ត្រឹមតែប៉ុន្មានខែប៉ុណ្ណោះ លោក Buffett លក់ភាគហ៊ុន Apple ជិតពាក់កណ្តាល

បរទេស ៖ កំពូលមហាសេដ្ឋីលំដាប់ពិភពលោក លោក Warren Buffett ដែលគេស្គាល់ថាជាម្ចាស់ក្រុមហ៊ុនវិនិយោគដ៏ធំបំផុតមានឈ្មោះថា Berkshire Hathaway បានបង្កភាពភ្ញាក់ផ្អើលយ៉ាងខ្លាំង ដោយនៅត្រឹមតែរយៈពេលប៉ុន្មានខែចុងក្រោយនេះប៉ុណ្ណោះ លោកបានសម្រេចចិត្តលក់ភាគហ៊ុនរបស់ Apple ដែលជាបុត្រសម្ព័ន្ធរបស់ខ្លួនក្នុងទំហំដល់ទៅរាប់សិបពាន់លានដុល្លារ។

ផ្អែកតាមការចេញផ្សាយរបស់សារព័ត៌មានអន្តរជាតិមួយចំនួនបានឱ្យដឹងថា នៅក្នុងរយៈពេលដ៏ខ្លី ពោលគឺចាប់តាំងពីដើមឆ្នាំ២០២៤រហូតមកដល់ពេលបច្ចុប្បន្ននេះ Berkshire Hathaway បានសម្រេចចិត្តលក់ចេញភាគហ៊ុនរបស់ Apple ស្ទើរតែពាក់កណ្តាលនៃភាគហ៊ុនទាំងអស់របស់ខ្លួន។ ជាក់ស្ដែង កាលពីឆ្នាំ២០២៣កន្លងទៅនេះ Berkshire បានកាន់កាប់ភាគហ៊ុនរបស់ Apple ក្នុងទំហំប្រមាណជាង ១៧៤,៣ពាន់លានដុល្លារ ប៉ុន្តែគិតត្រឹមខែមិថុនា ឆ្នាំ២០២៤នេះ ក្រុមហ៊ុននៅសល់ភាគហ៊ុនត្រឹមតែ ៨៤,២ពាន់លានដុល្លារប៉ុណ្ណោះ។

យ៉ាងណាក៏ដោយ បើទោះជា Berkshire បានលក់ហ៊ុនអស់ជាច្រើនពាន់លានរួចទៅហើយក្តី ប៉ុន្តែភាគហ៊ុនរបស់ក្រុមហ៊ុនវិនិយោគនេះនៅតែមានឈ្មោះថាជាអ្នកវិនិយោគធំជាងគេបំផុតរបស់ក្រុមហ៊ុន Apple នៅឡើយ ខណៈដែលលោក Buffett ត្រូវបានគេស្គាល់ថាជាអ្នកគាំទ្រដ៏ខ្លាំងក្លា និងជាយូរមកហើយជាមួយនឹងក្រុមហ៊ុនលក់ស្មាតហ្វូនដ៏ធំបំផុតរបស់ពិភពលោក​មួយនេះ។

គួររំលឹកថា កាលពីពេលកន្លងទៅនេះ លោក Buffett ធ្លាប់បានព្យាយាមពន្យល់រួចមកហើយថា ៖ បើទោះជាយ៉ាងណាក្តី Apple គឺនៅតែជាក្រុមហ៊ុនដែល Berkshire កាន់កាប់ភាគហ៊ុនធំ និងច្រើនបំផុត ហើយការលក់ភាគហ៊ុនទាំងអស់កាលពីពេលកន្លងទៅនេះ គឺដោយសារតែពាក់ព័ន្ធទៅនឹងបញ្ហាពន្ធដាមួយផ្នែក ហើយមួយផ្នែកទៀតគឺដោយសារក្រុមហ៊ុនមានផែនការរៀបចំខ្ទង់សាច់ប្រាក់របស់ Berkshire ឡើងវិញ។ សរុបមក គិតត្រឹមត្រីមាសទី២ ឆ្នាំ២០២៤នេះ ក្រុមហ៊ុន Berkshire បានលក់ហ៊ុនរបស់ Apple សរុបប្រមាណជា ៧៥,៥លានដុល្លារចេញពីស្តុក ដែលធ្វើឲ្យទំហំសាច់ប្រាក់សុទ្ធនៅក្នុងដៃរបស់ Berkshire កើនឡើងដល់ ២៧៧ពាន់លានដុល្លារ ខណៈដែលកាលពីត្រីមាសដំបូងឆ្នាំ២០២៤ មានត្រឹមតែ ៨៨ពាន់លានដុល្លារប៉ុណ្ណោះ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

កម្មវិធីជំនាញសេវាកម្មអភិវឌ្ឍន៍អាជីវកម្ម ជួយជំរុញសហគ្រាសធុនតូច និងមធ្យមឱ្យរីកចម្រើន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/07/2026

កម្មវិធីជំនាញសេវាកម្មអភិវឌ្ឍន៍អាជីវកម្ម ជំរុញ SME ឱ្យរីកចម្រើន ពង្រឹងសមត្ថភាពរបស់អ្នកជំនាញធុរកិច្ច ទីប្រឹក្សា គ្រូបណ្តុះបណ្តាល និងអ្នកផ្តល់សេវាកម្ម

រដ្ឋចំនួន ៤ នៅអាម៉េរិក ដាក់ពាក្យប្តឹងក្រុមហ៊ុន Meta ទារប្រាក់ពិន័យ ១,៤ ទ្រីលានដុល្លារ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 09/07/2026

ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស Meta របស់លោក Mark Zuckerberg អាចនឹងប្រឈមមុខនឹងការពិន័យជាប្រាក់រហូតដល់ ១,៤ ទ្រីលានដុល្លារ បន្ទាប់ពីរដ្ឋចំនួន ៤ របស់សហរដ្ឋអាម៉េរិកបានចោទប្រកាន់ក្រុមហ៊ុននេះថា បានបង្កើតកម្មវិធី Facebook និង Instagram ឡើងក្នុងគោលបំណងទាក់ទាញកុមារ

ដំណើរទស្សនកិច្ចរបស់មន្ត្រីជាន់ខ្ពស់បារាំងនៅកម្ពុជា មិនត្រឹមតែបង្កើនពាណិជ្ជកម្ម ការវិនិយោគ តែជាផ្នែកមួយនៃតុល្យភាពភូមិសាស្ត្រនយោបាយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/07/2026

ភ្នំពេញ ៖ លោក នីកូឡា ហ្វ័ររីស្យេ រដ្ឋមន្ត្រីប្រតិភូអមរដ្ឋមន្ត្រីក្រសួងអឺរ៉ុប និងការបរទេស ទទួលបន្ទុកពាណិជ្ជកម្មបរទេស និងទាក់ទាញការវិនិយោគ មានដំណើរទស្សនកិច្ចនៅកម្ពុជាក្នុងសប្ដាហ៍នេះ នាថ្ងៃទី៩ និងទី១០ ខែកក្កដា ឆ្នាំ២០២៦ ក្នុងគោលបំណងពង្រឹងទំនាក់ទំនងសេដ្ឋកិច្ចរវាងបារាំង -កម្ពុជា ព្រមទាំងបង្កើនការវិនិយោគរបស់បារាំងនៅក្នុងប្រទេសកម្ពុជាផងដែរ ។ នេះតាមសេចក្តីប្រកាសព័ត៌មានរបស់ស្ថានទូតបារាំងប្រចាំកម្ពុជា។​ ទាក់ទងនឹងដំណើរទស្សនកិច្ចនេះ

ការកែច្នៃគ្រាប់ស្វាយចន្ទីនៅក្នុងស្រុក នឹងជួយបង្កើតតម្លៃបន្ថែមដល់សេដ្ឋកិច្ចជាតិ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/07/2026

ការជំរុញការកែច្នៃគ្រាប់ស្វាយចន្ទីនៅក្នុងស្រុក ស្របតាម «គោលនយោបាយជាតិស្តីពីស្វាយចន្ទី» គឺជាសោរគន្លឹះក្នុងការបំប្លែងកម្ពុជាពីប្រទេសនាំចេញវត្ថុធាតុដើមឆៅទៅជា “អធិរាជកែច្នៃ និងនាំចេញ” ផលិតផលសម្រេច ដែលជាក្បាលម៉ាស៊ីនរុញច្រានការធ្វើពិពិធកម្មសេដ្ឋកិច្ច

ជំនន់​នៃកា​រផ្គត់ផ្គង់​លំនៅឋានមុន​វិបត្តិកូវីដ១៩​ បានបន្សល់ទុកបញ្ហា​ទីផ្សារមក​ដល់ពេលបច្ចុប្បន្ន​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 09/07/2026

មុន​វិបត្តិ​កូវីដ១៩ អ្នកអភិវឌ្ឍន៍​សំណង់ និងអចលនទ្រព្យ​ ជាពិសេស ​លំនៅឋាន​ បាន​នាំគ្នា​សម្រុក​សាងសង់​​ និងអភិវឌ្ឍ ដែលធ្វើឱ្យវិស័យ​នេះ​មានកំណើនកើនឡើងយ៉ាង​ខ្ពស់ដល់ចំណុច​កំពូល

ប៊ុល​ហ្ការី​ បង្ហោះ​ផ្កាយ​រណប​ថ្មី​​ចំនួន ​១០​ ​គ្រឿង និងត្រៀម​ពង្រីកសក្ដានុពលរបស់ខ្លួន​ក្នុង​វិស័យ​យោធា​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 09/07/2026

កាលពីថ្ងៃអង្គារ​សប្ដាហ៍នេះ​ មេដឹកនាំ​ប្រទេស​ប៊ុលហ្ការី​ បាន​បង្ហាញ​វត្តមាន​នៅក្នុង​ព្រឹត្តិការណ៍​បាញ់​បង្ហោះ​ផ្កាយ​រណប​ថ្មី​ៗ​ចំនួន​១០​គ្រឿង​ទៀត​របស់​ខ្លួន​ចូល​ទៅក្នុង​លំហ​អាកាស​

ក្រុមហ៊ុន LG បោះទុន ១ ពាន់លានដុល្លារ សាងសង់រោងចក្រផលិតឈីបនៅវៀតណាម

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/07/2026

ក្រុមហ៊ុនកូរ៉េខាងត្បូង LG Innotek បោះទុន ១ ពាន់លានដុល្លារ ដើម្បីសាងសង់រោងចក្រផលិតឈីបពាក់កណ្តាលចម្លង (semiconductor) នៅក្នុងទីក្រុងហាយហ្វុង ប្រទេសវៀតណាម

លោក ដូណាល់ ត្រាំ បញ្ជាឱ្យកាត់ផ្តាច់ពាណិជ្ជកម្មជាមួយ អេស្ប៉ាញ ជុំវិញរឿងចំណាយលើណាតូ និងសង្រ្គាមអ៊ីរ៉ង់

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/07/2026

ប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ បញ្ជារដ្ឋាភិបាលរបស់លោកឱ្យផ្អាករាល់សកម្មភាពពាណិជ្ជកម្មភ្លាមៗជាមួយអេស្ប៉ាញ ពាក់ព័ន្ធនឹងការបដិសេធមិនព្រមបង្កើនការចំណាយទៅលើណាតូ និង បដិសេធអាម៉េរិកពីការប្រើប្រាស់មូលដ្ឋានទ័ពអាកាសរបស់ខ្លួន

BYD Sealion 5 EV ប្រភេទ SUV រថយន្តអគ្គិសនីសុទ្ធ បើកបរបានឆ្ងាយចាប់ផ្តើមបង្ហាញខ្លួនហើយ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 09/07/2026

BYD ដែលជាក្រុមហ៊ុនផលិតរថយន្តអគ្គិសនីដ៏ធំនៅក្នុងសកលលោក បាននាំយកសែស្រឡាយថ្មីរបស់ខ្លួន BYD Sealion 5 EV ជាប្រភេទរថយន្ត SUV ប្រើអគ្គិសនីសុទ្ធ បើកបរបានឆ្ងាយចូលទីផ្សារកម្ពុជា

ឆមាសទី ១ ឆ្នាំ ២០២៦ កម្ពុជារកចំណូលបានជាង ៣៦០ លានដុល្លារពីការនាំចេញអង្ករ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/07/2026

កម្ពុជារកចំណូលបានជាង ៣៦៧ លានដុល្លារពីការនាំចេញអង្ករប្រមាណ ៦៣០ ៣១៩ តោន ទៅកាន់ទីផ្សារអន្តរជាតិ ក្នុងរយៈពេល ៦ ខែ ឆ្នាំ២០២៦