រោងចក្រខ្នាតតូច (Microfactories) នឹងក្លាយជាអនាគតនៃវិស័យផលិតកម្មរបស់ពិភពលោក

សំឡេងត្រូវបានបង្កើតឡើងតាមរយៈប្រព័ន្ធបញ្ញាសិប្បនិម្មិត្ត។

បរទេស ៖ បច្ចេកវិទ្យាឆ្លាតវ៉ៃ AI , បច្ចេកវិទ្យាស្វ័យប្រវត្តិ Automation និងព្រមទាំងបច្ចេកវិទ្យាទំនើបផ្សេងទៀតដូចជា Machine Learning និង Data Management ជាដើម កំពុងរីកចម្រើនយ៉ាងខ្លាំង ដើម្បីបម្រើ និងតម្រូវតាមសេចក្ដីត្រូវការរបស់មនុស្សជាតិនៅគ្រប់វិស័យ។ កត្តានេះហើយបានធ្វើឲ្យសកម្មភាពនៃការធ្វើរោងចក្រខ្នាតតូច ឬយើងហៅថា Microfactories អាចទាញយកអត្ថប្រយោជន៍បានយ៉ាងច្រើន និងអាចក្លាយទៅជាទំនោរថ្មីដែលមិនអាចមើលរំលងបានឡើយសម្រាប់ពិភពលោកនាពេលអនាគត។

តើអ្វីទៅជារោងចក្រខ្នាតតូច ឬ Microfactories ?

គំនិតនៃការបង្កើតរោងចក្រខ្នាតតូចនេះត្រូវបានចាប់ផ្តើមឡើងតាំងតែពីឆ្នាំ១៩៩០ មកម្ល៉េះ (REWO.IO) ដែលវាផ្តោតសំខាន់ទៅលើសកម្មភាពផលិតដូចគ្នា ប៉ុន្តែប្រើប្រាស់បច្ចេកវិទ្យាស្វ័យប្រវត្តិកម្មទំនើបបំផុត។ វាជារោងចក្រខ្នាតតូច ប៉ុន្តែអាចបញ្ចូលគ្នានូវសង្វាក់ផលិតកម្មទាំងស្រុងចាប់តាំងពីដំណើរការដំបូងទៅដល់ទីបញ្ចប់ដែលស្ថិតនៅនឹងកន្លែងតែមួយសម្រាប់ការផលិតចេញជាផលិតផល។

បច្ចុប្បន្ននេះ Microfactories កាន់តែមានប្រសិទ្ធភាព និងកាន់តែមានប្រជាប្រិយភាព ដោយក្នុងនោះអ្នកជំនាញជាច្រើនបានមើលឃើញថាអត្ថប្រយោជន៍ជាច្រើនរបស់អាជីវកម្មប្រភេទនេះ អាចធ្វើឲ្យ Microfactories កាន់តែពេញនិយមបំផុតសម្រាប់វិស័យផលិតកម្មនៅពេលខាងមុខ។

Microfactories អាចជួយសម្រួល និងគាំទ្រពិភពលោកបានយ៉ាងច្រើន ជាពិសេសទៅលើការធ្វើឲ្យនិរន្តភាពសម្រាប់បរិស្ថាន និងការជួយកាត់បន្ថយឧស្ម័នកាបូនឌីអុកស៊ីត។បច្ចេកវិទ្យា Microfactories អាចសន្សំសំចៃការប្រើប្រាស់ធនធានទឹកបានទៅដល់៩០ភាគរយធៀបទៅនឹងរោងចក្រធម្មតា អាចជួយកាត់បន្ថយការប្រើប្រាស់សារធាតុគិមីបានពាក់កណ្តាលនៃរោងចក្រធម្មតា និងសន្សំសំចៃថាមពលអគ្គិសនីដល់ទៅ៨០ភាគរយ។ មិនត្រឹមតែប៉ុណ្ណោះ ម៉ូឌែលរោងចក្រខ្នាតតូចទាំងនោះអាចផ្តល់នូវជម្រើសច្រើនប្រភេទនៃសង្វាក់ផលិតកម្ម កាត់បន្ថយពេលវេលា និងកាន់តែអស្ចារ្យជាងនេះទៅទៀត គឺជួយកាត់បន្ថយថ្លៃដើមផលិត និងវិនិយោគបានច្រើនមុខ។

ដោយឡែកការជួសជុល និងថែរក្សាក៏ត្រូវការចំណាយតិចតួច ងាយស្រួលដំណើរការឡើងវិញបានភ្លាមៗក្រោយពេលជួសជុល ពីព្រោះភាគច្រើននៃប្រតិបត្តិការខាងក្នុង គឺពឹងផ្អែកលើកម្មវិធីដំណើរការស្វ័យប្រវត្តិ ដែលមានភាពងាយស្រួលក្នុងការកំណត់ទីតាំងខូច និងវិធីសាស្ត្រដោះស្រាយមានច្រើនជម្រើស។ អ្វីដែលគួរឲ្យចាប់អារម្មណ៍បំផុតនោះគឺថារោងចក្រនខ្នាតតូចមានមុខងារកែប្រែជម្រើសនៃផលិតផលទៅតាមអ្វីដែលអតិថិជនចង់បាន ងាយស្រួលជាងរោងចក្រខ្នាតធំ ពីព្រោះថាវាទាមទារនូវការកែប្រែមុខងារតិចតួច ហើយលឿនទៅតាមអ្វីដែលអតិថិជនចង់ផ្លាស់ប្តូរភ្លាមៗ។ ជាឧទាហរណ៍កន្លងមក រោងចក្រនខ្នាតតូច (Microfactories) ដែលជាគំរូម៉ូឌែលល្បីៗលើពិភពលោកកំពុងដំណើរការបានយ៉ាងល្អ និងជោគជ័យ ដែលក្នុងនោះមានដូចជា រោងចក្រ Arrival របស់ចក្រភពអង់គ្លេស ដែលជាអ្នកជំនាញផលិតយានយន្តក្នុងស្រុក។

សម្រាប់អ្នកវិនិយោគ ឬអ្នកចង់រកស៊ីខាងផ្នែកវិស័យផលិតកម្មខ្នាតតូចបែបនេះ ពួកគេនឹងធ្វើការចំណាយទៅលើការវិនិយោគសាងសង់តិចតួចបំផុត ឬប្រមាណជា៥ភាគរយប៉ុណ្ណោះនៃការវិនិយោគសាងសង់រោងចក្របែបប្រពៃណី ឬគិតជាប្រាក់ប្រហែលជា៥០លានដុល្លារប៉ុណ្ណោះក្នុងការបង្កើតរោងចក្រមួយដែលមានឧបករណ៍ជាកញ្ចប់។


មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

វេទិកាពាណិជ្ជកម្មពហុភាគីឆ្នាំ២០២៦ ភ្ជាប់សេដ្ឋកិច្ចក្នុងស្រុកទៅសេដ្ឋកិច្ចពិភពលោក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

ការរៀបចំវេទិកាពាណិជ្ជកម្មពហុភាគីឆ្នាំ២០២៦ (Multilateral Trade Forum)មានគោលបំណង ភ្ជាប់សេដ្ឋកិច្ចក្នុងស្រុកទៅសេដ្ឋកិច្ចពិភពលោក

រកឃើញយន្តហោះចម្បាំងជប៉ុន សម័យសង្គ្រាមលោកលើកទី ២ ក្រោយបាត់ខ្លួនអស់ ៨១ ឆ្នាំ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 10/04/2026

យន្តហោះចម្បាំងមួយគ្រឿង ដែលធ្លាប់ត្រូវបានប្រើប្រាស់អំឡុងសម័យសង្គ្រាមលោកលើកទី ២ ដោយកងទ័ពជើងទឹកអធិរាជជប៉ុន ឬ Imperial Navy ត្រូវបានគេរកឃើញ បន្ទាប់ពីវាបានដេកលង់លក់នៅក្រោមបាតសមុទ្រអស់រយៈពេល ៨១ ឆ្នាំ

៥ឆ្នាំទៀត ចិននឹងមានឡានតាក់ស៊ីគ្មានមនុស្សបើករហូតដល់ ៤លានគ្រឿង

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 10/04/2026

៥ឆ្នាំទៀត ឬនៅឆ្នាំ២០៣០ ប្រទេសចិនបានកំណត់គោលដៅដាក់ដំណើរការឡានតាក់ស៊ីគ្មានមនុស្សបើក ឬបើកបរដោយស្វ័យប្រវត្តិរហូតដល់ ៣០០​ ០០០គ្រឿង នៅតាមបណ្តាទីក្រុងធំៗចំនួន៤

ចិន ជោគជ័យសាកល្បងហោះហើរយន្តហោះគ្មានមនុស្សបើកធំបំផុតក្នុងលោក

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 10/04/2026

ចិន កាន់តែវិវឌ្ឍរីកចម្រើនថែមមួយកម្រិតទៀត ស្របពេលដែលមហាយក្សនៅអាស៊ីមួយនេះ បានទទួលជោគជ័យក្នុងការសាកល្បងហោះហើរយន្តហោះដ្រូនដឹកជញ្ជូនធំជាងគេបំផុតរបស់ពិភពលោក

៣ ខែដំបូង កូរ៉េខាងជើង បាញ់តេស្តមីស៊ីល ១៣ គ្រាប់ ខណៈ លោក គីម ជុងអ៊ុន ថាមកពីវិបត្តិភូមិសាស្ត្រនយោបាយ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 10/04/2026

ត្រឹមរយៈពេល ៣ ខែដំបូងនៃឆ្នាំ២០២៦ នេះ ប្រទេសកូរ៉េខាងជើងបានបាញ់សាកល្បងមីស៊ីលផ្លោងរបស់ខ្លួនចំនួន ៣ លើក និងមានមីស៊ីលសរុបចំនួន ១៣ គ្រាប់

កម្ពុជា – សិង្ហបុរី ចុះហត្ថលេខាលើកិច្ចព្រមព្រៀងរួមគ្នាជំរុញសន្តិសុខស្បៀង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

កម្ពុជា និងសិង្ហបុរី​ បានចុះហត្ថលេខារួមគ្នាលើកិច្ចព្រមព្រៀងមួយដើម្បីជំរុញសន្តិសុខស្បៀងរវាងប្រទេសទាំង២

ADB ព្យាករថា ​កំណើន​សេដ្ឋកិច្ចកម្ពុជា​ឆ្នាំ ២០២៦ នេះ នឹ​ងកើន ​៤,៥ ភាគរយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

ធនាគារ​អភិវឌ្ឍន៍​អាស៊ី ហៅកាត់ថា ADB  បានព្យាករថា កំណើនសេដ្ឋកិច្ច​កម្ពុជា​ក្នុងឆ្នាំ ២០២៦ នេះ​ អាច​នឹង​កើនឡើង​ ៤,៥ ភាគរយ​ ក្នុងករណីស្ថាន​ភាព នៅតំបន់មជ្ឈិម​បូព៌ា​ធូរស្រាល​ឆាប់រហ័ស។

រោងចក្រ Newbustar (crossleader) ជារោងចក្រទីពីរ ដែលមានសិទ្ធិលក់ ចែកចាយ និងផលិតសំបកកង់ឡាននៅខ្មែរ

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 10/04/2026

ស្របពេលគ្រប់ទំនិញឡើងថ្លៃស្ទើរគ្រប់មុខដោយសារតែប្រេងឥន្ធន:ឡើងថ្លៃធ្វើឱ្យប៉ះពាល់ដល់ទីផ្សារទំនិញទូទាំងសកលលោក។ ទោះជាយ៉ាងណាក្តីអ្វីដែលល្អសម្រាប់កម្ពុជាត្រូវបានទទួលកាដូពិសេសមុនចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះបែរជាមានវត្តមានសំបកកង់ខ្មែរមួយម៉ាកទៀត ហើយជារោងចក្រទីពីរ ផងដែរដែលមានសិទ្ធិលក់ និងចែកចាយសំបកកង់ឡានផលិតនៅខ្មែរ លើទឹកដីថ្មីនៃខេត្តក្រចេះ ក្រោមការផលិតដោយរោងចក្រឈ្មោះ Newbustar ផលិតសំបកកង់ឡានម៉ាក (crossleader)។

ជប៉ុនគ្រោងបញ្ចេញប្រេងពីស្តុកបម្រុងសម្រាប់រយៈពេល ២០ ថ្ងៃបន្ថែមទៀត

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

ប្រទេសជប៉ុនគ្រោងនឹងបញ្ចេញប្រេងពីស្តុកបម្រុងសម្រាប់រយៈពេល ២០ ថ្ងៃបន្ថែមទៀតចាប់ពីខែឧសភា ដើម្បីធានាបាននូវការផ្គត់ផ្គង់ក្នុងស្រុកប្រកបដោយស្ថិរភាព ខណៈការផ្គត់ផ្គង់ពីតំបន់មជ្ឈិមបូព៌ាបន្តទទួលរងការរំខាន

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)