តម្លៃប្រេងឆៅឡើងថ្លៃជាង ២ ភាគរយ ដោយសារខ្យល់ព្យុះ Francine រំខានដល់ផលិតកម្ម

បរទេស ៖ យោងតាមប្រភពពីរ៉យទ័រ បានរាយការណ៍ថា តម្លៃប្រេងឆៅបានកើនឡើងជាង ២ ភាគរយបន្ទាប់ពីខ្យល់ព្យុះ Francine បានរំខានដល់ការផលិតប្រេងនៅឈូងសមុទ្រម៉ិកស៊ិកជាង ៧៣០ ០០០ បារ៉ែលក្នុងមួយថ្ងៃ។

ទន្ទឹមនឹងនេះ តម្លៃប្រេងឆៅម៉ាក Brent ឡើងថ្លៃ ១,៩ ភាគរយ ឬ ៧១,៩៧ ដុល្លារក្នុងមួយបារ៉ែល ខណៈដែលតម្លៃប្រេងឆៅ West Texas Intermediate (WTI) ឡើងថ្លៃ ២,៥ ភាគរយ ឬ ៦៨,៩៧ ដុល្លារក្នុងមួយបារ៉ែល។ បន្ទាប់ពីមានខ្យល់ព្យុះ Francine តម្លៃប្រេងទាំងពីរបានកើនឡើងជាង ២ ភាគរយ ហើយក្រុមហ៊ុនប្រេងនៅតាមឆ្នេរបានជម្លៀសមនុស្សចេញ។ អ្នកវិភាគរបស់ UBS ព្យាករណ៍ថា ការរំខានដល់ការផ្គត់ផ្គង់នឹងកាត់បន្ថយទិន្នផលពីឈូងសមុទ្រម៉ិកស៊ិកប្រហែល ៥ ម៉ឺនបារ៉ែលក្នុងមួយថ្ងៃក្នុងខែនេះ។ អ្នកវិភាគមួយចំនួនរំពឹងថា ផលប៉ះពាល់របស់ Francine អាចមានរយៈពេលខ្លី ដោយសារវាបានបាត់បង់កម្លាំងយ៉ាងលឿន។ យ៉ាងណាមិញ ខ្យល់ព្យុះនេះបានបង្កការបាក់ដីនៅរដ្ឋ Louisiana ដែលធ្វើឲ្យក្រុមហ៊ុនប្រេង និងឧស្ម័នផ្អាកដំណើរការ។

កាលពីថ្ងៃអង្គារ៍កន្លងទៅនេះ តម្លៃប្រេងឆៅរបស់ Brent បានធ្លាក់ចុះជិតកម្រិតទាបរយៈពេល ៣ ឆ្នាំ បន្ទាប់ពីក្រុមអ្នកផលិត OPEC + បានកាត់បន្ថយការព្យាករណ៍របស់ខ្លួនអំពីកំណើនតម្រូវការប្រចាំឆ្នាំពី ២,១១ លានបារ៉ែលក្នុងមួយថ្ងៃមកត្រឹម ២​,០៣ បារ៉ែលក្នុងមួយថ្ងៃ។ លើសពីនេះ តម្រូវការប្រេងពិភពលោកបន្ថស្ថិតនៅកម្រិតខ្សោយជាពិសេសពីប្រទេសចិន ដែលជាអ្នកនាំចូលប្រេងកំពូលរបស់ពិភពលោក បានជះឥទ្ធិពលលើតម្លៃក្នុងប៉ុន្មានខែថ្មីៗនេះ។ កាលពីថ្ងៃព្រហស្បតិ៍ ទីភ្នាក់ងារថាមពលអន្តរជាតិ (IEA) បានបន្ទាបការព្យាករណ៍កំណើនតម្រូវការឆ្នាំ ២០២៤ របស់ខ្លួនមកនៅត្រឹម ៩០០ ០០០ បារ៉ែលប៉ុណ្ណោះក្នុងមួយថ្ងៃ ដោយសារតម្រូវការខ្សោយនៅក្នុងប្រទេសចិន និងកំណើនទាបនៅក្នុងតំបន់ផ្សេងទៀត។ មិនត្រឹមតែប៉ុណ្ណោះ សហរដ្ឋអាមេរិកក៏កំពុងបង្ហាញសញ្ញានៃតម្រូវការធ្លាក់ចុះផងដែរ ខណៈដែលស្តុកប្រេងបានកើនឡើង ប៉ុន្តែការនាំចេញ និងតម្រូវការប្រេងឥន្ធនៈធ្លាក់ចុះ៕


ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

រុស្ស៊ី ប្រកាសសងសឹកទៅលើការសម្រេចចិត្តរបស់អឺរ៉ុបដែលដាក់ទណ្ឌកម្មទី២០​ ប្រឆាំងទីក្រុងមូស្គូ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 29/04/2026

សហភាពអឺរ៉ុប នៅតែបន្តដាក់សម្ពាធទៅលើប្រទេសរុស្ស៊ី ជាមួយនឹងការបង្កើនវិធានការរឹតបន្តឹងដោយឯកតោភាគី ខណៈដែល​ទណ្ឌកម្មទី ២០ ត្រូវបានក្រុមប្រឹក្សា​សហភាព​អឺរ៉ុប​អនុម័តរួចរាល់ហើយ​កាលពីថ្ងៃ​ទី ២៣ ខែ​មេសា ឆ្នាំ២០២៦កន្លងទៅនេះ

AMRO ៖ កម្ពុជា រក្សាបានភាពធន់ផ្នែកសេដ្ឋកិច្ច និងមានមូលដ្ឋានសេដ្ឋកិច្ចរឹងមាំ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 29/04/2026

ស្ថាប័នជំនាញអន្តរជាតិបានលើកឡើងថា កម្ពុជា នៅតែអាចរក្សាបានភាពធន់ផ្នែកសេដ្ឋកិច្ចបើទោះជាស្ថិតនៅក្នុងបរិការណ៍ដែលសកលលោកកំពុងជួបប្រទះបញ្ហាប្រឈមមួយចំនួនដូចជា ជម្លោះភូមិសាស្រ្តនយោបាយ និងការឡើងថ្លៃតម្លៃថាមពលក៏ដោយ

ចិន ​នឹងអនុគ្រោះពន្ធនាំចូល​ពី​បណ្តាប្រទេសទាំង៥៣ នៅទ្វីប​អាហ្វ្រិក ០​ % រហូតដល់ថ្ងៃទី ៣០ ខែមេសា ឆ្នាំ២០២៨

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 29/04/2026

ចិន​ បានប្រកាសថា​ រដ្ឋាភិបាលក្រុងប៉េកាំង នឹងបន្ត​ផ្តល់​ការ​អនុគ្រោះ​ពន្ធ​ ០ ភាគរយ ​សម្រាប់ការនាំចូលពី​បណ្តាប្រទេសនៅ​អាហ្វ្រិក​ទាំងអស់ ( ៥៣ ប្រទេស​) ដោយចាប់គិតចាប់ពីថ្ងៃទី ១ ខែឧសភា ឆ្នាំ២០២៦នេះ រហូតដល់ថ្ងៃទី ៣០ ខែមេសា ឆ្នាំ២០២៨

អារ៉ាប់រួម សម្រេចចាកចេញពីអង្គការនៃបណ្តាប្រទេសនាំចេញប្រេង(OPEC) និងបញ្ចប់សមាជិកភាពរយៈពេល៥៨ ឆ្នាំ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 29/04/2026

អារ៉ាប់រួម (UAE) បានសម្រេចចិត្តចាកចេញពីអង្គការនៃប្រទេសនាំចេញប្រេង (OPEC) ដែលនឹងចូលជាធរមាននៅថ្ងៃសុក្រ សប្ដាហ៦នេះ ជាមួយនឹងការបញ្ចប់សមាជិកភាពរយៈពេល ៥៨ ឆ្នាំ

ច្បាប់ភូមិបាល (ថ្មី) នឹងត្រូវដាក់ឱ្យប្រើប្រាស់ ដើម្បីឱ្យស្របតាមគោលនយោបាយ សេដ្ឋកិច្ច សង្គម របស់កម្ពុជាបច្ចុប្បន្ន

Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ

• 29/04/2026

ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានផ្តើមនូវសេចក្ដីព្រាងច្បាប់ភូមិបាល (ថ្មី) ដើម្បីឆ្លើយតបនឹងតម្រូវការជាក់ស្ដែង រួមមាន ទី១ ផ្នែកទម្រង់ និងទី២​ ផ្នែកខ្លឹមសារ

ក្រុមហ៊ុន អុីអេហ្វជី កម្ពុជា EFG Cambodia ប្រកាសបិទអាជីវកម្ម ម៉ាកThe Pizza Company ដោយបញ្ចប់កិច្ចសហការទាំងស្រុង និងត្រៀមបង្ហាញសមិទ្ធផលថ្មីដែលល្អប្រសើរជាងមុន ឆាប់ៗនេះ

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 29/04/2026

ក្រុមហ៊ុន អ៊ីអេហ្វជីកម្ពុជា បានសង្កេតឃើញថា អតិថិជននៅទូទាំងរាជធានីភ្នំពេញ បានចាប់អារម្មណ៍ និងកត់សម្គាល់ទៅលើម៉ាកសញ្ញារបស់ The Pizza Company គ្រប់ហាងទាំងអស់ ដែលបានបាំងដោយក្រណាត់ពណ៌ក្រហម

ឥណ្ឌា-នូវែលសេឡង់ ឈានដល់កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី បន្ទាប់ពីចរចាអស់រយៈពេល ៩ ខែ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 29/04/2026

ឥណ្ឌា និងនូវែលសេឡង់ បានឈានដល់កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA) ដើម្បីជំរុញទំនាក់ទំនងទ្វេភាគីលើវិស័យពាណិជ្ជកម្ម ការអប់រំ និងការចល័តកម្លាំងពលកម្មជំនាញ

ការចិញ្ចឹមត្រីទទួលបានផលចំណេញច្រើន ប៉ុន្តែទាមទារឱ្យយកចិត្តទុកដាក់ខ្ពស់

ជំនួញ, ព្រឹត្តិការណ៍

• 29/04/2026

កសិករអាចរកផលចំណេញបានខ្ពស់ពីការចិញ្ចឹមត្រី តែទន្ទឹមនឹងនោះ គឺត្រូវទាមទារឱ្យមានការយកចិត្តទុកដាក់ខ្ពស់ ជៀសវាងហានិភ័យកើតឡើងដោយប្រការណាមួយ ដែលនាំឱ្យខាតទាំងដើម ខាតទាំងចុង

អ្នកជំនាញ៖ កម្ពុជាគួរមានផែនការសកម្មភាពលើកកម្ពស់អក្ខរកម្មផ្នែកហិរញ្ញវត្ថុ ពង្រឹងគុណភាពឥណទាន

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 29/04/2026

ស្របពេលទំហំឥណទានបានកើនឡើងខ្ពស់ជាងផលិតផលក្នុងស្រុកសរុប (GDP) ខណៈចំណេះដឹងផ្នែកហិរញ្ញវត្ថុរបស់ប្រជាពលរដ្ឋនៅមានកម្រិត អ្នកជំនាញហិរញ្ញវត្ថុបង្ហាញការយល់ឃើញថា កម្ពុជាគួរមានផែនការសកម្មភាពស្តង់ដារ (standard framework) មួយ

ធនាគារពិភពលោក អនុម័តកញ្ចប់ហិរញ្ញប្បទាន ៣០០ លានដុល្លារ ពង្រឹងសមត្ថភាពឡូហ្ស៊ីស្ទិកនៅកម្ពុជា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 29/04/2026

កង្វះខាតនូវបណ្តាញផ្លូវដឹកជញ្ជូន និងសមត្ថភាពឡូហ្ស៊ីស្ទិកដែលមានភាពធន់ នៅតែជាឧបសគ្គដល់ការធ្វើពាណិជ្ជកម្ម និងការតភ្ជាប់ក្នុងតំបន់នៃប្រទេសកម្ពុជា

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី