រដ្ឋបាលជលផល និងអង្គការ UNIDO ជំរុញភាគីពាក់ព័ន្ធប្រកាន់ខ្ជាប់ស្តង់ដារសុវត្ថិភាពចំណីអាហារ

ភ្នំពេញ ៖ តាមសេចក្តីជូនដំណឹងរបស់គម្រោងវិស័យជលផលក្រោយប្រមូលផល (CAPFISH-Capture) បានឱ្យដឹងថា ការធានាបានសុច្ចរិតភាព និងសុវត្ថិភាព ផលិតផលជលផល គឺជាអាទិភាពចម្បងរបស់រដ្ឋបាលជលផល ខណៈដែលរដ្ឋបាលជលផល បាន និងកំពុងអនុវត្តប្រព័ន្ធត្រួតពិនិត្យផ្លូវការ និងសុវត្ថិភាពម្ហូបអាហារគ្រប់ជ្រុងជ្រោយ ស្របតាមលក្ខខណ្ឌតម្រូវនឹងបទ​ដ្ឋានរបស់សហភាពអឺរ៉ុប (EU) ដើម្បីការពារសុខភាពសាធារណៈ និងសម្រួលពាណិជ្ជកម្ម។

កាលពីពេលថ្មីៗកន្លងមកនេះ រដ្ឋបាលជលផល និងអង្គការសហប្រជាជាតិ ដើម្បីអភិវឌ្ឍន៍ឧស្សាហកម្ម (UNIDO) បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយស្តីពី «លក្ខខណ្ឌតម្រូវបច្ចេកទេសសម្រាប់នាំចេញផលិតផលជលផល» ដើម្បីជូនដំណឹងដល់សហគ្រាសកែច្នៃផលជលផល និងប្រតិបត្តិការធុរកិច្ចជលផលពាក់ព័ន្ធដែលមានបំណងនាំចេញផលិតផលទៅកាន់ទីផ្សារអន្តរជាតិ រួមទាំងសហភាពអឺរ៉ុប ឱ្យដាក់ពាក្យស្នើសុំ និងទទួលបានលេខកូដសម្គាល់មកកាន់រដ្ឋបាលជលផលដើម្បីចុះឈ្មោះអនុម័តសម្រាប់នាំចេញ។

នៅក្នុងសិក្ខាសាលាផ្សព្វផ្សាយ រដ្ឋបាលជលផល និង UNIDO បានស្នើសុំឱ្យប្រតិបត្តិករអាជីវកម្មនេសាទនាំចេញត្រី និងផលិតផលជលផលរបស់ពួកគេទៅកាន់ទីផ្សារអន្តរជាតិ រួមទាំងសហភាពអឺរ៉ុបផងដែរ។ អ្នកដែលចាប់អារម្មណ៍ត្រូវបញ្ជូនទម្រង់ពាក្យសុំទៅរដ្ឋបាលជលផលសម្រាប់ការចុះឈ្មោះ និងទទួលបានលេខសម្គាល់ការយល់ព្រមសម្រាប់ការនាំចេញ ជាមួយផលិតផលជលផលកម្ពុជា ដែលមានហានិភ័យទាប ដូចជា ទឹកត្រី ប្រហុក និងត្រីងៀតដែលកែច្នៃរួចរាល់»។

ឯកឧត្តម ពុំ សុថា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយករដ្ឋបាលជលផលបានឱ្យដឹងថា ៖ ដោយសារតែមានតម្រូវការកើនឡើងរបស់សហគមន៍អាស៊ី និងប្រជាជនកម្ពុជារស់នៅក្រៅស្រុក ការអនុវត្តប្រព័ន្ធនេះជួយឱ្យកម្ពុជាអាចនាំចេញផលិតផលជលផលទៅកាន់ទីផ្សារអន្តរជាតិមួយចំនួន ដូចជា អូស្ត្រាលី នូវែលសេឡង់ និងបណ្តារដ្ឋសមាជិកអាស៊ានផ្សេងទៀត។

ឯកឧត្តមបានថ្លែងបញ្ជាក់ថា ឈរលើជំហរនេះ រដ្ឋបាលជលផលបានខិតខំបង្កើតឱ្យមានអនុស្សរណៈនៃការយោគយល់ (MOU) ឬកិច្ចព្រមព្រៀងទទួលស្គាល់គ្នាទៅវិញទៅមក (MRA) ជាមួយបណ្តាប្រទេសទាំងនេះ ដើម្បីបើកទីផ្សារឱ្យផលិតផលជលផលកម្ពុជាឱ្យកាន់តែទូលាយ។ ជាមួយគ្នានេះ ដើម្បីឆ្លើយតបទៅនឹងតម្រូវការនាំចេញនេះដែរ រដ្ឋបាលជលផល បានដាក់ចេញ «គោលការណ៍ណែនាំពីលក្ខខណ្ឌតម្រូវបច្ចេកទេសសម្រាប់ការត្រួតពិនិត្យ និងអធិការកិច្ចគុណភាព សុវត្ថិភាពផលិតផលជលផល» កាលពីថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៤ ក្នុងគោលបំណងបម្រើដល់ការនាំចេញ។

ឯកឧត្តម ពុំ សុថា បានអំពាវនាវឱ្យតួអង្គក្នុងខ្សែច្រវាក់តម្លៃជលផល និងតួអង្គពាក់ព័ន្ធនានា ឱ្យបន្តកិច្ចសហប្រតិបត្តិការជាមួយសមត្ថកិច្ចជលផល ដោយអនុវត្តតាមតម្រូវការសុវត្ថិភាពម្ហូបអាហារ ដោយដាក់ពាក្យស្នើសុំមកកាន់រដ្ឋបាលជលផលដើម្បីទទួលបានលេខសម្គាល់អនុម័តសម្រាប់នាំចេញ និងបានធ្វើការពន្យល់ថា នីតិវីធីមានលក្ខណៈស្មុគស្មាញ ប៉ុន្តែមានតម្លៃ បើកម្ពុជាទទួលបានជោគជ័យក្រោយធ្វើសវនកម្មវាយតម្លៃផ្ទៀងផ្ទាត់ពីអគ្គនាយកដ្ឋានសុខភាព និងសុវត្ថិភាពម្ហូបអាហារ “DG-SANTE” កម្ពុជាមានលទ្ធភាពច្រើនដើម្បីចរចាបើកទីផ្សារជាមួយប្រទេសផ្សេងៗទៀត។

លោកជំទាវ​ ​អ៊ឹម​ ​រចនា​ ​អ្នកនាំពាក្យ​ក្រសួង​កសិកម្ម​ ​រុក្ខា​ប្រមាញ់​ ​និង​នេសាទ​ ​បាន​មានប្រសាសន៍ថា ​គោលបំណង​នាំចេញផលិតផលកែឆ្នៃ​ត្រី​ ​និង​ផលិតផល​ជលផល​ផ្សេងទៀត​ទៅកាន់​ទី​ផ្សារ​សហភាព​អឺរ៉ុប​​នៅ​ឆ្នាំក្រោយ​ ​កំពុង​ទទួល​បាន​សន្ទុះ​បន្ទាប់ពី​កិច្ច​ខិតខំ​ប្រឹងប្រែង​យ៉ាង​ទូលំទូលាយ​ពីសំណាក់​រដ្ឋាភិបាល​ ​និង​ការ​គាំទ្រ​យ៉ាងសំខាន់​ពី​សហភាព​អឺរ៉ុប​ក្រោម​គម្រោង​អភិវឌ្ឍន៍​ជលផល​ក្រោយ​ប្រមូល​ផល​ ( ​CAP​FISH​-​Capture​)​កាលពី​ខែមុន​។​

លោកជំទាវ​ ​បាន​បន្ថែម​ថា​ ​៖ «យើង​ចង់​ឃើញ​ផលិតផល​ត្រី​របស់​កម្ពុជា​ចរាចរ​នៅ​លើ​ទី​ផ្សារ​។​ ​មិន​ត្រឹមតែ​ផលិតផល​ត្រី​ប៉ុណ្ណោះ​ទេ​ ​ថែមទាំង​ជា​ទំនិញ​កសិកម្ម​ទៀត​ផង​។​ ​យើង​ចង់​ឃើញ​ផលិតផល​មាន​តម្លៃ​បន្ថែម​សម្រាប់​ជា​ប្រ​យោជន៍​ដល់​ប្រជា​នេសាទ​ ​និង​កសិករ​យើង​។​​ បច្ចុប្បន្ននេះ​ ​សហគ្រាស​ចំនួន​១​៧​សម្រេច​បាន​នូវ​ត្រា​គុណភាព​កម្ពុជា​ (CQS) ​ដោយ​ពួកគេ​អាច​នាំចេញ​ផលិតផល​របស់ខ្លូ​ន​ចូល​ទៅកាន់​ទី​ផ្សារ​អន្តរជាតិ​។

យោងតាមទស្សនកិច្ចសិក្សាថ្មីៗនេះ​ សហគ្រាស និងសិប្បកម្មមួយចំនួនត្រូវបាន​ជំរុញ​ដោយ​គម្រោង CAPFISH ​-​Capture ធ្វើឱ្យផលិតផលកែច្នៃរបស់សហគ្រាសទាំងនោះបានទទួលស្គាល់ និងផ្តល់​ជំនួយ​បច្ចេក​ទេស​ក្នុង​ផ្នែកផ្សេងៗ ​ដូចជា ​សុវត្ថិភាព​ចំណីអាហារ ការ​វេច​ខ្ចប់ និង​ម៉ាក​យីហោ​ជាដើម។

ក្រុមហ៊ុន និងសិប្បកម្មទាំងនោះ រួមមាន ៖ សិប្បកម្មយូនីកា (UNICA) ធ្វើការកែច្នៃប្រភេទផលិតផលត្រីងៀតពិសេស ,ក្រុមហ៊ុន Confirel កែច្នៃ«ម្សៅប្រហុកខ្មែរ», សិប្បកម្ម វង្សតារាកែឆ្នៃគ្រំចំពុះទា ដែល​សិប្បកម្ម និងស​ហ​គ្រាស​ទាំងនេះ បានទទួល​អ​ត្ថ​ប្រយោជន៍​យ៉ាងច្រើន​ពី​ជំនួយ​បច្ចេកទេស CAPFISH ដោយ​ទទួលបាន​ការ​បណ្តុះបណ្តាល​ក្នុងការ​គ្រប់គ្រង​អាជីវកម្ម ការអភិវឌ្ឍន៍​សំណើរ ការដាក់​ស្លាក​យីហោ និ​ការអនុវត្ត​ស្ដងដារ​សុវត្ថិភាព​ចំណីអាហារ​។

ដោយឡែក សិប្បកម្ម PPF Yummy Manufacturing ដែលរំលេចឡើងដោយក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ  បច្ចកវិទ្យា នវានុវត្តន៍ ក៏សុទ្ធតែមានការយកចិត្តទុកដាក់បង្កើនគុណភាពស្របតាមមាត្រដ្ឋានដែលបានកំណត់ ក្នុងគោលបំណងលើកកម្ពស់ការអនុវត្ត និងកែលម្អស្តង់ដាសុវត្ថិភាពចំណីអាហារ នឹងត្រូវបានទទួលស្គាល់ ហើយអាចនាំចេញទៅទីផ្សារក្រៅប្រទេស៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ក្រុមហ៊ុនអភិវឌ្ឍន៍លំនៅឋានធំមួយ​ ​គ្រោងបោះផ្សាយលក់​មូលបត្រ​ក្នុងផ្សារ​ហ៊ុនកម្ពុជា​ ​ដើម្បីកៀរគរទុនពង្រីក​គម្រោង​បន្ថែម​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 10/06/2026

ក្រុមហ៊ុនអភិវឌ្ឍន៍លំនៅឋានធំមួយ​ ​គ្រោងបោះផ្សាយលក់​មូលបត្រ​ក្នុងផ្សារ​ហ៊ុនកម្ពុជា​ ​ដើម្បីកៀរគរទុនពង្រីក​គម្រោង​បន្ថែម​ទៀត និងទទួលបានទំនុកចិត្តពីអតិថិជន

តម្លៃសាច់គោហក់ឡើងខ្ពស់នៅលើទីផ្សារ ខណៈកម្ពុជាបានបិទការនាំចូលពីប្រទេសថៃ

ជំនួញ, ព្រឹត្តិការណ៍

• 10/06/2026

ចាប់តាំងពីដើមឆ្នាំ២០២៦រហូតមក តម្លៃសាច់គោស្រស់នៅលើទីផ្សារមានការកើនឡើងខ្ពស់ខុសពីឆ្នាំ២០២៥ ពោលគឺចាប់តាំងពីបិទការនាំចូលពីប្រទេសថៃ ដែលធ្វើឱ្យទាំងអាជីវករ ក៏ដូចជាអ្នកចិញ្ចឹមមានទឹកចិត្តសប្បាយរីករាយ

កម្ពុជានឹងទាញយកតម្លៃបន្ថែមពីគ្រាប់ស្វាយចន្ទី តាមរយៈការចម្រាញ់យកប្រេងក្នុងពេលឆាប់ៗនេះ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/06/2026

កម្ពុជានឹងអាចទាញយកតម្លៃបន្ថែមពីគ្រាប់ស្វាយចន្ទី បន្ទាប់ពីគម្រោងវិនិយោគរោងចក្រកែច្នៃ ចម្រាញ់សំបកគ្រាប់ស្វាយចន្ទីទៅជាប្រេង (CNSL) នឹងត្រូវលេចចេញចុងឆ្នាំ ២០២៦ នេះ

ក្រុមហ៊ុនកូរ៉េចំនួន ៤ មានទុនសរុបជាង​ ២៥លានដុល្លារ នឹងមកបង្កើតរោងចក្រកែច្នៃជីកសិកម្មនៅខេត្តកំពង់ធំ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/06/2026

ក្រុមហ៊ុនរបស់ប្រទេសកូរ៉េខាងត្បូងចំនួន ៤ ដែលមានទុនវិនិយោគសរុបជាង២៥លានដុល្លារ នឹងមកបង្កើតរោងចក្រកែច្នៃជីកសិកម្ម និងរោងចក្រផលិតថ្នាំសម្លាប់សត្វល្អិតនៅក្នុងខេត្តកំពង់ធំ​

អគ្គនាយក ARDB ជំរុញឱ្យកសិករចេះបង្កបង្កើនផលតាមបែបបច្ចេកវិទ្យាថ្មីៗ ដើម្បីទទួលបានផលចំណេញខ្ពស់

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/06/2026

កសិករគួរចេះផ្លាស់ប្តូរទម្លាប់ពីការប្រើប្រាស់កម្លាំងពលកម្មមនុស្សច្រើន និងចំណាយពេលវេលាយូរក្នុងការបង្កបង្កើនផល ងាកមកប្រើប្រាស់បច្ចេកវិទ្យាយថ្មីៗទៅតាមសម័យកាល ដើម្បីទទួលបានផលចំណេញខ្ពស់

អ្នកឧកញ៉ា គិត ម៉េង៖ កម្ពុជា-វៀតណាម​ដាក់គោលដៅពាណិជ្ជកម្ម ២០ ពាន់លានដុល្លារ ខណៈវៀតណាមជាដៃគូសេដ្ឋកិច្ចសំខាន់

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/06/2026

វៀតណាមបានក្លាយជាដៃគូពាណិជ្ជកម្មឈានមុខគេរបស់កម្ពុជានៅក្នុងតំបន់អាស៊ាន ខណៈចំណងមិត្តភាពការទូតរវាងកម្ពុជា និងវៀតណាមដែលបានបង្កើតឡើងតាំងពីឆ្នាំ ១៩៦៧ រហូតមកទល់ពេលបច្ចុប្បន្ន ក៏បានក្លាយជាកាតាលីករដែលជំរុញប្រទេសទាំងពីរទៅជាដៃគូសេដ្ឋកិច្ចដែលមិនអាចខ្វះបាន ផងដែរ

ប្រេសិតពាណិជ្ជកម្មចក្រភពអង់គ្លេស នឹងបំពេញទស្សនកិច្ចនៅកម្ពុជា ដើម្បីជំរុញពាណិជ្ជកម្ម និងការវិនិយោគ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/06/2026

ប្រេសិតពាណិជ្ជកម្មរបស់នាយករដ្ឋមន្រ្តីចក្រភពអង់គ្លេសប្រចាំកម្ពុជា វៀតណាម ថៃ និងឡាវ លោក Matt Western MP នឹងមកបំពេញទស្សនកិច្ចនៅកម្ពុជា ដើម្បីពង្រឹងទំនាក់ទំនង និងជំរុញពាណិជ្ជកម្ម និងវិនិយោគទ្វេភាគីបន្ថែមទៀត

World Bank៖ សេដ្ឋកិច្ចកម្ពុជានឹងមានកំណើន ៣,៩% នៅឆ្នាំនេះ និងបន្តកើនដល់ ៤,៩% នៅឆ្នាំ ២០២៧

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/06/2026

ធនាគារពិភពលោក (World Bank) ប្រចាំកម្ពុជា បានចេញរបាយការណ៍សិក្សាថ្មីមួយ ដោយអះអាងថា សេដ្ឋកិច្ចកម្ពុជា នៅតែមានភាពធន់ បើទោះបីជារងសំពាធពីវិបត្តិសេដ្ឋកិច្ចសកលជាច្រើន ដែលបានកើតឡើងផ្ទួនៗគ្នាក៍ដោយ

ការនាំចេញរបស់ចិនក្នុងខែឧសភា ហក់ឡើងខ្លាំងលើសការរំពឹងទុក ប៉ុន្តែរងសម្ពាធអន្តរជាតិជុំវិញការលើសសមត្ថភាពផលិត

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/06/2026

កំណើននៃការនាំចេញរបស់ចិននៅក្នុងខែឧសភាកន្លងទៅនេះ មានការកើនឡើងខ្លាំងលើសពីការរំពឹងទុកដែលជំរុញដោយតម្រូវការបន្ទះឈីប យានយន្ត និងកម្មវិធីបច្ចេកវិទ្យាកម្រិតខ្ពស់ផ្សេងទៀត

កម្ពុជា-វៀតណាម នឹងតភ្ជាប់ផ្លូវ​ល្បឿនលឿន ដើម្បីជំរុញកំណើនសេដ្ឋកិច្ច ពាណិជ្ជកម្មរវាង​ប្រទេ​សទាំងពីរ​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 09/06/2026

​ផ្លូវល្បឿនលឿនភ្នំពេញ-បាវិត ដែលជា​កំពុងមមាញឹក​ក្នុងការ​សាងសង់ នឹង​ត្រូវ​ប្រើប្រាស់ដើម្បីតភ្ជាប់ជាមួយផ្លូវល្បឿនលឿនហូជីមិញ​-ម៉ុកបៃរបស់វៀតណាម ក្នុងគោលបំណងលើកកម្ពស់​កិច្ច​សហប្រតិបត្តិការ​លើវិស័យ​គន្លឹះសំខាន់​ៗ ជាពិសេស​សេដ្ឋកិច្ច ពាណិជ្ជកម្ម ​និងការ​វិនិយោគ