភពលោក និងសេដ្ឋកិច្ចរបស់ប្រទេសដែលជាអ្នកមានបំផុត គឺខុសគ្នាក្នុងទំហំត្រឹមតែ៤ដងប៉ុណ្ណោះ។ នេះជាការស្រាវជ្រាវ និងអះអាងដោយលោកសាស្ត្រាចារ្យរូបនេះ ប៉ុន្តែសម័យបច្ចុប្បន្ននេះបើយើងពិនិត្យទៅមើលសេដ្ឋកិច្ចរបស់ម៉ាឡាវីដែលជាប្រទេសក្របំផុតធៀបទៅនឹងប្រទេសកាណាដាដែលមានសេដ្ឋកិច្ចខ្លាំងបំផុតនោះគឺមានទំហំខុសគ្នាដល់ទៅ២៥០ដង។ តើអ្វីដែលជាអាថ៍កំបាំងនៃគម្លាតសេដ្ឋកិច្ចដ៏ធំសម្បើមនេះ?

លោកសាស្ត្រាចារ្យបានពន្យល់ជាមួយនឹងឧទាហរណ៍ជាច្រើនដែលក្នុងនោះបើបកស្រាយឲ្យងាយយល់គឺលោកបានសង្កត់ធ្ងន់ថា ប្រទេសដែលមានកំណើនសេដ្ឋកិច្ចយឺតជាប្រទេសដែលបានគិតគូរអំពីការបង្កើនជំនាញតិចតួច និងវិនិយោគតែទៅលើផលិតកម្មដែលផលិតនូវទំនិញសំភារៈ ឬឧបករណ៍ទាំងឡាយណាដែលប្រទេសផ្សេងទៀតសុទ្ធតែអាចផលិតបានដូចគ្នា។

ខុសពីប្រទេសដែលមានកំណើនសេដ្ឋកិច្ចខ្លាំង ដូចជាកាណាដា និងបារាំង រួមជាមួយនឹងបណ្តាប្រទេសជាច្រើនទៀត ជាឧទាហរណ៍ ពួកគេបានបង្កើតនូវប្រព័ន្ធសេដ្ឋកិច្ចដ៏រឹងមាំ និងមានកម្លាំងតាមរយៈការធ្វើឲ្យុមានភាពចម្រុះក្នុងការផលិតវត្ថុដែលជាទូទៅមិនងាយនឹងអ្នកណាសុទ្ធតែអាចធ្វើបាននោះទេ។

លោកសាស្ត្រាចារ្យក៏បានលើកឡើងចំៗអំពីផលិតផលដែលអាចទទួលស្គាល់បាន ដូចជាការផលិតយន្តហោះប៊ូអ៊ីងយ៉ាងដូច្នោះដែរ។ ដូច្នេះ ដើម្បីផលិតបានយន្តហោះមួយគ្រឿងថ្វីត្បិតតែរោងចក្រធំស្ថិតនៅក្នុងប្រទេសកំណើតក្តី ប៉ុន្តែដោយឡែកវត្ថុធាតុដើម និងគ្រឿងបន្លាស់ផ្សេងទៀតត្រូវបានបែងចែកពង្រាយទៅតាមទីតាំងជាច្រើនលើពិភពលោកដើម្បីកាត់បន្ថយចំណាយកាន់តែតិច និងប្រើប្រាស់លទ្ធភាពនៃវត្ថុធាតុដើម និងការចំណាយពន្ធឲ្យបានតិចបំផុតតាមដែលអាចធ្វើទៅបាន។

បារាំង ដែលជាប្រទេសគេស្គាល់ថាជាទូទៅមានភាពល្បីល្បាញក្នុងការផលិតស្រាក្រហម និងឈឺសដ៏ល្បីអស់រយៈពេលជាយូរមកហើយនោះ ប៉ុន្តែបើយើងទៅពិនិត្យទៅលើសង្វាក់ផលិតកម្មទាំងអស់របស់បារាំងដែលទាញចំណូលចូលសេដ្ឋកិច្ចជាតិនោះ ផលិតផលទាំងពីរនេះមានចំណែកតិចតួចបំផុតធៀបទៅនឹងផលិតផលឧស្សាហកម្ម និងផលិតផលទំនើបៗផ្សេងៗ។

លោក Hausmann ក៏បានប្រដូចការបង្កើនល្បឿនសេដ្ឋកិច្ចរបស់ប្រទេសជាតិនីមួយៗទៅនឹងចំនួនអក្សរផងដែរ។ ឧទាហរណ៍ថា ប្រទេសមួយអាចផលិតបានអក្សរតែមួយនោះជាលទ្ធផលដែលយើងនឹងអាចទទួលបានពាក្យ ឬអក្សរតែមួយគត់។ បើប្រទេសនោះអាចផលិតជាតួអក្សរចំនួន៣ នោះគេនឹងអាចបង្កើតបានជាផលិតផល ឬជាពាក្យចំនួន៣ ឬ៤ ខណៈដែលបើគេផលិតបាន ៤អក្សរ នោះគេនឹងអាចទទួលបានពាក្យសរុបពី៨ ទៅ ៩ ខណៈដែលបើប្រទេសនោះអាចផលិតបាន១០អក្សរពួកគេនឹងអាចបង្កើតបានទៅជាពាក្យដល់ទៅ៤០០ ឬ៥០០អក្សរ។

ការបកស្រាយខាងលើនេះ លោកសាស្ត្រាចារ្យបានសន្និដ្ឋានជារួមថា នៅពេលដែលប្រទេសជាតិមួយមានបុគ្គលិកជំនាញកាន់តែច្រើន នោះពួកគេនឹងអាចបង្កើតបាននូវផលិតផលចំបាច់ថ្មីៗកាន់តែច្រើន និងជាផលិតផលដែលប្រទេសផ្សេងមិនអាចធ្វើបាននោះឡើយ។ ទាំងអស់នេះហើយដែលជាអាថ៍កំបាំងដ៏សំខាន់បំផុតសម្រាប់ការអភិវឌ្ឍប្រទេសជាតិប្រកបដោយចីរភាពនិងប្រសិទ្ធភាពខ្ពស់៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

កម្ពុជា-ធនាគារពិភពលោក ចុះកិច្ចព្រមព្រៀងឥណទានសម្បទាន ១៥០ លានដុល្លារ ដើម្បីតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធក្នុងតំបន់

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/06/2026

កម្ពុជា និងធនាគារពិភពលោក ​(World Bank) បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងឥណទានសម្បទានដំណាក់កាលទីមួយ មានតម្លៃ ១៥០ លានដុល្លារអាម៉េរិក សម្រាប់គម្រោងលើកកម្ពស់ការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធក្នុងតំបន់

បេសកកម្ម​គោះទ្វារអ្នក​វិនិយោគ​របស់មន្ត្រីជាន់​ខ្ពស់​កម្ពុជា នៅជប៉ុន ​និង​ កូរ៉េ រំពឹងទទួលបាន​វិនិយោគិនថ្មី​ៗចូលមក​បន្ថែម

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/06/2026

នៅក្នុងដំណើរទស្សនកិច្ច ​និ​ងបេសកកម្ម​របស់មន្ត្រីជាន់ខ្ពស់​កម្ពុជា ទៅក្រៅប្រទេស ពិត​ណាស់​តែង​នាំមកវិញនូវ​អ្នកវិនិយោគ​ថ្មីៗចូលមក​កាន់ប្រទេស​កម្ពុជា

ការ​ផ្គត់ផ្គង់ថាមពលនឹងត្រូវការ​ពេល​យូរ ទៅរក​សភាព​ធម្មតា​វិញ ទោះបីបញ្ចប់សង្រ្គាម និងបើកច្រក Hormuz ឡើងវិញក៏ដោយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/06/2026

បើទោះបីជាអាម៉េរិក និងអ៊ីរ៉ង់អាចឈានដល់កិច្ចព្រមព្រៀងបញ្ចប់សង្រ្គាម និងបើកច្រកសមុទ្រ Hormuz ឡើងវិញក្ដី ក៏ការ​ផ្គត់ផ្គង់​ប្រេង ​និង​ហ្គាសត្រូវ​ចំណាយ​ពេល​រាប់​ខែ ​ដើម្បី​ត្រឡប់​មក​រកសភាព​ធម្មតា​វិញ

ឱនភាពពាណិជ្ជកម្មរបស់សហភាពអឺរ៉ុបជាមួយប្រទេសចិនបានឈានដល់កំណត់ត្រា ១ ពាន់លានអឺរ៉ូក្នុងមួយថ្ងៃ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/06/2026

ឱនភាពពាណិជ្ជកម្មរបស់សហភាពអឺរ៉ុបជាមួយប្រទេសចិនបានឈានដល់កំណត់ត្រា ១ ពាន់លានអឺរ៉ូមួយថ្ងៃ ដែលជំរុញឱ្យមានក្ដីព្រួយបារម្ភពីអនាគតនៃឧស្សាហកម្មរបស់សហភាពអឺរ៉ុបទាំងមូល

ស្វាយកែវរមៀតនៅឧត្តរមានជ័យ រំពឹងថា នឹងមានទីផ្សារ និងតម្លៃល្អ ក្រោយចុះបញ្ជី GI

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/06/2026

កសិករដាំដុះស្វាយកែវរមៀតនៅឧត្តរមានជ័យ រំពឹងថា ស្វាយកែវរមៀតនៅក្នុងភូមិសាស្ត្ររបស់ខ្លួន នឹងមានទីផ្សារ និងតម្លៃល្អ ពិសេស នឹងជួយទាក់ទាញអ្នកវិនិយោគដើម្បីកែច្នៃសម្រាប់ផ្គត់ផ្គង់ក្នុងស្រុក និងឈានទៅនាំចេញ ក្រោយទទួលបានការចុះបញ្ជីជាផលិតផលសម្គាល់ភូមិសាស្រ្ត (GI)

អ្នកជំនួញ​ធំៗនៅកម្ពុជា រួមគ្នា​អភិវឌ្ឍវិស័យកសិកម្ម ​ជំរុញការ​កែច្នៃ និងផលិតក្នុងស្រុក​ឱ្យបានកាន់តែច្រើន​

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/06/2026

អ្នកជំនួញធំៗ​នៅក្នុងប្រទេសកម្ពុជា បានរួមគ្នា​ជំរុញការអភិវឌ្ឍវិស័យកសិកម្ម​ ដើម្បីបង្កើនការផលិត​ និងកែច្នៃក្នុងស្រុកឱ្យបានកាន់តែច្រើន​ សម្រាប់ផ្គត់ផ្គង់ទីផ្សារ​

មោទនភាពខ្មែរ ! ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស នាំយកមេដាយមាសលំដាប់ពិភពលោក Monde Selection ឆ្នាំ២០២៦ ចំនួន១០មកកម្ពុជា

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 16/06/2026

មោទនភាពខ្មែរ ! ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស នាំយកមេដាយមាសលំដាប់ពិភពលោក Monde Selection ឆ្នាំ២០២៦ ចំនួន១០ ពីទីក្រុងប៉ារីស មកកាន់ប្រទេសកម្ពុជា

កសិករ នៅតែពេញនិយមប្រើប្រាស់លាមកសត្វប្រចៀវជាជី សម្រាប់ដាំដុះដំណាំ

ជំនួញ, ព្រឹត្តិការណ៍

• 16/06/2026

លាមកសត្វប្រចៀវ គឺជាជីពេញដែលនិយមមួយរបស់កសិករក្នុងវិស័យកសិកម្មតាំងពីដើមមក ហើយរហូតមកដល់សម័យទំនើប ទោះបីជាមនុស្សអាចផលិតជី សម្រាប់ប្រើក្នុងវិស័យកសិកម្មបានច្រើន  សម្បូរបែបក៏ដោយ ក៏លាមកប្រចៀវ នៅតែជាជីពេញនិយមសម្រាប់កសិករក្នុងតំបន់មួយចំនួនដដែល

បារាំង​ ​ធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំ​កំពូលក្រុមប្រទេសសេដ្ឋកិច្ចជឿនលឿន G7 ចាប់ពីថ្ងៃទី ១៥ ដល់ ១៧ ខែមិថុនា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 15/06/2026

បារាំង​ ធ្វើជាម្ចាស់ផ្ទះសម្រាប់កិច្ចប្រជុំ​កំពូលរបស់ក្រុមប្រទេសសេដ្ឋកិច្ចជឿនលឿន G7 ចាប់ពីថ្ងៃទី ១៥ ដល់ ថ្ងៃទី ១៧ ខែមិថុនា នៅទីក្រុង Evian ជិតព្រំប្រទល់ជាមួយនឹងស្វីស

ផ្សារទំនើប ម៉ាត និងមីនីម៉ាត កើនដល់ជាង៦០០ ទីតាំង ដាក់លក់ផលិតផលខ្មែរ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 15/06/2026

បណ្តាផ្សារទំនើប ម៉ាត និងមីនីម៉ាត នៅទូទាំងប្រទេសសរុបជាង ៦០០ ទីតាំង បានចូលរួមដាក់តាំងលក់ និងផ្សព្វផ្សាយផលិតផលខ្មែរ ដើម្បីលើកកម្ពស់ផលិតផលក្នុងស្រុក