រាជរដ្ឋាភិបាល​ដាក់​ចេញ​គោលនយោបាយសំខាន់ៗ ​ផ្ដោត​លើការ​គ្រប់គ្រ​ងដីធ្លី និងសំណង់

ភ្នំពេញ ៖ រាជរដ្ឋាភិបាល​អាណត្តិទី៧​នៃរដ្ឋសភា បានផ្ដោតការយកចិត្តទុកដាក់​លើ​ការងារ​ដីធ្លី និងកា​ររៀបចំ​ទីក្រុង ក្នុងនោះ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​រៀបចំដែនដី នគរូបនីយកម្ម និងសំណង់​ ឯកឧត្តម ​សាយ សំអាល់​ ក៏​តែងតែ​លើ​ក​ឡើ​ង​​ពីសារសំខាន់​កា​រ​ងារចុះបញ្ជីដីធ្លី ក៏ដូចជាការងារ​រៀបចំទីក្រុង​ឱ្យ​កាន់តែទំនើប​ ​ដើម្បីផ្ដល់ការរស់​នៅកាន់តែ​ប្រសើរ​សម្រាប់ប្រជា​ពលរដ្ឋ ។ ​

នៅក្នុងពិធី​បើកកិច្ច​ពិគ្រោះ​យោបល់​ស្ដីពី​ ការ​គ្រប់គ្រ​ងតំបន់រមណីយដ្ឋាន​បេតិកភណ្ឌពិភពលោកអង្គរ នៅ​ថ្ងៃ​ទី​១២ ខែសីហា ឆ្នាំ២០២៤ ​ឯកឧត្តម​ សាយ សំអាល់ បានមានប្រសាសន៍ថា ក្នុង​អាណត្តិទី​៧​នេះ រាជរដ្ឋាភិបាល​កម្ពុជា​បានដាក់​ចេញនូវ​គោល​នយោបាយ​មួយចំនួន ​ផ្ដោតលើការ​គ្រប់គ្រងដីធ្លី​​ និងសំណង់​ ​ដោយ​បន្ត​អនុវត្ត​ការ​កែទម្រង់ឱ្យ​កាន់តែសកម្ម និងស៊ីជម្រៅ​លើ​វិស័យ​ដីធ្លី តាមរយៈ​ការ​ពង្រឹង​ការ​គ្រប់គ្រង​ដីធ្លី  ដោយជំរុញ​​ការ​បញ្ចប់ការ​ចុះបញ្ជីដីធ្លី​លើក​ដំបូង ជំរុញការ​ចុះបញ្ជី​ដី​សហគមន៍​ជនជាតិ​ដើម​ភាគ​​តិច និង​ជំរុញការ​ចុះ​បញ្ជី​បន្ត​ដី​គ្រប់​ប្រភេទ ព្រមទាំង​ផ្ដល់​បណ្ណកម្មសិទ្ធិជូនអ្នកកាន់​កាប់​ដីធ្លី​ដែល​មាន​លក្ខ​ណៈស​ម្បត្តិ​គ្រប់គ្រាន់​តាមលក្ខខណ្ឌ ។​ ដាក់​ចេញនូវ​វិធានការ​ទប់ស្កាត់​ការ​ទន្ទ្រាន​កាន់កាប់ដី​គ្រប់​ប្រភេទ​រប​ស់រ​ដ្ឋ និង​បន្ត​ពិនិត្យ​ធ្វើប្រទាន​កម្មដីធ្លីជូនពលរដ្ឋ​រស់​នៅ និងអាស្រ័យផល​លើទីតាំង​ដីរដ្ឋ ជាពិសេស​នៅ​តំបន់​​៣ និង​តំបន់​២​​នៃបឹង​ទន្លេសាប ដែលជាមូលដ្ឋាន​ចាស់​បុរាណ​របស់​ប្រជាជន​ និង​ជំរុ​ញ​​ការ​ពង្រឹង​គ្រប់​យន្ត​ការ​ដោះស្រាយ​វិវាទដីធ្លី ដើម្បីផ្ដល់ភាពសុខដុម​រមនា​ក្នុងសង្គម ។

ឯកឧត្តម​បន្តថា ក្នុងអាណត្តិ​ទី​៧​នេះ រាជរដ្ឋាភិបា​ល​នឹង​បន្តអនុវត្ត​កម្មវិធី​សម្បទាន​ដីសង្គម​កិច្ច ដើម្បីចែក​រំ​លែក​ដីជូន​ប្រជាពលរដ្ឋ​ស៊ីវិល​ក្រីក្រ និង​ផ្ទះជូនកងកម្លាំង​កំពុងឈរ​ជើង​តាម​ព្រំដែន​ និង​ជូន​អតីតកង​កម្លាំង​​ប្រ​ដាប់​អាវុធ និង​គ្រួសារ​ក្រីក្រ និង​ខ្វះដី​ប្រកប​ដោយតម្លាភាព និងសមធម៌ ។ ការកសាង​ផែនការ​រៀបចំ​ដែ​ន​ដី ប្លង់​គោលប្រើប្រាស់ដី និងផែនការ​ប្រើប្រាស់ ជាពិសេស​នៅតំបន់អាទិភាព ដើម្បីធានា​អភិវឌ្ឍ​ប្រក​ប​ដោ​យ​​​ចី​រ​ភាព ក៏ជា​គោល​នយោបាយរបស់រាជរដ្ឋាភិបាល​កម្ពុជាអាណត្តិ​ថ្មីនេះដែរ ។ រាជរដ្ឋាភិបាលក៏​នឹង​បន្ត​កសាង និង​គ្រប់គ្រង​ស្ថា​នីយ​វាស់​វែង​អចិន្ត្រៃយ៍​ ក៏ដូចជា​ដាក់​ឱ្យដំណើរការ​ប្រព័ន្ធគ្រប់​គ្រង​ព័ត៌មាន​ និង​ទិន្ន​ន័យ​​សុ​រិ​យោ​​ដី​ ទិន្នន័យ​រៀបចំ​ដែន​ដី និងនគរូប​នីយកម្ម ទិន្ន​ន័យ​សំណង់ និងលំ​នៅ​ឋាន​ទូ​ទាំង​ប្រ​ទេស​​​​ប្រក​ប​​ដោ​យ​ប្រ​​សិទ្ធភាពក្នុងបរិការណ៍​នៃបច្ចេកទេស​ឌីជីថល ។

ឯកឧត្តម​បានបន្ថែមថា​ រាជរដ្ឋភិបាល​ក៏នឹង​ពង្រឹង​ការ​អភិវឌ្ឍ​វិស័យ​សំណង់ផងដែរ​ ដោយ​អ​នុ​​លោម​ទៅតាមច្បាប់​ស្ដីពីសំណង់ និងបទដ្ឋានគតិយុត្តិនគរូបនីយកម្ម​ និង​បច្ចេសទេស ដើម្បីធានាបាននូវ​គុណ​ភាព សន្តិសុខ សុវត្ថិភាព​សោភ័ណភាព  សណ្ដាប់ធ្នាប់សាធារណៈ ​និងបរិស្ថាន ព្រមទាំងចាត់វិធានការ​ទបស្កាត់​ការ​សាងសង់លើ​ចំណី​សាធារណៈ ​និង​ជំ​រុ​ញការ​សាងសង់​លំនៅឋានតម្លៃសមរម្យ​ សម្រាប់ជួល និ​ង​ល​ក់​ជូនពលរដ្ឋ​ ដែល​មាន​ប្រាក់ចំណូល​មធ្យម​ ចំណូលទាប និងជនងាយរង​គ្រោះ ស្របតាម​គោលន​យោ​បា​យ​ជា​តិ​​ស្ដី​ពី​លំ​នៅឋាន និងគោល​នយោបាយស្ដីពីការលើកទឹកចិត្ត និងការ​បង្កើត​កម្មវិធីជាតិ​សម្រាប់ការអ​ភិវ​ឌ្ឍ​​​លំនៅឋានតម្លៃសមរម្យ​ ។​

ពាក់ព័ន្ធនឹង​វិស័យលំនៅឋាននេះដែរ រាជរដ្ឋាភិបាល​ក៏បាន​បន្ត​អនុគ្រោះ ដោយ​លើងលែងពន្ធប្រថាប់ត្រា​ចំពោះ​លំនៅឋានដែលមានតម្លៃក្រោម៧​ម៉ឺនដុល្លារ​អាមេរិក​ ។ ការលើកលែង​នេះ ក៏ជា​ការរួមចំណែក​ដល់​ប្រជាពលរដ្ឋ​ និងអ្នកអភិវឌ្ឍន៍​លំនៅឋាន​ក្នុងការ​បន្ធូរ​បន្ថយតម្លៃបានមួយកម្រិតផងដែរ ៕  


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ការនាំចេញរបស់ចិនក្នុងខែឧសភា ហក់ឡើងខ្លាំងលើសការរំពឹងទុក ប៉ុន្តែរងសម្ពាធអន្តរជាតិជុំវិញការលើសសមត្ថភាពផលិត

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/06/2026

កំណើននៃការនាំចេញរបស់ចិននៅក្នុងខែឧសភាកន្លងទៅនេះ មានការកើនឡើងខ្លាំងលើសពីការរំពឹងទុកដែលជំរុញដោយតម្រូវការបន្ទះឈីប យានយន្ត និងកម្មវិធីបច្ចេកវិទ្យាកម្រិតខ្ពស់ផ្សេងទៀត

សម្តេចតេជោ ហ៊ុន សែន លើកទឹកចិត្តឱ្យផលិតទំនិញក្នុងស្រុកកាន់តែច្រើន​​ ដើម្បីផ្គត់ផ្គង់តម្រូវការ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/06/2026

សម្តេចតេជោ ហ៊ុន សែន លើកទឹកចិត្តឱ្យឧស្សាហកម្មក្នុងស្រុកបង្កើនការផលិតឱ្យបានច្រើនដើម្បីផ្គត់ផ្គង់តម្រូវការជាក់ស្ដែង ខណៈដែលបច្ចុប្បន្ននេះ ជាឱកាសមាសសម្រាប់ការពង្រឹងលទ្ធភាពផលិតក្នុងស្រុក និងគាំទ្រផលិតផលជាតិ

ការនាំចេញរ៉ែកម្ររបស់ចិនទៅកាន់ជប៉ុន ធ្លាក់ចុះជាង ៨០% នៅក្នុងខែមីនា និងមេសា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/06/2026

ការនាំចេញរ៉ែកម្ររបស់ចិនទៅកាន់ជប៉ុនធ្លាក់ចុះជាង ៨០ ភាគរយនៅក្នុងខែមីនា និងខែមេសា ធៀបនឹងឆ្នាំមុន ដែលការធ្លាក់ចុះគឺឆ្លុះបញ្ចាំងពីផលប៉ះពាល់នៃភាពតានតឹងផ្នែកនយោបាយការទូត

ការប្តូរមកប្រើលុយអឺរ៉ូជាផ្លូវការ គួបផ្សំនឹងវិបត្តិសកល ចាប់ផ្តើមបង្កសម្ពាធហិរញ្ញវត្ថុគ្រួសារនៅប៊ុលហ្ការី

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/06/2026

ឆមាសទីមួយនៃឆ្នាំ ២០២៦ នេះ បានចាប់ផ្តើមនាំមកនូវភាពចលាចលផ្នែកហិរញ្ញវត្ថុដែលមិនធ្លាប់មានពីមុនមកសម្រាប់គ្រួសារទាំងឡាយក្នុងប្រទេសប៊ុលហ្ការី ពោលគឺចំពេលដែលព្រឹត្តិការណ៍សំខាន់ៗក្នុងស្រុកបានកើតឡើងបូករួមនឹងវិបត្តិអន្តរជាតិមួយចំនួន

ប្រធានាធិបតីចិន លោក ស៊ី ជីនពីង ធ្វើទស្សនកិច្ចនៅកូរ៉េខាងជើងរយៈពេល​ ២ថ្ងៃ ក្រោយអាក់ខាន ៧ឆ្នាំ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 08/06/2026

ប្រធានាធិបតីចិន លោក ស៊ី ជីនពីង បានទៅដល់ទីក្រុងព្យុងយ៉ាង ប្រទេសកូរ៉េខាងជើង ដើម្បីបំពេញដំណើរទស្សនកិច្ចផ្លូវការរយៈពេល ២ ថ្ងៃ ក្រោយអាក់ខានអស់រយៈពេល៧ឆ្នាំ

ទេសចរកម្ពុជា ទៅប្រទេសវៀតណាម​ កើន​ឡើងខ្លាំង ក្រោយជម្លោះព្រំដែនកម្ពុជា-ថៃ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 08/06/2026

ភ្ញៀវទេសចរកម្ពុជា ​បាន​ឈរ​នៅ​លំដាប់ទី ៥ ក្នុងចំណោម​ទេសចរបរទេស​ដែល​បាន​ចូលទស្សនា​ប្រទេសវៀតណាម​ច្រើន​ជាង​គេបំផុត​ក្នុងរយៈ​ពេល ៥ ខែដំបូង​នៃ​ឆ្នាំ ២២០២៦នេះ ពោលគឺ​កើន​ឡើង​ ៤០ ភាគរយ ​ធៀប​នឹង​រយៈ​ពេល​ដូចគ្នា​កាលពីឆ្នាំមុន

អ្នកជំនាញ ៖ កសិករគួរជីកស្រះក្បែរចំការដំណាំ ដើម្បីទទួលបានផលចំណេញជាប់ពេញមួយឆ្នាំ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 08/06/2026

ទឹក គឺជាកត្តាដ៏សំខាន់មួយក្នុងការរស់នៅប្រចាំថ្ងៃ ក៏ដូចជាសម្រាប់តម្រូវការធ្វើកសិកម្មដែលមាននាទីក្នុងការស្រោចស្រពដំណាំគ្រប់ប្រភេទផងដែរ

តម្លៃមាស អាចហក់ឡើងមកវិញទៅដល់ ៧២០០ ដុល្លារ/មួយតម្លឹងក្នុងឆ្នាំ ២០២៦ នេះ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 08/06/2026

បន្ទាប់ពីតម្លៃមាសបានហក់ឡើងយ៉ាងគំហុករហូតដល់ ៦៤ ភាគរយ កាលពីឆ្នាំ ២០២៥ កន្លងមក លោហៈធាតុដ៏មានតម្លៃបំផុតនេះកំពុងស្ថិតនៅលើគន្លងទៅរកកំណើនជាប្រវត្តិសាស្ត្រម្តងទៀត

ការវាយប្រហារគ្នាថ្មីៗរវាងអ៊ីរ៉ង់ និងអ៊ីស្រាអែល ​រុញឱ្យតម្លៃប្រេងឡើងថ្លៃជិត ៣ ភាគរយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 08/06/2026

តម្លៃប្រេងហក់ឡើងថ្លៃជិត ៣ ភាគរយ នៅក្នុងទីផ្សាអាស៊ី បន្ទាប់ពីអ៊ីរ៉ង់បានបាញ់មីស៊ីលជាច្រើនដងទៅកាន់អ៊ីស្រាអែល ដែលធ្វើឱ្យមានការធ្លាក់ចុះនៃក្តីសង្ឃឹមក្នុងការចរចាបញ្ចប់ជម្លោះ

ឆ្នាំ២០២៦ រដ្ឋាភិបាល​គ្រោងចំណាយលើវិស័យអប់រំ ១ ១១៨លានដុល្លារ ខណៈឆ្នាំ២០២៧ គ្រោងចំណាយ​ប្រមាណ ១ ១៧២លាន​ដុល្លារ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 05/06/2026

ការ​ចំណាយក្នុងវិស័យ​អប់រំនៅតែកើន​មិនមានការ​ថយ​ចុះនោះទេ ជាក់ស្ដែង​ ពិដានគោលនៃការ​ចំណាយ​ឆ្នាំ២០២៦ ចេញជា​ច្បាប់ថវិកា​មាន​ចំនួន ៤ ៤៧៤ពាន់លានរៀល ឬប្រមាណ ១ ១១៨​លានដុល្លារអាម៉េរិក​

Leave a Reply

Your email address will not be published.Required fields are marked *