ផលិតផលជលផល កំពុងត្រូវបានយកចិត្តទុកដាក់លើខ្សែច្រវាក់ផលិតកម្មនៃការផលិត និងជំរុញការនាំចេញ

ភ្នំពេញ ៖ មន្រ្តីជាន់ខ្ពស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអះអាងថា ផលិតផលជលផលនាពេលបច្ចុប្បន្ននេះ កំពុងត្រូវបានយកចិត្តទុកដាក់លើខ្សែច្រវាក់ផលិតកម្មនៃការផលិត ក៏ដូចជាតម្លៃឱ្យកាន់តែទូលំទូលាយ ដើម្បីនាំទៅកាន់ផ្សារក្នុងស្រុក ជាពិសេស ការនាំចេញទៅកាន់ប្រទេសជិតខាងកម្ពុជា រួមទាំងទីផ្សារអន្តរជាតិ ដូចជា ប្រទេសចិន សហរដ្ឋអាមេរិក ហើយគោលដៅបន្ទាប់គឺបណ្តាប្រទេសសហគមន៍អឺរ៉ុប។

លោកជំទាវ អ៊ឹម រចនា អ្នកនាំពាក្យ និងជាអនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបានគូសបញ្ជាក់ថា វិស័យជលផលក្រោយប្រមូលផល (CAPFISH-Capture) បាន និងកំពុងធ្វើការអភិវឌ្ឍខ្សែច្រវាក់តម្លៃលើផលិតផលជលផល ដោយផ្តោតលើការពង្រឹងសមត្ថភាពស្ថាប័ននៃអាជ្ញាធរមានសមត្ថកិច្ចក្នុងការបង្កើតប្រព័ន្ធត្រួតពិនិត្យគុណភាព សុវត្ថិភាព ផលិតផលជលផល ជួយគាំទ្រដល់វិស័យឯកជន។

លោកជំទាវ អ៊ឹម រចនា បានបញ្ជាក់ថា ក្នុងកិច្ចអភិវឌ្ឍការកែច្នៃផលជលផលតាមរយៈការកសាងសមត្ថភាពជំនាញ ដោយរួមទាំងការអនុវត្តប្រព័ន្ធសុវត្ថិភាពចំណីអាហារ ការគាំទ្រថវិកា វិនិយោគ និងការបង្កើតយន្តការគាំទ្រ ដល់ធុរកិច្ចធានាបាននូវនិរន្តរភាពសម្រាប់វិស័យនេះ។

អ្នកនាំពាក្យរូបនេះបានថ្លែងដែរថា ក្នុងចំណោមសហគ្រាសដែលទទួលបានវិញ្ញាបនបត្រនិមិត្តសញ្ញាគុណភាព ផលិតផល ជលផលកម្ពុជា ហៅកាត់ថា (CQS) ពួកគាត់តែងមានទីផ្សារល្អជាងមុន និងក្រៅពីនេះផលិត​ផលជលផលរបស់គាត់ក៏មានតម្លៃល្អប្រសើរដែរ។

ដោយឡែកលោក សេតធី ស៊ីថារ៉ាម៉ា ប្រធានទីប្រឹក្សាបច្ចេកទេសរបស់អង្គការសហប្រជាជាតិ ដើម្បីអភិវឌ្ឍន៍ឧស្សាហកម្ម(UNIDO)បានឱ្យដឹងថា អង្គការមួយនេះទទួលបានថវិកាបដិភាគពីសហគមន៍អឺរ៉ុប ដើម្បីអនុវត្តន៍គម្រោងការអភិវឌ្ឍជលផលក្រោយប្រមូលផល ដែលមានធាតុចេញសំខាន់ៗចំនួន ៤ រួមមាន៖

ធាតុចេញទី១- ពង្រឹងសមត្ថភាព បច្ចេកទេស និងនិរន្តរភាពនៃអាជ្ញាធរមានសមត្ថកិច្ច និងសេវាត្រួតពិនិត្យផ្លូវការ ដែលគាំទ្រដល់ជលផលក្រោយប្រមូលផល។

ធាតុចេញទី២- ពង្រឹងសមត្ថភាពវិស័យឯកជន ដើម្បីឱ្យមានលទ្ធភាពអនុវត្តន៍តាមស្តង់ដារ សុវត្ថិភាពអាហារ និងឆ្លើយតបតាមតម្រូវការទីផ្សារសមស្រប។

ធាតុចេញទី៣- ការលើកកម្ពស់ការប្រកួតប្រជែងអាជីវកម្មជលផលក្រោយប្រមូលផល តាមរយៈការសិក្សាស្រាវជ្រាវ និងអភិវឌ្ឍន៍។

ធាតុចេញទី៤- ការគ្រប់គ្រងគម្រោង ការត្រួតពិនិត្យ និងការវាយតម្លៃ។

លោក ប្រាយ អិន ហ្វរណាវី ប្រធានកិច្ចសហប្រតិបត្តិការនៃស្ថានប្រតិភូសហភាពអឺរ៉ុបប្រចាំនៅកម្ពុជាគូសបញ្ជាក់ថា៖ សម្រាប់កិច្ចការនេះ សហភាពអឺរ៉ុបគាំទ្រទាំងបច្ចេកទេស និងជំនាញឯកទេស ហើយការនាំចេញក៏ត្រូវការនីតិវិធី និងលក្ខខណ្ឌបច្ចេកទេសជាច្រើនផ្គួបផ្សំ និងត្រូវមានការទទួលស្គាល់ផងដែររវាងអាជ្ញាធរកម្ពុជា និងអាជ្ញាធរប្រទេសអឺរ៉ុប ទើបផលិតផលទាំងនេះអាចនាំចេញទៅកាន់ប្រទេសអឺរ៉ុបបាន។

គួររំលឹកថា សហគមន៍នេសាទនៅកម្ពុជាមានប្រជាជនប្រមាណ ១.៥លាននាក់ ដែលក្នុងចំណោមនេះដែរមានប្រហែល ១ ៣៩៥ ០០០នាក់ ប្រកបរបរពាក់ព័ន្ធទៅនឹងការនេសាទទឹកសាប ខណៈប្រមាណ ១០៥ ០០០នាក់ទៀត កំពុងប្រកបរបរនេសាទសមុទ្រ។ ប្រជានេសាទកម្ពុជា ក៏បានបង្កើតសហគមន៍នេសាទសរុបចំនួន៥១៦ ក្នុងនោះ ៤៧៥ ទីតាំងស្ថិតនៅលើគោក និង៤១ នៅតាមបណ្តោយឆ្នេរសមុទ្រ៕


មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ីដើម្បីទទួលបាន ប្រាក់កម្ចី

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាម៉េរិក ត្រៀមដំឡើងពន្ធគយពី ១០% ទៅ ១២,៥% លើ ៦០ ប្រទេស ពាក់ព័ន្ធនឹងការនាំចូលទំនិញប្រើកម្លាំងពលកម្មបង្ខំ

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 03/06/2026

ការិយាល័យតំណាងពាណិជ្ជកម្មអាម៉េរិក (USTR) ស្នើរដំឡើងពន្ធគយពីអត្រា ១០% ទៅ ១២,៥% លើសេដ្ឋកិច្ចចំនួន ៦០ ប្រទេស បន្ទាប់ពីទីក្រុងវ៉ាស៊ីនតោនបើកការស៊ើបអង្កេតលើដៃគូពាណិជ្ជកម្មដែលបរាជ័យក្នុងការហាមឃាត់នាំចូលទំនិញដែលប្រើប្រាស់កម្លាំងពលកម្មដោយបង្ខំ

ស្វែងយល់ពីចំណេះដឹងហិរញ្ញវត្ថុ ៖ ការផ្តល់ឥណទានប្រកបដោយការទទួលខុសត្រូវ

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 03/06/2026

ការផ្តល់ឥណទានដោយការទទួលខុសត្រូវ គឺជាការអនុវត្តរបស់គ្រឹះស្ថានហិរញ្ញវត្ថុ ក្នុងការផ្តល់កម្ចីដល់អតិថិជនដោយផ្អែកលើក្រមសីលធម៌ វិជ្ជាជីវៈ និងការគិតគូរយ៉ាងល្អិតល្អន់ពីផលប្រយោជន៍ និងសមត្ថភាពពិតប្រាកដរបស់អ្នកខ្ចី

ចិន- រុស្សី កាន់តែមានទំនាក់ទំនងស៊ីជម្រៅ ទល់នឹងសម្ពាធរបស់លោកខាងលិច

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 03/06/2026

ដោយមិនញញើតនឹងការដាក់ទណ្ឌកម្មកាន់តែខ្លាំងឡើងពីសំណាក់បស្ចិមប្រទេស រុស្ស៊ី និងចិន បានការពារសម្ព័ន្ធភាពសេដ្ឋកិច្ចរបស់ខ្លួនយ៉ាងមានប្រសិទ្ធភាព ដោយបានបង្វែរការទូទាត់ពាណិជ្ជកម្មទ្វេភាគីស្ទើរតែ ១០០ភាគរយ

រដ្ឋាភិបាល បានប្រែក្លាយតំបន់​លិច​ទឹកក្នុងរាជធានីភ្នំពេញ ទៅជាទីក្រុងដ៏​ទំនើប និង​គួរឱ្យទាក់ទាញ

Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ

• 03/06/2026

ភ្នំពេញ គឺជា​រាជធានីនៃព្រះរាជាណាចក្រកម្ពុជា ដែលកាលពីអតីតកាលសំបូរ​ទៅដោយ​បឹង​បួរ​ ប្រឡាយ ពោល គឺជា​តំបន់​លិច​ទឹក​ ប៉ុន្តែ​ បច្ចុប្បន្ន រាជរដ្ឋាភិបាល បានខិតខំអភិវឌ្ឍន៍ជាបន្តបន្ទាប់ ដើម្បីអាចប្រែក្លាយតំបន់ទាំងនោះទៅជា​ទីក្រុងរណបដ៏ទំនើប​

ប្រធានាធិបតីមីយ៉ាន់ម៉ា លោក មីន អ៊ុងឡាំង បំពេញទស្សនកិច្ចនៅឥណ្ឌា ៥ ថ្ងៃ ដើម្បីបង្កើនទំនាក់ទំនងទ្វេភាគី

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 03/06/2026

ប្រធានាធិបតីមីយ៉ាន់ម៉ា លោក មីន អ៊ុងឡាំង បានបំពេញដំណើរទស្សនកិច្ចទៅកាន់ប្រទេសឥណ្ឌារយៈពេល ៥ ថ្ងៃ គិតចាប់ពីថ្ងៃទី ៣០ ខែឧសភា ដល់ថ្ងៃទី ១ ខែមិថុនា ឆ្នាំ២០២៦

លោក ម៉ាក្រុង ៖ ក្រុមហ៊ុនបរទេសសន្យាបោះទុន ១០០ ពាន់លានដុល្លារ លើវិស័យ AI និងមជ្ឈមណ្ឌលទិន្នន័យនៅបារាំង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 03/06/2026

ប្រធានាធិបតីរបស់ប្រទេសបារាំង លោក Emmanuel Macron បានប្រកាសជាផ្លូវការនូវកញ្ចប់ថវិកាសន្យាវិនិយោគពីបរទេសរហូតដល់ ១០៨ ពាន់លានដុល្លារ

ប្រជាជន និងទេសចរឥណ្ឌា អាចស្កេនតាមខេអេចឃ្យូអរកូត ទូទាត់ថ្លៃទំនិញនិងសេវាប្រមាណជាង ៤,៥ លានទីតាំងនៅទូទាំងប្រទេសកម្ពុជា

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 03/06/2026

ប្រទេសកម្ពុជា និងឥណ្ឌា បានប្រកាសដាក់ឱ្យដំណើរការជាផ្លូវការនូវការទូទាត់ឆ្លងដែនតាមឃ្យូអរកូតដំណាក់កាលទី ១ (ឥណ្ឌាស្កេនខេអេចឃ្យូអរកូតនៅប្រទេសកម្ពុជា)

ក្នុងរយៈពេល៥ខែ កម្ពុជា ប្រមូលចំណូលសារពើពន្ធបាន​ជាង​ ៣,៥ ពាន់លានដុល្លារ​អាម៉េរិក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 02/06/2026

ក្នុងរយៈពេល៥ខែ ក្នុងឆ្នាំ២០២៦​នេះ កម្ពុជា​បានប្រមូល​ចំណូលសារពើពន្ធ ដែលមានចំណូលពន្ធដារ និងចំណូល​ពន្ធគយ​សរុប​បានប្រមាណ ៣,៥ពាន់​លានដុល្លារអាម៉េរិក សម្រាប់​ចាត់ចែងកា​រចំណាយរបស់រាជរដ្ឋាភិបាល

ទីផ្សាររថយន្តអគ្គិសនីនៅហ្វីលីពីនកើនឡើងខ្លាំងមិនធ្លាប់មាន ខណៈការផ្គត់ផ្គង់មានកម្រិតនៅឡើយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 02/06/2026

ទីផ្សាររថយន្តអគ្គិសនីក្នុងប្រទេសហ្វីលីពីនត្រូវបានលក់ចេញប្រមាណ ១ ៤០០០ គ្រឿងក្នុងត្រីមាសទី ១ ឆ្នាំ២០២៦ ដែលស្ទើរតែស្មើពាក់កណ្តាលនៃចំនួនលក់សរុប ៣២ ០០០ គ្រឿងពេញមួយឆ្នាំ ២០២៥

ចិន សាងសង់មូលដ្ឋានបាញ់មីស៊ីលថ្មីនៅក្បែរឃ្លាំងផ្ទុកគ្រាប់នុយក្លេអ៊ែរ ដើម្បីការពារខ្លួនពីការវាយប្រហារ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 02/06/2026

ចិន សាងសង់មូលដ្ឋានបាញ់មីស៊ីលថ្មីនៅក្បែរឃ្លាំងផ្ទុកគ្រាប់នុយក្លេអ៊ែរ ដើម្បីការពារខ្លួនពីការវាយប្រហាររបស់សត្រូវ

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ីដើម្បីទទួលបាន ប្រាក់កម្ចី