ប្រតិបត្តិករ ៖ វិស័យ​អចលនទ្រព្យ​អាចនឹងពិបាក​វិល​រកស្ថានភាពដូចមុនវិបត្តិ​កូវីដ​១៩​

ភ្នំពេញ ៖ គិតត្រឹមឆ្នាំ២០២៤​នេះ អាចនិយាយបានថា​ វិស័យ​អចលនទ្រព្យ​នៅកម្ពុជា​មាន​រយៈ​ពេ​ល​៤​ឆ្នាំ​ហើ​យ​ ​ដែលរងផល​ប៉ះទង្គិច​ពី​វិបត្តិ​កូវីដ​១៩ ពោលគឺតាំងពីក្នុងអំឡុងឆ្នាំ ២០២០ មកម្ល៉េះ ហើយរហូតមកដល់ឆ្នាំ ២០២៤​នេះ វិស័យ​អចលនទ្រព្យ​នៅកម្ពុជា​ក៏នៅតែមិនទាន់​អាច​វិល​ត្រលប់ទៅ​រក​ស្ថាន​ភាពដូចមុនកូវីដ១៩​នៅឡើយ ខណៈដែលអ្នកជំនាញ​និងអ្នកវិនិយោគ​មួយចំនួនបាន​បង្ហាញ​ទ​ស្ស​ន​​ថា វិស័យនេះ​នឹងពិបាក ​ឬមិនអាច​នឹង​វិល​ទៅរក​ស្ថានភាពដូច​មុន​កូវីដ​១៩​តែម្ដង ។

លោក​ ប៉ូ អ៊ាវគង់ អគ្គ​នាយក​ក្រុមហ៊ុន អចលនទ្រព្យ​ Advance បានមានប្រសាសន៍ថា ទោះបី​វិស័យ​អចលនទ្រព្យ​នាពេលបច្ចុប្បនេះ បានរើប​ឡើង​វិញ​បន្តិច​ក៏ពិត​មែន ប៉ុន្តែបើ​ប្រៀបធៀបនឹង​ស្ថានភាពដូចមុន​វិបត្តិ​កូវីដ​១៩ វិស័យ​នេះនឹង​ពិបាក​វិល​ទៅរក​ស្ថានភាពដូចពេលនោះណាស់ ។

លោកបញ្ជាក់ថា ៖

«នៅមុន​វិបត្តិ​កូវីដ​១៩ អ្នកវិនិយោគ​លើវិស័យអចលនទ្រព្យ​មិនថា​អ្នកនៅ​ក្នុងប្រទេស ឬ​មកពី​ខាងក្រៅ​ប្រទេស​នោះទេ បាននាំគ្នា​បណ្ដាក់​ទុន​វិនិ​យោគ​លើអច​លន​ទ្រព្យយ៉ាងសន្ធឹកសន្ធាប់​ ដោយកាលនោះ ពួកគេ​បាននាំគ្នា​អភិវឌ្ឍ​តាមតំបន់​នានាជាច្រើនក្នុង​ប្រទេសកម្ពុជា ទើប​ធ្វើ​ឱ្យ​ការផ្គត់ផ្គង់លើ​អចលនទ្រព្យ​លើសតម្រូវ​ការ លុះដល់ពេល​មានបញ្ហា​ក៏បានធ្វើឱ្យ​វិស័យ​ត្រូវ​ជួប​ប្រទះស្ថានភាពធ្ងន់ធ្ងរ ដូច្នេះហើយ​មិនថា​ក្នុង​រយៈពេល​១ឆ្នាំ ២ឆ្នាំ ឬហូតដល់ឆ្នាំ២០២៨​ ក៏វិស័យ​នេះ​ទំនង​ជា​មិនអាច​នឹង​វិលទៅរក​ស្ថានភាពដូចនឹង​ស្ថានភាព​មុន​កូវីដ​១៩​ ​នោះឡើយ»។

លោក​បន្ថែមថា វិនិយោគិនទាំង​ក្នុង ​និងក្រៅ​ប្រទេស ចាប់ពីពេលនេះតទៅ​ ត្រូវ​ចេះរៀន​ទទួល​យក​នូវអ្វីដែល​ថ្មី​ និងត្រូវទទួល​ស្គាល់នូវ​បទពិសោធន៍ ដែលធ្លាប់ឆ្លងកាត់​នាពេលកន្លងមក​ មិនថាក្នុងវិបត្តិកូវីដ១៩ និងក្រោយ​វិបត្តិ​​កូវីដ​១៩ ។​

ប្រតិបត្តិកររបនេះបានបន្តទៀតថា មុន​វិបត្តិកូវីដ១៩​ ក្នុងឆ្នាំ២០១៧ ឆ្នាំ២០១៨ និងឆ្នាំ ២០១៩ ការ​វិនិ​យោគ​លើ​អច​លនទ្រព្យ​មាន​សន្ទុះខ្លាំង​ពេក ហើយកាលនោះ វិនិយោគិន​ចូលមកកម្ពុជា​ម្នាក់​ៗ​រកតែអគារ​ជួល ផ្ទះជួល​ ខណៈដែលគ្រានោះការផ្គត់ផ្គង់មិនសូវ​មាន ក៏ធ្វើឱ្យ​អ្នកវិនិយោគ​ក្នុង​ស្រុក​នាំគ្នា​សម្រុកសាងសង់​ដើម្បីផ្គត់ផ្គង់ ហើយនៅពេល​សំណង់អគារសម្រាប់ផ្គត់ផ្គង់​មិនទាន់សង់រួច​រាល់ស្រួលផង ស្រាប់តែអតិថិជនដែលជាអ្នកមានតម្រូវការបានវិលត្រលប់ទៅវិញ​បណ្ដើរៗ ជាពិសេស​នៅពេល​មានការ​បិទ​ល្បែង​អនឡាញ និង​ នៅក្នុងអំឡុង​វិបត្តិ​កូវីដ​១៩តែម្ដង​។

ដោយឡែក​ លោក សន សៀប ប្រធានសមាគមអ្នកវាយតម្លៃ​ និងភ្នាក់ងារអចលនវត្ថុកម្ពុជា បានលើកឡើង​កាលពីពេលថ្មីៗនេះថា ​វិស័យ​អចលនទ្រព្យ​ អាច​នឹងវិល​ទៅរក​ស្ថា​ន​ភាព​ប្រ​ហាក់​ប្រហែល​នឹង​ស្ថានភាពមុនវិបត្តិកូវីដ​១៩​វិញ​ ក្នុង​រយៈពេល​ ៤ ទៅ ​៥ឆ្នាំខាងមុខទៀត ពោលគឺអាច​នឹងនៅក្នុងឆ្នាំ២០២៨​ ឬឆ្នាំ២០២៩ ។ លោកបន្តថា សម្រាប់ទីផ្សារអចលនទ្រព្យនាពេលបច្ចុប្បន្ននេះ មានសកម្មភាពភាគច្រើនតែលើការសាងសង់សំណង់លំនៅដ្ឋានលក្ខណៈដាច់ដោយឡែកតែប៉ុណ្ណោះ បើចំពោះលក្ខណៈជាបណ្តុំលំនៅដ្ឋាន ឬជាបុរី គឺមានភាពស្ងប់ស្ងាត់។

ឯកឧត្តម​ សាយ សំអាល់ ឧប​នាយករដ្ឋមន្ត្រី និងជា​រដ្ឋ​មន្ត្រីក្រសួង​រៀបចំដែនដី នគរូបនីយកម្ម និង​សំណង់ កាលពីពេលកន្លងទៅធ្លាប់បានថ្លែងថា អ្នកអភិវឌ្ឍន៍អចលនទ្រព្យមួយចំនួន ជាពិសេស​លើ​វិស័យលំនៅ​ឋាន​បាននាំគ្នា​សម្រុក​អភិ​វ​ឌ្ឍន៍ និ​ងសាងសង់ ដោយមិនបានសិក្សា ​ឬ​មើលព័ត៌មាន​សេដ្ឋកិច្ច​ជាមុនសិន ថា​តើ​សេដ្ឋកិច្ច​ពិភពលោក​នឹងទៅជា​​យ៉ាង​ណា ហើយវា​ប៉ះពាល់ដល់​វិស័យណាខ្លះ​នៅ​ក្នុង​ប្រទេស​កម្ពុជា ។ នៅពេលណា​អ្នកវិនិយោគ​ បាន​នាំ​​គ្នា​អភិវឌ្ឍ​​ វា​ក៏ធ្វើឱ្យការផ្គត់ផ្គង់​មានច្រើនជាង​តម្រូវការ ដែលធ្វើ​ឱ្យសំណង់​នៅ​សល់​ច្រើន ៕


ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

វេទិកាពាណិជ្ជកម្មពហុភាគីឆ្នាំ២០២៦ ភ្ជាប់សេដ្ឋកិច្ចក្នុងស្រុកទៅសេដ្ឋកិច្ចពិភពលោក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

ការរៀបចំវេទិកាពាណិជ្ជកម្មពហុភាគីឆ្នាំ២០២៦ (Multilateral Trade Forum)មានគោលបំណង ភ្ជាប់សេដ្ឋកិច្ចក្នុងស្រុកទៅសេដ្ឋកិច្ចពិភពលោក

កម្ពុជា – សិង្ហបុរី ចុះហត្ថលេខាលើកិច្ចព្រមព្រៀងរួមគ្នាជំរុញសន្តិសុខស្បៀង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

កម្ពុជា និងសិង្ហបុរី​ បានចុះហត្ថលេខារួមគ្នាលើកិច្ចព្រមព្រៀងមួយដើម្បីជំរុញសន្តិសុខស្បៀងរវាងប្រទេសទាំង២

ADB ព្យាករថា ​កំណើន​សេដ្ឋកិច្ចកម្ពុជា​ឆ្នាំ ២០២៦ នេះ នឹ​ងកើន ​៤,៥ ភាគរយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

ធនាគារ​អភិវឌ្ឍន៍​អាស៊ី ហៅកាត់ថា ADB  បានព្យាករថា កំណើនសេដ្ឋកិច្ច​កម្ពុជា​ក្នុងឆ្នាំ ២០២៦ នេះ​ អាច​នឹង​កើនឡើង​ ៤,៥ ភាគរយ​ ក្នុងករណីស្ថាន​ភាព នៅតំបន់មជ្ឈិម​បូព៌ា​ធូរស្រាល​ឆាប់រហ័ស។

ជប៉ុនគ្រោងបញ្ចេញប្រេងពីស្តុកបម្រុងសម្រាប់រយៈពេល ២០ ថ្ងៃបន្ថែមទៀត

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

ប្រទេសជប៉ុនគ្រោងនឹងបញ្ចេញប្រេងពីស្តុកបម្រុងសម្រាប់រយៈពេល ២០ ថ្ងៃបន្ថែមទៀតចាប់ពីខែឧសភា ដើម្បីធានាបាននូវការផ្គត់ផ្គង់ក្នុងស្រុកប្រកបដោយស្ថិរភាព ខណៈការផ្គត់ផ្គង់ពីតំបន់មជ្ឈិមបូព៌ាបន្តទទួលរងការរំខាន

នាយិកាADB៖ កម្ពុជាបង្ហាញពីភាពធន់របស់ខ្លួន ទោះបីជាធ្លាប់ឆ្លងកាត់បញ្ហាប្រឈមជាច្រើ​នក៏ដោយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

កម្ពុជាបានបង្ហាញពីភាពធន់របស់ខ្លួនអស់រយៈពេលជាច្រើនទសវត្សរ៍មកហើយ ទោះបីជាធ្លាប់ឆ្លងកាត់ប្រវត្តិសាស្ត្រដែលពោរពេញដោយបញ្ហាប្រឈមក៏ដោយ។ លោកស្រី Yasmin Siddiqi នាយិកាប្រចាំប្រទេសកម្ពុជារបស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានលើកឡើងដូច្នេះ

ទីផ្សាររថយន្តអគ្គិសនីរបស់ចិននៅប្រទេសអាល្លឺម៉ង់ កើនឡើងខ្លាំង ដោយសារតម្លៃប្រេងបន្តឡើងខ្ពស់ឥតឈប់ឈរ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/04/2026

ស្របពេលដែលតម្លៃប្រេងសាំង និងម៉ាស៊ូត បន្តឡើងថ្លៃឥតឈប់ឈរ ការលក់រថយន្តអគ្គិសនី (EVs) របស់ចិននៅក្នុងប្រទេសអាល្លឺម៉ង់នាពេលបច្ចុប្បន្នកំពុងកើនឡើងខ្លាំងគួរឱ្យកត់សម្គាល់

រដ្ឋមន្ត្រីការបរទេសចិន លោក Wang Yi ទៅបំពេញទស្សនកិច្ចនៅកូរ៉េខាងជើងក្នុងសប្តាហ៍នេះ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/04/2026

រដ្ឋមន្ត្រីការបរទេសចិន លោក Wang Yi នឹងទៅបំពេញទស្សនកិច្ចនៅកូរ៉េខាងជើងក្នុងសប្តាហ៍នេះរយៈពេល ២ថ្ងៃ​ ដើម្បីពង្រឹងចំណងការទូត ទំនាក់ទំនងទ្វេភាគីឡើងវិញ

គម្រោងព្រែកជីកហ្វូណនតេជោកំណាត់ទី ២ នឹងចាប់ផ្តើមសាងសង់ នៅថ្ងៃទី ១១ ខែមេសា ខាងមុខនេះ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/04/2026

គម្រោងគ្រប់គ្រងធនធានទឹកចម្រុះហ្វូណនតេជោកំណាត់ទី ២ ប្រវែងជាង ១៥១ គីឡូម៉ែត្រ នឹងបើកការដ្ឋានសាងសង់ នៅថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៦ ខាងមុខ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា

តម្លៃសេវា​រថយន្ត​ឈ្នួលឯកជន​ហក់ឡើងទៅតាម​តម្លៃប្រេង​ឥន្ធនៈចំពេលរដូវបុណ្យចូលឆ្នាំខ្មែរ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/04/2026

តម្លៃសេវារថយន្តឈ្នួលឯកជន ពីភ្នំពេញទៅបណ្ដាខេត្ត​ និងពីបណ្ដាខេត្តមកភ្នំពេញ បានហក់ឡើងទៅតាមតម្លៃប្រេង​ឥន្ធនៈលើ​ទីផ្សារ​នាពេលបច្ចុប្បន្ន​

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី