យន្តហោះចម្បាំងដ៏ទំនើបជំនាន់ទី៦ របស់មហាយក្សអាស៊ី នឹងបង្ហាញខ្លួនឆាប់ៗ

ប៉េកាំង ៖ ចិន នៅតែជាប្រធានបទដ៏សំខាន់របស់ក្រុមអ្នកឃ្លាំមើលការវិវឌ្ឍន៍គ្រឿងសព្វាវុធរបស់ពិភពលោក ហើយជៀសមិនផុតនោះទេអំពីផែនការសំងាត់នៃការផលិត និងអភិវឌ្ឍសព្វាវុធថ្មីៗ ទំនើបៗ ប៉ុន្តែក្នុងនោះអ្វីដែលគួរឲ្យគ្រប់គ្នាតាមដានជាងគេបំផុតនោះគឺជាយន្តហោះចម្បាំងជំនាន់ទី៦ Sixth-Gernation Fighter។

ទោះបីជាមិនបានប្រកាសជាសាធារណៈ និងលាក់បាំងរហូតមកក្តី ប៉ុន្តែផែនការអភិវឌ្ឍយន្តហោះចម្បាំងជំនាន់ទី៦នេះបានធ្វើឲ្យពិភពលោកដឹងកាន់តែច្បាស់តាំងតែពីឆ្នាំ២០១៩មកម្ល៉េះនៅពេលដែលវាត្រូវបានបែកធ្លាយនៅក្នុងបណ្តាញសង្គមចិន WeChat ដោយក្រុមហ៊ុនសាជីវកម្មឧស្សាហកម្មអាកាសចរណ៍នៃប្រទេសចិន​ Aviation Industry Corporation of China (AVIC)។

នៅក្នុងបទសំភាសមួយជាមួយនឹងក្រុមអ្នកកាសែត ប្រធានផ្នែកឌីសាញនៃក្រុមហ៊ុន ​Chengdu Aerospace Corp., ជាបុត្រសម្ព័ន្ធរបស់សាជីវកម្ម AVIC លោក Wang Haifeng បាននិយាយថា ការងារស្រាវជ្រាវដើម្បីអភិវឌ្ឍយន្តហោះចម្បាំងជំនាន់ថ្មីរបស់ចិនបានត្រៀមរួចហើយ និងធ្វើយ៉ាងណាដើម្បីអាចយកវាមកប្រើប្រាស់ក្នុងកិច្ចការងារការពារដែនអាកាសនិងដែនទឹករបស់ចិននៅត្រឹមឆ្នាំ២០៣៥។

កាលពីឆ្នាំនោះ លោក Wang ក៏បានលើកឡើងដែរអំពីមុខងារសំខាន់ៗរបស់យន្តហោះចម្បាំងជំនាន់ថ្មីដែលមានទាំងជម្រើសគ្មានពីឡុតបើក និងមានពីឡុតបើក មុខងារដែលមានបំពាក់បច្ចេកវិទ្យាឆ្លាតវ៉ៃ AI ក៏ដូចជាការបង្កើនប្រសិទ្ធភាពនៃបច្ចេកវិទ្យា sensor ឲ្យបានកាន់តែធំនៅគ្រប់មុំទៀតផង។

នៅក្នុងឆ្នាំ២០២២ មេបញ្ជាការទ័ពអាកាសអាមេរិកបានអះអាងថា កិច្ចខិតខំរបស់ចិនកំពុងស្ថិតនៅក្នុងដំណើរការរួចទៅហើយ។ បន្ថែមលើសពីនេះ លោក Rick Joe ដែលជាអ្នកតាមដានព័ត៌មានរបស់សព្វាវុធមហាយក្សចិនក៏បានបង្ហាញពីភាពជឿជាក់ថា ទាំងកិច្ចការងារឯកសារការឌីសាញរបស់ក្រុមការងារ AVIC សម្រាប់យន្តហោះចម្បាំងជំនាន់ទី៦នឹងក្លាយទៅជាការពិតក្នុងពេលឆាប់ៗនេះ ហើយមិនត្រឹមតែប៉ុណ្ណោះលោកក៏បានតាមដានឃើញតាមប្រព័ន្ធផ្កាយរណបអំពីទីតាំង និងរូបរាងខ្លះៗរបស់វាផងដែរ ដែលកំពុងស្ថិតនៅក្រោមការធ្វើការនៅឯមូលដ្ឋានស្រាវជ្រាវអវកាស Chengdu Aerospace កាលពីខែតុលាឆ្នាំ២០២១ ហើយយន្តហោះនេះទំនងជាបានហោះហើរសាកល្បងខ្លះមកហើយដែរ។

យ៉ាងណាក៏ដោយ ទោះបីជាមិនអាចបញ្ជាក់ និងស្រាវជ្រាវរកបានព័ត៌មានលំអិតបន្ថែមអំពីបច្ចេកវិទ្យាយន្តហោះជំនាន់ថ្មីនេះ ប៉ុន្តែលោក Joe បានកំណត់ឈ្មោះយន្តហោះចម្បាំងនេះអាចនឹងមានឈ្មោះថា J-XD បើនិយាយអំពីបច្ចេកវិទ្យាម៉ាស៊ីនវិញ មកទល់ពេលនេះលោកអាចប៉ាន់ស្មានថាមិនទាន់មានកម្រិតដល់យន្តហោះចម្បាំងទំនើបបំផុតរបស់អាមេរិកនៅឡើយទេ។

ប្រសិនបើអ្វីៗដើររលូនទៅតាមផែនការមែននោះគេជឿជាក់ថា យន្តហោះចម្បាំងជំនាន់ទី៦នេះនឹងត្រូវការចាំបាច់ពេលវេលា៥ឆ្នាំក្នុងការធ្វើតេស្តហោះហើរសាកល្បងជាផ្លូវការលើកដំបូងមុនឆ្នាំ២០៣៥ ដែលបានកំណត់ ហើយមានន័យថារូបរាង និងបច្ចេកវិទ្យាទាំងអស់នឹងអាចផលិតរួចរាល់នៅត្រឹមឆ្នា២០២៨យ៉ាងយូរ។

គួរឲ្យដឹងដែរថា បច្ចុប្បន្នយន្តហោះចម្បាំង J-20 គឺជាម៉ូដេលយន្តហោះចម្បាំងជំនាន់ទី៥របស់ប្រទេសចិន និងត្រូវបានអភិវឌ្ឍ ផលិតដោយ PLAAF ដែលវាត្រូវបានដាក់ឲ្យធ្វើការហោះហើរជាលើកដំបូងតាំងតែពីឆ្នាំ២០១១មកម្ល៉េះ ហើយអាចបង្ហាញខ្លួនជាផ្លូវការកាលពីឆ្នា២០១៦ ដែលយន្តហោះប្រភេទនេះអាចមានតម្លៃប្រមាណជា១០០ទៅ១២០លានដុល្លារក្នុងមួយគ្រឿង៕


ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

វេទិកាពាណិជ្ជកម្មពហុភាគីឆ្នាំ២០២៦ ភ្ជាប់សេដ្ឋកិច្ចក្នុងស្រុកទៅសេដ្ឋកិច្ចពិភពលោក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

ការរៀបចំវេទិកាពាណិជ្ជកម្មពហុភាគីឆ្នាំ២០២៦ (Multilateral Trade Forum)មានគោលបំណង ភ្ជាប់សេដ្ឋកិច្ចក្នុងស្រុកទៅសេដ្ឋកិច្ចពិភពលោក

រកឃើញយន្តហោះចម្បាំងជប៉ុន សម័យសង្គ្រាមលោកលើកទី ២ ក្រោយបាត់ខ្លួនអស់ ៨១ ឆ្នាំ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 10/04/2026

យន្តហោះចម្បាំងមួយគ្រឿង ដែលធ្លាប់ត្រូវបានប្រើប្រាស់អំឡុងសម័យសង្គ្រាមលោកលើកទី ២ ដោយកងទ័ពជើងទឹកអធិរាជជប៉ុន ឬ Imperial Navy ត្រូវបានគេរកឃើញ បន្ទាប់ពីវាបានដេកលង់លក់នៅក្រោមបាតសមុទ្រអស់រយៈពេល ៨១ ឆ្នាំ

៥ឆ្នាំទៀត ចិននឹងមានឡានតាក់ស៊ីគ្មានមនុស្សបើករហូតដល់ ៤លានគ្រឿង

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 10/04/2026

៥ឆ្នាំទៀត ឬនៅឆ្នាំ២០៣០ ប្រទេសចិនបានកំណត់គោលដៅដាក់ដំណើរការឡានតាក់ស៊ីគ្មានមនុស្សបើក ឬបើកបរដោយស្វ័យប្រវត្តិរហូតដល់ ៣០០​ ០០០គ្រឿង នៅតាមបណ្តាទីក្រុងធំៗចំនួន៤

ចិន ជោគជ័យសាកល្បងហោះហើរយន្តហោះគ្មានមនុស្សបើកធំបំផុតក្នុងលោក

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 10/04/2026

ចិន កាន់តែវិវឌ្ឍរីកចម្រើនថែមមួយកម្រិតទៀត ស្របពេលដែលមហាយក្សនៅអាស៊ីមួយនេះ បានទទួលជោគជ័យក្នុងការសាកល្បងហោះហើរយន្តហោះដ្រូនដឹកជញ្ជូនធំជាងគេបំផុតរបស់ពិភពលោក

៣ ខែដំបូង កូរ៉េខាងជើង បាញ់តេស្តមីស៊ីល ១៣ គ្រាប់ ខណៈ លោក គីម ជុងអ៊ុន ថាមកពីវិបត្តិភូមិសាស្ត្រនយោបាយ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 10/04/2026

ត្រឹមរយៈពេល ៣ ខែដំបូងនៃឆ្នាំ២០២៦ នេះ ប្រទេសកូរ៉េខាងជើងបានបាញ់សាកល្បងមីស៊ីលផ្លោងរបស់ខ្លួនចំនួន ៣ លើក និងមានមីស៊ីលសរុបចំនួន ១៣ គ្រាប់

កម្ពុជា – សិង្ហបុរី ចុះហត្ថលេខាលើកិច្ចព្រមព្រៀងរួមគ្នាជំរុញសន្តិសុខស្បៀង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

កម្ពុជា និងសិង្ហបុរី​ បានចុះហត្ថលេខារួមគ្នាលើកិច្ចព្រមព្រៀងមួយដើម្បីជំរុញសន្តិសុខស្បៀងរវាងប្រទេសទាំង២

ADB ព្យាករថា ​កំណើន​សេដ្ឋកិច្ចកម្ពុជា​ឆ្នាំ ២០២៦ នេះ នឹ​ងកើន ​៤,៥ ភាគរយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

ធនាគារ​អភិវឌ្ឍន៍​អាស៊ី ហៅកាត់ថា ADB  បានព្យាករថា កំណើនសេដ្ឋកិច្ច​កម្ពុជា​ក្នុងឆ្នាំ ២០២៦ នេះ​ អាច​នឹង​កើនឡើង​ ៤,៥ ភាគរយ​ ក្នុងករណីស្ថាន​ភាព នៅតំបន់មជ្ឈិម​បូព៌ា​ធូរស្រាល​ឆាប់រហ័ស។

រោងចក្រ Newbustar (crossleader) ជារោងចក្រទីពីរ ដែលមានសិទ្ធិលក់ ចែកចាយ និងផលិតសំបកកង់ឡាននៅខ្មែរ

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 10/04/2026

ស្របពេលគ្រប់ទំនិញឡើងថ្លៃស្ទើរគ្រប់មុខដោយសារតែប្រេងឥន្ធន:ឡើងថ្លៃធ្វើឱ្យប៉ះពាល់ដល់ទីផ្សារទំនិញទូទាំងសកលលោក។ ទោះជាយ៉ាងណាក្តីអ្វីដែលល្អសម្រាប់កម្ពុជាត្រូវបានទទួលកាដូពិសេសមុនចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះបែរជាមានវត្តមានសំបកកង់ខ្មែរមួយម៉ាកទៀត ហើយជារោងចក្រទីពីរ ផងដែរដែលមានសិទ្ធិលក់ និងចែកចាយសំបកកង់ឡានផលិតនៅខ្មែរ លើទឹកដីថ្មីនៃខេត្តក្រចេះ ក្រោមការផលិតដោយរោងចក្រឈ្មោះ Newbustar ផលិតសំបកកង់ឡានម៉ាក (crossleader)។

ជប៉ុនគ្រោងបញ្ចេញប្រេងពីស្តុកបម្រុងសម្រាប់រយៈពេល ២០ ថ្ងៃបន្ថែមទៀត

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

ប្រទេសជប៉ុនគ្រោងនឹងបញ្ចេញប្រេងពីស្តុកបម្រុងសម្រាប់រយៈពេល ២០ ថ្ងៃបន្ថែមទៀតចាប់ពីខែឧសភា ដើម្បីធានាបាននូវការផ្គត់ផ្គង់ក្នុងស្រុកប្រកបដោយស្ថិរភាព ខណៈការផ្គត់ផ្គង់ពីតំបន់មជ្ឈិមបូព៌ាបន្តទទួលរងការរំខាន

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)