ABA ចូលរួមគាំទ្រជាថវិកា ៤០០ លានរៀល ដល់គម្រោងកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន

ភ្នំពេញ ៖ ធនាគារ ABA មានមោទនភាពចូលរួមជាថវិកាដោយស្ម័គ្រចិត្តចំនួន ៤០០ លានរៀល (ប្រមាណ ១០ម៉ឺនដុល្លារ) ជូនដល់មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន ដែលបង្ហាញពីការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់ខ្លួនក្នុងកិច្ចអភិវឌ្ឍ និងសន្តិសុខសុវត្ថិភាពនៅតាមបណ្ដាយព្រំដែនកម្ពុជា។

មូលនិធិដែលផ្ដួចផ្ដើមឡើងដោយ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា មានគោលបំណងជំរុញដល់ការអភិវឌ្ឍនៅតាមតំបន់ព្រំដែន ឲ្យបានកាន់តែរឹងមាំ និងការកសាងហេដ្ឋារចនាសម្ព័ន្ធនានា ដោយផ្ដោតលើការកសាងផ្លូវក្រវាត់ព្រំដែន។ ការអភិវឌ្ឍជាយុទ្ធសាស្ត្រទាំងនេះ ត្រូវបានរំពឹងថា នឹងផ្ដល់ផលវិជ្ជមានដល់សេដ្ឋកិច្ចជាតិ, លើកកកម្ពស់ជីវភាពរបស់ប្រជាពលរដ្ឋ  ព្រមទាំងពង្រឹងសន្តិសុខនៅតាមបណ្ដោយព្រំដែន។

ក្នុងនាមជាធនាគារពាណិជ្ជដ៏ធំបំផុតរបស់កម្ពុជា និងសកម្មក្នុងកិច្ចការទទួលខុសត្រូវសង្គម ABA នៅតែប្តេជ្ញាចិត្ត​បម្រើ​សេវា​ជូនប្រជាពលរដ្ឋកម្ពុជា ជាមួយនឹងសេវាកម្មហិរញ្ញវត្ថុល្អឯក និងគាំទ្រយ៉ាងសកម្មដល់គោលដៅអភិវឌ្ឍន៍របស់ប្រទេសជាតិ។

ការរួមចំណែករបស់ ABA សម្រាប់គម្រោងនេះ គឺស្របតាមកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងបុព្វហេតុការពារ និងអភិវឌ្ឍជាតិ ក្នុងស្មារតីសាមគ្គីជាតិខ្មែរ ដើម្បីថែរក្សា សុខសន្តិភាព អធិបតេយ្យ និងបូរណភាពទឹកដី ព្រមទាំងជំរុញការអភិវឌ្ឍនៅតាមតំបន់ព្រំដែនឲ្យកាន់តែរឹងមាំ និងប្រកបដោយចីរភាព ដែលនឹងនាំមកនូវវិបុលភាពជូនប្រជាពលរដ្ឋ។ បន្ថែមពីលើការបរិច្ចាគផ្នែកថវិកានេះ ធនាគារ ABA ក៏ផ្ដល់មធ្យោបាយឲ្យអតិថិជនពីគ្រប់ធនាគារ ក្នុងការចូលរួមបរិច្ចាគដោយផ្ទាល់ និងឥតគិតថ្លៃ សម្រាប់គម្រោង មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន។

ជាមួយគ្នានេះ ដើម្បីគាំទ្រគំនិតផ្តួចផ្តើមដ៏សំខាន់នេះ ប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន ដែលជាអតិថិជនរបស់ធនាគារនានា អាចស្គែនកូដ KHQR របស់ ABA ខាងលើ ជាមួយនឹងអេបធនាគាររបស់ពួកគាត់ ឬផ្ទេរប្រាក់ដោយផ្ទាល់ទៅកាន់លេខគណនី ABA របស់មូលនិធីដែលមានលេខ៖ ៧១៧ ៩៨៧ ១៧៩ (គណនីប្រាក់រៀល) និង ៧១៧ ៩៩៧ ១៧៩ (គណនីដុល្លារ) ដោយគណនីនីមួយៗមានឈ្មោះ ដូចគ្នាថា “Foundation for Border Inf”៕

អំពីធនាគារ ABA

ABA គឺជាធនាគារពាណិជ្ជធំបំផុតនៅកម្ពុជា យោងតាមរបាយការណ៍ត្រួតពិនិត្យប្រចាំឆ្នាំ 2021 ដល់ 2023 របស់ធនាគារជាតិនៃកម្ពុជា។ គិតត្រឹមថ្ងៃទី 30 មិថុនា 2024 ABA មានទ្រព្យសកម្មសរុប ១២.៣ ពាន់លានដុល្លារអាមេរិក ប្រាក់បញ្ញើអតិថិជន ៩.៨ ពាន់លានដុល្លារអាមេរិក និងកម្ចីដុលកើនដល់ ៨.៣ ពាន់លានដុល្លារអាមេរិក។

ជាមួយបណ្ដាញសាខាចំនួន ៩៩ ទីតាំងស្វ័យសេវាចំនួន ៤៦ ម៉ាស៊ីនស្វ័យសេវាជាង ១៧០០ នៅទូទាំងប្រទេស, សេវាធនាគារអនឡាញ និងកម្មវិធីធនាគារតាមទូរស័ព្ទដ៏ទំនើប ធនាគារ ABA អាចបម្រើអតិថិជនបានដល់ជាង ៤លាន ជាមួយសេវាហិរញ្ញវត្ថុដ៏ទំនើបសម្បូរបែប ។

ធនាគារ ABA គឺជាបុត្រសម្ពន្ធរបស់ ធនាគារជាតិកាណាដា ដែលជាធនាគារធំបំផុតលំដាប់ទី ៦ នៅកាណាដា និងនាំមុខគេនៅខេត្តកេប៊ិច ជាជម្រើសរបស់បណ្ដាសហគ្រាសធុនតូច និងមធ្យម នៅទីនោះ។


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ធនាគារ ស្ថាបនា និងក្រុមហ៊ុន វីសា រៀបចំកម្មវិធីទស្សនាការប្រកួតបាល់ទាត់ពិភពលោក FIFA World Cup 2026™ Visa Sathapana Viewing Party​

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 10/07/2026

ធនាគារ ស្ថាបនា និងក្រុមហ៊ុន វីសា រៀបចំកម្មវិធីទស្សនាការប្រកួតបាល់ទាត់ពិភពលោក FIFA World Cup 2026™ Visa Sathapana Viewing Party​

អតីតពលករដែលមកពីថៃ អំពាវនាវពលករដទៃទៀតចូលរួមធ្វើតេស្ត RPL ដើម្បីទទួលស្គាល់ជំនាញជាផ្លូវការ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

អតីតពលករខ្មែរដែលបានត្រឡប់មកពីប្រទេសថៃ បានអំពាវនាវដល់អតីតពលករ​ដទៃទៀតមក​ចុះឈ្មោះធ្វើ​តេស្តទទួល​ស្គាល់​ជំនាញពីមុន(RPL) ដោយសារវាជាយន្តការដ៏សំខាន់ទទួលបានវិញ្ញាបនប័ត្របញ្ជាក់ពីចំណេះដឹង និងជំនាញ

SDF ចុះកិច្ចព្រមព្រៀងភាពជាដៃគូយុទ្ធសាស្ត្រជាមួយសមាគមឧស្សាហកម្មធំៗ ៤ ដើម្បីជំរុញការអភិវឌ្ឍជំនាញឱ្យត្រូវតម្រូវការឧស្សាហកម្ម

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

SDF ចុះកិច្ចព្រមព្រៀងភាពជាដៃគូយុទ្ធសាស្ត្រជាមួយសមាគមឧស្សាហកម្មធំៗ ៤ ដើម្បីជំរុញការអភិវឌ្ឍជំនាញឱ្យត្រូវតម្រូវការឧស្សាហកម្ម

កម្ពុជា បង្កើនការយកចិត្តទុកដាក់ និងបដិសណ្ឋារកិច្ចលើទេសចរណ៍មូស្លីម

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

ទេសចរណ៍មូស្លីម មិនមែនគ្រាន់តែជាទីផ្សារដ៏មានសក្តានុពលប៉ុណ្ណោះទេ ប៉ុន្តែជាឱកាសក្នុងការបង្ហាញថា កម្ពុជា ជាគោលដៅទេសចរណ៍ប្រកបដោយសុវត្ថិភាព ភាពកក់ក្តៅ ទំនុកចិត្ត

ឆមាស​ទី ​១​ ​ឆ្នាំ​ ​២០២៦​ ​ការ​ធ្វើ​ពាណិជ្ជកម្ម​រវាង​កម្ពុជា​ ​និង​ដៃគូ​អន្តរជាតិ​ ​សម្រេចបាន​ជាង​ ​៣៦​ ​ពាន់​លាន​ដុល្លារ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

​ការ​ដោះដូរ​ទំនិញ​រវាង​កម្ពុជា​ ​និង​ដៃគូ​ពាណិជ្ជកម្ម​អន្តរជាតិ​សំខាន់​ៗរបស់ខ្លួន សម្រេច​បាន​ទំហំទឹកប្រាក់​ប្រមាណ​  ​៣៦.៨៤​ ​ពាន់​លាន​ដុល្លារ​អាម៉េរិក​ ក្នុង​រយៈពេល​ ​៦​ ​ខែ ​ឆ្នាំ​ ​២០២៦​ ​នេះ​

ទីផ្សារ​ការិយាល័យ​ជួលនៅកម្ពុជា​ នៅតែពឹង​ផ្អែកលើវិនិយោគិន​បរទេស​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 10/07/2026

អគារិយាល័យជួល​នៅកម្ពុជា នៅតែបន្តពឹង​លើ​វិនិយោគិន ឬធុរជនបរទេស ខណៈវិនិយោគិន​និងសហគ្រិនក្នុងស្រុក​បន្តប្រើប្រាស់​ផ្ទះវីឡា ផ្ទះល្វែង​ធ្វើជាទីស្នាក់ការរបស់ខ្លួន

តម្លៃមាស និងប្រេងឆៅឡើងថ្លៃបន្តិច ខណៈការវាយប្រហារនៅតំបន់ឈូងសមុទ្រកំពុងឡើងកំដៅ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

នៅថ្ងៃសុក្រសប្ដាហ៍នេះ តម្លៃមាសឡើងថ្លៃ ០.២ ភាគរយ ឬ ៤ ១២៨ ដុល្លារក្នុងមួយអោននៅលើទីផ្សារអន្តរជាតិ ខណៈដែលនៅលើទីផ្សារកម្ពុជាមានតម្លៃ ៤៩៦ ដុល្លារក្នុងមួយជី និង ៤ ៩៦១ ដុល្លារក្នុងមួយតម្លឹង

កម្ពុជា-ឡាវ រួមគ្នាពន្លឿនកិច្ចអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ដើម្បីពង្រីកទំហំពាណិជ្ជកម្ម និងការវិនិយោគ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

កម្ពុជា - ឡាវ កំពុងឈានចូលដល់របត់ថ្មីមួយ ដែលផ្តោតលើការប្រែក្លាយទំនាក់ទំនងការទូតប្រពៃណីឱ្យទៅជាកាតាលីករសេដ្ឋកិច្ចពិតប្រាកដ

មេដឹកនាំ​ម៉ាឡេស៊ី​ និង​ថៃ​ ​ជួប​ពិភាក្សា​គ្នា​ដោះស្រាយ​បញ្ហា​ជល​ផល​ ក្រោយ​មាន​ភាព​រកាំ​រកូស​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

ក្រោយពី​មាន​ភាព​រកាំ​រកូស​លើ​ការ​នាំចេញ​ត្រី​ ​និង​បង្គា​ជិត​ពីរ​ខែ​ ​មេដឹកនាំ​ម៉ាឡេស៊ី ​និង​ថៃ​បាន​ជួប​ពិភាក្សា​គ្នា​ដោះស្រាយ​បញ្ចប់​បញ្ហា​នេះ​រួចរាល់​ ​ព្រមទាំង​ប្តេជ្ញា​ពង្រឹង​ពាណិជ្ជកម្ម​ទ្វេ​ភាគី​ឱ្យ​ដល់​គោលដៅ​ ​៣០​ ​ពាន់​លាន​ដុល្លារ​ត្រឹម​ឆ្នាំ​ ​២០២៧

រយៈពេល ៥ខែ ការ​ចំណាយរបស់រដ្ឋបាល​ថ្នាក់ជា​តិ តិចជាង​ចំណូល​ប្រមាណជិត ២០០លានដុល្លារ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

ក្នុងរយៈពេល ៥ខែ ដើមឆ្នាំ​២០២៦នេះ ការអនុវត្ត​ថវិកា​របស់រដ្ឋបាលថ្នាក់ជាតិ​ មាន​អតិរេក​សរុបប្រមាណ ៧៣៨​ពាន់​លានរៀល ​ឬប្រមាណជាង​ ១៨៤លានដុល្លារអាម៉េរិក