ហុងកុង ត្រៀមបង្កើនកាម៉េរាសុវត្ថិភាពច្រើនពាន់គ្រឿងទៀតដាក់តាមទីសាធារណៈបើទោះបីរងការរិះគន់ពីពលរដ្ឋក៏ដោយ

បរទេស ៖ បើទោះបីជាស្ថិតនៅក្នុងបញ្ជីទីក្រុងដែលមានសុវត្ថិភាពខ្ពស់បំផុតរបស់ពិភពលោក (World Safest Cities) ជាច្រើនឆ្នាំជាប់គ្នាមកហើយក្តី ប៉ុន្តែថ្មីៗនេះប៉ូលីសនៅក្នុងទីក្រុងហុងកុងបានអះអាងថា អាជ្ញាធរក្រុងនឹងមានផែនការដំឡើងកាម៉េរាសុវត្ថិភាពជាច្រើនពាន់គ្រឿងទៀតដាក់នៅតាមទីសាធារណៈដែលជាតម្រូវការសម្រាប់ប្រយុទ្ធប្រឆាំងទៅនឹងបទឧក្រិដ្ឋកម្មនានានៅក្នុងក្រុង។

តាមផែនការរៀបចំប្រព័ន្ធឃ្លាំមើលដោយម៉ាស៊ីនកាម៉េរាទាំងនេះ ត្រូវបានរងនូវការរិះគន់យ៉ាងខ្លាំងពីពលរដ្ឋដែលរស់នៅក្នុងទីក្រុង ក៏ដូចជាអង្គការក្រៅរដ្ឋាភិបាលជាច្រើនដោយការលើកឡើងអំពីលទ្ធភាពដែលអាជ្ញាធរក្រុងហុងកុងនឹងអាចបំពាក់នូវមុខងារកំណត់ចំណាំផ្ទៃមុខដ៏ទំនើប និងមុខងារស្មាតវ៉ៃជាច្រើនទៀតដូចទៅនឹងអ្វីដែលរដ្ឋាភិបាលទីក្រុងប៉េកាំងកំពុងអនុវត្តនៅក្នុងទីក្រុងជាច្រើនរបស់ខ្លួនរួចមកហើយ។

សូមបញ្ជាក់ថា គិតត្រឹមឆ្នាំ២០២៣ប៉ុណ្ណោះ ប៉ូលីសក្រុងហុងកុងបានរៀបចំដាក់ពង្រាយប្រព័ន្ធកាម៉េរាសុវត្ថិភាពប្រមាណជាង២០០០រួចមកហើយ។

មេប៉ូលីសក្រុងហុងកុង លោក Chris Tang ធ្លាប់បានលើកឡើងថា កងកម្លាំងប៉ូលីសក៏មានផែនការក្នុងការដាក់បញ្ចូលមុខងារកំណត់ចំណាំផ្ទៃមុខ ( facial recognition ) នៅក្នុងកាម៉េរានីមួយៗព្រមទាំងបច្ចេកវិទ្យាស្មាតវ៉ៃ (AI) ផងដែរដើម្បីអាចឲ្យប្រតិបត្តិការចាប់ខ្លួនជនល្មើស និងឧក្រិដ្ឋជនបានកាន់តែឆាប់រហ័ស និងមានប្រសិទ្ធភាពខ្ពស់។

នៅក្នុងសេចក្តីថ្លែងការណ៍ដែលត្រូវយកមកចេញផ្សាយដោយទូរទស្សន៍ CNN បានលើកឡើងថា ទោះជាយ់ាងណាក្តី កងកម្លាំងប៉ូលីសហុងកុងពេលនេះកំពុងស្ថិតនៅក្នុងដំណាក់កាលសិក្សានៅឡើយទៅលើរបៀបដែលទីក្រុងផ្សេងទៀតលើពិភពលោកប្រើប្រាស់មុខងារទាំងនោះ ហើយមកទល់ពេលនេះនៅមិនទាន់បានដឹងទេថា ការកំណត់សម្រាប់អនុវត្តផែនការមួយនេះត្រូវធ្វើឡើងនៅពេលណាឱ្យប្រាកដនោះទេ។

ស្របពេលជាមួយគ្នានេះដែរ ឆ្លើយតបទៅនឹងការរិះគន់ជាបន្តបន្ទាប់ពីសំណាក់ពលរដ្ឋ លោក Chris Tang បានបង្ហាញពីគោលជំហររបស់អាជ្ញាធរក្រុងហុងកុងក្នុងការអនុវត្ត ហើយក៏មិនខុសទៅនឹងច្បាប់អន្តរជាតិនោះដែរ ខណៈដែលនៅតាមបណ្តាទីក្រុងជាច្រើនលើពិភពលោកបូករួមទាំងបណ្តាប្រទេសកាន់លទិ្ធប្រជាធិបតេយ្យធំៗមួយចំនួនទៀតក៏មានការរៀបចំដំឡើង និងពង្រាយកាម៉េរាសុវត្ថិភាពនៅតាមទីសាធារណៈដូចគ្នា។ ជាក់ស្ដែង សម្រាប់តែសិង្ហបុរីប៉ុណ្ណោះ កំពុងប្រតិបត្តិការលើកាម៉េរាសុវត្ថិភាពដល់ទៅ ៩០ ០០០គ្រឿង ចំណែកឯនៅចក្រភពអង់គ្លេសវិញ មានការដំឡើងកាម៉េរាសុវត្ថិភាពរហូតដល់ទៅជាង ៧លានគ្រឿងឯណោះ៕


មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

បុរីអូរស្វាយ ពីតំបន់សមរភូមិដែលគេបោះបង់ចោលជាង ៦០ឆ្នាំ ក្លាយទៅជាតំបន់ទេសចរណ៍តាមទន្លេមេគង្គ

ចំណេះដឹងទូទៅ, ព្រឹត្តិការណ៍

• 09/04/2026

ស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង ដែលធ្លាប់តែជាតំបន់ញាំញីដោយភ្លើងសង្គ្រាមស៊ីវិលកាលពីអតីតកាលជាង ៦០ឆ្នាំនោះ បច្ចុប្បន្ន បាន និងកំពុងក្លាយទៅជាតំបន់ទេសចរណ៍ដ៏ស្រស់ត្រកាល និងជាទីទាក់ទាញ

ទីផ្សាររថយន្តអគ្គិសនីរបស់ចិននៅប្រទេសអាល្លឺម៉ង់ កើនឡើងខ្លាំង ដោយសារតម្លៃប្រេងបន្តឡើងខ្ពស់ឥតឈប់ឈរ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/04/2026

ស្របពេលដែលតម្លៃប្រេងសាំង និងម៉ាស៊ូត បន្តឡើងថ្លៃឥតឈប់ឈរ ការលក់រថយន្តអគ្គិសនី (EVs) របស់ចិននៅក្នុងប្រទេសអាល្លឺម៉ង់នាពេលបច្ចុប្បន្នកំពុងកើនឡើងខ្លាំងគួរឱ្យកត់សម្គាល់

និយ័តករ​មូល​បត្រកម្ពុជា​ នឹងអនុញ្ញាតឱ្យ​​ប្រតិបត្តិករ​ទូរគមនាគមន៍​ប្រមូលដើមទុន​ពីសាធារណជន

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 09/04/2026

ឆាប់ៗខាងមុខនេះ ប្រតិបត្តិករ​ទូរគមនា​គមន៍​នៅកម្ពុជា នឹង​អាច​ប្រមូល​ដើមទុន​ពីសាធារណជន​ ដើម្បី​ពង្រឹង​​សេដ្ឋកិច្ចកម្ពុជាឱ្យ​កាន់តែ​រឹង​មាំ​។ នេះយោងបើតាមសេចក្ដីប្រកាស​ព័ត៌មាន​រួម របស់និយ័តករ​មូល​បត្រ​កម្ពុជា (SERC) និង​និយ័ត​ករ​ទូរគមនា​គមន៍កម្ពុជា

រដ្ឋមន្ត្រីការបរទេសចិន លោក Wang Yi ទៅបំពេញទស្សនកិច្ចនៅកូរ៉េខាងជើងក្នុងសប្តាហ៍នេះ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/04/2026

រដ្ឋមន្ត្រីការបរទេសចិន លោក Wang Yi នឹងទៅបំពេញទស្សនកិច្ចនៅកូរ៉េខាងជើងក្នុងសប្តាហ៍នេះរយៈពេល ២ថ្ងៃ​ ដើម្បីពង្រឹងចំណងការទូត ទំនាក់ទំនងទ្វេភាគីឡើងវិញ

គម្រោងព្រែកជីកហ្វូណនតេជោកំណាត់ទី ២ នឹងចាប់ផ្តើមសាងសង់ នៅថ្ងៃទី ១១ ខែមេសា ខាងមុខនេះ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/04/2026

គម្រោងគ្រប់គ្រងធនធានទឹកចម្រុះហ្វូណនតេជោកំណាត់ទី ២ ប្រវែងជាង ១៥១ គីឡូម៉ែត្រ នឹងបើកការដ្ឋានសាងសង់ នៅថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៦ ខាងមុខ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា

តម្លៃសេវា​រថយន្ត​ឈ្នួលឯកជន​ហក់ឡើងទៅតាម​តម្លៃប្រេង​ឥន្ធនៈចំពេលរដូវបុណ្យចូលឆ្នាំខ្មែរ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/04/2026

តម្លៃសេវារថយន្តឈ្នួលឯកជន ពីភ្នំពេញទៅបណ្ដាខេត្ត​ និងពីបណ្ដាខេត្តមកភ្នំពេញ បានហក់ឡើងទៅតាមតម្លៃប្រេង​ឥន្ធនៈលើ​ទីផ្សារ​នាពេលបច្ចុប្បន្ន​

ទូតចិន៖ ​ការបើចរាចរណ៍ផ្លូវសមុទ្របន្ថែម នឹងជួយពង្រឹងពាណិជ្ជកម្ម និងវិនិយោគរវាងកម្ពុជា-ចិន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/04/2026

អ្នកការទូតជាន់ខ្ពស់ចិន​រំពឹងថា ក្រោយ​ពី​ការបើកដំណើរការផ្លូវដឹកជញ្ជូនថ្មីពីកំពង់ផែ Yantian ក្នុងទីក្រុង Shenzhen ប្រទេសចិន ទៅកាន់ Laem Chabang និងខេត្តព្រះសីហនុ ប្រទេសកម្ពុជា វានឹងជួយពង្រឹងទំនាក់ទំនងពាណិជ្ជកម្ម និងវិនិយោគរវាងចិន និងកម្ពុជា បន្ថែមទៀត។

អំឡុងបុណ្យចូលឆ្នាំខ្មែរ ជាកង្វល់នៃកំណើនគ្រោះថ្នាក់ចរាចរណ៍

Uncategorized, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/04/2026

ជាទូទៅ ក្នុង​អំឡុងពិធីថ្ងៃបុណ្យជាតិធំៗនៅប្រទេសកម្ពុជា ដូចជាបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរជាដើម ករណីគ្រោះថ្នាក់ចរាចរណ៍តែងតែមានសន្ទុះកើនឡើងច្រើន​ បើធៀបនឹងថ្ងៃធម្មតា

អ្នកជំនាញណែនាំឱ្យ​ពលរដ្ឋកាត់បន្ថយការចំណាយណាដែលមិនចាំបាច់ក្នុងអំឡុងបុណ្យចូលឆ្នាំខ្មែរ

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 09/04/2026

អ្នកជំនាញសេដ្ឋកិច្ចកម្ពុជាបានលើកទឹកចិត្តឱ្យពលរដ្ឋសន្សំសំចៃ និងកាត់បន្ថយការចំណាយណាដែលមិនចាំបាច់ក្នុងអំឡុងពិធីបុណ្យចូលឆ្នាំខ្មែរ

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)