ពលរដ្ឋអាមេរិកដែលសម្បូរទ្រព្យកំពុងពិចារណាយកសញ្ជាតិទី២ទៅរស់នៅក្រៅប្រទេសដោយធុញទ្រាន់នឹងនយោបាយរបស់រដ្ឋាភិបាល

បរទេស ៖ ចាប់តាំងពីសម័យកាលវិបត្តិកូវីដរហូតមកគេសង្កេតឃើញថា ពលរដ្ឋអាមេរិកដែលមានទ្រព្យសម្បត្តិហូរហៀរជាច្រើនបានសម្រេចចិត្តផ្លាស់ប្តូរទីលំនៅទៅកាន់ប្រទេសផ្សេង និងការបន្ថែមសញ្ជាតិទី២ ហើយរហូតមកដល់ពេលនេះ ចំនួននៃពលរដ្ឋអាមេរិកកាន់តែច្រើនឡើងកំពុងពិចារណាអំពីលទ្ធភាពនៃការទៅរស់នៅប្រទេសផ្សេង ខណៈដែលអ្នកដែលមានទ្រព្យសម្បត្តិកាន់តែច្រើនគឺបានដំណើរការសុំលិខិតឆ្លងដែនរួចទៅហើយ ជាពិសេសនៅមុនការបោះឆ្នោតជ្រើសតាំងប្រធានាធិបតីអាមេរិកថ្មីអាណត្តិនេះ។

កាសែត CNBC បានចូលរួមក្នុងការស្រាវជ្រាវទៅលើករណីចាកចេញពីប្រទេសរបស់ក្រុមពលរដ្ឋដែលជាអ្នកមានទ្រព្យសម្បត្តិច្រើនទាំងនោះ ហើយជាលទ្ធផលគេបានរកឃើញថា ចំនួននៃពលរដ្ឋមានទ្រព្យដែលបានសម្រេចចិត្តស្នើសុំលិខិតឆ្លងដែន និងសញ្ជាតិពីប្រទេសផ្សេងនោះមានការកើនឡើងប្រមាណជា៣០ភាគរយធៀបទៅនឹងចំនួនកាលពីឆ្នាំកន្លងទៅ។

របាយការណ៍ស្រាវជ្រាវបានបង្ហាញទៀតថា ពលរដ្ឋអាមេរិកទាំងនោះមិនបានខ្វាយខ្វល់ឡើយថាលទ្ធផលនៃការបោះឆ្នោតប្រធានាធិបតីអាមេរិកថ្មីនៅថ្ងៃទី៥ ខែវិច្ឆកានេះនឹងទៅជាយ៉ាងណា ឬអ្នកណាជាអ្នកឈ្នះឆ្នោតនោះទេ ដោយពួកគេភាគច្រើនបានបង្ហាញអារម្មណ៍ធុញទ្រាន់ទៅនឹងស្ថានភាពនយោបាយរបស់ក្រុមអ្នកនយោបាយអាមេរិករួចទៅហើយ។

ប្រធានផ្នែកបម្រើអតិថិជនឯកជននៃក្រុមហ៊ុន Henley & Partners លោក Dominic Voleck បានអះអាងថា អតិថិជនដែលស្វែងរកប្រឹក្សាផ្នែកចូលសញ្ជាតិភាគច្រើនគឺជាពលរដ្ឋអាមេរិកដែលក្នុងនោះមានទៅដល់២០ភាគរយនៃចំណែកទីផ្សារសរុបរបស់ក្រុមហ៊ុននៅទូទាំងសកលលោក។ សូមបញ្ជាក់ថា Henley & Partners ត្រូវបានគេស្គាល់ថាជាក្រុមហ៊ុនអន្តរជាតិដ៏ល្បីល្បាញផ្នែកផ្តល់ប្រឹក្សាក្នុងការធ្វើអន្តោប្រវេសន៍ស្របច្បាប់ទៅកាន់អតិថិជនដែលសុទ្ធតែជាអ្នកមានទ្រព្យសម្បត្តិស្តុកស្តម្ភមកពីជុំវិញពិភពលោក។

ដោយឡែកការស្ទាបស្ទង់មួយទៀតដោយក្រុមហ៊ុនផ្តល់កម្មវិធីសម្រាប់អន្តោប្រវេសន៍ Arton Capital កាលពីខែតុលាកន្លងទៅនេះបានរកឃើញថា ពលរដ្ឋជាសេដ្ឋីមានប្រាក់រាប់លានដុល្លាររបស់អាមេរិកប្រមាណជា៥៣ភាគរយកំពុងមានទំនោរក្នុងការចាកចេញពីអាមេរិកនៅក្រោយការបោះឆ្នោតអាមេរិករួចរាល់ ដោយពួកគេមិនខ្វល់ថាបក្សណាជាអ្នកឈ្នះនោះទេ។

គួរឲ្យដឹងដែរថា ការបោះឆ្នោតជ្រើសរើសប្រធានាធិបតីអាមេរិកថ្មីនឹងប្រព្រឹត្តទៅនៅថ្ងៃទី៥ ខែវិច្ឆិកានេះ ក្នុងគ្រាដែលបច្ចុប្បន្នសម្លេងឆ្នោតស្ទាបស្ទង់បានបង្ហាញថា បេក្ខភាពដ៏មានសក្តានុពលទាំង២គឺលោកស្រី Kamala Harris និងលោក Donald Trump មានការគាំទ្រប្រហាក់ប្រហែលគ្នា៕


ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

វេទិកាពាណិជ្ជកម្មពហុភាគីឆ្នាំ២០២៦ ភ្ជាប់សេដ្ឋកិច្ចក្នុងស្រុកទៅសេដ្ឋកិច្ចពិភពលោក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

ការរៀបចំវេទិកាពាណិជ្ជកម្មពហុភាគីឆ្នាំ២០២៦ (Multilateral Trade Forum)មានគោលបំណង ភ្ជាប់សេដ្ឋកិច្ចក្នុងស្រុកទៅសេដ្ឋកិច្ចពិភពលោក

រកឃើញយន្តហោះចម្បាំងជប៉ុន សម័យសង្គ្រាមលោកលើកទី ២ ក្រោយបាត់ខ្លួនអស់ ៨១ ឆ្នាំ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 10/04/2026

យន្តហោះចម្បាំងមួយគ្រឿង ដែលធ្លាប់ត្រូវបានប្រើប្រាស់អំឡុងសម័យសង្គ្រាមលោកលើកទី ២ ដោយកងទ័ពជើងទឹកអធិរាជជប៉ុន ឬ Imperial Navy ត្រូវបានគេរកឃើញ បន្ទាប់ពីវាបានដេកលង់លក់នៅក្រោមបាតសមុទ្រអស់រយៈពេល ៨១ ឆ្នាំ

៥ឆ្នាំទៀត ចិននឹងមានឡានតាក់ស៊ីគ្មានមនុស្សបើករហូតដល់ ៤លានគ្រឿង

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 10/04/2026

៥ឆ្នាំទៀត ឬនៅឆ្នាំ២០៣០ ប្រទេសចិនបានកំណត់គោលដៅដាក់ដំណើរការឡានតាក់ស៊ីគ្មានមនុស្សបើក ឬបើកបរដោយស្វ័យប្រវត្តិរហូតដល់ ៣០០​ ០០០គ្រឿង នៅតាមបណ្តាទីក្រុងធំៗចំនួន៤

ចិន ជោគជ័យសាកល្បងហោះហើរយន្តហោះគ្មានមនុស្សបើកធំបំផុតក្នុងលោក

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 10/04/2026

ចិន កាន់តែវិវឌ្ឍរីកចម្រើនថែមមួយកម្រិតទៀត ស្របពេលដែលមហាយក្សនៅអាស៊ីមួយនេះ បានទទួលជោគជ័យក្នុងការសាកល្បងហោះហើរយន្តហោះដ្រូនដឹកជញ្ជូនធំជាងគេបំផុតរបស់ពិភពលោក

៣ ខែដំបូង កូរ៉េខាងជើង បាញ់តេស្តមីស៊ីល ១៣ គ្រាប់ ខណៈ លោក គីម ជុងអ៊ុន ថាមកពីវិបត្តិភូមិសាស្ត្រនយោបាយ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 10/04/2026

ត្រឹមរយៈពេល ៣ ខែដំបូងនៃឆ្នាំ២០២៦ នេះ ប្រទេសកូរ៉េខាងជើងបានបាញ់សាកល្បងមីស៊ីលផ្លោងរបស់ខ្លួនចំនួន ៣ លើក និងមានមីស៊ីលសរុបចំនួន ១៣ គ្រាប់

កម្ពុជា – សិង្ហបុរី ចុះហត្ថលេខាលើកិច្ចព្រមព្រៀងរួមគ្នាជំរុញសន្តិសុខស្បៀង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

កម្ពុជា និងសិង្ហបុរី​ បានចុះហត្ថលេខារួមគ្នាលើកិច្ចព្រមព្រៀងមួយដើម្បីជំរុញសន្តិសុខស្បៀងរវាងប្រទេសទាំង២

ADB ព្យាករថា ​កំណើន​សេដ្ឋកិច្ចកម្ពុជា​ឆ្នាំ ២០២៦ នេះ នឹ​ងកើន ​៤,៥ ភាគរយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

ធនាគារ​អភិវឌ្ឍន៍​អាស៊ី ហៅកាត់ថា ADB  បានព្យាករថា កំណើនសេដ្ឋកិច្ច​កម្ពុជា​ក្នុងឆ្នាំ ២០២៦ នេះ​ អាច​នឹង​កើនឡើង​ ៤,៥ ភាគរយ​ ក្នុងករណីស្ថាន​ភាព នៅតំបន់មជ្ឈិម​បូព៌ា​ធូរស្រាល​ឆាប់រហ័ស។

រោងចក្រ Newbustar (crossleader) ជារោងចក្រទីពីរ ដែលមានសិទ្ធិលក់ ចែកចាយ និងផលិតសំបកកង់ឡាននៅខ្មែរ

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 10/04/2026

ស្របពេលគ្រប់ទំនិញឡើងថ្លៃស្ទើរគ្រប់មុខដោយសារតែប្រេងឥន្ធន:ឡើងថ្លៃធ្វើឱ្យប៉ះពាល់ដល់ទីផ្សារទំនិញទូទាំងសកលលោក។ ទោះជាយ៉ាងណាក្តីអ្វីដែលល្អសម្រាប់កម្ពុជាត្រូវបានទទួលកាដូពិសេសមុនចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះបែរជាមានវត្តមានសំបកកង់ខ្មែរមួយម៉ាកទៀត ហើយជារោងចក្រទីពីរ ផងដែរដែលមានសិទ្ធិលក់ និងចែកចាយសំបកកង់ឡានផលិតនៅខ្មែរ លើទឹកដីថ្មីនៃខេត្តក្រចេះ ក្រោមការផលិតដោយរោងចក្រឈ្មោះ Newbustar ផលិតសំបកកង់ឡានម៉ាក (crossleader)។

ជប៉ុនគ្រោងបញ្ចេញប្រេងពីស្តុកបម្រុងសម្រាប់រយៈពេល ២០ ថ្ងៃបន្ថែមទៀត

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

ប្រទេសជប៉ុនគ្រោងនឹងបញ្ចេញប្រេងពីស្តុកបម្រុងសម្រាប់រយៈពេល ២០ ថ្ងៃបន្ថែមទៀតចាប់ពីខែឧសភា ដើម្បីធានាបាននូវការផ្គត់ផ្គង់ក្នុងស្រុកប្រកបដោយស្ថិរភាព ខណៈការផ្គត់ផ្គង់ពីតំបន់មជ្ឈិមបូព៌ាបន្តទទួលរងការរំខាន

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)