គួរយល់ដឹង ! តើអ្វីទៅជា ហ៊ីប៉ូតែក ហើយមានភាពខុសពីការបញ្ចាំយ៉ាងដូចម្តេច ?

ភ្នំពេញ៖ ហ៊ីប៉ូតែក គឺជា​សិទ្ធិ​ប្រាតិភោគ​ប្រត្យ​ក្ស ដែលម្ចាស់​បំណុល​មិន​ផ្ទេរ​ការ​​កាន់​កាប់អចលនវត្ថុ​ដែល​កូន​បំណុល​ ឬតតិយជន​​បានដាក់ធានា​កាតព្វកិច្ច​ដោយទុកឱ្យ​អ្នក​បង្កើត​ ធ្វើការ​ប្រើប្រាស់ និងអាស្រ័យ​ផល​ ហើយអាច​ទទួលការ​បានសង​ដោយមានអាទិភាព ពីតម្លៃ​នៃការ​ប្តូរ​អចលនវត្ថុ​​នោះ​ ជា​ប្រាក់​ក្នុងករណី​ដែលពុំ​មាន​ការ​សងកាតព្វកិច្ច​ ​។

ក្នុងន័យនេះ ហ៊ីប៉ូតែក គឺជារបបគតិ​យុត្ត​មួយដែ​ល​ប​ង្កើ​ត​ឡើ​ងដើម្បី​កា​រ​ពា​រ​នូវ​ផ​លប្រ​យោ​ជ​ន៍​រ​ប​ស់ម្ចា​ស់​បំ​ណុ​ល ។ ហើយម្ចាស់បំណុលដែលមានសិទ្ធិ ហ៊ីប៉ូតែក ដើម្បី​ធានានូ​វ​បំណុ​ល​របស់​ខ្លួន មានអាទិភាពជាង​ម្ចា​ស់បំ​ណុ​លផ្សេ​ងទៀតដែលគ្មានសិទ្ធិហ៊ីប៉ូតែកទេ។​ ដូច្នេះ សារសំខាន់នៃការដាក់ ហ៊ីប៉ូតែក គឺ កូនបំ​ណុ​ល​មិ​នបា​ច់​ផ្ទេ​រនូវការ​កាន់​កាប់​ទ្រព្យ​ដែល​ជា​កម្ម​វត្ថុ​នៃ​ហ៊ីប៉​តែកនោះ ទៅឱ្យម្ចាស់បំណុលឡើយ ។ តាមរយៈកា​រ​ដាក់​​ ហ៊ីប៉ូតែក កូនបំណុលនូវតែអាចបន្តការរស់នៅ ឬ ធ្វើអាជីវកម្មនៅលើអចលនវត្ថុនោះ បានជាធម្មតា។ មួយទៀត​ កូន​បំ​ណុល​នូវតែអាចបង្កើតហ៊ីប៉ូតែកច្រើនលើទ្រព្យតែមួយនោះបាន ជាមួយនឹង​ម្ចាស់ច្រើ​ន​គ្នា​ផ្សេង​ទៀតបាន ដែល​លំ​ដាប់​នៃ​​ការ​ស​ងបំ​ណុ​ល​អាស្រ័​យ​លើ​ពេ​ល​វា​នៃ​កា​រចុះ​ប​ញ្ជីសុ​រិ​យោ​​ដី​នៃ​ហ៊ី​ប៉ូតែ​ក​នោះ​។

ប៉ូតែក ខុសគ្នាពីការបញ្ចាំ និងប្រាតិភោគដោយអនុប្បទានដែលមានចែងក្នុងរដ្ឋប្បវេណី ដែល​តម្រូវ​ឱ្យ​កូន​បំណុល​ត្រូវតែផ្ទេរនូវការកាន់កាប់វត្ថុទៅឲ្យម្ចាស់បំណុល និងខុស​ប្លែក​ពី​កា​រ​ធា​នា​ដោយវត្ថុ (ច្បាប់ភូមិបាល 2001) ដែលកូនបំណុលត្រូវតែផ្ទេរនូវប័ណ្ណកាន់កាប់វត្ថុទៅឱ្យម្ចាស់បំណុល ។ កម្មវត្ថុដែលអាចអនុវត្តន៍ ហ៊ី​ប៉ូតែក តែចំពោះអចលនវត្ថុ ជា​ប្រភេទ​ប័ណ្ណ​កម្ម​សិទ្ធិ​មានចុះបញ្ជីនៅមន្ទីរសុរិយោដី សិទ្ធិជួលអចិន្រ្តៃយ៍ (រយៈ​ពេល​វែងចាប់ពី ១៥ ឆ្នាំឡើង) ផលុបភោគ (សិទ្ធិប្រើប្រាស់ ឬអាស្រ័យផលកើតលើ​ទ្រព្យកម្មសិទ្ធិ​អ្នក​ដទៃ)។ នៅ​ក្នុង​ក្រម​ស៊ីវិល​គេហៅថាហ៊ីប៉ូតែក ចំណែកច្បាប់ភូមិបាលឆ្នាំ 2001 បានហៅថា ហ៊ីប៉ូតែក។

ហ៊ីប៉ូតែក ជារបបគតិយុត្តិមួយ ដែលបង្កើតដើម្បីការពានូវផលប្រយោជន៍របស់ម្ចាស់បំណុល ហើយ​ម្ចាស់​បំណុ​លដែលមានសិទ្ធិហ៊ីប៉ូតែកដើម្បីធានានូវបំណុលរបស់ខ្លួន មានអតិ​ភាពជា​ងម្ចាស់​បំណុ​ល​ផ្សេង​ទៀត​ដែល​​គ្មានសិទ្ធិហ៊ីប៉ូតែក។ យោងមាត្រា 851 នៃក្រមរដ្ឋប្បវេណី អចលនវត្ថុមួយ អាចប​​ង្កើតហ៊ី​ប៉ូ​តែកដើម្បី​បាន​ធានាសិទ្ធិលើបំណុលច្រើនគ្នាបាន ហើយ​លំដា​ប់​នៃ​ហ៊ីប៉ូតែកនោះត្រូវអនុឡោមតាមពេលវេលា ។

ហ៊ី​ប៉ូ​តែ​ក ​ឬអ៊ីប៉ូតែកមានពី​រប្រភេទទៀត ក្នុងនោះមាន ហ៊ីប៉ូតែក ឬអីប៉ូតែកធម្មតា ដែលជាកា​រធា​នាកា​តព្វកិ​ច្ចមាន​​​កំណ​​ត់​អា​ស្រ័យ​លើទំហំបំណុលកូនបំណុល​ទទួល។ ប្រភេទនេះ កូន​បំណុល​​មិន​បា​នប្រ​គ​ល់​អចលន​វ​ត្ថុ​នោះឱ្យ​ទៅ​ម្ចា​ស់បំ​ណុ​លគ្រ​ប់គ្រងដោយផ្ទាល់ទេ ដោ​យម្ចា​​ស់​បំណុ​ល​គ្រប់គ្រងតែប្លង់កម្មសិទ្ធិប៉ុណ្ណោះ។

ចំណែក​ហ៊ីប៉ូតែក ឬអ៊ីប៉ូតែកដើម្បីធានាបំណុលអណ្តែត ជាការធានាកាតព្វកិច្ចមិនកំណត់ ។ វាអាចកើតមា​​​​ន​ឡើង​រ​វា​ងម្ចា​ស់​បំ​ណុល​ និងកូនបំណុល ដោយ​សារ​ការ​ជួញ​ដូរ​ជា​និរន្ត​រ៍​ដែល​មាន​​ជាប្រភេទកំណត់ ក្នុង​ក​ម្រិ​ត​​នៃចំនួនអតិបរមាបាន ។

យោងមាត្រា 867 នៃក្រមស៊ីវិល ចំពោះទំហំនៃសិទ្ធិលើបំណុលមិនកំណត់ ដែលត្រូវបា​នធានា​ដោយ​ហ៊ី​ប៉ូ​តែក​ដើម្បីធានា​បំណុលអណ្តែត ត្រូវកំណត់នៅក្នុង​កិច្ច​សន្យា​បង្កើត​ហ៊ី​ប៉ូ​តែក​ដើម្បី​ធានា​បំណុលអណ្តែត។

យោងមាត្រា 853 នៃក្រមស៊ីវិល ករណីកូនបំណុលមិនអនុវត្តន៍កាតព្វកិច្ចរបស់ខ្លួន ម្ចាស់បំណុលអាចដាក់​ពាក្យ​​ទៅតុលាការសុំឱ្យលក់​ដោយ​បង្ខំ​នូវ​អ​​ច​ល​ន​វត្ថុ​ដែល​បាន​ដាក់​ហ៊ី​ប៉ូ​តែក​នោះ ​៕


ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

វេទិកាពាណិជ្ជកម្មពហុភាគីឆ្នាំ២០២៦ ភ្ជាប់សេដ្ឋកិច្ចក្នុងស្រុកទៅសេដ្ឋកិច្ចពិភពលោក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

ការរៀបចំវេទិកាពាណិជ្ជកម្មពហុភាគីឆ្នាំ២០២៦ (Multilateral Trade Forum)មានគោលបំណង ភ្ជាប់សេដ្ឋកិច្ចក្នុងស្រុកទៅសេដ្ឋកិច្ចពិភពលោក

កម្ពុជា – សិង្ហបុរី ចុះហត្ថលេខាលើកិច្ចព្រមព្រៀងរួមគ្នាជំរុញសន្តិសុខស្បៀង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

កម្ពុជា និងសិង្ហបុរី​ បានចុះហត្ថលេខារួមគ្នាលើកិច្ចព្រមព្រៀងមួយដើម្បីជំរុញសន្តិសុខស្បៀងរវាងប្រទេសទាំង២

ADB ព្យាករថា ​កំណើន​សេដ្ឋកិច្ចកម្ពុជា​ឆ្នាំ ២០២៦ នេះ នឹ​ងកើន ​៤,៥ ភាគរយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

ធនាគារ​អភិវឌ្ឍន៍​អាស៊ី ហៅកាត់ថា ADB  បានព្យាករថា កំណើនសេដ្ឋកិច្ច​កម្ពុជា​ក្នុងឆ្នាំ ២០២៦ នេះ​ អាច​នឹង​កើនឡើង​ ៤,៥ ភាគរយ​ ក្នុងករណីស្ថាន​ភាព នៅតំបន់មជ្ឈិម​បូព៌ា​ធូរស្រាល​ឆាប់រហ័ស។

ជប៉ុនគ្រោងបញ្ចេញប្រេងពីស្តុកបម្រុងសម្រាប់រយៈពេល ២០ ថ្ងៃបន្ថែមទៀត

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

ប្រទេសជប៉ុនគ្រោងនឹងបញ្ចេញប្រេងពីស្តុកបម្រុងសម្រាប់រយៈពេល ២០ ថ្ងៃបន្ថែមទៀតចាប់ពីខែឧសភា ដើម្បីធានាបាននូវការផ្គត់ផ្គង់ក្នុងស្រុកប្រកបដោយស្ថិរភាព ខណៈការផ្គត់ផ្គង់ពីតំបន់មជ្ឈិមបូព៌ាបន្តទទួលរងការរំខាន

នាយិកាADB៖ កម្ពុជាបង្ហាញពីភាពធន់របស់ខ្លួន ទោះបីជាធ្លាប់ឆ្លងកាត់បញ្ហាប្រឈមជាច្រើ​នក៏ដោយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

កម្ពុជាបានបង្ហាញពីភាពធន់របស់ខ្លួនអស់រយៈពេលជាច្រើនទសវត្សរ៍មកហើយ ទោះបីជាធ្លាប់ឆ្លងកាត់ប្រវត្តិសាស្ត្រដែលពោរពេញដោយបញ្ហាប្រឈមក៏ដោយ។ លោកស្រី Yasmin Siddiqi នាយិកាប្រចាំប្រទេសកម្ពុជារបស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានលើកឡើងដូច្នេះ

ទីផ្សាររថយន្តអគ្គិសនីរបស់ចិននៅប្រទេសអាល្លឺម៉ង់ កើនឡើងខ្លាំង ដោយសារតម្លៃប្រេងបន្តឡើងខ្ពស់ឥតឈប់ឈរ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/04/2026

ស្របពេលដែលតម្លៃប្រេងសាំង និងម៉ាស៊ូត បន្តឡើងថ្លៃឥតឈប់ឈរ ការលក់រថយន្តអគ្គិសនី (EVs) របស់ចិននៅក្នុងប្រទេសអាល្លឺម៉ង់នាពេលបច្ចុប្បន្នកំពុងកើនឡើងខ្លាំងគួរឱ្យកត់សម្គាល់

រដ្ឋមន្ត្រីការបរទេសចិន លោក Wang Yi ទៅបំពេញទស្សនកិច្ចនៅកូរ៉េខាងជើងក្នុងសប្តាហ៍នេះ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/04/2026

រដ្ឋមន្ត្រីការបរទេសចិន លោក Wang Yi នឹងទៅបំពេញទស្សនកិច្ចនៅកូរ៉េខាងជើងក្នុងសប្តាហ៍នេះរយៈពេល ២ថ្ងៃ​ ដើម្បីពង្រឹងចំណងការទូត ទំនាក់ទំនងទ្វេភាគីឡើងវិញ

គម្រោងព្រែកជីកហ្វូណនតេជោកំណាត់ទី ២ នឹងចាប់ផ្តើមសាងសង់ នៅថ្ងៃទី ១១ ខែមេសា ខាងមុខនេះ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/04/2026

គម្រោងគ្រប់គ្រងធនធានទឹកចម្រុះហ្វូណនតេជោកំណាត់ទី ២ ប្រវែងជាង ១៥១ គីឡូម៉ែត្រ នឹងបើកការដ្ឋានសាងសង់ នៅថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៦ ខាងមុខ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា

តម្លៃសេវា​រថយន្ត​ឈ្នួលឯកជន​ហក់ឡើងទៅតាម​តម្លៃប្រេង​ឥន្ធនៈចំពេលរដូវបុណ្យចូលឆ្នាំខ្មែរ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/04/2026

តម្លៃសេវារថយន្តឈ្នួលឯកជន ពីភ្នំពេញទៅបណ្ដាខេត្ត​ និងពីបណ្ដាខេត្តមកភ្នំពេញ បានហក់ឡើងទៅតាមតម្លៃប្រេង​ឥន្ធនៈលើ​ទីផ្សារ​នាពេលបច្ចុប្បន្ន​

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)