សិក្សា ៧ ជំហាន ដើម្បីគ្រប់គ្រងហិរញ្ញវត្ថុផ្ទាល់ខ្លួនឱ្យ​មានប្រសិទ្ធភាព

ភ្នំពេញ ៖ មនុស្សគ្រប់រូបតែងតែមានគោលដៅជីវិតរៀងៗខ្លួន ហើយតែងតែខិតខំប្រឹងប្រែងធ្វើយ៉ាងណាឱ្យសម្រេចនូវគោលដៅរបស់ខ្លួនដើម្បីឱ្យការរស់នៅមានភាពប្រសើរជាងមុន។ ប៉ុន្តែដើម្បីអាចសម្រេចគោលដៅក្នុងការរស់នៅប្រសើរជាងមុន​ លុះត្រាតែបុគ្គលនីមួយៗមានដំណេះដឹង និងផ្លាស់ប្តូរឥរិយាបទទាក់ទងនឹងការប្រើប្រាស់ហិរញ្ញវត្ថុ ជាពិសេសគឺការគ្រប់គ្រងហិរញ្ញវត្ថុ។

ការគ្រប់គ្រងហិរញ្ញវត្ថុផ្ទាល់ខ្លួន សំដៅដល់សមត្ថភាពក្នុងការរៀបចំ និងការអនុវត្តផែនការហិរញ្ញវត្ថុ ការសន្សំ និងការគ្រប់គ្រងចំណូល/ចំណាយជាដើម។ ជំហានសំខាន់នៃការគ្រប់គ្រងហិរញ្ញវត្ថុផ្ទាល់ខ្លួនរួមមានដូចខាងក្រោម ៖

១. កំណត់គោលដៅហិរញ្ញវត្ថុ៖ លោកអ្នកត្រូវកំណត់ពីទិសដៅដែលត្រូវអនុវត្តទាំងរយៈពេលខ្លី និងរយៈពេលវែង ព្រមទាំងមានវិន័យក្នុងការអនុវត្តផងដែរ

២. រៀបចំបង្កើតផែនការថវិកា៖ លោកអ្នកត្រូវមានបញ្ជីប្រភពចំណូលទាំងអស់ ហើយចាត់ថ្នាក់ប្រភេទចំណាយទាំងអស់ ដូចជា ចំណាយទូទៅក្នុងផ្ទះ ការធ្វើដំណើរ អាហារ ការសងបំណុលជាដើម។ ការចំណាយសរុបត្រូវមានចំនួនតិចជាងប្រាក់ចំណូល។ បន្ទាប់ពីនេះ លោកអ្នកត្រូវស្វែងរកលទ្ធភាពបង្កើនប្រភពចំណូល ព្យាករណ៍ការចំណាយ និងកាត់បន្ថយការចំណាយមិនចាំបាច់នៅគ្រាបន្តបន្ទាប់

៣. កត់ត្រា និងតាមដានចំណាយជាប្រចាំ៖ លោកអ្នកត្រូវកត់ត្រា និងតាមដានជាប្រចាំលើការអនុវត្តផែនការថវិកា ដើម្បីធានាស្ថិរភាពហិរញ្ញវត្ថុគ្រួសារ និងជួយអ្នកកំណត់សញ្ញាណនៃការចំណាយលើស ព្រមទាំងជួយកែតម្រូវទម្លាប់ចាយវាយដែលមិនចាំបាច់ឱ្យស្របតាមគោលដៅហិរញ្ញវត្ថុ

៤. សន្សំ និងវិនិយោគ៖ លោកអ្នកត្រូវបែងចែកប្រាក់ចំណូលមួយផ្នែក ដើម្បីជាការសន្សំសម្រាប់ការចូលនិវត្តន៍ មូលនិធិសង្គ្រោះបន្ទាន់ ការសិក្សាកូនៗ និងការចំណាយចាំបាច់ផ្សេងទៀតនាពេលអនាគត។ ទន្ទឹមនេះ លោកអ្នកក៏អាចបែងចែកប្រាក់ចំណូលមួយផ្នែកសម្រាប់ការវិនិយោគផងដែរ

៥. គ្រប់គ្រងបំណុល៖ លោកអ្នកត្រូវគិតគូរការបង់សងបំណុលជាអាទិភាពមួយក្នុងការចំណាយចាំបាច់។ ក្នុងករណីលោកអ្នកមានបំណុលច្រើន លោកអ្នកត្រូវពិភាក្សាជាមួយនឹងម្ចាស់បំណុលអាចបង្កើតផែនការបង់សងបំណុលឱ្យបានច្បាស់លាស់ស្របតាមលទ្ធភាពចំណូលដែលខ្លួនមាន

៦. បង្កើតការការពារហិរញ្ញវត្ថុតាមរយៈសេវាធានារ៉ាប់រង៖ លោកអ្នកគួរចាប់ផ្តើមប្រើប្រាស់សេវាធានារ៉ាប់រងបឋម ដូចជា ធានារ៉ាប់រងគ្រោះថ្នាក់ ធានារ៉ាប់រងសុខភាព និងធានារ៉ាប់រងអាយុជីវិតជាដើម។

៧. ស្វែងយល់ និងប្រឹក្សាយោបល់ជាមួយជនបង្គោល៖ ប្រសិនបើមានចម្ងល់ លោកអ្នកអាចស្វែងយល់ព័ត៌មានមួយចំនួនតាមរយៈការអាន ឬការចូលរួមសិក្ខាសាលាស្តីពីចំណេះដឹងហិរញ្ញវត្ថុ។ ទន្ទឹមនេះ លោកអ្នកត្រូវស្វែងរកការប្រឹក្សាយោបល់ជាមួយជនបង្គោលនៅតាមសហគមន៍អំពីចំណេះដឹងហិរញ្ញវត្ថុទាក់ទងនឹងការគ្រប់គ្រង និងការប្រើប្រាស់ហិរញ្ញវត្ថុប្រកបដោយប្រសិទ្ធភាព។

គួររំលេចផងដែរថា ការគ្រប់គ្រងហិរញ្ញវត្ថុផ្ទាល់ខ្លួន គឺជាដំណើរការដែលទាមទារវិន័យបុគ្គល ការធ្វើផែនការ និងការត្រួតពិនិត្យជាប្រចាំ។ តាមរយៈការអនុវត្តទម្លាប់ហិរញ្ញវត្ថុល្អ លោកអ្នកនឹងមានសមត្ថភាពគ្រប់គ្រងហិរញ្ញវត្ថុរបស់ខ្លួនសម្រាប់សន្តិសុខហិរញ្ញវត្ថុ និងសម្រេចបាននូវគោលដៅហិរញ្ញវត្ថុ ទាំងរយៈពេលខ្លី និងរយៈពេលវែង៕


មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ីដើម្បីទទួលបាន ប្រាក់កម្ចី

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ខេត្តសម្បូរប្រេងកាតបំផុតមួយរបស់កាណាដា គ្រោងធ្វើប្រជាមតិដើម្បីស្វែងការផ្តាច់ខ្លួនចេញពីប្រទេស

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 25/05/2026

ខេត្ត Alberta ដែលជាទីតាំងសម្បូរប្រេងកាតបំផុតរបស់ប្រទេសកាណាដា និងស្ថិតក្នុងតំបន់សម្បូរធនធានរ៉ែកម្រប្រចាំប្រទេស អាចនឹងធ្វើការបោះឆ្នោតដើម្បីស្ទង់ប្រជាមតិក្នុងគោលបំណងស្នើសុំបំបែកខ្លួនចេញពីប្រទេស

តម្លៃប្រេងឆៅធ្លាក់ចុះជាង ៥% ខណៈតម្លៃមាស និងផ្សារហ៊ុនកើនឡើង ក្រោយកិច្ចព្រមព្រៀងសន្តិភាព អាម៉េរិក-​ អ៊ីរ៉ង់ មានសញ្ញាវិជ្ជមាន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 25/05/2026

នៅថ្ងៃដើមសប្ដាហ៍នេះ តម្លៃប្រេងឆៅ Brent បានធ្លាក់ចុះមកនៅ ៩៨,២២ ដុល្លារក្នុងមួយបារ៉ែល ខណៈដែលតម្លៃប្រេងឆៅ West Texas Intermediate (WTI) ធ្លាក់ចុះមកនៅត្រឹម ៩១,៥៧ ដុល្លារក្នុងមួយបារ៉ែល​ ខណៈតម្លៃមាស​ និងផ្សារហ៊ុនអន្តរជាតិកើនឡើង

អ៊ីនធើណិត 5G សាកល្បងជំហានដំបូងនៅកម្ពុជា បង្ហាញ​ថា អ្នកប្រើប្រាស់ប្រព័ន្ធចល័តកម្ពុជា នាំមុខ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 25/05/2026

ប្រទេសកម្ពុជា​ទើប​តែ​បោះជំហាន​ប្រើប្រាស់​អ៊ីនធើណិតល្បឿនលឿនជំនាន់ទី ៥ (5G) ជាលើកដំបូង​កាលពី​ដើមឆ្នាំ ២០២៦​នេះ ដែលជាដំណាក់កាលនៃការប្រើប្រាស់សាកល្បង​នៅក្នុងរាជធានីភ្នំពេញ និង​នៅខេត្តសៀមរាប។

ឥណ្ឌាកំពុងស្វែងរកដៃគូយុទ្ធសាស្ត្រស៊ីជម្រៅ ខណៈដែលអាម៉េរិក និងចិនកំពុងពិភាក្សាសម្រុះសម្រួលគ្នា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 25/05/2026

ស្របពេលដែលពិភពលោកកំពុងតាមដានលទ្ធផលនៃកិច្ចជំនួបរវាងលោក Donald Trump និង លោក Xi Jinping​ ដោយឡែកតែនាយករដ្ឋមន្ត្រីឥណ្ឌាលោក Narendra Modi បានដំណើរទស្សនកិច្ចដល់ទៅ ៥ ប្រទេស​ដើម្បីស្វែងរកដៃគូយុទ្ធសាស្ត្រស៊ីជម្រៅ

ចំនួនបុគ្គលិកបម្រើការក្នុងតំបន់សេដ្ឋកិច្ចពិសេសចំនួន ២ កើនឡើងជាង ១៥% រយៈពេល ៤ ខែ ឆ្នាំ​២០២៦

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 25/05/2026

គិតត្រឹមដំណាច់ខែមេសា ឆ្នាំ២០២៦ កំណើនកម្លាំងពលកម្មនៅតំបន់សេដ្ឋកិច្ចចំនួន ២ នៅទីក្រុងភ្នំពេញ និងខេត្តកណ្តាលមានចំនួនជិត ៦ ម៉ឺននាក់ កើនឡើងជាង ១៥ ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ ២០២៥

មោទនភាព ៖ កម្ពុជា ​ជាប់ចំណាត់ថ្នាក់១លេខ​លើ​ពិភពលោកជា​ប្រទេស​ដែល​និរន្តរភាពដីធ្លី និងមានធនធាន​ល្អជាងគេ​

Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ

• 22/05/2026

កម្ពុជា ​ជាប្រទេសជាប់ចំណាត់ថ្នាក់លេខ១ ក្នុង​តំបន់អាស៊ីអាគ្នេយ៍ និ​ងនៅលើ​ពិភពលោក​ជា​ប្រទេសដែល​មាននិរន្តរភាពដីធ្លី និងធនធានធម្មជាតិ​ល្អបំផុត​ ។

សហរដ្ឋអាម៉េរិក​​ ប្រើមីស៊ីលទំនើបអស់ច្រើនជាង អ៊ីស្រាអែល ក្នុងប្រតិបត្តិការនៅអ៊ីរ៉ង់

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 22/05/2026

នៅក្នុងអំឡុងពេលមានជម្លោះយោធាជាមួយប្រទេសអ៊ីរ៉ង់ សហរដ្ឋអាម៉េរិកបានទទួលរងនូវបន្ទុកមួយចំណែកធំនៃបេសកកម្មការពារដែនអាកាសសម្ព័ន្ធមិត្ត ដោយបានប្រើប្រាស់យ៉ាងច្រើននូវគ្រាប់មីស៊ីលស្ទាក់ចាប់កម្រិតខ្ពស់របស់ខ្លួន

ច្នៃដីទំនេរនៅក្បែរផ្ទះដាំដំណាំ​ បង្កបង្កើនផល ​បានទាំងបន្លែទទួលទាន បានទាំងប្រាក់ចំណូលប្រចាំថ្ងៃ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 22/05/2026

មានដីទំនេរនៅក្បែរផ្ទះសូមកុំទុកចោល គួរកែច្នៃដីដាំដុះបង្កបង្កើនផលដំណាំផ្សេងៗ បានទាំងបន្លែសុវត្ថិភាពសម្រាប់បរិភោគដើម្បីសុខភាពខ្លួនឯងហើយ បានទាំងប្រាក់ចំណូលសម្រាប់ដោះស្រាយជីវភាពប្រចាំថ្ងៃមួយចំណែកថែមទៀត

ការអនុវត្ត FMIS ចូលរួមលើកកម្ពស់ការគ្រប់គ្រងថវិកាវិនិយោគឱ្យកាន់តែមានតម្លាភាព និងប្រសិទ្ធភាព

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 22/05/2026

ការអនុវត្ត "ប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានសម្រាប់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ" (FMIS) នឹងចូលរួមលើកកម្ពស់ការគ្រប់គ្រងថវិកាវិនិយោគ ឱ្យកាន់តែមានប្រសិទ្ធភាព តម្លាភាព និងគណនេយ្យភាព

ឥណ្ឌូនេស៊ី អនុញ្ញាតឱ្យអ្នកនាំចេញតម្កល់ចំណូលជាប្រាក់យ័នចិន ជំនួសឱ្យដុល្លារអាម៉េរិក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 22/05/2026

នាគារកណ្តាលរបស់ឥណ្ឌូនេស៊ី (BI) បាននិងកំពុងពង្រីកក្របខ័ណ្ឌចំណូលពីការនាំចេញធនធានធម្មជាតិរបស់ខ្លួន ដោយអនុញ្ញាតឱ្យអ្នកនាំចេញរក្សាទុកប្រាក់ចំណូលជាប្រាក់យ័នចិននៅក្នុងធនាគាររដ្ឋក្នុងស្រុកបាន

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ីដើម្បីទទួលបាន ប្រាក់កម្ចី