សត្វចង្រៃ ដង្កូវ​ហ្វូង និង​រុយ​ស​ បំផ្លាញ​ស្រូវ​កសិករជាច្រើនហិកតា តែអាចគ្រប់គ្រងបាន

ភ្នំពេញ៖ ឯកឧត្តម ងិន ឆាយ ប្រតិភូររាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានកសិកម្ម បានបញ្ជាក់ឱ្យដឹងថា ការខូចខាតដំណាំស្រូវ​ដោយសារសត្វល្អិតចង្រៃអាចគ្រប់គ្រងបាន ដោយក្នុងនោះ ការបំផ្លាញដំណាំស្រូវរបស់កសិករដោយសត្វល្អិតចង្រៃ ដូចជា​ ​ដង្កូវ​ហ្វូង​ ​បាន​បំផ្លាញ​ស្រូវ​នៅតាមបណ្តា​ខេត្ត​ចំនួន១៨ និងមានទំហំប្រមាណ​ជាង​២​ម៉ឺន​ហិកតា ហើយសត្វរុយស ដង្កូវមូរដើម មានចំនួន ៥ខេត្ត ដែលផលប៉ះពាល់ដំណាំស្រូវជាង៥ម៉ឺនហិកតា ប៉ុន្តែការខូចខាតមានទំហំតូចនៅឡើយ ។

ឯកឧត្តម ងិ​ន​ ​ឆាយ​ ​ ​បាន​បញ្ជាក់​ថា​ ការ​រាតត្បាត​របស់​ពពួក​សត្វ​ចង្រៃ​ទាំងនោះ​ស្ថិតក្នុងដំណាក់កាលអាច​គ្រប់គ្រង​បាន​ ​មិនទាន់​ធ្លាក់​ក្នុង​សភាព​ធ្ងន់ធ្ងរ​គួរ​ឱ្យ​ព្រួយបារម្ភ​ទេ​។​  ​សម្រាប់​សត្វល្អិត​ចង្រៃ​រុយ​ស​វិញ​បាន​ផ្ទុះ​កើតឡើង​ប្រមាណ​៣​ស​ប្តាហ៍​មុននេះ​ ​ហើយ​មកដល់ពេលនេះ​មាន​​ខេត្ត​ចំនួន៥ ដែលរងផលប៉ះពាល់ ក្នុង​នេះ​ដូចជា​ខេត្ត​ ​តាកែវ​ ​ព្រៃវែង​ ​ស្វាយរៀង​ ​ខេត្ត​ត្បូងឃ្មុំ​ ​និង​​ខេត្ត​កណ្តាល​ ​ដែល​មាន​ចំនួន​តិចតួច​​។​

​ឯកឧត្តម ​ ងិ​ន​ ​ឆាយ​ ​បានបញ្ជាក់បន្ថែម​ថា៖

«​ ​ក្នុងរយៈពេល​៣​ស​ប្តាហ៍​មកនេះ​ ​ក្រោយ​ការ​វាយលុក​របស់​សត្វ​រុយ​ស​បំផ្លាញ​ស្រូវ​កសិករ​កន្លងមក​ឃើញ​ថា​ ​សភាពការណ៍​បាន​ធូរស្រាល​ ​ហើយក៏​ស្ថិតនៅ​ក្នុង​ស្ថានភាព​មួយ​យើង​អាច​គ្រប់​គ្រង​បាន។យើង​ដឹង​ហើយ​ថា​រុយ​ស​ ​វា​នឹង​បំផ្លាញ​ស្រូវ​គ្រប់​ដំណាក់កាល​។​ ​បើ​រុយ​ស​វា​បំផ្លាញ​ស្រូវ​ដំណាក់កាល​ផើម​ ​ឬ​វា​បំផ្លាញ​ស្រូវ​ដំណាក់កាល​ចេញ​កួរ​វា​នឹង​ធ្វើ​ឱ្យ​ផល​ប៉ះពាល់​ខ្លាំង​ ។​ ផ្ទុយ​មកវិញ ​បើ​វា​បំផ្លាញ​ក្នុង​ដំណាក់កាល​បែកគុម្ព​ ​វិញ​វា​នឹង​មិន​បង្ក​ការ​ប៉ះពាល់​ធ្ងន់ធ្ងរ​ទេ​ដោយ​ស្រូវ​វា​អាច​លូតលាស់ឡើងវិញ​បាន​»។

ឯកឧត្តមប្រតិភូររាជរដ្ឋាភិបាល បានលើកឡើងថា ការបន្តចុះពិនិត្យនេះ ធ្វើឡើងក្នុងគោលបំណង ដើម្បីសិក្សាវាយតម្លៃលើការរាតត្បាត និងបំផ្លាញដំណាំស្រូវពីរុយស ដង្កូវមូរស្លឹក និងណែនាំដល់ប្រជាកសិករអំពីវិធានការទប់ស្កាត់ កម្ចាត់សមាសភាពចង្រៃទាំងនោះ និងនាំយកដ្រូនបាញ់ថ្នាំកសិកម្មកម្ចាត់រុយស និងដង្កូវមូរស្លឹកជូនប្រជាពលរដ្ឋដែលស្រូវដែលរងការបំផ្លាញពីពពួកសមាសភាពចង្រៃទាំងនោះ និងផ្ដល់បច្ចេកទេសប្រើប្រាស់ថ្នាំសម្លាប់សត្វល្អិតឱ្យត្រឹមត្រូវស្របតាមស្តង់ដាបច្ចេកទេស ដែលអាចកម្ចាត់សមាសភាពចង្រៃជូនប្រជាពលរដ្ឋប្រកបដោយប្រសិទ្ធភាព និងប្រសិទ្ធផលខ្ពស់។

ឯកឧត្តម បន្ថែមថា ប្រសិនបើប្រជាកសិករជួបប្រទះនឹងរុយស និងដង្កូវមូរស្លឹកកំពុងបំផ្លាញដំណាំស្រូវ ត្រូវរាយការណ៍ ឬទាក់ទងទៅអាជ្ញាធរមូលដ្ឋានដែលនៅជិតបំផុត ឬផ្តល់ព័ត៌មានទៅមន្ត្រីកសិកម្មនៅតាមឃុំ-ស្រុក-ខេត្ត ដើម្បីជួយផ្តល់ការណែនាំផ្នែកបច្ចេកទេស ឬវិធីសាស្ត្រនៃការជ្រើសរើសថ្នាំកសិកម្មសម្រាប់បាញ់កម្ចាត់រុយស និងដង្កូវមូរដើមនោះឱ្យទាន់ពេលវេលា៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ធនាគារ ស្ថាបនា និងក្រុមហ៊ុន វីសា រៀបចំកម្មវិធីទស្សនាការប្រកួតបាល់ទាត់ពិភពលោក FIFA World Cup 2026™ Visa Sathapana Viewing Party​

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 10/07/2026

ធនាគារ ស្ថាបនា និងក្រុមហ៊ុន វីសា រៀបចំកម្មវិធីទស្សនាការប្រកួតបាល់ទាត់ពិភពលោក FIFA World Cup 2026™ Visa Sathapana Viewing Party​

អតីតពលករដែលមកពីថៃ អំពាវនាវពលករដទៃទៀតចូលរួមធ្វើតេស្ត RPL ដើម្បីទទួលស្គាល់ជំនាញជាផ្លូវការ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

អតីតពលករខ្មែរដែលបានត្រឡប់មកពីប្រទេសថៃ បានអំពាវនាវដល់អតីតពលករ​ដទៃទៀតមក​ចុះឈ្មោះធ្វើ​តេស្តទទួល​ស្គាល់​ជំនាញពីមុន(RPL) ដោយសារវាជាយន្តការដ៏សំខាន់ទទួលបានវិញ្ញាបនប័ត្របញ្ជាក់ពីចំណេះដឹង និងជំនាញ

SDF ចុះកិច្ចព្រមព្រៀងភាពជាដៃគូយុទ្ធសាស្ត្រជាមួយសមាគមឧស្សាហកម្មធំៗ ៤ ដើម្បីជំរុញការអភិវឌ្ឍជំនាញឱ្យត្រូវតម្រូវការឧស្សាហកម្ម

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

SDF ចុះកិច្ចព្រមព្រៀងភាពជាដៃគូយុទ្ធសាស្ត្រជាមួយសមាគមឧស្សាហកម្មធំៗ ៤ ដើម្បីជំរុញការអភិវឌ្ឍជំនាញឱ្យត្រូវតម្រូវការឧស្សាហកម្ម

កម្ពុជា បង្កើនការយកចិត្តទុកដាក់ និងបដិសណ្ឋារកិច្ចលើទេសចរណ៍មូស្លីម

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

ទេសចរណ៍មូស្លីម មិនមែនគ្រាន់តែជាទីផ្សារដ៏មានសក្តានុពលប៉ុណ្ណោះទេ ប៉ុន្តែជាឱកាសក្នុងការបង្ហាញថា កម្ពុជា ជាគោលដៅទេសចរណ៍ប្រកបដោយសុវត្ថិភាព ភាពកក់ក្តៅ ទំនុកចិត្ត

ឆមាស​ទី ​១​ ​ឆ្នាំ​ ​២០២៦​ ​ការ​ធ្វើ​ពាណិជ្ជកម្ម​រវាង​កម្ពុជា​ ​និង​ដៃគូ​អន្តរជាតិ​ ​សម្រេចបាន​ជាង​ ​៣៦​ ​ពាន់​លាន​ដុល្លារ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

​ការ​ដោះដូរ​ទំនិញ​រវាង​កម្ពុជា​ ​និង​ដៃគូ​ពាណិជ្ជកម្ម​អន្តរជាតិ​សំខាន់​ៗរបស់ខ្លួន សម្រេច​បាន​ទំហំទឹកប្រាក់​ប្រមាណ​  ​៣៦.៨៤​ ​ពាន់​លាន​ដុល្លារ​អាម៉េរិក​ ក្នុង​រយៈពេល​ ​៦​ ​ខែ ​ឆ្នាំ​ ​២០២៦​ ​នេះ​

ទីផ្សារ​ការិយាល័យ​ជួលនៅកម្ពុជា​ នៅតែពឹង​ផ្អែកលើវិនិយោគិន​បរទេស​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 10/07/2026

អគារិយាល័យជួល​នៅកម្ពុជា នៅតែបន្តពឹង​លើ​វិនិយោគិន ឬធុរជនបរទេស ខណៈវិនិយោគិន​និងសហគ្រិនក្នុងស្រុក​បន្តប្រើប្រាស់​ផ្ទះវីឡា ផ្ទះល្វែង​ធ្វើជាទីស្នាក់ការរបស់ខ្លួន

តម្លៃមាស និងប្រេងឆៅឡើងថ្លៃបន្តិច ខណៈការវាយប្រហារនៅតំបន់ឈូងសមុទ្រកំពុងឡើងកំដៅ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

នៅថ្ងៃសុក្រសប្ដាហ៍នេះ តម្លៃមាសឡើងថ្លៃ ០.២ ភាគរយ ឬ ៤ ១២៨ ដុល្លារក្នុងមួយអោននៅលើទីផ្សារអន្តរជាតិ ខណៈដែលនៅលើទីផ្សារកម្ពុជាមានតម្លៃ ៤៩៦ ដុល្លារក្នុងមួយជី និង ៤ ៩៦១ ដុល្លារក្នុងមួយតម្លឹង

កម្ពុជា-ឡាវ រួមគ្នាពន្លឿនកិច្ចអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ដើម្បីពង្រីកទំហំពាណិជ្ជកម្ម និងការវិនិយោគ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

កម្ពុជា - ឡាវ កំពុងឈានចូលដល់របត់ថ្មីមួយ ដែលផ្តោតលើការប្រែក្លាយទំនាក់ទំនងការទូតប្រពៃណីឱ្យទៅជាកាតាលីករសេដ្ឋកិច្ចពិតប្រាកដ

មេដឹកនាំ​ម៉ាឡេស៊ី​ និង​ថៃ​ ​ជួប​ពិភាក្សា​គ្នា​ដោះស្រាយ​បញ្ហា​ជល​ផល​ ក្រោយ​មាន​ភាព​រកាំ​រកូស​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

ក្រោយពី​មាន​ភាព​រកាំ​រកូស​លើ​ការ​នាំចេញ​ត្រី​ ​និង​បង្គា​ជិត​ពីរ​ខែ​ ​មេដឹកនាំ​ម៉ាឡេស៊ី ​និង​ថៃ​បាន​ជួប​ពិភាក្សា​គ្នា​ដោះស្រាយ​បញ្ចប់​បញ្ហា​នេះ​រួចរាល់​ ​ព្រមទាំង​ប្តេជ្ញា​ពង្រឹង​ពាណិជ្ជកម្ម​ទ្វេ​ភាគី​ឱ្យ​ដល់​គោលដៅ​ ​៣០​ ​ពាន់​លាន​ដុល្លារ​ត្រឹម​ឆ្នាំ​ ​២០២៧

រយៈពេល ៥ខែ ការ​ចំណាយរបស់រដ្ឋបាល​ថ្នាក់ជា​តិ តិចជាង​ចំណូល​ប្រមាណជិត ២០០លានដុល្លារ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

ក្នុងរយៈពេល ៥ខែ ដើមឆ្នាំ​២០២៦នេះ ការអនុវត្ត​ថវិកា​របស់រដ្ឋបាលថ្នាក់ជាតិ​ មាន​អតិរេក​សរុបប្រមាណ ៧៣៨​ពាន់​លានរៀល ​ឬប្រមាណជាង​ ១៨៤លានដុល្លារអាម៉េរិក